Feeds:
ប្រកាស
មតិ

Archive for the ‘​សៀម-ថៃ’ Category


ផ្កាយNoVeLs*– ភាពភ័យព្រឺព្រួចក្នុងរឿង «សិស្សឆ្នើមកំពូលល្បិច» ឬ Bad Genius មិនទាន់​រលុប​បាត់​​ពីក្នុងសតិអារម្មណ៍​របស់ខ្ញុំនៅឡើយផង ផលិតកម្ម GDH ដែលជា​ផលិតកម្មថៃ​តែមួយគត់នៅក្នុងដួងចិត្តខ្ញុំ បានបញ្ចេញខ្សែភាពយន្តរឿងខ្មោច​ថ្មីមួយ​​ទៀត មកតាម​លងបន្លាចខ្ញុំ និងទស្សនិកជន ផ្សេងទៀតតាមរយៈរឿង The Promise ឬ «មិត្ត…ជាទី​នឹករលឹក» ។ ខ្ញុំទៅ​មើលរឿងនេះ ដោយការរំពឹងទុកខ្ពស់លើផលិតកម្ម GDH និងអ្នក​ដឹកនាំរឿង លោក សូផុន (Sophon Sakdaphisit) ដែលធ្លាប់​បង្ហាញថ្វីដៃបំភ័យ​ទស្សនិកជន​ឲ្យ​ស្លន់វិញ្ញាណរួចមកហើយ តាមរយៈរឿង Laddaland ។

  • រឿងសង្ខេប

The Promise ត្រូវបានផលិតឡើង ដោយយោងតាមព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដ៏អាក្រក់ដែលបានកើតឡើងពិតនៅប្រទេសថៃ ក្នុងឆ្នាំ ១៩៩៧ ដែលប្រាក់បាតធ្លាក់ថ្លៃ ប្រជាជនគ្មានការងារធ្វើ និងបានជាប់ឈ្មោះជាប្រទេស ដែលមានមនុស្សសម្លាប់ខ្លួន​ច្រើនជាងគេលំដាប់ទី ៣ ក្នុងអាស៊ី។ ក្នុងនោះ អ៊ិប និងប៊ុម ក្មេងស្រីក្នុងវ័យវិទ្យាល័យ ដែលជាមិត្តភក្តិស្រឡាញ់គ្នាយ៉ាងប្តូរ​ផ្តាច់​ ក៏ជាជនរងគ្រោះទទួលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចក្នុងគ្រានោះដែរ។ អគារខុនដូមួយនៅកណ្តាលទីក្រុងដែលប៉ារបស់​ពួក​គេចំណាយលុយកសាងរួមគ្នា ត្រូវផ្អាកដំណើរការ ហើយធ្លាក់ខ្លួនពីសេដ្ឋីក្លាយជាកូនបំណុលរាប់លាន។ អ៊ិប និងប៊ុម មិន​អាចប្រឈមមុខនឹងស្ថានភាពនេះបាន និងដោយរងសម្ពាធពីគ្រួសារផងនោះ ក៏បបួលគ្នាទៅសម្លាប់ខ្លួននៅលើ អគារនោះ ដោយ​សន្យាថានឹងស្លាប់ជាមួយគ្នា។ ប៉ុន្តែ… អ៊ិបបែរជាស្លាប់តែម្នាក់ឯងទៅវិញ ព្រោះប៊ុមខ្វះភាពក្លាហាននឹងកាន់កាំភ្លើង​បាញ់​ខ្លួន​ឯង។ ២០ ឆ្នាំកន្លងផុតទៅ… ប៊ុម ធំឡើងក្លាយជាអ្នកជំនួញខាងអចលនទ្រព្យ ហើយបានត្រឡប់ទៅកាន់អគារនោះ​ម្តង​ទៀត ជាមួយកូនស្រីសំណព្វចិត្តតែម្នាក់គត់របស់ខ្លួនឈ្មោះ បេល។ ក្រោយពីត្រឡប់មកពីអគារនោះវិញ ក៏មានរឿង​ចម្លែកៗ​ជាច្រើនកើតឡើងលើបេល។ នាងតែងតែដេកមមើ និងព្យាយាមសម្លាប់ខ្លួនម្តងហើយម្តងទៀត រហូតធ្វើឲ្យប៊ុមគិតថា អ៊ិបតាមមកទារពាក្យសន្យាដែលនាងមិនព្រមសម្លាប់ខ្លួនជាមួយ។

  • វិភាគរឿង

ចំណុចដំបូង ដែលគួរឲ្យស្ងើចសរសើរនៅក្នុងរឿងនេះគឺ ការផ្តើមរឿង។ The Promise ផ្តើមរឿងដោយបង្ហាញពីទំនាក់ទំនង និងសម្ព័ន្ធភាពរបស់ប៊ុម និងអ៊ិប ក្នុងអំឡុងឆ្នាំ១៩៩៧ ដែលប្រទេសថៃបានជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នេះគឺជាផ្នែកដ៏​ល្អបំផុតនៅក្នុងខ្សែភាពយន្តនេះ រហូតធ្វើឲ្យខ្ញុំគិតថា រឿងនេះនឹងមានអ្វីល្អៗពិសេសបន្ថែមទៀត សម្រាប់បង្ហាញនៅក្នុង​ឈុត​បន្តបន្ទាប់មិនខាន។ ការបញ្ជ្រាបហេតុការណ៍វិបត្តិសេដ្ឋកិច្ច ជាមួយនឹងបរិយាកាសឆ្នាំ១៩៩៧ គឺធ្វើបានល្អ មិនថាអគារ រោងកុន ផ្លូវថ្នល់ មនុស្សម្នា ការស្លៀកពាក់ និងសម្ភារៈប្រើប្រាស់ គឺស័ក្តិសមល្មមអាចជឿបាន។ រីឯតួក្មេងស្រីទាំងពីរនោះ ក៏​សម្តែងសម ចូលតួ មិនរឹង មិនឆ្គង។

តែពេលលេងដល់វគ្គមនុស្សចាស់ រឿងនេះបែរជាប្រើសិល្ប៍វិធីបង្ហាញដំណើររឿងបែបត្រង់ស្លូ ពី «ក» ដល់ «អ» ពី «A» ដល់ «Z» គ្មានអ្វីទាក់ទាញទៅវិញ។ អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺខ្ញុំរំពឹងថានឹងបានឃើញអ្វីដែលថ្មី ប្លែក និងភាពភ័យខ្លាចតាមរយៈ​បច្ចេកទេស និងសិល្ប៍វិធីដែលអ្នកដឹកនាំរឿងបញ្ជ្រាបចូលទៅក្នុងផ្ទៃរឿងរបស់ខ្លួន។ តែអ្វីដែលខ្ញុំទទួលបានពីរឿង The Promise ឬ មិត្តជាទីនឹករលឹក បែរជាបានត្រឹមអារម្មណ៍ និងរសជាតិធម្មតាៗដូចខ្សែភាពយន្តរឿងខ្មោចផ្សេងៗទៀតរបស់ថៃ​ដែរ។ ដំណើររឿងត្រង់ស្លូ ដោយមិនអាចបំបែករឿង និងមូលបញ្ហាឲ្យបានស៊ី ជម្រៅ ឬទៅឲ្យដល់គោលដៅណាមួយច្បាស់​លាស់ មិនថារឿង «ពាក្យសន្យា» តាមចំណងជើងរបស់រឿង និងរឿង «វិបត្តិសេដ្ឋកិច្ច» ដែលជាមូលបញ្ហារបស់រឿង និងជា​ចំណុចសំខាន់ដែលរឿងអាចប្រើជាប្រយោជន៍បានច្រើន តែបែរជាប្រើមិនអស់ដោយបង្ហាញបានត្រឹមជាហេតុផលតូចមួយ​ធ្វើ​ឲ្យ​តួ​សម្រេចចិត្តសម្លាប់ខ្លួន?

ទន្ទឹមនឹងនេះ រឿងក៏មិនសូវផ្តោតលើអារម្មណ៍បែប Horror តែផ្តោតលើអារម្មណ៍បែប Drama ដែលមានម្តាយស្រឡាញ់ ហួង​ហែង និងចាំការពារកូនស្រីទៅវិញ។ The Promise ជារឿងបែប Horror តែតួអង្គ «ខ្មោច» បែរជាមានសកម្មភាពតិច​បំផុតនៅ​ក្នុងរឿង។ តួអង្គ «ខ្មោច» ហាក់ត្រូវបានគេប្រើដើម្បីគ្រាន់តែ «បញ្ជ្រាប» ឬ «បង្គ្រប់» ឲ្យរឿងមានពណ៌សម្បុរ និងរសជាតិ​កាន់​តែ​ច្រើនប៉ុណ្ណោះ។ អ្នកដឹកនាំរឿងព្យាយាមប្រើមនុស្សឲ្យលងមនុស្ស ឲ្យមនុស្សលង និងខ្លាចអារម្មណ៍ខ្លួនឯង ដោយមិន​បង្ហាញឲ្យឃើញខ្មោចត្រង់ៗ។ តែនេះមិនមែនជាបញ្ហានោះទេ បញ្ហាស្ថិតត្រង់ថា វិធីបង្ហាញរឿងរបស់ខ្សែភាពយន្តនេះ ពុំបាន​បង្ហាញភាពប្រាកដនិយមរបស់ខ្លួនឲ្យច្បាស់លាស់។ តើការពិត រឿងនេះ មានខ្មោច ឬគ្មានខ្មោច?

ទីបំផុត ខ្សែភាពយន្តនេះ ក៏ក្លាយជារឿងខ្មោចដែលខ្វះអារម្មណ៍ភ័យខ្លាច ខ្វះភាពរន្ធត់ និងឈុតដែលធ្វើឲ្យទស្សនិកជនភ័យ​ភ្ញាក់។ សូមនិយាយត្រង់ៗថា រឿងនេះមិនបានធ្វើឲ្យខ្ញុំខ្លាចដល់ថ្នាក់រន្ធត់អីនោះទេ ឬក៏រឿងលេងចប់ហើយ នៅសេសសល់​អារម្មណ៍ដិតដាមអីក៏ទេដែរ ពោលគឺបានត្រឹមផ្តល់អារម្មណ៍កម្សត់ ខ្លាច(តិចៗ) និងនឹករលឹក(ដូចប្រភេទរឿង Drama) ប៉ុណ្ណោះ។

ថាទៅ រឿងនេះក៏នៅមានចំណុចមួយទៀត ដែលអត់សរសើរមិនបានដែរ នោះគឺតួអង្គ «អគារ» ដែលគេប្រើបច្ចេកទេស CG បានយ៉ាងល្អ អាចធ្វើឲ្យ «អគារ» តែមួយ មានបុគ្គលិកលក្ខណៈ និងសភាពពីរដាច់ដោយឡែកពីគ្នាបាន ដោយមួយជាអគារ​ទើបតែសាងសង់ថ្មី (ឆ្នាំ១៩៩៧) ជាអគារខ្ពស់តែឯង គ្មានអគារខ្ពស់ផ្សេងៗទៀតនៅជុំវិញ និងមួយទៀតជាអគារចាស់(ឆ្នាំ​២០១៧) ដែលទើបតែចាប់ផ្តើមជួសជុលឡើងវិញ និងសាងសង់បន្ត ដោយមានអគារខ្ពស់កប់ពពកផ្សេងៗទៀតនៅជុំវិញនា​ពេល​បច្ចុប្បន្ន​នេះ។

សរុបមក បើសួរថា រឿង The Promise ឬ មិត្តជាទីនឹករលឹក ល្អមើលទេ? ខ្ញុំអាចនិយាយបានថា រឿងនេះល្អមើលជាងរឿងថៃ​ផ្សេងៗទៀតដែលមិនមែនជារបស់ GDH ។ ប៉ុន្តែ… បើប្រៀបធៀបនឹងមាត្រដ្ឋានរបស់ GDH ដែលទើបតែផលិតរឿង «សិស្ស​ឆ្នើមកំពូលល្បិច» ឬ Bad Genius និង មាត្រដ្ឋានរបស់អ្នកដឹកនាំរឿង Laddaland ខ្ញុំថា រឿងនេះល្អនៅក្នុងកម្រិតបង្គួរនៅ​ឡើយ។ ​ម្យ៉ាង​ នេះ​ជារឿងខ្មោចដែលខ្មោចចេញលងតិចបំផុត ព្រោះរឿងហាក់ផ្តោតខ្លាំងលើមនោសញ្ចេតនាបែប Drama ទៅវិញ។ ទោះយ៉ាងណា ខ្ញុំណែនាំឲ្យគ្រប់គ្នាទៅមើលរឿងនេះ តែកុំរំពឹងទុកខ្ពស់ពេក! 😀

*ពិន្ទុ៖ ៧​/១០

Read Full Post »


តារា​សម្តែង​ដ៏​ឆ្នើម​ ពៅ​ លីដា ដែល​គេ​មើល​​រម្លង​

ប្រិយ​មិត្ត​អ្នក​អាន​ជា​ទី​មេត្រី​!

ប្រិយ​មិត្ត​ប្រហែល​ជា​មិនទាន់​ភ្លេច​ទេ​ ចំពោះ​​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​ដែល​ធ្វើ​ឲ្យ​កក្រើក​រញ្ជួយ ​​និង​ទាក់​ទាញ​ទឹក​ភ្នែក​រាប់​លាន​តំណក់​ពី​ទស្សនិក​ជន​នៅ​ទូទាំង​ឥណ្ឌូចិន​ និង​ ប្រទេស​ថៃ​។ នោះ​គឺ​បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន​» ច្រៀង​ដោយ ​ករុណា ពេជ្រ​ ដឹក​នាំ​សម្តែង​ដោយ​ ប៊ុន​ រតនា និង​ ចូល​រួម​សម្តែង​ដោយ​​​តារា​ស្រី​​ឆ្នើម​(តែ​ខ្វះ​អ្នក​ជ្រោម​ជ្រែង​) ពៅ លីដា​។

គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​អ្នក​ចូល​ទស្សនា​ដែល​ជា​ជន​ជាតិ​ថៃ ឡើង​ដល់​ចំនួនជិត​៦​សែន​នាក់​(៤៤៦២១៩+១២៩៦៧៩)​ ឯ​ចំនួន​ Comment ដែល​ជន​ជាតិ​ថៃ​សរសេរ ​ឡើង​ដល់ទៅជិត​៩​រយ​ខំមិន(៦២៤+១៨៨) ដែល​នេះ​ជា​តួរលេខ​មួយ​ដ៏​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​បំផុត​ ព្រោះ​វា​ជា​ចម្រៀង​ខ្មែរ​​តែ​មួយ​បទ និង​ ដំបូង​គេ ​ដែល​ទទួល​បាន​ហ្វែនៗ​គាំ​ទ្រ​​ពី​​ប្រទេស​​ថៃ​យ៉ាង​ច្រើន​​ស​ន្ធឹក​សន្ធាប់​រហូត​នឹក​ស្មាន​មិន​ដល់​។

ភាព​មាក់​ងាយ​​ ដែល​ប្រជា​ជន​ថៃ​ចូល​ចិត្ត​វាយ​ប្រហារ​មក​លើ​តារា​ចម្រៀង​ខ្មែរ​ ដែល​ចូល​ចិត្ត​លួច​ចម្លង​បទ​ចម្រៀង​ពី​ថៃ​មក​ច្រៀង​ ឬ​ចម្លង​ការ​សម្តែង​របស់​គេ​មក​ក្នុង​ខារ៉ាអូខេ​របស់​ខ្លួន​នោះ ត្រូវ​​បាន​ស្រក​ស្រត់​ទៅ វិញ​យ៉ាង​ឆាប់​រហ័ស​ បន្ទាប់​ពី​បទ​ចម្រៀង​មួយ​បទ​នេះ​ លេច​ឡើង​នៅ​ក្នុង​បណ្តាញ​ Youtube​ ក្រោម​ចំណង​ជើង​ជា​ភាសា​ថៃ​(MV เขมร เรียกน้ำตาผู้ชมนับล้าน!) និង​​អម​ដោយ​​​​​អត្ថបទ​ពន្យល់ ​រួម​ទាំង​​ Subtitle ជា​ភាសា អង់គ្លេស​ វៀត​ណាម និង​ ថៃ​។

ដើម​ឡើយ​បទ​នេះ​មាន​ត្រឹម​តែ​ចំណង​ជើង​ និង​ អត្ថបទ​ពន្យល់​ជា​ភាសា​ថៃ​ប៉ុណ្ណោះ តែ​ក្រោយ​មក​បន្ទាប់​ពី​មាន​ចំណូម​ពរ​ពី​ទស្សនិក​ជន​ថៃ​រាប់​សែន​នាក់​ ឲ្យ​សរសេរ​ Subtitle ជា​ភាសា​ថៃ​នោះ ខ្ញុំ​ក៏​បាន​ចាត់​ចែង​ចំណាយ​ពេល​ដ៏​មមាញឹក​ រៀប​ចំ​ធ្វើ​ Subtitle ឡើង​ ទាំង​ត្រូវ​ខ្លះ​ខុស​ខ្លះ ដោយ​មាន​ការ​សហការ​ពី​មិត្ត​ភក្តិ​និង​បង​ៗ​មួយ​ចំនួន​។ អរគុណ មេឃា ដែល​ខិត​ខំ​​ផ្ញើ​បទ​ចម្រៀង​ដ៏​​ធ្ងន់​​នេះ​ពី​ស្រុក​ខ្មែរ​​​មក​ឲ្យ​ខ្ញុំ​, អរគុណ​បង​ប្រុស​ ឡឹក​ជំនោរ ដែល​បាន​ជួយ​ធ្វើ​ Subtitle ​យ៉ាង​តក់​ក្រហល់​​។ អរគុណ​គ្រប់​គ្នា​ដែល​គាំ​ទ្រ​បទ​ចម្រៀង​នេះ!

P.S1 : ក្រោយ​ពី​បទ​នេះ​សរសេរ​ Subtitle ជា​ភាសា​ថៃ​រួច​ ស្រាប់​តែ​មាន​​អ្នក​គាំ​ទ្រ​​ថៃ​មួយ​ចំនួន​លើក​ឡើង​ស្រប​គ្នា​ថា ផលិត​ករ​ថៃ​ គួរ​តែ​ទិញ​កម្ម​សិទ្ធិ​បញ្ញា​បទ​នេះ​ពី​ខ្មែរ​ យក​ទៅ​ផលិត​ជា​បទ​ថៃ​ ព្រោះ​ពួក​គេ​ពេញ​ចិត្ត​នឹង​ចម្រៀង​​មួយ​បទ​នេះ​ខ្លាំង​ណាស់! ជឿ​ថា បើ​សំណូម​ពរ​នេះ ឮ​ទៅ​ដល់​ត្រចៀក​របស់​ផលិតករ​ថៃ​ណា​ម្នាក់ ចម្រៀង​ខ្មែរ​មួយ​បទ​នេះ​ ពិត​ជា​បាន​ Re-Make ជា​ Version ថៃ​មិន​ខាន! 😉

»»» អាន​អត្ថបទ​ទាក់​ទង​៖

Read Full Post »


Take the bus in the Rain..

The Cute Bus Station 😀

In front of the Central Plaza.

Thai students with the Super Star(?) 😛

Adventure with the horror books..

The books I bought.

Do you see my BOOKs? It become the Bestsellers!! 😀

It’s ME! 😀

The Lunch was changed.. Y_Y

@ The Coffee World, Central Plaza.

It’s soft like silk..

Cappuccino, the taste likes the Brown Coffee.

The Shadow is the PAST! Miss U..

Read Full Post »


Read Full Post »


ស្តាប់​ថៃ​សរសើរ​ពី​ចម្រៀង​ខ្មែរ​

ផ្កាយNoVeLs*– ​ថៃ​, ប្រជា​ជាតិ​មួយ​ដែល​ចូល​ចិត្ត​មាក់​ងាយ​ខ្មែរ​លើ​គ្រប់​វិស័យ​នោះ ពេល​នេះ​បាន​ងាក​មក​​ចាប់​អារម្មណ៍​ និង​សរសើរ​ចំពោះ​បទ​ចម្រៀង​​ខ្មែរ​វិញ​ហើយ​ តាម​រយៈ​បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?»​ របស់​ផលិត​កម្ម​ថោន​។

បើ​និយាយ​ពីចម្រៀង​ខ្មែរ, ថៃ​មិន​​ដែល​លើក​សរសើរ​ម្តង​ណា​ទេ​ គឺ​មាន​តែ​រិះ​គន់​វាយ​ប្រហារ​ធ្ងន់ៗ​ ព្រោះ​ភាគ​ច្រើន​នៃ​បទ​ចម្រៀង​ខ្មែរ​គឺ​លួច​ចម្លង​ពីបរទេស​ ពិសេស​គឺ​​​បទ​ថៃ​ផ្ទាល់​តែ​ម្តង​(តែ​ឥឡូវ​ដោយ​សារ​រឿង​នេះ​​ល្បី​ខ្ចរ​ខ្ចាយ​ខ្លាំង​ពេក​ ផលិត​កម្ម​ចម្រៀងក្នុង​ស្រុក​ ​បាន​ងាក​ទៅ​លួច​ចម្លង​ពី​វៀត​ណាម ​វិញ​ម្តង​ហើយ​)។

បើ​និយាយ​ពី​តារា​ចម្រៀង​សំឡេង​ពីរោះ គឺ​មាន​តែ​តារា​ពីររូ​ប​ប៉ុណ្ណោះ​ដែល​ស្តាប់​ទៅ​ចូល​ត្រចៀក​ថៃ​ នោះ​គឺ​ ព្រាប​ សុវត្ថិ​ និង​ មាស​ សុខ​សោ​ភា​ ​ដោយ​មិន​និយាយ​ពី ម៉េង​ កែវ​ពេជ្ជតា​ ដែល​ជា​តារា​ចម្រៀង​ជើង​ចាស់​ទៅ​ហើយ​។

ងាក​មក​និយាយ​ពី​​បទ​ចម្រៀង​​ ដែល​​ធ្វើ​ឲ្យ​ខ្មែរ​មាន​មុខ​មាត់​លើ​​បណ្តាញ​អន​ឡាញន៍​​ របស់​ថៃ​វិញ​ម្តង​ គឺ​បទ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» ​​ ដែល​ពេល​នេះ ​មាន​ទស្សនិក​ជន​ ជន​ជាតិ​ថៃ​ចូល​មក​បញ្ចេញ​​មតិ​សរសើរ​ និង​ចាប់​អារម្មណ៍​រហូត​ដល់​ទៅ២២៩​ Comment(គិត​ក្នុង​ថ្ងៃ​ទី១៧​មករា​២០១២)​ ដែល​នេះគឺ​ជា​ស្ថិតិ​មួយ​ដ៏​ខ្ពស់​បំផុត​មិនធ្លាប់​មាន​នៅ​ក្នុង​ Chanel យូ​ធូប​របស់​ខ្ញុំ​។ បើ​និយាយ​ពី​ទស្សនិក​ជន​ទូទៅ​ដែល​ចូល​មក​មើល​បទ​នេះ​នៅ​ក្នុង​ Chanel របស់​ខ្ញុំ​ គឺ​មាន​ចំនួន​ដល់​ទៅ១៥០៨៤២​​ នាក់(១៧​មករា២០១២)​​ ដែល​នេះ​ក៏​ជាតួ​លេខ​​​ខ្ពស់បំផុត​​មួយ​​ដែរ​ក្នុង​ចំណោម​វីដេអូ​នានា​ដែល​ខ្ញុំ​​បាន​អាប់​ឡូត​ក្នុង​យូធូប​។

ឥឡូវ​នាំ​គ្នា​មក​មើល​ថា តើ​ថៃ​សរសើរ​ខ្មែរ​ដូចម្តេច​ខ្លះ​ ចំពោះ​MVហៅ​ទឹក​ភ្នែក ​របស់​​ផលិត​ថោន​​មួយ​នេះ​ ដោយ​ខ្ញុំ​នឹង​សាក​ល្បង​ប្រែ​មតិ​ទាំង​នោះ​​​មួយ​ចំនួន​​សិន​ ហើយ​បើ​ប្រិយ​មិត្ត​ណា​​អាន​ភាសាថៃ​បាន​ អាច​ចូល​ទៅ​មើល​​មតិ​ទាំង​អស់​​តាម​តំណ​ភ្ជាប់​​ចម្រៀង​នេះ​បាន​។

  • ขนาดฟังไม่รู้เรื่องเนี้ย เจ้าน้ำตามันเป็นไรไม่รู้ มาทำท่าจะครออย่างเดียวเลย คนทำเพลงคิดMVมาได้ดีมาก

ថ្នាក់​ស្តាប់​មិន​ដឹង​រឿង​សោះ​​ ​មិន​ដឹង​យ៉ាង​ម៉េច​ ទឹក​ភ្នែក​ប្រុង​តែ​ហូរ​ចេញ​មក។​ អ្នក​ផលិត​ចម្រៀង​នេះ​ គិត​សាច់​​រឿង​MV បាន​ល្អិត​ល្អន់​​ខ្លាំង​ណាស់​។

  • นางเอก mv สวยเนอะ ไม่ศัลกรรมเหมือนของไทยอะ

តួ​ឯក​​ស្រី​ស្អាត​ខ្លាំង​ណាស់ មិន​វះ​កាត់​កែ​សម្ផស្ស​ដូច​តារា​ថៃ​ទេ!

  • นางเอกยิ้มสวยดีนะคะ แต่งงว่านางเอกป่วยเป็นอะไรตายอ­ะคะ – -a

តួ​ឯក​ស្រី​ញញឹម​ស្អាត​ខ្លាំង​ណាស់ ប៉ុន្តែ​នាង​ស្លាប់​ដោយ​សារ​ជំងឺ​អី? – -a

  • หนูเรียนพยาบาลอยู่ มีกำลังใจเรียนต่ออีกเยอะเลยค่ะ การที่เราได้ช่วยเหลือคนอื่นให้­ดีขึ้นหรือหายจากโรค มันรู้สึกดีจริงๆ นะคะ ปล. สงสารทั้ง 2 คนมากเลย น้ำตาไหลพรากๆๆๆๆ T___T

ខ្ញុំ​​កំពុង​រៀន​​ពេទ្យ​បឋម​​(ធ្វើ​ជា​គិលា​នុបដ្ឋាយិកា​)​ស្រាប់​ផង​ ដល់​បាន​ឃើញ​ចម្រៀង​នេះ មាន​​កម្លាំង​ចិត្ត​រៀន​​ត​កាន់តែ​ខ្លាំង​តែ​ម្តង​​! ការ​ដែល​យើង​បាន​ជួយ​នរណា​ម្នាក់​​​ឲ្យ​បាន​ធូរ​ស្រាល​​ជាង​មុន ឬ​ជា​សះ​ស្បើយ​ពី​ជំងឺ​ ពិត​ជា​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់​។

P.S: អាណិត​តួ​ឯក​ទាំង​ពីរ​ខ្លាំង​ណាស់ ទឹក​ភ្នែក​ហូរ​សស្រាក់​តែ​ម្តង​ងងងង!!! T__T

  • หลงเข้ามา เห็นว่าน่าสนใจดี ดูไปดูมา แรกๆงง ฟังไม่ออก แต่ดูดีๆ ซึ้ง ร้องไห้ซะงั้น.. ดูรอบที่3 แล้วก็พยายามไปดูซับอิ้งอีกที ร้องไห้เลย ถึงไม่ค่อยเข้าใจว่าเขาพูดอะไรบ­้างแต่ความคิดเราเขาทำได้ดีแล้ว สงสารพระเอกที่ต้องเสียใจซ้ำแล้­วซ้ำอีก แต่ก้อิจฉาพระเอกที่ได้เจอรักแท­้แม้เวลาสั้นๆ T_T

ជ្រុល​ចូល​មក ឃើញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ មើល​ទៅ​មើល​មក ដំបូង​ៗ​​​ងឺង​​តែ​ម្តង​ ស្តាប់​មិន​យល់​ តែ​​ពេល​ព្យាយាម​មើល​បន្តិច​ស្រាប់​តែ​រំជួល​ចិត្ត​​យំ​ហ៊ូ​​តែ​ម្តង​… មើល​លើក​ទី​៣ ហើយ​ព្យាយាម​ទៅ​មើល​Subtitleភាសា​អង់​គ្លេស​​​ម្តង​ទៀត​ ស្រាប់​តែ​យំ​ទៀត។​ ទោះ​ជា​មិន​សូវ​យល់​ថា​ពួក​គេ​និយាយ​​អ្វី​ខ្លះ តែ​តាម​គំនិត​ខ្ញុំ​គេ​ធ្វើ​បាន​ប៉ុណ្ណេះ​​គឺ​ល្អ​ហើយ!​ អាណិត​តួ​ប្រុស​ខ្លាំង​ណាស់​ ​ដែល​ត្រូវ​គ្រាំ​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​ តែ​ក៏​ច្រណែន​តួ​ឯក​ប្រុស​​​​ដែរ​​ ដែល​បាន​ជួប​ស្នេហា​ពិត​ទោះ​បី​ជា​ក្នុង​រយៈ​ពេល​ខ្លីៗ​។​ T_T

  • ถึงจะแปลไม่ออกแต่ กินใจมากก

ថ្វី​បើ​ប្រែ​​មិន​បាន​អាន​មិន​យល់ តែ​ជក់​ចិត្ត​ខ្លាំង​ណាស់​!

  • ซึ้งมากกกกดูกี่รอบน้ำตาก้อไหลอ­อกมาทุกรอบเลยยยยยย

កម្សត់​ខ្លាំង​ណាស់ មើល​ប៉ុន្មាន​ដង​ ​ក៏​ទឹក​ភ្នែក​​ហូរ​រាល់​លើក​តែ​ម្តង​ងងងង។

  • หลงรักนางเอกเอ็มวีเลยเรา ^^

ខ្ញុំ​លង់​ស្នេហ៍​តួ​ឯក​ស្រី(MV)​ ទៅ​ហើយ​​ ^^

  • ซึ้งๆค่ะ งานเพลงดีๆจากเพื่อนบ้าน ขอบคุนสำหรับคำแปลนะคะ

រំជួល​ចិត្ត​ពិត​មែន ស្នាដៃ​ចម្រៀង​ល្អ​ៗ​ពី​ប្រទេស​ជិត​​ខាង​ អរគុណ​សម្រាប់​ការ​ប្រែ​សម្រួល​។

  • น่าจะทำซับไทยนะครับ

គួរ​តែ​មាន​Subtitle ភាសា​ថៃ​ដែរ​ណ៎ា!

  • ถ้ามีซับไตเติ้ลจะดีมาก ฟังไปฮาไป ขอเถอะ ซับอ้ะ

បើ​មាន​Subtitleភាសា​ថៃ ​ប្រហែល​ជា​ល្អ​ខ្លាំង​ណាស់ ស្តាប់​បណ្តើរ​ សើច(យំ)​បណ្តើរ​ សុំ​អង្វរ​ណ៎ាដាក់ Subtitleផង!!

  • ทำไมมันเศร้าแบบนี้ ดูแล้วร้องไห้เลยอ่า ถึงฟังไม่ออกก็เถอะ แต่มันออกจากการถ่ายทอดผ่าน mv ของคุณได้เป็นอย่างดีเลย

ហេតុ​អី​ក៏​កម្សត់​បែប​នេះ​ណ៎ា មើល​ហើយ​យំ​ហ៊ូ​តែ​ម្តង​ ទោះ​ស្តាប់​មិន​យល់​ក៏​ដោយ​ តែ​វា​ផុស​ចេញ​តាម​រយៈ​សាច់​រឿង​MVរបស់​លោក​​បាន​យ៉ាង​ជ្រាល​ជ្រៅ​។

  • ตัดต่อภาพทำmv ดี สื่อความหมายด้วยภาพได้ดี ดูแล้วเข้าใจง่าย เป็นกำลังใจให้น่ะค่ะ นำผลงานดีๆมาเผยแพร่อีก

កាត់​ត​​ប្លង់​សាច់​រឿង​មក​ធ្វើ​MVបាន​ល្អ​ណាស់ យល់​អត្ថន័យ​តាម​រយៈ​រូប​ភាព​បាន​ល្អ​ មើល​ហើយ​ងាយ​យល់ ជា​កម្លាំងឲ្យ​​​ណ៎ា សូម​យក​ស្នាដៃ​ល្អៗ​មក​ផ្សព្វ​ផ្សាយ​ទៀត​ចុះ!

  • ต้องบอกว่า คุณมีความพยายามในการแปลมาก ขอชื่นชม คุณคงจะศึกษาภาษาไทยมามากพอสมคว­ร ถึงทำได้ขนาดนี้ พยายามต่อไปนะคะ

សុំ​ប្រាប់​ថា លោក​ពិត​ជា​មាន​​ការ​ព្យាយាម​ក្នុង​ការ​ប្រែ​ចម្រៀង​នេះ​មែន​ សូម​សរសើរ​ដោយ​ស្មោះ លោក​ប្រហែល​ជា​រៀន​ភាសា​ថៃ​បាន​ច្រើន​គួរ​សម​ដែរ​ហើយ​ ទើប​អាច​ធ្វើ​បាន​ដល់​ថ្នាក់​នេះ ព្យាយាម​ត​ទៅ​ទៀត​ណ៎ា!

  • ฟังแล้วชอบทำนองมันได้ใจดีครับ mv ก็ดีครับ แปลก็แจ่ม ละเอียดดีครับ ส่วนเรื่องภาษาที่เขียนมา ผมว่าก็เกือบครบอ่ะ พลาดนิดเดียวเอง ….เพราะผมเขียนภาษาเขมรไม่ได้ (อ่านยังไม่ออกเลย) ขอบคุณสำหรับคำแปลครับ

ស្តាប់​ហើយ​ចូល​ចិត្ត​ទំនុក​​ភ្លេង​​នេះ​ណាស់ អន្ទង​ចិត្ត​បាន​​យ៉ាង​ជ្រាល​ជ្រៅ​​ MVក៏​ល្អ​ ប្រែ​ក៏​ច្បាស់​ល្អិត​ល្អន់​ ចំណែក​រឿងភាសា​ដែល​​ប្រើ​ ក៏​ជិត​គ្រប់​ជ្រុង​ជ្រោយ​​ហើយ​ដែរ​​​​ ខ្វះ​តែ​បន្តិច​ប៉ុណ្ណោះ​… ព្រោះ​ខ្ញុំ​​មិន​ចេះ​សរសេរ​ភាសា​ខ្មែរ​ទេ(អាន​ក៏​មិន​បាន​ផង)​អរគុណ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រែ​សម្រួល​នេះ។

[…]

យ៉ាង​ម៉េច សប្បាយ​ចិត្ត​ទេ ពេល​ឃើញ​ថៃ​ សរសើរ​ខ្មែរ​បែប​នេះ?? 😀

  • អត្ថបទ​​ទាក់​ទង​៖
  1. ចម្រៀង​ខ្មែរ​៖ ทำไมให้ผมรู้จักคุณ?
  2. ចម្រៀង​ខ្មែរ​ល្បី​ពេញ​ឥណ្ឌូចិន​!
  3. [Town]អភិវឌ្ឍ​ខ្លួន​ដល់​កំពូល​!

Read Full Post »


ផ្កាយ​NoVeLs*– រឿង​រ៉ាវ​រៀប​ការ​ជាមួយ​សាក​សព ​បាន​ក្លាយ​ជាបញ្ហាដ៏​​​​ក្តៅ​គគុក​មួយ​​​​ នៅ​ក្នុង​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អនឡាញន៍​​ផ្សេង​ៗ​​របស់​ថៃ​ នៅ​ពេល​​ម្ចាស់​ហ្វេស​ប៊ុក​ដែល​ប្រើ​ឈ្មោះ​ថា Chadil Deffy បាន​ Post ​រូបភាពបុរសម្នាក់ ​​កំពុងបំពាក់ចិញ្ចៀន​​ឲ្យកូនក្រមុំ​​ ដែលដេក​​ជាសាកសព​​នៅកណ្តាលចំណោមញាតិមិត្ត ​​ដែលមកចូលរួមនៅក្នុងពិធីបុណ្យសពខាងលើនេះ

          នៅពេលចូលទៅមើល​​ហ្វេសប៊ុករបស់បុគ្គលដែលប្រើឈ្មោះ Chadil Deffy បានសរសេរ ​Status ចោល​​កាលពីថ្ងៃទី ០៥ មករា២០១២​​ វេលាម៉ោង០៦​.​ ​នាទី ដោយសរសេរថាពិធីឈាបនកិច្ចរបស់​​អូនចា នឹងចាត់ឡើង​​នៅ​​ថ្ងៃទី ០៧ មករា២០១២នៅវត្តប៉ាត្រៃវិវេគខេត្តសុរិន្ទវេលាម៉ោង០៥​.​​ ០០នាទី

          បើ​​ត្រឡប់ទៅមើល​ Status ដែលសរសេរកាលពីថ្ងៃទី ០៣មករា២០១២ម្ចាស់ខ្លួនបានសរសេរអញ្ជើញ​​មិត្តភក្តិជិតស្និទ្ធ​​ និងមិត្តភក្តិនៅតាមហ្វេសប៊ុកថា សូមអញ្ជើញ​​មកចូលរួមពិធីមង្គលការរបស់ខ្ញុំបាទ​​ និងអ៊ែនរួមទាំងពិធី​​ស្រង់​​ទឹកឲ្យអ៊ែន​​ នៅថ្ងៃទី​​​ ០៤ មករា ២០១២ ​​នៅវត្តហ្លួងពូសាមខេត្តសុរិន្ទ​​ សូមមកចូល​​រួមឲ្យបានគ្រប់គ្នាណ៎ា!

          ក្រៅពីនេះនៅមានខ្លឹមសារផ្សេងទៀតដែល​​​បង្ហាញពីសេចក្តីស្នេហារបស់បុរសម្នាក់នេះ​ ​​ចំពោះ​​សង្សារ​​ មុននឹង​​ចាត់ឲ្យមាន​​ពិធី​​មង្គលការនេះឡើង​​​

ទង្វើរបស់ខ្ញុំនៅក្នុងខ្សែភ្នែករបស់អ្នកទាំងអស់គ្នា គឺជាស្នេហាដ៏មហិមាតែចំពោះខ្ញុំវិញ​​ វាគឺជាកំហុសឆ្គងដែលមិនអាចបង្វិលពេលវេលាឲ្យត្រឡប់កែប្រែ​​វិញបាន អរគុណគ្រប់គ្នាខ្លាំងណាស់ បើទោះ​​ជា​​​យើងមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ដោយ ចូរចាំថាជីវិតខ្លីណាស់សូមធ្វើនូវអ្វីតាមសេចក្តីប្រាថ្នានិងថែរក្សាមនុស្សដែលលោកអ្នកស្រឡាញ់ឲ្យល្អមិនថាឪពុកម្តាយបងប្អូន ​​មុននឹងគ្មានឱកាសបានធ្វើ​​​ពេលនៅ​​មាន​​ខ្សល់ដង្ហើមដក​​ អរគុណម្តងទៀតខ្ញុំអាចឆ្លងកាត់​​រឿងរ៉ាវនេះបាន ក៏ព្រោះមានកម្លាំងចិត្តពីអ្នករាល់គ្នាដែរ អរគុណ!

          អ្នកខ្លះអាចមើលមកខ្ញុំថាឆ្កួតអ្នកខ្លះអាចមើលមកខ្ញុំថាវិកលចរិតអ្នកខ្លះអាចមើលមកថាខ្ញុំធ្វើខុសក្រិតក្រមប្រពៃណី​​ តែបើយើពិនិត្យ​​​ឲ្យច្បាស់យើងនឹងដឹងថា វាបានឆ្លងកាត់ការត្រិះរិះពិចារណាច្រើនដំណាក់​ការ​ណាស់ ហើយម្យ៉ាងទៀតការធ្វើនូវអ្វី​​ដែលយើងចង់ធ្វើនិងធ្វើដើម្បីមនុស្ស​​ជាទីស្រឡាញ់​​ដោយមិនធ្វើឲ្យក្តៅក្រហាយដល់នរណាខ្ញុំគិតថាមិនខុសទេ ហើយទំនៀមទម្លាប់ប្រពៃណីត្រូវសាងឡើងក៏ព្រោះមនុស្ស​​យើងមិនហ៊ានទទួលស្គាល់ការពិតនេះដែរ

          រឿងរ៉ាវរបស់បុរសម្នាក់នេះ ត្រូវបានគេយកទៅផ្សព្វផ្សាយបន្តគ្នានៅក្នុងបណ្ដាញ​​​អ៊ីនធើណេតនិងតាម​​វ៉ិបសាយផ្សេងជាច្រើន​ ​​ដោយមានប្រិយមិត្តចូលទៅសរសេរ ​Comment ផ្តល់កម្លាំងចិត្តយ៉ាង​​ច្រើនពោរពាស។ កូនក្រមុំដែលឈ្មោះអ៊ែនរបស់បុរសម្ចាស់ហ្វេសប៊ុកឈ្មោះ Chadil Deffy នឹង​ត្រូវ​បាន​គេ​ហៅ​ថា «​ដេហ្វ» នោះ បាន​បាត់​បង់​ជីវិត​​ដោយ​ឧប្បត្តិហេតុ​ក្នុង​ថ្ងៃ​​ចូល​ឆ្នាំ​​កន្លង​មក​ ដោយ​មុន​នេះ ​នាងត្រូវ​​បាន​ក្រុម​​គ្រួសារ​យក​មក​ព្យាបាល​​បន្ត​នៅ​ខេត្ត​សុរិន្ទ​ មុន​នឹង​ផុត​ដង្ហើម​​​ស្លាប់​ក្នុង​ពេល​បន្ទាប់​មក​។

Read Full Post »


Read Full Post »


ផ្កាយ​NoVeLs*– វា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​មាន​មោទនភាព ​​ដែល​បទ​ចម្រៀង​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» របស់​ផលិត​កម្ម​ថោន​ ដឹក​នាំ​ដោយ​ លោក​ ប៊ុន​ រតនា​ ទទួល​បាន​​​ភាព​ល្បី​ខ្ចរ​ខ្ចាយ​​ពេញ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន ​ដោយ​ក្នុង​នោះ​​រួម​មាន​ទាំង​ប្រទេស​ថៃ​​ផង​ដែរ​​។

  • បទ​ «Mùa băng giá»ឬ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន​?» Version វៀត​ណាម​

បទ​ចម្រៀង​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» ដែល​គេ​ដឹង​ថា បទ​ភ្លេង​ចម្លង​មក​ពី​ប្រទេស​វៀត​ណាម(Mùa băng giá)​ តែ​MV​ប្រឌិត​ថត​ថ្មី​ បាន​ទទួល​ការ​​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្ដា​យុវវ័យ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ ថៃ​ លាវ​ និង​វៀត​ណាម​។ ក្នុង​នោះ​ក្រៅ​ពីការ ​tag ​តាម​រយៈ ​Facebook​ គេ​សង្កេត​ឃើញ​ថា បណ្តា​ប្លក់​យុវវ័យ​នានា​ក៏​មាន​ការ​ចុះ​ផ្សាយ​ពីបទ​នេះ​យ៉ាង​គគ្រឹក​គគ្រេង​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​ បទ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា ​Subtitle អង់​គ្លេស​ វៀតណាម និង​ ​អធិប្បាយ​ជា​ភាសាថៃ​​​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ​ ទើប​បណ្តាល​ប្លក់​ និង ​វ៉ិបសាយ​នានា ​របស់​ប្រទេស​​ ថៃ លាវ និងវៀត​ណាម ក៏​បាន​យក​បទ​នេះ​ទៅ​ចុះ​ផ្សាយ​យ៉ាង​ច្រើន​កុះ​ករ​ផងដែរ។

  • ​បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» ពន្យល់​ជា​ភាសា​ថៃ​

ក្នុង​នោះ​នៅ​ក្នុង​ទំព័រ​ Youtube របស់​ខ្ញុំ​​ ដែល​មាន​ចុះ​ផ្សាយ​បទ​នេះ​​ (MV เขมร เรียกน้ำตาผู้ชมนับล้าน!) ដោយ​អធិប្បាយ​ពន្យល់​ជា​ភាសា​ថៃ បាន​ទទួល​ការ​ពេញ​និយម​ជាង​បទ​នានា​ទាំង​អស់ ​ដែលខ្ញុំ​ធ្លាប់​ផ្សាយ​កន្លង​មក​។ មាន​ប្រិយ​មិត្ត​ចូល​ទស្សនា​ដល់​ទៅជិត​៤​ម៉ឺន​នាក់​ និងComment ​ចំនួន៨៦​ ខំមិន ដែល​ជា​ស្ថិតិ​មួយ​ខ្ពស់​​បំផុត​ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង ព្រោះ​វា​​ជា​ស្ថិតិ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ Chanel របស់​ខ្ញុំ​។

តាម​រយៈ​​Comment​ទាំង​នោះ​ បង្ហាញ​ឲ្យ​ដឹង​ថា ចម្រៀង​មួយ​បទ​នេះ ពិត​ជា​ធ្វើ​ឲ្យ​មិន​តិច​នាក់​ទេ ដែល​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​អាណិត​តួ។ ជន​ជាតិ​ថៃដែល​ធ្លាប់​តែ​មាក់​ងាយ​ពី ​តា​រា​ខ្មែរ​ ចម្រៀង​ខ្មែរ​ ក៏​ប្រាប់​ថា កម្សត់​ ស្រឡាញ់​ ចូលចិត្ត​ តួ​​ស្រី​ស្អាត​ ញញឹម​ស្រស់​ គឺ​ម្នាក់​ៗ​សរសើរ​មិន​ដាច់​ពី​មាត់ និង​ថែម​ទាំង​ស្នើ​សុំ​ឲ្យ​សរសេរ​ ​Subtitle ជា​ភាសា​ថៃ​ទៀត​ផង។

  • បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» Subtitle ភាសា​អង់​គ្លេស​

ក្នុង​នោះ​​​ ជនជាតិ​ថៃ​ជាតិ​និយម​ជ្រុល​ខ្លះ​ បាន​បញ្ចេញ​មតិយោបល់​បែប​អគតិ ​មក​លើ​ចម្រៀង​មួយ​បទ​នេះ​ថា MVចម្រៀង​នេះ​ ច្បាស់​ជា​មាន​ជន​ជាតិ​ថៃ​​សហការ​ជាមួយ​ ឬ​ជួយ​ដឹក​នាំ​ហើយ​ ទើប​ធ្វើ​បាន​ល្អ​ដល់​ថ្នាក់​នេះ។ តែ​នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ជន​ជាតិ​ថៃ ព្រោះ​សូម្បី​តែ​ចម្រៀង​លាវ​ដែល​ផលិត​ល្អៗ​ក៏​ថៃ​ថា មាន​គ្នា​វា​ជួយ​ដឹក​នាំ​ដែរ(Sic)​។

ចំណែក​​​ប្រិយមិត្ត​ដែល​ជា​ជន​ជាតិ​លាវ​វិញ​ ក៏​ឃើញ​មាន​​ចូល​មក​មើលនិង​សរសេរComment​​ប្រាប់​ថា បទ​នេះ​ពិត​ជា​​កម្សត់​​មែន​ ហើយ​បាន​ធ្វើ​ឲ្យ​គេ និង​មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើ​ការ​​ ស្រក់​ទឹក​ភ្នែក​មិន​តិច​នាក់​ ទេ​។ គួរ​រម្លឹក​ដែរ​ថា នេះ​មិន​មែន​ជា​បទ​ខ្មែរ​​ទី​១​ទេ ​ដែលល្បី​នៅ​ប្រទេសលាវ ព្រោះ​បទ​ I’m Sorry ដែល​​ច្រៀង​ដោយ ​មាស សុខសោភា កាល​ពី​លើក​មុន​ ក៏​ធ្លាប់​ល្បី​រហូតដល់​មាន​និស្សិត​​លាវ​រៀន​ច្រៀង​បទ​នេះ យក​ទៅសម្តែង​នៅ​​ក្នុង​​មហោស្រព​​សិល្បៈ​ប្រចាំ​ឆ្នាំ​ របស់​មហាវិទ្យាល័យ​​ផង​ដែរ​។

  • បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» Subtitle ភាសា​វៀត​ណាម
លោក​ ខាញ់​ ជុង​(Khánh Trung) តារា​ចម្រៀង​វៀត​ណាម ម្ចាស់​បទ​ Mùa băng giá

លោក ខាញ់ ជុង (Khánh Trung) តារា ចម្រៀង វៀត ណាម

ក្នុង​នោះ​ដែរ ចម្រៀង ​«​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន​?» ដែល​មាន ​Subtitle ជា​ភាសា​វៀត​ណាម​ ក៏​​ទាក់​ទាញ​​ការ​និយម​ចូលចិត្ត​​ពី​ប្រិយ​មិត្ត​វៀត​ណាម​មិន​តិច​នាក់​ដែរ​។ ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​បទ​នេះ​ល្បី​នៅ​វៀត​ណាម​ គឺ​មក​ពី​បទ​នេះ​ចម្លង​យក​បទ​ភ្លេង​ពី​ចម្រៀង​​វៀត​ណាម​ ដែល​មាន​ចំណង​ជើង​ថា​ Mùa băng giá ​ដែល​អាច​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា (រដូវ​រងា?)។ ឯហេតុ​ផល​សំខាន់​មួយ​ទៀត​ គឺ​មក​ពី​បទ​ខ្មែរ​ផលិត​MVបាន​ល្អ​ឥត​ខ្ចោះ​ ជាងMV​វៀត​ណាម ​ដែល​មាន​លក្ខណៈ​ធម្មតាៗ​ រហូត​ហ្វែន​ៗ​របស់​តារា​ចម្រៀង​វៀត​ណាម​គិត​ថា បទ​នេះ​វៀតណាម​ចម្លង​មក​ពី​ខ្មែរ​ឬ​យ៉ាងណា? ប៉ុន្តែ​លោក ខាញ់​ ជុង​(Khánh Trung) ​ដែល​ជា​ម្ចាស់​បទ​នេះ​ផ្ទាល់​ បាន​ចេញ​មក​បក​ស្រាយ​​ប្រាប់​ហ្វែនៗ​របស់​ខ្លួន​ថា បទ​នេះ​លោក​ពិត​ជា​បាន​    និពន្ធ​មុន​បទ​ខ្មែរ​យ៉ាងប្រាកដ​។

សរុប​មក​ ភាព​ល្បី​ល្បាញ​របស់​ចម្រៀង​ខ្មែរ​មួយ​បទ​នេះ​ កើត​ឡើងដោយ​ហេតុ​ផល​ពីរយ៉ាង​។ មួយ​ព្រោះ​បទ​នេះ​ផលិត​MV​បាន​ល្អ​ ប្លង់​ឡូយ សាច់​រឿង​កម្សត់ និង​មាន​ Storyline​ដែល​​ចាប់​បាន​ចំណុច​រំភើប​របស់​អ្នក​​ទស្សនា​។ ឯ​ហេតុ​ផល​មួយ​ទៀត​ គឺ​ព្រោះ​បទ​នេះ​ពាក់​ព័ន្ធ​នឹង​បទ​បរទេស​។ ទោះ​យ៉ាង​ណា​ក្តី​បទ​នេះ​គឺ​ជា​បទ​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​បទ​នានា​ទាំង​អស់ បន្ទាប់​ពី I’m Sorry របស់ ​មាស សុខ​សោភា​៕

»»» អាន​ផង​ដែរ៖​​​

Read Full Post »


ផ្កាយ​NoVeLs*– បុណ្យ​កឋិន​នៅ​សុរិន្ទ​ ក៏​មាន​រយៈ​ពេល​ពេញ​មួយ​ខែ​ដូចនៅ​​ខ្មែរ​ដែរ តែ​អ្វី​ដែល​ប្លែក​នោះ​ គេ​ឃើញ​មាន​​អ្នក​ហែ​​ពីរ​នាក់​នៅ​ខាង​មុខ​គេ កាន់​អំបោស បោស​សម្អាត​​ផ្លូវ​​នាំ​​ក្បួន​ដង្ហែ​​ទៅ​មុខ​ជានិច្ច​។ ក្រៅ​ពី​នេះ​គេឃើញ​មាន​កាន់​​ទង់​រូប​ក្រពើ នាង​មច្ឆា និងទង់​ផ្សេងៗ​ទៀត​ ដោយ​មិន​ដឹង​ថា​ នៅ​ខ្មែរ​យើង​មាន​ទង់​ទាំង​នេះឬអត់? (ព្រោះមិន​សូវ​ចាប់​អារម្មណ៍)

ខាង​ក្រោម​ គឺ​ជាទិដ្ឋ​ភាព​ខ្លះៗ​នៅ​ក្នុង​ពិធី​ដង្ហែ​អង្គ​កឋិន​ នៅ​ក្នុង​ភូមិ គោក​ក្រពើ​ ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​៖

ទង់ រូប នាង មច្ឆា និង ក្រពើ

មើល ពី ចម្ងាយឃើញ ទង់ រូប ក្អែប?

អ្នក កាន់ អំបោស សម្អាត ផ្លូវ នាំ មុខ ក្បួន ដង្ហែ

បោស ផង រាំ ផង

បោស កាន់ តែ ញាប់ រាំ កាន់ តែ ឆ្ងាញ់

មាន កាន់ ដើម អំពៅ ដែរ? តំណាង អ្វី?

នៅ ស្រុក ខ្មែរ គេ ប្រើ ដើមចេក ដោត លុយ ដែរ? គេ ប្រើ ដើម ពោធិ មាស មិន មែន ឬ?

មើល ផ្នែក ខាង ស្តាំ ៖ ទង់ រូប អណ្តើក

Read Full Post »


ផ្កាយ​NoVeLs*– តាម​ការ​សាក​សួរ​ចាស់​ៗ​​នៅ​ក្នុង​ពិធី​មង្គល​ការ​​របស់​បង​ប្អូន​ខ្មែរ​សុរិន្ទ​​ដែល​យើង​បាន​ទៅចូល​រួម ​​បាន​ឲ្យ​ដឹង​​ថា ពិធី​មង្គល​ការ​នៅ​ទីនេះ​ប្រារព្ធ​ធ្វើ​ចំនួន​៣​ថ្ងៃ,​ ថ្ងៃ​ទី​១​ជា​ថ្ងៃ​ចូល​រោង ថ្ងៃ​ទីពីរ​ជា​ថ្ងៃ​​លៀង​អាហារ​ ​ថ្ងៃ​​ទី​បី​ជា​ថ្ងៃ​សែន​​កួច​ចង​ដៃ​។

ក្រុម​​អ្នក​និពន្ធ​យើង​ បាន​​ទៅចូល​រួម​ពិធី​មង្គល​ការ​មួយ​នៅថ្ងៃ​ទី​២​។ នៅ​ថ្ងៃ​នេះ​ ភ្ញៀវ​ដែល​អញ្ជើញ​មក​ត្រូវ​មាន​ចំណង​ដៃ​សម្រាប់​កូន​កំលោះ​ក្រមុំ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន និង​បាន​ត្រលប់​ទៅវិញ​នូវ​ម្ហូប​ចំនួន​៥​ថង់ និង​សាច់​កាប់​មួយ​ចំណែក​​តាម​ចំនួន​ប្រាក់​តិច​ឬ​ច្រើន​។

តាម​ការ​ពិនិត្យ​ជាក់​ស្តែង​​លើ​ក្រដាស​ចំណង​ដៃ​៥​សន្លឹក​ ឃើញ​ថា ១០០​បាត មាន​៤​សន្លឹក និង​ ២២០​បាត មាន​មួយ​សន្លឹក​។ ម្នាក់​ៗ​បាន​សម្ល​៥​ថង់​ដូច​គ្នា តែ​ចំនួន​សាច់​កាប់ តិច​ច្រើន​ជាង​គ្នា​តាម​ចំណង​​ដៃ​។

ខាង​ក្រោម​គឺ​ជា​ទិដ្ឋ​ភាព​ខ្លះ​ៗ​នៅ​ក្នុង​ពិធី​មង្គល​ការ​នោះ៖

អ្នក កាត់ ចំណង ដៃ ក្នុង មង្គល ការ

កន្ទុយ ឈ្មោះ និង ចំនួន លុយ ដើម្បី ដូរ បាន សម្ល

ហុច កន្ទុយ ក្រដាស ហុចសម្ល

សកម្ម ភាព ដួស សម្ល ចែក ដល់ ភ្ញៀវ

ថត មីង មួយ មក៍ អូន ៗ ទុក ផ្សាយ ឲ្យ ខ្មែរ ក្រោម មើល! 😀

អ្នក ដាំ ស្ល

ភ្ញៀវ យួរ សម្ល ទៅ ផ្ទះ

សំពីង សំពោង រណេង រណោង ពេញ កង់

មួយ ផ្នែក នៃ អាហារ ក្នុង ពិធី មង្គលការ

ក្រុម តន្ត្រី កន្ត្រឹម ក្នុង ពិធី មង្គល ការ

ស្លាធម៌ បាយ សី ទុក សម្រាប់ សែន ចង ដៃ

ថត រូប ជុំ គ្នា ជា មួយ កូន កំលោះ ក្រមុំ (រូប បង់ ក ក្រមា កណ្តាល)

Read Full Post »

Older Posts »