Feeds:
ប្រកាស
មតិ

Posts Tagged ‘ទី’


 

ជម្រាបសួរផ្កាយ!

នេះជាចំណាប់អារម្មណ៍របស់ខ្ញុំចំពោះ រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់»។ ខ្ញុំគឺមិនដែលចូលចិត្តអានសៀវភៅ​ ឬរឿងប្រលោមលោកទេ តែពេលបានអានរឿង​         «សង្សាប្រុស» ក៏ជាប់ចិត្ត ហើយក៏ខំស្វែងរករឿងប្រលោមលោកបែបនះទៀត តែអត់បានសោះ សំណាងល្អមិត្តម្នាក់បានណែនាំ https://archphkai.wordpress.com ដល់ខ្ញុំ ហើយប្រាប់ឲ្យ​អានរឿងមួយនេះ។ ដំបូងខ្ញុំខ្ជិលណាស់ តែពេលបានអានហើយ បែរជាចាញ់បោកសាច់រឿង ធ្វើឲ្យ​ខ្ញុំពេលខ្លះយំ ពេលខ្លះសើច ពេលខ្លះខឹង​ ទៅតាមអត្ថន័យនៃសាច់រឿងដែលអ្នកនិពន្ធប្រឌិតឡើង​។ ទោះដឹងថា ចាញ់បោកសាច់រឿង​ តែនៅតែចង់អាន ហើយ​មិនចង់ឲ្យ​ចប់សោះ ព្រោះពិតជាជក់ចិត្តណាស់។ ពិសេស​ខឹងអ្នកនិពន្ធណាស់ពេល​ដាក់វគ្គបពា្ចប់មកបោក(Sad Ending) ពេលអានហើយចង់តែបោក ​Laptop ចោលព្រោះខឹងអ្នកនិពន្ធ។

ខ្ញុំទើបតែស្គាល់ប្លក់ថ្មីៗនេះដែរទេ។ រឿងដែលខ្ញុំបានអានដំបូង នៅក្នុងប្លក់របស់បង គឺរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និងរឿង «សន្សើមរាត្រី​» ប៉ុន្តែរឿងនោះអាន​មិនបានចប់ទេ។ មិនមែនមិនចង់អានទេ តែអ្នកនិពន្ធ​ចិត្ត​អាក្រក់​មិនដាក់ឲ្យ​អាន​។

ចូលដល់សាច់រឿងយើងវិញ! រឿងនេះបានបង្ហាញពីទិដ្ឋភាពពិតៗនៃស្នេហារបស់ ប្រុសនិងប្រុស រួមទាំងវគ្គ XXX ។ សង្ស័យ​តែអ្នកនិពន្ធធ្លាប់ទេ បានដឹងច្បាស់យ៉ាងនេះ ^_^។ ខ្ញុំចូលចិត្ត ទី និង សមុទ្រណាស់ ព្រោះពួកគេស្មោះ​ត្រង់​រវាង​គ្នានិង​គ្នា ហើយក៏មិនដែលមានចិត្តក្បត់​ដែរ​។ និយាយតាមត្រង់ មិនដឹងថាវាអាចមានដែរអត់ទេ ខ្ញុំគិតថាមិនមានទេដូចពីរ​នាក់នេះ តែក៏ច្រណែននិងពួកគេដែរ។ ​ខ្ញុំអាណិតទីណាស់ ដែលតែង​តែត្រូវសមុទ្រយល់ច្រឡំ ហើយក៏ច្រណែន​ទីដែរ ដែលមានមនុស្សជាច្រើនមកស្រឡាញ់​តែសូមសរសើរនូវចិត្តស្មោះរបស់ទី។ ចំណែកសមុទ្រ ជាមនុស្សឆេវឆាវឆាប់ខឹង តែចរិត​អ៊ីចឹង​ៗ​ ​គួឲ្យ​ស្រឡាញ់​ណាស់ សង្សារនរណា​គេ​ហ្ន៎! ហិហិ​​… បើខ្ញុំបានសង្សាដូចសមុទ្រមួយ​ជីវិតនេះ ស្កប់ស្កល់ហើយ បានត្រឹមតែយល់សប្តិទេ ហាសហា…។

ខ្ញុំចង់ដឹងណាស់ តើស្នេហារបស់ពួកគេនឹងក្លាយជាយ៉ាងណា នៅទីបញ្ចប់នៃសាច់រឿងនេះ? តើពួកគេបានសមបំណងទេ? ឬក៏បែកគ្នាបន្ទាប់ពីរៀនចប់? តែបើអាចសូម Happy Ending ណ៎ា។ សង្ឃឹមថាអ្នកនិពន្ធផ្កាយមុខស្អាត រាងសង្ហា និងយល់ចិត្តហើយផ្ញើវគ្គបញ្ចប់ឲ្យ​អាន ​ហិហិ…។

Read Full Post »


ខ្ញុំ​បាន​អាន​រឿង «ព្រិល​ធ្លាក់​​កណ្តាល​​សមុទ្រ​ខ្សាច់»​ ​ចប់​ហើយ​ គឺ​ចប់​ទាំង​អស់​ដោយ​​សារ​មិត្តភក្ដិ​ផ្ញើ​ឲ្យ​​។​ សុំ​ទោស​ដែល​មើល​វគ្គ៤២ និង ​វគ្គ​បញ្ចប់​ហើយ​បាន​ផ្ញើ​មក។​រឿង​នេះ​​ធ្វើឲ្យ​​ខ្ញុំ​នឹក​ដល់​កាល​នៅរៀន​ (មិន​មែន​មាន​ជីវិត​ដូច​សាច់​រឿង​ទេ)​ គឺ​ដោយ​សារ​ពាក្យ​ពេចន៍​​របស់​អ្នក​និពន្ធ ធ្វើ​ឲ្យ​​នឹក​ឃើញ​កាល​នៅ​ជាមួយ​មិត្តភក្ដិ។

មុន​នឹង​បញ្ចេញ​យោបល់​ សុំ​សួរ​អ្នក​និពន្ធ​នូវ​សំណួរ​មួយ។​ តើ​គោល​បំណង​របស់​អ្នក​និពន្ធ​យ៉ាងណាចំពោះរឿងនេះ?

បាន​ជា​ជ្រុល​អ្នក​និពន្ធ​ឲ្យ​​ដៃ​បញ្ចេញ​យោបល់​ហើយ​ សុំ​ដាក់​មួយ​អស់ដៃ​​ហើយ។​ និយាយ​តាមត្រង់​ចុះ​ ខ្ញុំ​ដូច​ជាមិន​សូវ​ចូល​ចិត្ត​វគ្គ​ដំបូង​ប៉ុន្មាន​ទេ ព្រោះ​ដោយ​គិតថា​មេឃជា​តួ​ តែ​បែ​ជាសមុទ្រ​ទៅ​វិញ… ម៉្យាង​វា​ដូច​ជា​មិន​សូវ​ទាក់​ទង​នឹង​សង្គម និង​គ្រួសារ។ បង​អ្នក​និពន្ធ​ ធ្វើ​ឲ្យ​​តួ​ទី​ជាមនុស្ស​សម្បូរ​​ស្នេហ៍​បាន​តែ​ជាមួយ​ប្រុស​ៗ​គ្នាឯង… ខ្ញុំ​គិត​ថា​ទី​គួរ​តែ​មាន​រឿង​ស្នេហា​ភេទ​ដូច​គ្នា​តែ​ជាមួយ​សមុទ្រ​ ហើយ​អ្នក​ដែល​មក​តាម​ចែចង់​ទី​គួរ​តែ​ជាមនុស្ស​ស្រី​… ម៉្យាង​ចរិត​លក្ខណៈ​របស់​ រាជសីហ៍ និង ​ជាលី ​បង្ហាញ​ច្បាស់​ក្រឡែត​ថា​ពួក​គេ​ស្រឡាញ់​ទី​ តែ​ចំណែក​​អ្នក​ផ្សេង​មិន​ដឹង។

តាម​គំនិត​ខ្ញុំ(ទោះ​អ្នក​និពន្ធ​មិន​ទទួល​ ក៏ត្រូវ​តែ​បញ្ចេញ​ដែរ) កុំ​ទាន់​អាល​បញ្ចប់​ត្រឹម​ ទី​​និង​សមុទ្រ ​ត្រៀម​ប្រឡងអី ព្រោះ​ពី​វគ្គ១​ដល់​វគ្គ៤២ គឺរៀបរាប់​ពី​ការ​ចាប់​ផ្ដើម​ស្នេហា​របស់​ពួក​គេ​ប៉ុណ្ណោះ… គួរ​តែ​មាន ​វគ្គ​១-៤២​ហ្នឹង​ ​ដប់​ដង​ទៀត​។​ មាន​ន័យថា​ ពួក​គេ​គួរ​តែមាន​ជីវីត​ស្នេហា​មួយ ជាមួយ​គ្នា​ឲ្យ​​បាន​យូរឆ្នាំ​បន្ដិច​។​ គេ​ពីរ​នាក់​ហ្នឹង​​គួរ​តែ​ជួប​បញ្ហា​ជា​ច្រើន​​ទៀត​ដូច​ជា​ ការ​បំបែក​បំបាក់​ពីគ្រួសារ​ ការ​ស្អប់​ពី​មិត្តភក្ដិ។ រឿង​របស់​គេ​គួរ​តែ​ត្រូវ​បាន​គេដឹង​ ពេល​ពួក​គេ​រៀន​ចប់​ និង​ចេញ​ធ្វើ​ការ។ ទោះយ៉ាង​ណា​ក៏​ដោយ​ គំនិត​អ្នក​     និពន្ធ​ដូច​ខ្ញុំ​ត្រង់​ថា​ឲ្យ​​តួ​ត្រូវ​ស្លាប់​នៅ​វគ្គ​បញ្ចប់… តែ​ខ្ញុំ​ចង់​ឲ្យ​​តួ​ទាំង​ពីរ​ស្លាប់​ដូច​គ្នា​ គ្រាន់តែ​មួយ​ទៅ​មុន​ មួយ​ទៅ​ក្រោយ ព្រោះ​ការស្លាប់​របស់​ពួក​គេ ​អាច​បញ្ជាក់​ពី​ស្នេហ៍​​ដែល​ពេល​ខ្លះ​ស្រី​និង​ប្រុស​មិន​អាច​ធ្វើ​បាន។ នៅ​មាន​មួយ​ទៀត​ដែល​ខ្ញុំ​គិត​ថា​មិន​សម​ គឺ​សមុទ្រ​មាន​ជំងឺ​បេះដូង​ត្រូវ​ស្លាប់​ តែ​ដោយ​សារ​ទី​បញ្ចូល​ឈាម​ ទើប​ធ្វើ​ឲ្យ​​សមុទ្រ​មាន​ពេលនៅរស់​ប៉ុន្មាន​ខែ​ចុង​ក្រោយ​។​ វាមិនសម​ត្រង់​ថា​ កើត​ជំងឺ​បេះ​ដូង​តែត្រូវ​បញ្ចូល​ឈាម(ដោយ​សារ​ខ្ញុំ​ជាកូន​ពេទ្យ​​ ទើប​ដឹង​បញ្ហាអស់​​នេះខ្លះ​ៗ​)។​ សមុទ្រគួរ​តែ​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម។

នៅ​មាន​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​ចែក​ចាយ។​ បើ​តាម​ការ​សង្កេត​របស់​ខ្ញុំ​ មនុស្ស​ស្រឡាញ់​​ភេទ​ដូច​គ្នា​ភាគច្រើន​ ជាមនុស្ស​មាន​បញ្ហា(មិន​មែន​ឆ្កួត​ទេ)​។ ពួក​គេ​គួរ​តែ​​មាន​ចរិត​​រស់​នៅ​ស្ងប់​ស្ងាត់​ ឯកោ​ បើ​ទោះ​ជារីក​រាយ​ ក៏​រីករាយ​ក្នុង​ចំណោម​​មិត្តភក្ដិ​​ដែល​មិន​មែន​ជាធាតុ​ពិត​។ ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​គ្រួសារ​ មិន​មាន​សមាជិក​គ្រួសារ​យក​ចិត្ត​ទុក​​ដាក់។​ តែ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា ​មាន​​អ្នក​ខ្លះ​មក​ពី​កំណើត​​។ តាមរយៈ​ការ​អាន​រឿង​នេះ​ តួ​ទី​និង​សមុទ្រ​ គឺ​ជា​មនុស្ស​ប្រុស​ពេញ​លក្ខ​ណៈ​។​ ដូច​ជា​មិន​មាន​ហេតុ​ផល​ដែល​គេត្រូវ​ស្រឡាញ់​​ភេទ​ដូច​គ្នា​ទេ។ បើ​សិន​ជា​ពួក​គេ​ជា​មនុស្ស​ឯកោ​​ដូច​គ្នា​ ពួក​គេ​អាច​សាង​ស្នេហ៍​ជាមួយ​គ្នា​បាន​ ព្រោះ​ក្នុង​ចិត្ដ​ត្រូវ​ការ​អ្នក​យល់​ចិត្ត។

និយាយា​តាម​ត្រង់​ចុះ​ បន្ទាប់​ពី​ខ្ញុំ​បាន​មើល​រឿង​កូរ៉េ​រួច​ (Life is Beautiful) ខ្ញុំ​ក៏​ចង់​     និពន្ធ​រឿង​ប្រុស​ស្រឡាញ់​​ភេទ​ដូច​គ្នា​ដែរ​ តែ​ដោយ​សារ​ខ្លួន​ឯង​ពូកែ​ពេក​ កាល​បាក់​ឌុប​ប្រលង​ខ្មែរ​មិន​​ជាប់​។ អ៊ីចឹង​ហើយ​មាន​តែ​នៅ​ចាំ​គេ​និពន្ធ​ឲ្យ​​អាន​ទៅ។

ខ្ញុំ​គិត​ថា​ ​ឲ្យ​​បង​អ្នក​និពន្ធ​តែ​ប៉ុណ្ណេះ​ហើយ​។​ មិន​ដឹង​ថាអ្នក​និពន្ធ​ជ្រេញ​ប៉ុណ្ណា​ទេ? មិន​ស្រួល​គិត​ក្នុង​ចិត្ត​ថា​ អា​មួយ​នេះ​និយាយ​ស៊ាំ​ត្រប៉ែ​ណាស់។

ជាទី​បញ្ចប់​ ខ្ញុំ​សុំ​លើក​ទឹក​ចិត្ត​ឲ្យ​​នៅ​បន្ត​និពន្ធ​ទៀត​ ហើយ​ក៏សូម​អរគុណ​ដែរ​ស្ដាប់​យោបល់​ខ្ញុំ​ និង​អរគុណសម្រាប់​​រឿង​នេះ​ ព្រោះ​នេះ​ជា​ប្រលោម​លោក​ខ្មែរ​ទី​មួយ​ដែល​ខ្ញុំ​អាន​ ហើយ​អាន​ដោយ​ពេញ​ចិត្ត។

ជម្រាបលា​ សុំ​ឲ្យ​​សំណាង​ល្អ…

P.S: សុំ​សរសើរ​ សរសេរ​មួយ​រឿង​​ ខុស​តែ​២​ ៣…

Read Full Post »


ផ្កាយNoVeLs*– ប្រិយមិត្តជ្រាបឬនៅថា រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» នៅសល់បីផ្នែកសំខាន់ៗទៀត ដើម្បីបញ្ចប់រឿងទាំងមូល ដោយក្នុងនោះរួមមាន វគ្គបញ្ចប់, វគ្គពិសេស ឬ Spescial Part, ចំណងដៃចុងក្រោយ ឬ Bonus។ ប្រិយមិត្តមានលទ្ធភាពអាចអានបានតែវគ្គបញ្ចប់ប៉ុណ្ណោះ ចំណែក វគ្គពិសេស និងចំណងដៃចុងក្រោយ សូមរង់ចាំអានពេលរឿងនេះ ចេញលក់ជាសៀវភៅ។

វគ្គបញ្ចប់ គឺជាសាច់រឿងចុងក្រោយនៅក្នុងរឿងនេះ។ ឯវគ្គពិសេសនឹងបង្ហាញពីអារម្មណ៍របស់តួអង្គនីមួយៗពេលបានជួប ទី ជាលើកដំបូង(Charactors Point of View)។ ចំណែក ចំណងដៃចុងក្រោយ គឺជាវគ្គពិសេសមួយ ដែលតួអង្គឯករបស់យើង ឈែត ជាមួយអ្នកនិពន្ធ ដែលមានចំណងជើងថា វគ្គ ទីងប់នឹងហ្វេសប៊ុក! 😉

ដូចប្រិយមិត្តជ្រាបស្រាប់ ដើម្បីបានអានវគ្គបញ្ចប់នៃរឿងនេះ ប្រិយមិត្តទាំងអស់គ្នាត្រូវចូលរួមបំពេញលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌពីរយ៉ាងខាងក្រោមនេះ។

១. លក្ខខណ្ឌដែលប្រិយមិត្តទាំងអស់អាចអានរឿងបានគ្រប់ៗគ្នា ដោយគ្រាន់តែចូលរួម ឃ្លីក [LIKE] រឿងនេះ នៅលើទំព័រហ្វេសប៊ុកឲ្យបានគ្រប់ចំនួន ៥០០ សំឡេង នោះអ្នកនិពន្ធនឹងយកវគ្គបញ្ចប់មកផ្សាយនៅក្នុងប្លក់នេះជាពុំខាន។

២. លក្ខខណ្ឌ សក់អ្នកណាក្បាលអ្នកហ្នឹង! 😀 បានន័យថា មានតែអ្នកអានខ្លួនឯងប៉ុណ្ណោះដែលអាចទទួលវគ្គបញ្ចប់រឿងនេះយកទៅអានបាន ដោយគ្រាន់តែ សរសេរចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំនួនមួយទំព័រ ហើយផ្ញើមកកាន់អ៊ីមែល phkaynovels@gmail.com នោះអ្នកនិពន្ធនឹងផ្ញើរឿងទៅភ្លាម នៅពេលបានគ្រប់ចំនួន១០នាក់ដំបូង។

នៅពេលនេះ អ្នកនិពន្ធបានទទួលចំណាប់អារម្មណ៍ចំនួន ៣នាក់ ហើយ ចុះអ្នកដទៃទៀត នៅរេរាធ្វើអ្វី? ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត! បើប្រិយមិត្ត រវល់តែគិតយូរ ប្រយ័ត្នអ្នកនិពន្ធដូរចិត្តណ៎ា! (តិចថាមិនបានរម្លឹក!) 😉

ខាងក្រោមនេះ ជាចំណាប់អារម្មណ៍ទី១ ដែលខ្ញុំបានទទួល គឺរបស់កញ្ញា សរ សុម៉ាលីន ឬដែលយើងស្គាល់នៅទីនេះគឺ កញ្ញា Never នោះឯង!

ចំណាប់អារម្មណ៍នាងខ្ញុំ ចំពោះ រឿង ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់

បើឲ្យនិយាយពីចំណាប់អារម្មណ៍រឿងនេះ ខ្ញុំគួរតែនិយាយមូលហេតុពីដំបូង ដែលធ្វើឲ្យខ្ញុំបានស្គាល់វ៉ិបសាយរបស់បង(អ្នកនិពន្ធវ័យក្មេង)គឺថ្ងៃមួយ Friend ក្នុងFacebook របស់ខ្ញុំឈ្មោះស៊ីណេត ដែលបងក៏ប្រហែលជាស្គាល់ដែរ(អ្នកនិពន្ធ៖ អ្នកអានដែលពូកែនិយាយដើមអ្នកនិពន្ធបែបនេះ រឿងអីមិនស្គាល! 😀 ) ព្រោះនាងក៏ជាហ្វែនរឿងនេះដូចគ្នា។ នាងបាន Share អត្ថបទមួយមានចំណងជើងថា «សុំទោស…. ដែលបងមិនចេះលួងលោមអូន» នេះហើយជាមូលដែលធ្វើឲ្យខ្ញុំស្គាល់រឿង នាយ   សមុទ្រ។ ជាពិសេសទៅទៀតវាជារឿង ប្រុសស្រឡាញ់ប្រុសទី១ ដែលខ្ញុំបានអាននិងចូលចិត្តបំផុត(អ្នកនិពន្ធ៖ តែនេះជាប្រលោមលោកទី២របស់អ្នកនិពន្ធ។ ហេតុអី មិនរកទិញ «សង្សារប្រុស» អានផង? T_T)។

រឿងនេះ បានធ្វើឲ្យខ្ញុំដឹងថា អារម្មណ៍នៃសេក្តីសេ្នហា មិនបានបែងចែកភេទនោះទេ ប៉ុន្តែមនុស្សភាគច្រើន តែងតែមានការរើសអើងចំពោះប្រុសស្រឡាញ់ប្រុស ឬស្រីស្រឡាញ់ស្រី។ តែចំពោះខ្ញុំ ទស្សនៈបានកែប្រែទៅហើយ(អ្នកនិពន្ធ៖ …ព្រោះខ្ញុំក៏ជាឡេស្សបៀនដែរ! 😀 ) ដោយសារតែរឿង នាយសមុទ្រ នេះហើយ ជាមូលហេតុដែលធ្វើឲ្យខ្ញុំយល់ថា ការពិតទៅមនុស្សប្រុសស្រឡាញ់គ្នា ក៏មិនបានខុសពីប្រុស និងស្រីស្រឡាញ់គ្នាដែរ មានទាំងផ្អែមល្អែម(នាយទីនិងនាយសមុទ្រ ពេលត្រូវគ្នាផ្អែមជាងទឹកឃ្មុំទៅទៀត), ទុក្ខសោក(ជាធម្មតាមនុស្សប្រុសមិនចូលចិត្តយំទេ ជាពិសេសប្រុសខ្មែរ ខ្លាចគេថាអន់ ទន់ខ្សោយ ដូចមនុស្សស្រីតែចំពោះគំនិតរបស់ខ្ញុំ មនុស្សប្រុសចេះយំ ជាប្រភេទមនុស្សប្រុស ដែលមានមនោសញ្ចេនាច្រើនគួរឲ្យស្រឡាញ់ ដូច ជាសមុទ្រនិងនាយទីអ៊ីចឹង), ការប្រចណ្ឌ ដោយគ្មានហេតុផល នាយសមុទ្រ ជាស្តេចប្រចណ្ឌ នាយទីក៏ដូចគ្នា ពេលមិនយល់ចិត្តគ្នាឬមានការយល់ច្រឡំ អ្វីមួយមិនព្រមបើកចិត្តនិយាយគ្នាទេចូលចិត្តគិតតែម្នាក់ឯង។

ចង់ដឹងដល់ហើយថាពេលណាពួកគេទើបយល់ចិត្តគ្នា។ (អ្នកនិពន្ធ៖ Never អើយ ចំណាប់អារម្មណ៍របស់កញ្ញា ដូចជាខ្លីបន្តិចហើយ តើមួយទំព័រ ឬកន្លះទំព័រឲ្យប្រាកដ?? TOT!! 😦 )

ម៉ាលីន(Never)

Read Full Post »


 

*** ប្រិយមិត្តត្រៀមខ្លួនដើម្បីអានភាគបញ្ចប់ហើយឬនៅ??? (^_^)??

លក្ខខណ្ឌពីរយ៉ាងដើម្បីបានអានភាគបញ្ចប់៖

១. សរសេរចំណាប់អារម្មណ៍ផ្ទាល់ខ្លួន យ៉ាងហោចណាស់ ០១ទំព័រ A4 ផ្ញើមកកាន់អ៊ីមែលphkaynovels@gmail.com អ្នកនិពន្ធនឹងផ្ញើរឿងប្រភេទ E-Book (PDF) នៅពេលទទួលបានចំណាប់អារម្មណ៍ចាប់ពី១០នាក់ឡើងទៅ។

២. ជួយបោះឆ្នោត LIKE រឿងនេះនៅទំព័រហ្វេសប៊ុកឲ្យបានគ្រប់ចំនួន ៥០០សំឡេង។

ចំពោះលក្ខខណ្ឌទី១ ប្រិយមិត្តរូបណាមានចំណាប់អារម្មណ៍ទើបមានឱកាសបានអាន។ ចំពោះលក្ខខណ្ឌទី២ ប្រិយមិត្តគ្រប់រូបនឹងបានអានគ្រប់ៗគ្នា ព្រោះអ្នកនិពន្ធនឹងដាក់ផ្សាយដោយផ្ទាល់នៅក្នុងប្លក់នេះ។

នៅរេរាដល់ណាទៀត ប្រញាប់ឡើងដើម្បីបានអានភាគបញ្ចប់រឿងនេះមុនគេ!!! 😀

***សូម​អភ័យទោសវគ្គនេះត្រូវបានលុបចេញ

​ប្រលោម​លោក​រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» នឹងមានដាក់លក់ជាផ្លូវការលើកដំបូងនៅក្នុងពិព័រណ៍សៀវភៅកម្ពុជា ថ្ងៃទី ០៨, ០៩, ១០ ខែធ្នូ ឆ្នាំ២០១៧។

Read Full Post »


 

**សូម​អភ័យទោស!!

វគ្គ​នេះ​មួយ​ផ្នែកត្រូវបានលុបចេញ ព្រោះរឿង «ព្រិល​ធ្លាក់​កណ្តាលសមុទ្រ​ខ្សាច់» នឹង​ចេញលក់នៅលើ ទីផ្សារនៅក្នុង កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៨,៩,១០ ខែធ្នូ ឆ្នាំ​២០១៧ ៕

Read Full Post »


«បងទី មកតែម្នាក់ឯងទេឬ? (^)_(^)»

ខ្ញុំងើបមុខឡើង ឃើញនារីៗបួននាក់ ញញឹមដាក់យ៉ាងស្រទន់។

«អ៎… អត់ទេ បងមកជាមួយមិត្តភក្តិ។»

«មិត្តភក្តិស្រី ឬមិត្តភក្តិប្រុស? =()=;»

«មកជាមួយក្រុមអានេត្រ!»

«អ៊ីចឹងទេ? ខ្ញុំស្មានថាបងមកជាមួយសង្សារទេតើ! ^^a»

**សូម​អភ័យទោស!!

វគ្គ​នេះត្រូវបានលុបចេញ ព្រោះរឿង «ព្រិល​ធ្លាក់​កណ្តាលសមុទ្រ​ខ្សាច់» នឹង​ចេញលក់នៅលើ ទីផ្សារនៅក្នុង កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៨,៩,១០ ខែធ្នូ ឆ្នាំ​២០១៧ ៕

 

Read Full Post »


បើរឿង ទី និង សមុទ្រ ជា [Sad Ending]

«សមុទ្រ…» សមុទ្របើកបន្ទប់មក ឃើញទីនៅក្នុងបន្ទប់គេ។ កែវភ្នែកទាំងគូរលីងរលោងដោយទឹកភ្នែក។

«មានរឿងអីឬ ទី? ហេតុអីនៅក្នុងបន្ទប់យើង?»

«សមុទ្រមានអ្វីលាក់បាំងនឹងទីឬអត់?» ទីសួរសួរសមុទ្រដោយក្តីសង្ស័យ។

«មានបញ្ហាអីឬ? សមុទ្រគ្មានអ្វីលាក់បាំងនឹងទីទេ ព្រោះសមុទ្រមានកន្យាជាគូដណ្តឹងហើយ!» សមុទ្របញ្ជាក់ប្រាប់អតីតសង្សារ ហើយគេចមុខចេញ។ ដៃគេម្ខាងវាសជូតត្រង់ភ្នែកយ៉ាងរហ័ស ទំនងជាចង់បិទបាំងអ្វីម្យ៉ាង ដែលកំពុងហូរយ៉ាងគគាក់ចេញមក ថ្វីបើក្នុងចិត្តប្រាប់ថា ត្រូវរឹងមាំឡើង ដើម្បីមនុស្សជាទីស្រឡាញ់អាចញញឹមបាននៅថ្ងៃស្អែកថ្មី។

«ចុះនេះជាអ្វី?» ទីហុចក្រដាសមួយសន្លឹកបង្ហាញទៅសមុទ្រ។ មុននេះ ពេលគេមកដល់មិនឃើញសមុទ្រនៅក្នុងបន្ទប់ ទីបានរកឃើញវាដោយចៃដន្យនៅក្នុងថតតុលើក្បាលដំណេក។

សមុទ្រងាកមកមើល ស្រឡាំងកាំង៖

«ទី… សមុទ្រសុំទោស សមុទ្រខ្លាចពេលទីដឹង ទីធ្វើចិត្តមិនបាន…!» សមុទ្រនិយាយដោយសំឡេងខ្សឹកខ្សួល។

«សមុទ្រកើតជំងឺបេះដូង ដំណាក់កាលចុងក្រោយ ចុះហេតុអ្វីសមុទ្រមិនប្រាប់ទី!??» ទីគំហកដាក់សមុទ្រដោយក្តីឈឺចិត្ត។ តែពេលនេះទឹកភ្នែកកូនប្រុសរបស់គេហូរចេញមកឥតឈប់។

«ទី… ហ៊ឺៗ… សមុទ្រ…» សមុទ្រនិយាយមិនទាន់ចប់ផង ក៏ដួលព្រូសទៅលើឥដ្ឋ ហើយមានឈាមហូរចេញតាមច្រមុះយ៉ាងច្រើន។

«សមុទ្រ! សមុទ្រ! សមុទ្រកុំកើតអីណ៎ា???» ទីស្រែកខ្ទរពេញផ្ទះដោយក្តីស្លុតរន្ធត់ប្រញាប់ស្ទុះទៅគ្រាសមុទ្រលើកឡើង ហើយម្នីម្នាបើករថយន្តនាំសមុទ្រទៅកាន់មន្ទីរពេទ្យ។

នៅមន្ទីរពេទ្យ

 

**សូម​អភ័យទោស!!

វគ្គ​នេះត្រូវបានលុបចេញ ព្រោះរឿង «ព្រិល​ធ្លាក់​កណ្តាលសមុទ្រ​ខ្សាច់» នឹង​ចេញលក់នៅលើ ទីផ្សារនៅក្នុង កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៨,៩,១០ ខែធ្នូ ឆ្នាំ​២០១៧ ៕

សំណូមពរអ្នកនិពន្ធ

១. សូមចូលរួម ឃ្លីក [LIKE] រឿង ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ ឬ High School in Love ក្នុងទំព័រហ្វេសប៊ុក។ ក្នុងករណីមានអ្នកឃ្លីក [LIKE] ចំនួន ៥០០នាក់ អ្នកនិពន្ធ នឹងដាក់ភាគបញ្ចប់ជូនអានហ្វ្រីៗ។ សូម ចុចនៅទីនេះ ដើម្បីឃ្លីក [LIKE]!!

២. សូមចូលរួមបោះឆ្នោតខាងក្រោម ដើម្បីអ្នកនិពន្ធសម្រេចចិត្តថា រឿងនេះគួរតែ Sad Ending ឬ Happy Ending?

Read Full Post »


**សូម​អភ័យទោស!!

វគ្គ​នេះត្រូវបានលុបចេញ ព្រោះរឿង «ព្រិល​ធ្លាក់​កណ្តាលសមុទ្រ​ខ្សាច់» នឹង​ចេញលក់នៅលើ ទីផ្សារនៅក្នុង កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៨,៩,១០ ខែធ្នូ ឆ្នាំ​២០១៧ ៕

Read Full Post »


**សូម​អភ័យទោស!!

វគ្គ​នេះត្រូវបានលុបចេញ ព្រោះរឿង «ព្រិល​ធ្លាក់​កណ្តាលសមុទ្រ​ខ្សាច់» នឹង​ចេញលក់នៅលើ ទីផ្សារនៅក្នុង កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៨,៩,១០ ខែធ្នូ ឆ្នាំ​២០១៧ ៕

 

Read Full Post »


*** សូមអភ័យទោស វគ្គនេះត្រូវបានលុបចេញ! រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» នឹងមានលក់ជាផ្លូវការលើកដំបូងក្នុង​ពិព័រណ៍សៀវភៅកម្ពុជា ថ្ងៃទី ០៨,០៩,១០ ខែធ្នូ ឆ្នាំ២០១៧៕

Read Full Post »

Older Posts »