Feeds:
ប្រកាស
មតិ

Archive for the ‘សៀវភៅល្អៗ’ Category


ផ្កាយNoveLs*– ក្នុងនាមជាអ្នកនិពន្ធម្នាក់ គ្មានអ្វីរំភើបជាងបានអានសៀវភៅដែលល្អមួយក្បាលនោះទេ។ សៀវភៅល្អអាចមាននិយមន័យផ្សេងៗគ្នា ទៅតាមទស្សនៈ និងរសនិយមរបស់អ្នកអានដែលមានច្រើនសណ្ឋានខុសៗគ្នាដែរ។ ចំពោះខ្ញុំ ស្នាដៃដែលល្អ ក្រៅពីប៉ះទង្គិចផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ខ្ញុំហើយ សៀវភៅ ឬស្នាដៃនោះតែងតែរួមចំណែកជំរុញទឹកចិត្តខ្ញុំ ដែលបាត់បង់អារម្មណ៍ ឬកម្លាំងចិត្តក្នុងការសរសេរសៀវភៅឱ្យមានកំសួលចិត្តពុះកញ្ជ្រោលឡើងវិញ។

ក្រៅពីស្នាដៃរបស់អ្នកនិពន្ធចាស់ៗ ដូចជា លោក នូ ហាច អ្នកស្រី ម៉ៅ សំណាង… និងអ្នកនិពន្ធបរទេសជាច្រើនរូបទៀត ខ្ញុំកម្រពើបប្រទះនឹងស្នាដៃដែលធ្វើឱ្យខ្ញុំលិចលង់ក្នុងជម្រៅមនោសញ្ចេតនា ឬក៏សិល្ប៍វិធីក្នុងការពិពណ៌នាអារម្មណ៍ភ្ជាប់ជាមួយនឹងធម្មជាតិ ក៏ទេដែរ។ អ្នកនិពន្ធថ្មីៗ ក្រៅពី សុខ ចាន់ផល ក្នុងស្នាដៃរឿង «សង្សារ១៤ថ្ងៃ» អ្នកនិពន្ធ ព្រុំគន្ធារ៉ូ ម្ចាស់ស្នាដៃរឿងខ្លី ចំ«ណែកដែលខ្វះ» និង «មនុស្សក្រៅបញ្ជី» ក្នុងសៀវភៅ នារីសក់ខ្លី… ពុំទាន់មានអ្នកនិពន្ធស្រករក្រោយណាធ្វើឱ្យខ្ញុំរំជើបរំជួល និងស្លុងជ្រៅទៅក្នុងរូបារម្មណ៍ដែលអ្នកនិពន្ធបានបង្កើតឡើងនៅឡើយទេ។

ថ្មីៗនេះ ខ្ញុំទើបតែបានអានស្នាដៃរឿង «ទេពច្យុតក្លែងក្លាយ» របស់អ្នកនិពន្ធ ធឿន វុទ្ធី ដែលជាអ្នកនិពន្ធដ៏ក្មេងខ្ចីម្នាក់ គឺក្មេងយកតែមែនទែន តែទឹកដៃនិពន្ធចាស់ទុំ និងប្រៀបបានជាស្នាដៃដែលពេញដោយបទពិសោធន៍មួយ ដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងមិននឹកស្មានទាល់តែសោះថា ប្អូនប្រុសម្នាក់នេះអាចសរសេររឿងបានល្អិតល្អន់ និងស៊ីជម្រៅដល់ថ្នាក់នេះ។ គាត់សរសេរសាមញ្ញៗ ខ្លីៗ តែគ្រប់ពាក្យពេចន៍សុទ្ធសឹងដិតដាម ជ្រួតជ្រាបដោយមនោសញ្ចេតនាស៊ីជម្រៅ។ គាត់ជាអ្នកនិពន្ធម្នាក់ដែលពូកែសង្កេត និងពិពណ៌នាពីបុគ្គលិកលក្ខណៈ រូបសម្បត្តិ ការស្លៀកពាក់ សកម្មភាព រួមទាំងអារម្មណ៍របស់តួអង្គបានច្បាស់លាស់ និងស៊ីជម្រៅ។ គ្រប់យ៉ាងសុទ្ធសឹងតែដូចការពិតទាំងអស់។ ខ្ញុំក៏ធ្លាប់អានរឿង «អារក្សខ្មៅ» របស់គាត់ដែរ តែបានតែ ៤,៥វគ្គ ក៏ទុកសិនព្រោះរវល់ពេក និងបានត្រឹមនឹកស្ងើចសរសើរថា ជាស្នាដៃល្អមួយ។ បើប្រៀបធៀបនឹងរឿង «ទេពច្យុតក្លែងក្លាយ» គឺប្រៀបធៀបមិនកើតទេ ព្រោះរឿងទាំងពីរស្ថិតនៅក្នុងប្រភេទផ្សេងគ្នា។

អ្វីដែលខ្ញុំអត់សរសើរមិនបាននៅក្នុងស្នាដៃរឿង «ទេពច្យុតក្លែងក្លាយ» គឺអ្នកនិពន្ធសរសេរ និងរៀបចំឆ្អឹងរឿងបានល្អិតល្អន់ខ្លាំងណាស់។ អ្នកនិពន្ធមិនដែលភ្លេចសូម្បីតែកម្ទេចរឿងដ៏ល្អិតល្អោចតូចតាចមួយ តែមានឥទ្ធិពលអាចធ្វើឱ្យរង្គោះរង្គើដល់ផ្ទៃរឿងទាំងមូលបាន។ ជាក់ស្តែងនៅក្នុងឃ្លាមួយអ្នកនិពន្ធបានលើកឡើងថា «…ដើមណូអែលមួយដើមធំនោះ គេយកចេញទៅបាត់ហើយ គ្រាន់តែគេមិនបានយកអនុស្សាវរីយ៍របស់ខ្ញុំ និងមុនិន្ទទៅជាមួយ។ […]» អ្នកខ្លះអាចនឹងគិតថាធម្មតាៗ តែបើគេបានអានរឿងតាំងពីដើមដោយយកចិត្តទុកដាក់ ខ្ញុំគិតថាគេនឹងភ្ញាក់ផ្អើល ហើយគិតថាមិនធម្មតាដូចខ្ញុំដែរ។ និយាយទៅ បើអ្នកនិពន្ធមិនបានដាក់អារម្មណ៍ និងរៀបចំប្លង់រឿងបានល្អិតល្អន់ទេនោះ គាត់អាចមិនបាច់សរសេរពីដើមណូអែលនេះក៏បាន។ គាត់អាចសរសេរពីទេសភាពសួនច្បារ សរសេរពីយប់ងងឹត សរសេរពីអាកាសធាតុដែលអួរអាប់ សរសេរពីមេឃពីផ្កាយ… ឬអ្វីផ្សេងទៀតដែលមិនមែនជាដើមណូអែល ហើយអាចពិពណ៌នាបានរាប់សិបទំព័រផងក៏មិនដឹង។ តែសួរថា សរសេរហើយបានអ្វីមកវិញទេ? សរសេរហើយវាប៉ះទង្គិចអារម្មណ៍អ្នកអាន និងរង្គោះរង្គើដល់ផ្ទៃរឿងទាំងមូលដូចសរសេរពីដើមណូអែលដែលអ្នកនិពន្ធបានបង្ហើប និងបង្ហាញ(តែមិនប្រាប់) ពីខាងដើមមកទេ?

និយាយទៅ គ្រប់យ៉ាងនៅក្នុងស្នាដៃនេះ គាត់ពិតជាធ្វើបានល្អិតល្អន់ខ្លាំងណាស់ មិនថាមនោសញ្ចេតនា មិនថាការដាក់អារម្មណ៍ រួមទាំងទឹកមុខ កាយវិការ និងសកម្មភាពរបស់តួអង្គម្នាក់ៗ។ ក្រៅពីនេះ អ្នកនិពន្ធបានប្រើសិល្ប៍វិធីថ្មីមួយបែបទៀតដែលអ្នកនិពន្ធជំនាន់មុនមិនធ្លាប់ធ្វើ និងមិនហ៊ានធ្វើ តែអ្នកនិពន្ធស្រករក្រោយបានធ្វើច្រើនគ្នាដែរហើយ។ នោះគឺការ ប្រើសិល្ប៍វិធីនិទានបែបបុរសទី១ដែលឆ្លាស់តួអង្គឱ្យនិយាយម្តងម្នាក់។ ចំណុចនេះគាត់ធ្វើបានល្អខ្លាំងណាស់ គឺល្អរហូតហ៊ាននិយាយបានថាឥតខ្ចោះ ឥតចន្លោះ ឥតច្រឡំត្រង់ណាទាល់តែសោះ។ តួម្នាក់ៗចែកអារម្មណ៍គ្នាដាច់ មិនច្រឡំតួ មិនច្រឡំភេទ មិនច្របូកច្របល់បុគ្គលិកលក្ខណៈគ្នា គឺម្នាក់ដឹងម្នាក់ អ្នកណានិយាយ គឺច្បាស់ជាអ្នកនោះ។ នេះជាចំណុចដ៏ពិសេសមួយរបស់អ្នកនិពន្ធ ដែលធ្វើបានយ៉ាងល្អ អត់ស្ងើចសរសេរមិនបាន។

បើនិយាយពីតួអង្គឬ? អ្ហឺម… ខ្ញុំមិនចង់និយាយសោះ ព្រោះបើរំឭកពីរឿងរ៉ាវរបស់ពួកគេ គឺតែងតែធ្វើឱ្យខ្ញុំឈឺគ្រប់ពេលដែលនឹកឃើញ! សូមមិននិយាយពីតួឯកប្រុសទាំងពីរទេ តែសូមនិយាយពីតួអង្គស្រីពីរនាក់វិញគឺ នាថ និងលីកា។ និយាយដល់ចំណុចនេះ ខ្ញុំអត់មិនសរសើរពីអ្នកនិពន្ធមិនបានទៀតហើយ! ហេតុអីក៏ពូកែម្ល៉េះ? ហេតុអីក៏បង្ហាញអារម្មណ៍របស់នាថបានច្បាស់ៗម្ល៉េះ? ខ្ញុំជាមនុស្សប្រុសម្នាក់ ដែលគួរណាស់តែចូលអារម្មណ៍តួប្រុសទាំងពីរនោះជាង តែតាមរយៈសិល្ប៍វិធីបញ្ជ្រាបមនោសញ្ចេតនាដ៏ប៉ិនប្រសប់របស់អ្នកនិពន្ធក៏ធ្វើឱ្យខ្ញុំចូលតួ ស្លុងអារម្មណ៍នឹកអាណិតនាថយ៉ាងដក់ចិត្ត។ ពោលគឺខ្ញុំឈឺចាប់ជំនួសនាថ ហើយពេលអានដល់វគ្គដែលនាងព្យាយាមធ្វើល្អយកចិត្តទុកដាក់ចំពោះមុនិន្ទ គឺខ្ញុំតែងតែនឹកភ័យបុកពោះ បារម្ភខ្លាចក្រែងការពិតនាថបានស្រឡាញ់មុនិន្ទដែរ តែលាក់ទុកក្នុងចិត្ត និងភូតកុហកថានាងមិនស្រឡាញ់គេ តែស្រឡាញ់បុរសផ្សេងវិញ ដើម្បីកុំឱ្យមុនិន្ទរារែកចិត្តក្នុងការស្វែងរកសេចក្តីសុខរបស់គេជាមួយមនុស្សដែលខ្លួនស្រឡាញ់។ និយាយទៅ គឺខ្ញុំបារម្ភខ្លាចនាថលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ ដោយសុខចិត្តបៀមទុក្ខឈឺចាប់តែម្នាក់ឯង។

ចំណែកតួអង្គលីកាវិញ ស្តាយដែលអ្នកនិពន្ធមិនបានផ្តល់ឱកាសឱ្យនាង បានរៀបរាប់អារម្មណ៍ និងរឿងរ៉ាវខ្លួនឯងដល់អ្នកអានជាច្រើន ដែលខ្ញុំជឿថាមិនមែនមានតែខ្ញុំ ដែលរង់ចាំចង់ដឹងពីអារម្មណ៍ និងរឿងរ៉ាវជីវិតរបស់នាងតាមរយៈសម្តីរបស់នាងផ្ទាល់ឱ្យបានលម្អិតជាងនេះ។ ទោះយ៉ាងណា អ្នកនិពន្ធក៏មិនបោះបង់នាងចោលកណ្តោលទីដែរ គឺអ្នកនិពន្ធនៅតែបង្ហាញតួនាទីដ៏សំខាន់របស់នាងនៅក្នុងផ្ទៃរឿងរហូតដល់ចុងបញ្ចប់។ នេះមិនទាន់និយាយពី «ពូម៉ា» អ្នកក្រឡុកស្រាដ៏ពូកែ និងក្មេងប្រុសទុរគតឈ្មោះ «សុជាតិ» ផងទេ ព្រោះបើអ្នកនិពន្ធបំភ្លេចតួអង្គទាំងពីរនេះចោល «ភាពល្អឥតខ្ចោះ» នៃស្នាដៃនេះ នឹងថមថយទៅតាមនោះដែរ។

ខាងលើនេះ ខ្ញុំគ្រាន់តែនិយាយត្រួសៗពីទឹកដៃ និងសិល្ប៍វិធីក្នុងការនិពន្ធប៉ុណ្ណោះ មិនទាន់បាននិយាយពីកំហុសឆ្គងផ្នែកអក្ខរាវិរុទ្ធនៅក្នុងសៀវភៅនៅឡើយទេ។ សៀវភៅមួយក្បាលនេះ មានកំហុសអក្ខរាវិរុទ្ធដោយអន្លើ ដែលខ្ញុំជឿថាពុំមែនជាចេតនារបស់អ្នកនិពន្ធ និងក្រុមផលិតសៀវភៅឡើយ។ អ្នកនិពន្ធ និងក្រុមការងារពិតជាសោកស្តាយដូចគ្នាដែលមានកំហុសឆ្គងទាំងនោះកើតឡើង។ ដូច្នេះខ្ញុំជឿជាក់ថា បើមានការបោះពុម្ពលើកទី២ ឬមានស្នាដៃថ្មីផ្សេងទៀត អ្នកនិពន្ធ និងក្រុមការងារ នឹងខិតខំសម្រិតសម្រាំង ពិនិត្យផ្ចិតផ្ចង់ ព្រមទាំងព្យាយាមកាត់បន្ថយកំហុសឆ្គងទាំងនោះឱ្យបានតិចបំផុត តាមដែលអាចធ្វើទៅបានជាក់ជាពុំខាន។ ដោយក្តីស្រឡាញ់រាប់អាន! 🙂  #ទេពច្យុតក្លែងក្លាយ #ធឿនវុទ្ធី #វិភាគសៀវភៅ #BookReview #ចំណាប់អារម្មណ៍

 

Read Full Post »


ខ្សែភាពយន្ត “Kim Ji-young, Born 1982” ដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បីល្បាញនៅប្រទេសកូរ៉េ និពន្ធដោយអ្នកនាង Cho Nam-joo បោះពុម្ពផ្សាយលើកដំបូងឆ្នាំ ២០១៦ និងត្រូវបានគេលើកយកមកជជែកវែកញែកយ៉ាងច្រើន ព្រោះតែរឿងនេះនិយាយពីភាពអយុត្តិធម៌នៅក្នុងសម័យកាលមួយដែលសង្គមកូរ៉េយកបុរសជាធំ និងបន្ទាបបន្ថោកតម្លៃស្ត្រីយ៉ាងខ្លាំង ពោលប្រលោមលោករឿងនេះបានផ្តោតទៅលើការរើសអើងភេទ និងវិសមភាពយេនឌ័រ។

Kim Ji-Young, Born 1982 និយាយពីមនុស្សស្រីម្នាក់ឈ្មោះ Kim Ji-Young ដែលត្រូវបង្ខំចិត្តលាឈប់ពីការងារដែលខ្លួនស្រឡាញ់ដើម្បីមកចិញ្ចឹមកូន ខណៈដែលប្តីរបស់នាងនៅបន្តធ្វើការងារដើម្បីចិញ្ចឹមគ្រួសារ។ លុះមកដល់ថ្ងៃមួយ នាងក៏ទ្រាំទ្រនឹងស្ថានភាពជីវិតជាស្ត្រីមេផ្ទះដែលនៅតែមួយកន្លែងលែងបាន(បើជាស្ថានភាពរបស់ស្ត្រីខ្មែរគេថាបង្វិលជើងក្រានមិនជុំ)  និងចាប់ផ្តើមមានកាយវិការចម្លែកៗជាមួយមនុស្សនៅជុំវិញខ្លួន ដែលធ្វើឱ្យប្តីរបស់នាងចាប់ផ្តើមព្រួយបារម្ភថានាងអាចនឹងមានបញ្ហាផ្លូវចិត្ត។

រឿងនេះបង្ហាញឱ្យយើងឃើញពីសង្គមរស់នៅរបស់កូរ៉េអំឡុងទសវត្សរ៍៨០ ដែលគ្រួសារនីមួយៗផ្តល់តម្លៃតែលើកូនប្រុស។ ជាក់ស្តែងម្តាយរបស់តួឯកស្រីផ្ទាល់ កាលនៅរៀនក៏ រៀនពូកែជាងកូនប្រុសៗ តែក៏ត្រូវបង្ខំចិត្តឈប់រៀនដើម្បីរកស៊ីចិញ្ចឹមប្អូនៗឱ្យបានរៀនខ្ពង់ខ្ពស់។ ផ្នត់គំនិតនេះបានបន្តមកដល់ជំនាន់កូនៗទៀត ដោយបងស្រីរបស់ Kim Ji-Young ក៏ត្រូវប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមប្អូនៗទាំងអស់ដែរ។ ចំណែក Kim Ji-Young កាលនៅរៀន ពេលមានសិស្សប្រុសតាមបៀតបៀនផ្លូវភេទ ក៏ត្រូវឪពុកស្តីបន្ទោសថា មករៀនធ្វើអីឆ្ងាយៗម្ល៉ឹង និងមកពីស្លៀកពាក់ខើចខ្លីជ្រុលជាដើម។ លុះរៀនចប់មានការងារធ្វើ សមត្ថភាពខ្ពស់ តែបែរជាបានប្រាក់ខែទាបជាងបុរស និងត្រូវថ្នាក់លើដែលជាស្រីដូចគ្នាមើលរំលងទៀត ព្រោះតែខ្លាចពេលរៀបការ មានប្តីមានកូនទៅនាំឱ្យប៉ះពាល់ដល់ការងារក្រុមហ៊ុន។

តួអង្គ Kim Ji-Young គឺជាតួអង្គដែលតំណាងឱ្យមនុស្សស្រីធម្មតាៗម្នាក់ដែលត្រូវបំពេញកាតព្វកិច្ចជា «ម្តាយ» និង «ប្រពន្ធ» ដ៏ល្អ តាមការឃ្លាំមើល និងវាយតម្លៃរបស់សង្គម។ ការងារជាស្ត្រីមេផ្ទះបានធ្វើឱ្យ Kim Ji-Young លែងមានពេលវេលាចន្លោះប្រហោងសម្រាប់ខ្លួនឯង ដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួន និងធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ។ អារម្មណ៍ដែលគិតថា ខ្លួនឯងគ្មានតម្លៃ ធ្វើការតត្រុកក្នុងផ្ទះរាល់ថ្ងៃ ដើម្បីតែបំពេញភ្នែកញាតិ និងគ្រួសារប្តី បានធ្វើឱ្យនាងក្រៀមក្រំ ខ្វាយខ្វល់ក្នុងចិត្ត គិតច្រើន… រហូតមានជំងឺបាក់ទឹកចិត្តដោយចៀសមិនផុត។

 

ថ្ងៃមួយនាងត្រូវគេពេបជ្រាយថា ស្រីមេផ្ទះដូចជាពួកនាងមិនខុសអ្វីពី «សត្វឈ្លើង» ដែលតោងស៊ីញើសឈាមប្តីរាល់ថ្ងៃនោះទេ ទាំងដែលការពិតនាងជាមនុស្សស្រីម្នាក់ដែលបានលះបង់ ការងារដែលខ្លួនស្រឡាញ់ដើម្បីពលិកម្មជីវិតទាំងមូលនេះ ធ្វើជាស្ត្រីមេផ្ទះ និងជាម្តាយចិញ្ចឹមមើលថែកូន ដោយការធ្វើជាម្តាយម្នាក់នេះ មិនមែនជារឿងងាយស្រួលដូច ដែលបុរសភាគច្រើនគិតនោះទេ។

ខ្សែភាពយន្តនេះ​ ពុំមានអ្វីជាអាថ៌កំបាំងដែលនាំឱ្យយើងរំភើប ភ្ញាក់ផ្អើល ស្មានសាច់រឿងមិនត្រូវអីនោះទេ ព្រោះការបង្ហាញដំណើររឿងក៏ធម្មតាៗតាមរយៈពាក្យសម្តី កាយវិការ ទឹកមុខរបស់តួអង្គ… តែមានសិល្បៈខ្ពស់ក្នុងការបង្ហាញ ហើយតួអង្គក៏សម្តែងសមឥតខ្ចោះ ធ្វើឱ្យខ្ញុំស្លុងអារម្មណ៍លែងចាប់អារម្មណ៍ថា នេះជារឿងដែលគេសម្តែង តែជាដំណើរជីវិតពិតរបស់ស្ត្រីម្នាក់ រហូតធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកជាច្រើនលើកច្រើនសា ទាំងដែលខ្ញុំមិនមានប្រវត្តិដំណើររឿងអីដូចតួក្នុងរឿងឡើយ។

 

ក្រោយទស្សនារឿងនេះចប់ ខ្ញុំក៏ចាប់អារម្មណ៍ថា ការពិតទៅ មនុស្សស្រីមិនត្រូវការឱ្យសង្គមសម្លឹងខ្លួនក្នុងឋានៈជាភេទទន់ខ្សោយនោះទេ តែមនុស្សស្រីចង់ឱ្យសង្គមមើលក្នុងភាពស្មើគ្នា និងគោរពក្នុងឋានៈជាមនុស្សដូចគ្នា មិនត្រូវការឱ្យផ្តល់តម្លៃ និងកិត្តិយសខ្ពស់ជាងបុរស តែត្រឹមផ្តល់ឱ្យស្មើៗគ្នា គឺគ្រប់គ្រាន់ទៅហើយ។ ពិសេសសូមចាំថា មនុស្សស្រីមិនមែនកើតមករង់ចាំតែបង្កើតកូន និងចិញ្ចឹមកូនឱ្យបុរសនោះទេ…

 

Read Full Post »


សូម​ពិនិត្យ​ផែន​ទី​ ដើម្បី​រក​ទីតាំងរបស់​ FCCC

ផ្កាយ​NoVeLs*– Phnom Penh Noir​ កម្រង​រឿង​ឧក្រិដ្ឋ​កម្ម​ខ្លីៗ​ ១៥​រឿង​ របស់​អ្នក​និពន្ធ​ ១៥​រូប​ នឹង​ចាប់​ផ្តើម​ដាក់​សម្ពោធន៍​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​សុក្រ​ ៣០ ​​វិច្ឆិកា ​​នេះ នៅ​ the Foreign Correspondents Club of Cambodia(FCCC) វេលា​ម៉ោង​ ៧​យប់​។

ពេល​នេះ Phnom Penh Noir មាន​លក់​ជា​ e-book ហើយ​នៅ​តាម​គេហទំព័រ​ល្បី​ៗ​ដូច​ជា​៖ amazon, kobo, និង​ smash words ។ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សៀវភៅ​ចំនួន​ ២០​% នឹង​បរិច្ចាគ​ជូន​កុមារ​កំព្រា​​​នៅ​ក្នុង​ប្រទេស​។

​          ភ្ញៀវ​កិត្តិយស​ចំនួន​ ២៥០​ នាក់​ នឹង​ត្រូវ​បាន​អញ្ជើញ​ជា​ផ្លូវ​ការ​ និង​មាន​ការ​ចូល​រួម​ពី​បណ្តាញ​​អ្នក​សារព័ត៌​មាន​ រួម​ទាំង​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ផង​ដែរ​។ ចំពោះ​ភ្ញៀវ​ RSVP របស់​អ្នក​និពន្ធ​មាន​ចំនួន​បី​នាក់​ គឺ​ គ្រួសារ មិត្ត​ភក្តិ​ និង​ អ្នក​អាន​។

ដូច្នេះ​ប្រិយ​មិត្ត​ណា​ដែល​បាន​ទទួល​លិខិត​អញ្ជើញ​ពី​អ្នក​និពន្ធ​​ កុំ​ភ្លេច​ត្រៀម​ខ្លួន​ដើម្បី​ចូល​រួម​នៅ​​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​នេះ​។ សូម​ចូល​ទៅ​កាន់​​​គេហទំព័រ​ផ្លូវ​ការ​របស់​ Phnom Penh Noir ដើម្បី​ជ្រាប​ព័ត៌​មាន​បន្ថែម​៖ www.phnompenhnoir.com និង ​ចុច​ទី​នេះ​ ដើម្បី​ស្គាល់​អ្នក​និពន្ធ​ Phnom Penh Noir ទាំង​១៥​រូប​៕

Read Full Post »


សូម​ពិនិត្យ​ផែន​ទី​ ដើម្បី​រក​ទីតាំងរបស់​ FCCC

ផ្កាយ​NoVeLs*– Phnom Penh Noir​ កម្រង​រឿង​ឧក្រិដ្ឋ​កម្ម​ខ្លីៗ​ ១៥​រឿង​ របស់​អ្នក​និពន្ធ​ ១៥​រូប​ នឹង​ចាប់​ផ្តើម​ដាក់​សម្ពោធន៍​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​សុក្រ​ ៣០ ​​វិច្ឆិកា ​​នេះ នៅ​ the Foreign Correspondents Club of Cambodia(FCCC) វេលា​ម៉ោង​ ៧​យប់​។

ពេល​នេះ Phnom Penh Noir មាន​លក់​ជា​ e-book ហើយ​នៅ​តាម​គេហទំព័រ​ល្បី​ៗ​ដូច​ជា​៖ amazon, kobo, និង​ smash words ។ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សៀវភៅ​ចំនួន​ ២០​% នឹង​បរិច្ចាគ​ជូន​កុមារ​កំព្រា​​​នៅ​ក្នុង​ប្រទេស​។

​          ភ្ញៀវ​កិត្តិយស​ចំនួន​ ២៥០​ នាក់​ នឹង​ត្រូវ​បាន​អញ្ជើញ​ជា​ផ្លូវ​ការ​ និង​មាន​ការ​ចូល​រួម​ពី​បណ្តាញ​​អ្នក​សារព័ត៌​មាន​ រួម​ទាំង​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ផង​ដែរ​។ ចំពោះ​ភ្ញៀវ​ RSVP របស់​អ្នក​និពន្ធ​មាន​ចំនួន​បី​នាក់​ គឺ​ គ្រួសារ មិត្ត​ភក្តិ​ និង​ អ្នក​អាន​ រួម​ទាំង​​មនុស្ស​ពិសេស​ម្នាក់​ទៀត​បង្រ្គប់​បួន​។

ដូច្នេះ​ប្រិយ​មិត្ត​ណា​ដែល​បាន​ទទួល​លិខិត​អញ្ជើញ​ពី​អ្នក​និពន្ធ​​ កុំ​ភ្លេច​ត្រៀម​ខ្លួន​ដើម្បី​ចូល​រួម​នៅ​​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​នេះ​។ សូម​ចូល​ទៅ​កាន់​​​គេហទំព័រ​ផ្លូវ​ការ​របស់​ Phnom Penh Noir ដើម្បី​ជ្រាប​ព័ត៌​មាន​បន្ថែម​៖ www.phnompenhnoir.com និង ​ចុច​ទី​នេះ​ ដើម្បី​ស្គាល់​អ្នក​និពន្ធ​ Phnom Penh Noir ទាំង​១៥​រូប​៕

Read Full Post »


 

Read Full Post »


ផ្កាយ​NoVeLs*– Phnom Penh Noir​ កម្រង​រឿង​ឧក្រិដ្ឋ​កម្ម​ខ្លីៗ​ ១៥​រឿង​ របស់​អ្នក​និពន្ធ​ ១៥​រូប​ នឹង​ចាប់​ផ្តើម​ដាក់​សម្ពោធន៍​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី ៣០​ វិច្ឆិកា​ នេះ នៅ​ the Foreign Correspondents Club of Cambodia(FCCC) វេលា​ម៉ោង​ ៧​យប់​។

​          ភ្ញៀវ​កិត្តិយស​ចំនួន​ ២៥០​ នាក់​ នឹង​ត្រូវ​បាន​អញ្ជើញ​ជា​ផ្លូវ​ការ​ និង​មាន​ការ​ចូល​រួម​ពី​បណ្តាញ​​អ្នក​សារព័ត៌​មាន​ រួម​ទាំង​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ផង​ដែរ​។

ពេល​នេះ Phnom Penh Noir មាន​លក់​ជា​ e-book ហើយ​នៅ​តាម​គេហទំព័រ​ល្បី​ៗ​ដូច​ជា​៖ amazon, kobo, និង​ smash words ។ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សៀវភៅ​ចំនួន​ ២០​% នឹង​បរិច្ចាគ​ជូន​កុមារ​កំព្រា​​​នៅ​ក្នុង​ប្រទេស​។

​          សូម​ចូល​ទៅ​កាន់​​​គេហទំព័រ​ផ្លូវ​ការ​របស់​ Phnom Penh Noir ដើម្បី​ជ្រាប​ព័ត៌​មាន​បន្ថែម​៖ www.phnompenhnoir.com

Read Full Post »


កុំ​ភ្លេច​ជួប​គ្នា​ ថ្ងៃ​ ៣០​ វិច្ឆិកា​ នេះ!!! 😉

 

Phnom Penh Noir will be launched on 30th November 2012. The launch is sponsored by the Phnom Penh Post. As we have more details on the venue and the time we will post that information. We hope that you will be able to join us for the celebration of an anthology that has brought together some of the best international and emerging talent in one volume.

Phnom Penh Noir will be approximately 400 pages.

The authors whose work will appear in Phnom Penh Noir are:
Roland Joffé, James Grady, John Burdett, Christopher G. Moore, Kosal Khiev, Prabda Yoon, Bopha Phorn, Giancarlo Narciso, Christopher West, Richard Rubenstein, Suong Mak, Andrew Nette, Bob Bergin, Neil Wilford and Christopher Minko.

Read Full Post »


អាចហៅ Destination Saigon ថា Destination Cambodia បាននៅពេលមាន ប៉ាស្ព័រខ្មែរនៅពីលើដូច្នេះ! 😉

ផ្កាយNoVeLs*– Destination Saigon បានចេញផ្សាយរួចមកហើយនៅឆ្នាំ ២០១០ ដោយអ្នកនិពន្ធ Walter Mason ដែលជា Travel Writer សញ្ជាតិអូស្ត្រាលី។ Destination Saigon បានជាប់ចំណាត់ថ្នាក់ The Ten Best Travel Books កាលពីឆ្នាំ ២០១០ ដែលរៀបចំឡើងដោយ The Sydney Morning Herald។ អាស្រ័យដោយទទួលបានភាពជោគជ័យតាមរយៈស្នាដៃដំបូងនេះ Walter Mason បានត្រៀមខ្លួនចេញស្នាដៃទី២របស់ខ្លួនបន្ទាប់ទៀត ដែលនិយាយអំពីប្រទេសកម្ពុជាក្រោមចំណងជើងថា Destination Cambodia ។

អ្នកនិពន្ធសញ្ជាតិអូស្ត្រាលី Walter Mason

Walter Mason ស្គាល់ខ្ញុំលើកដំបូងតាមរយៈកាសែតអូស្ត្រាលីមួយច្បាប់ដែលចុះផ្សាយពីសៀវភៅ Boyfriend របស់ខ្ញុំ នៅក្នុងឆ្នាំ ២០១០។ បន្ទាប់មកគាត់ក៏ស្វែងរកឈ្មោះខ្ញុំនៅលើទំព័រ Facebook ហើយ Add Friend និងសាកសួរព័ត៌មានខ្ញុំអំពីប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។ Walter Mason ប្រាប់ថា ខ្ញុំគឺជាមិត្តភក្តិខ្មែរដំបូងគេបំផុត បើគិតនៅក្នុងសតវត្សរ៍ទី២១នេះ តែខ្ញុំក៏ជាមិត្តភក្តិចុងក្រោយគេដែរ ដែលបានជួបមុខគ្នាផ្ទាល់ បន្ទាប់ពីមិត្តភក្តិខ្មែរផ្សេងៗទៀតដែលខ្ញុំបានណែនាំឲ្យស្គាល់កាលពីចុងឆ្នាំ ២០១០ ។

ដំបូងស្មានថាគាត់កុហក លុះសួរទៅប្រាប់ថា First Cambodian Friend ប្រចាំសតវត្សរ៍ទី២១ 😛

 

Destination Saigon គឺជាសៀវភៅដំណើរផ្សងព្រេងមួយ ដែលងាយស្រួលអានបំផុត ព្រោះយើងអាចជ្រើសរើសយក Chapter ឬជំពូកណាមួយ មកអានមុនក៏បានដែរ។ នៅក្នុងចំណោម ៤៧ Chapter ដែលខ្ញុំបានអាន ខ្ញុំចូលចិត្ត Chapter ដែលមានចំណងជើងថា Mr Buddha ជាងគេ។ គ្រាន់តែឃើញចំណងជើង ក៏ចាប់អារម្មណ៍ចង់អាន តែបន្ទាប់ពីអានរួច ខ្ញុំគិតថា បើដូរដាក់ជា Mr & Mrs Buddha ប្រហែលជាកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀត។ ថ្វីបើ Mr Buddha ជាជំពូកដែលខ្ញុំចូលចិត្តជាងគេ តែជំពូកដែលខ្ញុំចាប់ផ្តើមអានមុនគេគឺ Ice Cream in Quy Nhon ហើយហេតុផលអ្វី ដែលខ្ញុំជ្រើសរើសអានជំពូកនេះ សាមីខ្លួនអ្នកនិពន្ធផ្ទាល់ដឹងច្បាស់ណាស់! 😉

 

Ice Cream in Quy Nhon ជំពូកដំបូងដែលខ្ញុំជ្រើសរើសអាន

Walter Mason ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូងនៅឆ្នាំ ១៩៩៦។ សរុបមកដល់ឆ្នាំ២០១២នេះ Walter Mason ធ្លាប់មកកាន់ប្រទេសកម្ពុជាចំនួន៤ដងហើយ។ ចំពោះសៀវភៅ Destination Cambodia អ្នកនិពន្ធសញ្ជាតិអូស្ត្រាលីរូបនេះ បានចំណាយពេលយូរដល់ទៅជិតពីរឆ្នាំដើម្បីបញ្ចប់វា។ Walter Mason រំពឹងទុកថា Destination Cambodia នឹងចេញផ្សាយជាផ្លូវការនៅក្នុងខែ មេសា ឆ្នាំ ២០១៣ ខាងមុខនេះ។ ដូច្នេះសូមរង់ចាំជាវមកអាន និងតាមដាន ទាំងអស់គ្នាថា Destination Cambodia មានអ្វីប្លែក និង អស្ចារ្យពី Saigon Destination?

Mr Buddha ជំពូកដែលខ្ញុំស្រឡាញ់ជាងគេ និងចង់ដូរជា Mr&Mrs Buddha 😉

បញ្ជាក់៖ លោកអ្នកអាចរកទិញ Saigon Destination បាននៅ Monument Bookshop ក្បែរវិមានឯករាជ្យ លើដងវិថី ព្រះនរោត្តម រាជធានីភ្នំពេញ។ ពិសេសអាចទទួលព័ត៌មានបន្ថែមពីអ្នកនិពន្ធបាន តាមរយៈប្លក់របស់អ្នកនិពន្ធផ្ទាល់http://www.waltermason.com/ ឬ ហ្វេសប៊ុក https://www.facebook.com/waltermason

Read Full Post »


Read Full Post »


Read Full Post »

Older Posts »