Feeds:
ប្រកាស
មតិ

Archive for the ‘សិង្ហបុរី’ Category


(ខ្លឹមសារសង្ខេប)

ក្រៅពីទីតាំងភូមិសាស្រ្ត ដែលអំណោយផលសំរាប់ជាកំពង់ផែសមុទ្រ ប្រទេស សឹង្ហបូរី ពុំ មាន ធន ធានធម្មជាតិដូចប្រទេសសមាជិក អាស៊ានផ្សេងទៀតឡើយ សូម្បី តែ ទឹក សាប ក៏ទិញពី ប្រទេស ម៉ាឡេស៊ីដែរ។​ចុះហេតុអ្វីបានជាប្រទេសមួយនេះ​មាន​ការ​រីក​ចំរើន​ខ្លាំង ម្លេះ? តើអ្វីជាអាថ៌កំបាំង​នៃ​ការ​រីក​ចំរើន​នេះ?

តាមប្រសាសន៏របស់ឯកឧត្តម Dileep Nair​ឯក​អគ្គ​​រដ្ឋទូតសឹង្ហបូរីប្រចាំនៅប្រទេសឡាវ ដែល​បាន​​ថ្លែង​កាល​ពី​ដើម​ខែ​កញ្ញានេះ បាន​ឲ្យ​ដឹង​ថា​មាន​កត្តាសំខាន់ៗចំនួន៣ នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​នេះ៖

១. មនុស្ស (People)

  • ប្រទេសសឹង្ហបូរី​មានអ្នកដឹកនាំ​ល្អដែល​មាន​ឆន្ទះក្នុងការអភិវឌ្ឍន៏ប្រទេស ហើយ​នៅ​ជុំ​វិញ​អ្នក​ដឹក​នាំ​សុទ្ធតែជាមនុស្សឆ្លាតវៃ។
  • ជនជាតិសឹង្ហបូរីមានទំលាប់ប្រកាន់នូវគំនិត “You must help yourself” , “Don’t wait for the​ future to come to you” និងជាមនុស្សដែលមានការសន្សំសំចៃខ្ពស់ មិន​ខ្ជះ​ខ្ជាយ​ទៅ​លើ​អ្វី​ដែលមិន​ចាំ​បាច់។

២. គោលការណ៏ (Principles)

  • សង្គមសឹង្ហបូរីប្រកាន់យកនូវគោលការណ៏ Meritocracy មាន​ន័យ​ថា​មនុស្ស​ជា​អ្នក​កំណត់​ជោគ​វាសនា​ខ្លួនឯងដោយផ្អែកលើ ចំណេះដឹង និងស​មត្ថភាព​ផ្ទាល់​ខ្លួន​។ ​បើ​មាន​ការ​អប់រំខ្ពស់​នឹងមានឱកាស​ទទួល​បាន​មុខតំណែងធំ និងបៀវត្សច្រើន។
  • ជនជាតិសឹង្ហបូរី និយមវាយតំលៃខ្លួនឯង។ មា​ន័យ​ថា​ទោះ​បី​ជា​គេ​កើត​មក​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ​សម្បត្តិក៏ដោយ គេតែងតែគិត ថាខ្លួនគេមិនទាន់ប្រសើរឡើយ ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំង​នេះជារបស់ឪពុក​ម្តាយ​គេ មិនមែនជារបស់គេទេ។ គេតែងតែខិតខំប្រឹង ប្រែង​ធ្វើ​អ្វី​មួយឲ្យបានជោគជ័យដោយសមត្ថភាព​ផ្ទាល់​ខ្លួនទើបគេពេញចិត្ត។
  • ជនជាតិសឹង្ហបូរីមានគំនិតមួយគឺត្រូវធ្វើខ្លួនឯងយ៉ាងណាឲ្យកាន់តែល្អប្រសើរ ដើម្បី​ជា​ប្រយោជន៍​​​ដល់​​​អ្នកដទៃ។

៣. នយោបាយ (Policy)

  • គ្រប់ទិដ្ឋភាពនយោបាយទាំងអស់ត្រូវតែបានទទួលការឯកភាពពីប្រជាជន។
  • ប្រទេសសឹង្ហបូរីផ្តោតជាសំខាន់លើខឿនការពារជាតិ និងអភវឌ្ឍធនធានមនុស្ស។ រដ្ឋាភិបាល​ចំណាយ​​ជាប្រចាំឆ្នាំ​លើ​វិស័យ នីមួយៗ​ចំនួន​៥​ភាគ​រយ​នៃ​ផល​ទុន​ក្នុង​ស្រុក​សរុប (GDP)។
  • នយោបាយបើកចំហរ។ រាល់អ្នកចេះដឹងទាំងអស់ បើចង់បានសញ្ជាតិសឹង្ហបូរី រដ្ឋា​ភិបាល​នឹង​ជូន​ភ្លាម មិនថាមនុស្សនោះជាអ្នកណា និងមកពីទីណាឡើយ។

សរុបមក P ទាំងបីនេះហើយ (People, Principles and Policy) ដែល​ជា​កត្តា​គន្លឹះ​ដែល​អាច​​ធ្វើ​ឲ្យ​ប្រទេសសឹង្ហបូរីក្លាយជាមហា អំណាច​សេដ្ឋកិច្ច​​មួយ​នៅ​លើ​ពិភព​លោក​យើង​នេះ៕

អត្ថបទ​ដោយ៖ Boy Temple

Read Full Post »