Feeds:
ប្រកាស
មតិ

Posts Tagged ‘តារា​ចម្រៀង​ខ្មែរ​’


ផ្កាយNoVeLs*– ក្រោយពីការប្រគុំតន្ត្រី Best of the Best របស់ផលិតកម្មហង្សមាស កាលពីខែកុម្ភៈកន្លងទៅនេះ គេសង្កេតឃើញមានវីដេអូឃ្លីបមួយរបស់តារាចម្រៀង យក់ ឋិតរដ្ឋា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើទំព័រ ហ្វេសប៊ុក ក៏ដូចជាក្នុង យូធូប ផងដែរ។

បើតាមការសង្កេតមើលដោយផ្ទាល់ ឃើញថា មានការនិយាយគ្នាពីរចំណុចសំខាន់ៗពាក់ព័ន្ធនឹងវីដេអូឃ្លីបមួយនេះ។ មួយគឺក្នុងគោលបំណងរិះគន់ចំពោះផលិតកម្មរស្មីហង្សមាសដែលការប្រគុំតន្ត្រីដ៏ធំប្រចាំឆ្នាំរបស់ខ្លួនត្រឡប់ ជាធ្វើឡើងដោយការចាក់កាហ្សែតឲ្យតារាចម្រៀងច្រៀងតាមទៅវិញ។ មួយទៀត គឺគ្រប់គ្នាស្ងើចសរសើរចំពោះភាពរឹងមាំ ក្លាហានរបស់តារាចម្រៀង យក់ ឋិតរដ្ឋា ដែលប្រឹងច្រៀង(សម្តែង)បន្តទៅទៀតរហូតចប់ បើទោះជាខ្លួនភ្លាត់ជើងដួលស្ទើរធ្លាក់ពីលើកាំជណ្តើរក៏ដោយ។

ថ្វីបើការដួលរបស់តារាចម្រៀង ដែលកំពុងត្រៀមរះជាថ្មីរូបនេះ ធ្វើឲ្យគេដឹងថា នាងពុំបានច្រៀងដោយផ្ទាល់ តែចាក់កាស្សែតជំនួសក៏ដោយ ក៏ទស្សនិកជនភាគច្រើន(ក្នុងនោះមានខ្ញុំម្នាក់ដែរ 😀 )ផ្តល់ការលើកទឹកចិត្ត និងគាំទ្រចំពោះនាងដោយក្តីកោតស្ញប់ស្ញែង ដែលហ៊ាននៅអង្គុយច្រៀងបន្ត រហូតចម្រៀងបានចប់ដោយជោគជ័យ ដែលនោះកាន់តែធ្វើឲ្យបទចម្រៀងរបស់នាងមានន័យជ្រាលជ្រៅ និងរំជើបរំជួលលើសដើមទៅទៀត។ ហ្វែនៗរបស់នាងប្រាប់ថា ពួកគេស្ទើរតែស្រក់ទឹកភ្នែកពេលឃើញវីដេអូឃ្លីបមួយនេះ… ទាំងរំភើប ទាំងរំជួលចិត្ត និងអាណិតចំពោះតារាចម្រៀងប្រចាំដួងចិត្តរបស់ពួកគេ។

»»» សូមទស្សនាវីដេអូឃ្លីបនោះ រួមទាំង Comment លើកទឹកចិត្តខ្លះៗរបស់ប្រិយមិត្ត៖

  • វាមិនមែនជារឿងអីគួរឱ្យខ្មាសទេ តែនេះចង់បង្ហាញឱ្យច្បាស់ថា គាត់ជាមនុស្សរឹងប៉ឹង មិនមែនទន់ជ្រាយ ហើយគាត់អាចបត់បែនបានគ្រប់កាលៈទេ­សៈ នេះសមជាអ្នកសិល្បៈ។
  • ការបង្ហាញនេះចង់ប្រាប់ថា ទោះគាត់ដួល ក៏គាត់អាចក្រោកឈរបានយ៉ាងមាំ មិនមែនដួលហើយក្រោកឈរមិនរួចនោះទេ។
  • ខ្ញុំគាំទ្រចំពោះរដ្ឋាដែលរឹងប៉ឹងបែបនេះ! អរគុណដែលមិនចុះចាញ់! អរគុណដែលប្រឹងច្រៀងទាល់តែចប់! នេះមិនមែនជាភាពអាម៉ាសទេ តែជាការបង្ហាញនូវភាពរឹងប៉ឹងរបស់តារាចម្រៀងខ្មែរម្នាក់!
  • គឺ ជាមនុស្ស ស្រី ដែល រ៉ឹងប៉ឹងណាស់ គួរឲ្យសរសើរ។
  • ខ្ញុំស្រលាញ់ភាពរឹងមាំរបស់គាត់! ខ្ញុំស្រលាញ់ទេពកោសល្យរបស់គាត់។­
  • នេះមិនមែនជារឿងគួរអោយខ្មាសគេទេ គឺជារឿងគួរអោយសសើរវិញទើបត្រូវ។
  • សុំបន្ថែម សូមអ្នកនាងយក់ឋិតរដ្ឋាកុំមានភាព­ខ្មាសអៀនអី ក្នុងពេលនេះខ្ញុំរឹតតែស្រលាញ់និងគាំទ្រអ្នកនាងព្រោះតែភាពរឹងប៉ឹងដែលអ្នកនាងបានបង្ហាញ។
  • ខ្ញុំពេញចិត្តនូវភាពក្លាហាន រឹងប៉ឹងរបស់គាត់ ដួលហើយចេះក្រោកឈរដោយខ្លួនឯង នេះបានចំជាអ្នកសិល្បៈគំរូ សុំសរសើរ។
  • គាត់ពិតជាអស្ចារ្យណាស់។ សម្រែកហ៊ោកញ្ជ្រៀវឮត្រហឹងអឺងកង ជាការបញ្ជាក់ពីភាពរំភើប និងការគាំទ្រចំពោះគាត់។ ខ្ញុំមានមោទនភាពចំពោះគាត់។ ខ្ញុំក៏បានស្រែក សឹងជ្រុះបំពង់កដែរ 😀
  • Flexible.. Love her reaction… Cant stop admire her… Waiting to c her in the top line again…
  • Yes..that’s what the star should do…!!! never give up…!! I like you…I am the big fan of yours..!! Ratha..Love ya!!
  • It makes this song more meaningful! It hurts her till she can’t even walk!
  • She is good! if we fall down we have to get back up!!!!!!!!!!! i love the way she did.

P.S: អរគុណ យក់ ឋិតរដ្ឋា… ដែលរឹងប៉ឹង ហ៊ានប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យ រហូតជម្នះឧបសគ្គបានដោយជោគជ័យ! ខ្ញុំនៅតែគាំទ្រអ្នកនាងជានិច្ច! ស៊ូ! ស៊ូ!!… 😀

Read Full Post »