Feeds:
ប្រកាស
មតិ

Posts Tagged ‘សួន​សុបិន​’


ថ្ងៃ​ស្អែកខ្ញុំ​នៅ​ឯកោ

 

 

​…

 

***

♫♫ Jingle Bell… Jingle Bell… Jingle Bell Rock…♫♫

​…

 

***

 សូម​អភ័យទោស រឿងនេះលុបចេញហើយ​!

Read Full Post »


[មិនប្រាប់ទេ ទាល់តែឯងជួយពាក់អាវឲ្យខ្ញុំសិន!]

ខ្ញុំស្រឡាញ់លោក

 ***

ឆ្នេរសមុទ្រស៊ីបឺន, សាន់ដឺឡែន

***

សូមអភ័យទោស រឿងនេះបានលុបចេញហើយ!

Read Full Post »


ផ្តើមជីវិតថ្មី

ខ្ញុំឈរស្រឡាំងកាំង នៅពេលដែលឃើញសង្សារថ្មី របស់គេឈរនៅមាត់ទ្វារផ្ទះ។ នាងមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ រហូតធ្វើឲ្យខ្ញុំអត់ញញឹមមិន បាន។ ស្របគ្នានឹងកំលោះម្ចាស់ផ្ទះងាកមកសើចដាក់ខ្ញុំតិចៗ ខ្ញុំក៏ទប់សំណើចលែងជាប់ទៀត ជាមួយនឹងរឿងកំប្លែងដែលគេលេងសើចនឹងខ្ញុំ។

«Why are you laugh about me?»

សំឡេងរបស់នាង សួរអ្នកកំលោះ និងខ្ញុំ។ ខ្ញុំនៅតែសើចតិចៗ ដោយអត់ទ្រាំមិនបាន នៅពេលឃើញក្មេងស្រីសក់ពណ៌មាស មុខមាត់គួរឲ្យស្រឡាញ់ ចងសក់ទីទុយព្រមទាំងពាក់បូពណ៌ក្រហម មើលទៅគួរឲ្យស្រឡាញ់មិនធម្មតាទេ។ នាងឈរច្រត់ចង្កេះធ្វើមុខឡិងឡង់សម្លឹងមុខខ្ញុំនិងលោកសន្សើម ព្រោះមិនយល់ ហើយថែមទាំងសួរពួកយើងថា នាំគ្នាសើចអី? … មកពីអស់សំណើចពេកនោះអី ដែលកំលោះរូបល្អបោកខ្ញុំថាសង្សារថ្មីមករក ធ្វើឲ្យខ្ញុំគិតរវើរវាយតែផ្តេសតែផ្តាសម៉ាឆ្អែត… តែការពិតជាក្មេងស្រីតូចមួយ ដែលមើលទៅមានអាយុមិនទាំងលើសពី១០ឆ្នាំផង។ នៅពេលខ្ញុំឈប់សើច លោកសន្សើមក៏ងាកទៅនិយាយនឹងក្មេងស្រីដ៏គួរឲ្យស្រឡាញ់នោះ៖

«Hi, Emma!. I would like to introduce my friend.»

គេនិយាយប្រាប់ទៅក្មេងស្រីថា គេចង់ណែនាំមិត្តភក្តិរបស់គេ ដែលសំដៅលើរូបខ្ញុំឲ្យនាងបានស្គាល់។

«He’s named Reatrey, He ’s my good friend!»

ខ្ញុំទទួលអារម្មណ៍ថា មានកិត្តិយសខ្លាំងណាស់ ដែលកំលោះប្រាប់ក្មេងស្រីថាខ្ញុំជាមិត្តដ៏ល្អរបស់គេ។ ខណៈដែលអេម៉ាងាកមកញញឹមដាក់ខ្ញុំ ហើយលេចចេញធ្មេញពីរបីគ្រាប់ខាងមុខ ខ្ញុំក៏ញញឹមតបទៅនាងវិញ ដោយក្តីអាណិតស្រឡាញ់។

«I’m please to meet you!» ខ្ញុំរីករាយណាស់ដែលបានស្គាល់បង!

«I’m please to meet you, too!» បងក៏ដូចគ្នា!

នៅពេលខ្ញុំតបទៅនាងរួចហើយ កំលោះសន្សើមក៏ងាកមកនិយាយនឹងខ្ញុំ៖

«នាងគឺជាអ្នកជិតខាង ដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ។ នាងចូលចិត្តមកអង្គុយលេងហ្គេមនៅទីនេះរៀងរាល់ថ្ងៃ ក្រោយពីចេញពីសាលា។»

«អូហូ… សង្សាររបស់លោកនេះ គួរឲ្យស្រឡាញ់ណាស់ ហើយថែមទាំងមិនទាន់ឈប់លេងហ្គេមទៀត!»

«…ហ៊ឹះ… នៅមកចំអកលេងទៀត!… ការពិតទៅ ប៉ាម៉ាក់របស់នាងជា         ចៅហ្វាយចាស់របស់ខ្ញុំ ហើយពួកគាត់ក៏ទុកចិត្ត ឲ្យខ្ញុំជួយមើលអេម៉ានៅពេលល្ងាច មុនពេលដែលពួកគាត់ទាំងពីរត្រឡប់មកដល់ផ្ទះ។»

ខ្ញុំងក់ក្បាលទទួលដឹងឮ ហើយក្រឡេកមើលទៅក្មេងស្រី ដែលធ្វើភ្នែកភ្លឹះៗហាក់ដូចជាកំពុងឆ្ងល់ថា ពួកយើងនាំគ្នានិយាយភាសាអី។ ភ្លាមនោះដែរលោកសន្សើមក៏ឱនទៅចាប់ឱបក្មេងស្រីមកបីយកចូលទៅក្នុងផ្ទះ។ ខ្ញុំតាមសម្លឹងមើលពីក្រោយដោយអត់ញញឹមមិនបាន ហើយគិតថា គេស័ក្តិសមជាឪពុកដ៏គួរឲ្យស្រឡាញ់ របស់ក្មេងស្រីនេះខ្លាំងណាស់។

ខ្ញុំដើរតាមចូលមក ហើយអង្គុយចុះនៅលើសាឡុងកម្តៅ ក្នុងបន្ទប់អង្គុយលេងជាន់ក្រោម មើលក្មេងស្រីកំពុងអង្គុយលេងហ្គេម ហើយក៏អត់ញញឹមចេញមកម្តងទៀតមិនបាន។ ក្មេងៗធ្វើចរិតគួរឲ្យស្រឡាញ់ដល់ហើយ ខ្ញុំនឹកចង់ក្លាយជាកូនក្មេងម្តងទៀតខ្លាំងណាស់ ព្រោះពេលនោះ… ខ្ញុំប្រហែលជាកំពុងមានសេចក្តីសុខនៅលើផ្ទះមួយល្វែងធំក្នុងប្រទេសខ្មែរជាមួយលោកប៉ា។ ខ្ញុំនឹកឃើញរឿងនេះអត់មិនសោកស្តាយមិនបាន ដែលត្រូវលក់ផ្ទះនោះតាមពាក្យបណ្តាំរបស់លោកប៉ាមុននឹងគាត់លាចាកលោកទៅ ព្រោះវាជាទឹកប្រាក់មហាសាល ដែលលោកប៉ាបានឲ្យខ្ញុំជំនួសផ្ទះបណ្តាក់ទុនធនាគារមួយខ្នងនោះ។

ពេលវេលាកន្លងទៅជិតមួយម៉ោង ប៉ាម៉ាក់របស់អេម៉ា ក៏មកទទួលនាង   ត្រឡប់ទៅផ្ទះ ហើយមុននឹងនាងតូចដើរចេញទៅ នាងក៏មិនភ្លេចបក់ដៃបាយៗ លាមិត្តភក្តិថ្មីដូចជារូបខ្ញុំនេះដែរ ដែលធ្វើឲ្យខ្ញុំកាន់តែនឹកអាណិតស្រឡាញ់ក្មេងម្នាក់នេះខ្លាំងឡើងៗ។ នៅពេលអេម៉ា ត្រឡប់ទៅហើយ កំលោះម្ចាស់ផ្ទះក៏ដើរសំដៅមកកាន់ខ្ញុំ៖

«ចង់ទៅរកអីញ៉ាំនៅក្នុងក្រុងទេ?»

«អឺ… ស្រេចតែលោកចុះ ខ្ញុំទៅណាក៏បាន!»

«ហេតុអីក៏និយាយបែបនេះ? ហើយ… ឯងចង់ទៅណា?»

«មិនដឹងដែរ… ខ្ញុំមិនធ្លាប់ទៅក្នុងក្រុងវីតប៊ីផង! ខ្ញុំទើបតែមកពីទីក្រុងឡុងដ៍ដើម្បីនឹង…»

ខ្ញុំឈប់ស្ងៀម នៅពេលនឹកដល់ពាក្យដែលត្រូវនិយាយចេញមក។ កំលោះស្តាប់ហើយទំនងជាយល់ន័យ ក៏ប្រញាប់និយាយបន្លប់ភ្លាម៖

«តោះ! អ៊ីចឹងទៅ!!»

ខ្ញុំក្រោកឡើង ដើរតាមលោកសន្សើមរហូតជិតដល់មាត់ទ្វារផ្ទះ។ ខ្ញុំគិតនៅក្នុងចិត្តថា គេប្រហែលជាឯកោមិនតិចទេ ដែលត្រូវមករស់នៅម្នាក់ឯង ឆ្ងាយពីប្រទេសកំណើតបែបនេះ។ ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថា តើគេនៅមានញាតិមិត្តបងប្អូន ឬអ្នកដែលស្រឡាញ់គេនៅស្រុកខ្មែរខ្លះទៀតឬទេ? តែវាក៏មិនមែនជារឿងដែលខ្ញុំគួរសួរអីនៅពេលនេះដែរ… ខ្ញុំគិតថាទុកចាំពេលដែលយើងស្និទ្ធស្នាលនឹងគ្នាខ្លាំងជាងនេះសិនល្អជាង។ ខណៈដែលខ្ញុំនិងគេ រៀបនឹងបើកទ្វារបម្រុងចេញទៅ ស្រាប់តែមានស្រមោលនរណាម្នាក់ លេចឡើងនៅមាត់ទ្វារខាងក្រៅ… ខ្ញុំឃើញកិរិយារបស់លោកសន្សើម ប្រែជាភាន់ភាំងហាក់ដូចជាដឹងថា អ្នកដែលឈរនៅខាងក្រៅនោះជានរណា។

«ហេតុអីលោកមិនបើកទ្វារ?» ខ្ញុំសួរ ដោយអត់ទ្រាំឆ្ងល់មិនបាន។ ខណៈដែលគេលូកដៃសន្សឹមៗទៅបើកទ្វារ ខ្ញុំសង្កេតឃើញទឹកមុខរបស់គេ ហាក់ដូចជាកំពុងខ្វល់ចិត្តនឹងរឿងអ្វីម្យ៉ាង។ រហូតដល់ពេលទ្វាររបើកចេញមក ភ្ញៀវដែលមិនបានទទួលការអញ្ជើញ ក៏ប្រាកដខ្លួននៅចំពោះមុខ។ ខ្ញុំឈរសម្លឹងមើលភ្ញៀវម្នាក់នោះដោយទឹកមុខភាន់ភាំងម្តងទៀត។

នារីស្ថិតនៅក្នុងវ័យប្រមាណជាង២០ឆ្នាំនៅក្នុងខ្សែភ្នែករបស់ខ្ញុំ គ្រងឈុតដ៏ពេញនិយមតាមបែបស្ត្រីអង់គ្លេស ពាក់វ៉ែនតាការពារកម្តៅថ្ងៃពណ៌ខ្មៅ តែក៏មិនអាចបិទបាំងផ្ទៃមុខ ដ៏សែនស្រស់ផូរផង់របស់នាងបានដែរ។ វិនាទីដំបូងដែលខ្ញុំឃើញនាង ជឿទេថា… ខ្ញុំមិនចាំបាច់ស្មានក៏ដឹងដែរ… ថានាងជាអ្នកណា? អារម្មណ៍ដែលបានឃើញទឹកមុខមិនសូវល្អរបស់លោកសន្សើម ធ្វើឲ្យខ្ញុំកាត់យល់បានយ៉ាងច្បាស់។

«នាង… មកធ្វើអីទៀត?!!»

កំលោះសួរដោយសំឡេងត្រជាក់ស្រេង ខុសប្លែកពីពេលនិយាយជាមួយខ្ញុំអម្បាញ់មិញ។ ស្រស់ស្រីដកវ៉ែនតាចេញពីភ្នែក បង្ហាញឲ្យឃើញកែវភ្នែកមូលខ្មៅដូចនិល សម្លឹងមកអ្នកកំលោះដោយពន្លឺភ្នែកសោកសៅ និងអង្វរករ ធ្វើឲ្យខ្ញុំកាន់តែច្បាស់នៅក្នុងចិត្តទៀតថា អ្វីដែលខ្ញុំគិតគឺត្រឹមត្រូវហើយ។

«អូន… បំភ្លេចបងមិនបានទេ…»

«ហ៊ឹះ!… នាងនិយាយស្អី?…»

«អូនប្រាប់ថា… អូនបំភ្លេចបងមិនបានទេ… បងសន្សើម! មេត្តាអូនផង…»

នាងក្រមុំ ធ្វើទឹកមុខសោកសៅជាងមុន។ ខ្ញុំទទួលអារម្មណ៍ថា ខ្លួនឯងប្រៀបដូចជាតួអង្គបន្ទាប់បន្សំនៅក្នុងឆាកនេះអ៊ីចឹង។ ដូច្នេះហើយ… ទើបខ្ញុំក៏សុំដកខ្លួនចេញ៖

«អ… អ៊ីចឹង… ខ្ញុំទៅចាំលោកនៅខាងក្រៅណា…!»

ខ្ញុំមិនចាំចម្លើយតប តែប្រញាប់ឱនមុខចុះបន្តិច ហើយដើរចៀសចេញពីមុខនារីម្នាក់នោះ តែនៅមិនទាន់នឹងចេញផុតពីបរិវេណនោះផង ត្រចៀករបស់ខ្ញុំក៏បានឮប្រយោគសន្ទនាលាន់ឮទៀត៖

«នាងជាអ្នកនិយាយសុំបែកខ្ញុំដោយខ្លួនឯង… នាងមិនចាំទេឬ?»

«តែអូនចង់មកជានានឹងបងវិញ… អូនស្រឡាញ់បង!»

«ហ៊ឹះ!…» កំលោះសម្តែងការហួសចិត្តចេញមក ដោយសំណើចកំបុតខ្លី។

«ត្រឡប់មកជានាអ៊ីចឹងឬ?… ក្នុងរយៈពេលតែ២ថ្ងៃ នាងប្រែចិត្តពីគេម្នាក់នោះត្រឡប់មករកខ្ញុំបានយ៉ាងនេះហើយ?!! អាបារាំងម្នាក់ហ្នុងមិនប្រសប់ស្មើនឹងខ្ញុំឬយ៉ាងម៉េច ទើបនាងដូរចិត្តពីវាបានភ្លាមក្នុងពេលតែមិនប៉ុន្មានយប់!!!»

សម្តីគ្រោតគ្រាតរបស់លោកសន្សើម ខ្ញុំបានឮយ៉ាងច្បាស់ក្នុងត្រចៀកទាំងពីរ… គេប្រហែលជាអត់ទ្រាំមកច្រើនណាស់ហើយ ទើបនិយាយដូច្នោះ។

«មិនមែនអ៊ីចឹងទេសន្សើម… សុំអង្វរណា ឲ្យដានីមកនៅជាមួយបងវិញផង!!… ណាសន្សើម!… ដានីគ្មានកន្លែងទៅទៀតទេ!!»

សំឡេងរបស់នាង ចាប់ផ្តើមញ័រស្អកស្អាទំនងជាកំពុងយំ។ ខ្ញុំលួចងាកទៅមើលស្ថានការណ៍នៅខាងក្រោយ ឃើញទឹកមុខរបស់បុរស នៅមាំជាប់ជានិច្ច ហាក់ដូចជាមិនអើពើនឹងគូសន្ទនាសោះ។

«គ្មានកន្លែងទៅឬដានី…? អ៊ីចឹងខ្ញុំក៏យល់កាន់តែច្បាស់ដែរ… អាម្នាក់ហ្នុងប្រហែលជាមិនស្រឡាញ់នាងសោះហើយ… ទើបនាងត្រឡប់មករកខ្ញុំបែបនេះ!!!»

«សន្សើម!!… គ្មាននរណាស្រឡាញ់ដានីស្មើនឹងបងទៀតទេ!!… ដានីដឹងណ៎ា! »

«……… នរណាប្រាប់នាង?»

សំណួររបស់លោកសន្សើម ធ្វើឲ្យតូចតន់ស្រឡាំងកាំង… ខ្ញុំខ្លួនឯងក៏ដូចគ្នា… បុរសម្នាក់នេះប្រើសម្តីវាយបកទៅនាងវិញ បានចុកចាប់ល្អណាស់។ ទោះបីជាខ្ញុំដឹងថា នារីម្នាក់នេះធ្លាប់បោះបង់គេចោលក៏ដោយ តែក្នុងពេលនេះខ្ញុំក៏អត់ទ្រាំមិនអាណិតនាងមិនបាន។

«ខ្ញុំសុំទោសណាដានី… ចាប់ពីថ្ងៃនេះតទៅ… ហើយបន្ទាប់ពីនេះ… ខ្ញុំនឹងមិនឯកោទៀតទេ!»

ដានី សម្លឹងមុខប្រុសកំលោះទាំងទឹកភ្នែក ស្របពេលដែលខ្ញុំក៏ទទួលអារម្មណ៍ថា ហេតុការណ៍នៅត្រង់នោះ ចាប់ផ្តើមមានរូបខ្ញុំចូលទៅពាក់ព័ន្ធខ្លះហើយ…

«បងមានន័យថាម៉េច… សន្សើម? បងកំពុងប្រាប់អូនថា… បងមានអ្នកថ្មីហើយអ៊ីចឹងឬ?»

«… ហ៊ឹះ…» កំលោះសើចនៅក្នុងបំពង់ក ហាក់ដូចជាកំពុងចំអកឲ្យនាង។

«ខ្ញុំមិនមែនជានាងទេដានី… ដែលអាចរកគូស្នេហ៍ថ្មីបាន ក្នុងរយៈពេលឆាប់រហ័សរបៀបនេះ!»

«ចុះបងចង់បានន័យថាម៉េច?» នាងក្រមុំនៅតវ៉ាមិនឈប់។

«… ខ្ញុំប្រហែលជាមិនអាចឲ្យនាង ត្រឡប់មកនៅជាមួយខ្ញុំបានទៀតទេ… ព្រោះថ្ងៃនេះខ្ញុំមានមិត្តភក្តិរួមផ្ទះរួចទៅហើយ… ដូច្នេះខ្ញុំមិនអាចទទួលនាងឲ្យមករស់នៅ ជាមួយពួកយើងបានឡើយ!»

«មិត្តរួមផ្ទះ!!??»

ដានីធ្វើមុខឆ្ងល់នឹងសម្តីដែលកំលោះនិយាយ ព្រមជាមួយគ្នានោះខ្ញុំក៏ចាប់ផ្តើមកើតអារម្មណ៍ខ្វល់ខ្វាយចំពោះសម្តីរបស់គេ ហើយអ្វីដែលខ្ញុំមិនចង់ឲ្យកើតឡើងនោះ… ក៏កើតឡើង នៅពេលដែលដានីងាកក្រោយមកមើលខ្ញុំ  ដោយទឹកមុខនិងខ្សែភ្នែកសង្ស័យ។

«… មិនឃើញថាកើតអីផង? មិត្តរបស់បង… ដានីក៏មិនស្អប់ខ្ពើមដែរ!»

នាងក្រមុំងាកមុខទៅវិញនិយាយបែបនោះ តែខ្ញុំសង្កេតឃើញទឹកមុខរបស់លោកសន្សើម មិនបានបញ្ជាក់ពីការយល់ស្របបន្តិចទេ។

អារម្មណ៍តានតឹងចង្អៀតចង្អល់ ចាប់ផ្តើមកើតមានដល់ខ្ញុំហើយ… ខ្ញុំមិនសមគួរនឹងនៅបន្តទៀតទេ បើនារីម្នាក់នេះមកទាមទារសុំត្រូវរ៉ូវគ្នានឹងលោកសន្សើមវិញ… ម្យ៉ាងរឿងរ៉ាវគ្រប់យ៉ាងមើលទៅកាន់តែស្មុគស្មាញឡើងៗ វាគួរណាស់តែត្រូវបញ្ចប់នៅត្រឹមខ្ញុំ… មែនហើយ! វាត្រូវតែបញ្ចប់នៅត្រឹមខ្ញុំ!!

«លោកសន្សើម!»

កំលោះងាកមកខ្ញុំភ្លាម នៅពេលដែលឮសំឡេងខ្ញុំហៅ។ ខ្ញុំបានសម្រេចចិត្តរួចហើយថា ខ្ញុំត្រូវតែធ្វើនូវអ្វីដែលសមគួរនឹងធ្វើ ហើយត្រឹមត្រូវ…

«ឲ្យអ្នកនាង… អឺ… អ្នកនាងដានី… ត្រឡប់មករស់នៅជាមួយលោកវិញចុះ… ខ្ញុំគិតថាខ្ញុំមិនគួរនឹងនៅរំខានលោកទៀតទេ…»

នោះជាសម្តីដែលខ្ញុំនិយាយចេញមកពីក្នុងចិត្តពិតមែន។ វាហាក់ដូចជាមុខក្រាស់ពេកហើយបើខ្ញុំបន្តនៅទីនេះ ព្រមទាំងឃើញស្ថានការណ៍រវាងគេ និងនារីម្នាក់នោះ និយាយមិនចុះសម្រុងគ្នាបែបនេះ។

«ឃើញទេបងសន្សើម!! មិត្តបងម្នាក់នេះល្អដល់ហើយ… អឺ… លោកនឹង      ត្រឡប់ទៅស្រុកខ្មែរវិញឬ?»

នាងក្រមុំងាកមកសួរខ្ញុំ ដោយទឹកមុខសប្បាយរីករាយ ដូចកូនក្មេងបានរបស់លេង។ ខ្ញុំរីករាយដែលធ្វើឲ្យនាងមានសង្ឃឹមឡើងវិញ… ប្រាកដណាស់! ក្នុងពេលនេះខ្ញុំមិនត្រូវការឃើញទឹកភ្នែក និង ភាពអស់សង្ឃឹមរបស់នរណាទាំងអស់ ព្រោះខ្ញុំយល់ច្បាស់ថា… ការដែលបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ទៅ វាឈឺចុកចាប់ប៉ុណ្ណា។

«គ… គឺប្រហែលជាអ៊ីចឹងហើយ!»

ខ្ញុំតបទៅវិញខ្លីៗ តែក្នុងរំពេចនោះ សំឡេងរបស់លោកសន្សើម ក៏លាន់ឡើងភ្លាមៗបន្ទាប់ពីខ្ញុំនិយាយចប់៖

«នាងនេះហើយដែលត្រូវទៅ ដានី! សូមនាងចាកចេញពីជីវិតខ្ញុំចុះ!!»

សម្តីយ៉ាងដាច់ខាត និង ច្បាស់លាស់របស់គេ ធ្វើឲ្យខ្ញុំស្រឡាំងកាំងមិនខុសអ្វីពីដានីទេ។ ខ្សែភ្នែករបស់ខ្ញុំ កំពុងសម្លឹងឃើញបុរសម្នាក់នេះ ស្ថិតនៅក្នុងអារម្មណ៍មួយដែលកំពុងខឹងខ្លាំងណាស់ រហូតមើលទៅគួរឲ្យខ្លាច។ នារីម្នាក់នេះធ្វើឲ្យគេឈឺចាប់ដល់កម្រិតនេះឬ?…

«បងសន្សើម! សូមអង្វរ… ដានីសូមអង្វរណាបង!»

«មេត្តាទៅឲ្យឆ្ងាយពីជីវិតខ្ញុំទៅ!!!»

អ្នកកំលោះ រុញច្រាននាងក្រមុំស្ទើរតែដាច់ផ្ងារដួល មុននឹងដើរចុះសំដៅមកចាប់កដៃខ្ញុំនាំដើរចេញពីត្រង់នេះទៅយ៉ាងលឿន។ ខ្ញុំអត់មិនងាកទៅមើលនារីនោះមិនបាន ព្រោះតែសេចក្តីអាណិតអាសូរ។ មានអ្វីម្យ៉ាងដែលធ្វើឲ្យខ្ញុំនឹកអាណិតផង និង មិនពេញចិត្តផងចំពោះកាយវិការរបស់បុរសម្នាក់នេះ… តែថា… នោះគឺជារឿងឯកជនរបស់គេ ដែលខ្ញុំមិនគួរចូលទៅឈឺឆ្អាល។

 

ខ្ញុំត្រូវលោកសន្សើម អូសដៃដើរមកដល់ ស្ពានឆ្លងទន្លេមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គេ។ ខ្ញុំមិនដឹងថា មានរយៈចម្ងាយប៉ុន្មានរយម៉ែត្រទេដែលត្រូវបុរសម្នាក់នេះ អូសដៃដើរមកដោយគ្មានការនិយាយគ្នាអ្វីទាំងអស់ រហូតមកដល់ស្ពាននេះ គេក៏ឈប់ឈរស្ងៀមហើយលែងដៃខ្ញុំចេញ មុននឹងដើរសំដៅទៅបង្កាន់ដៃស្ពាន ហើយយកដៃទាំងពីរច្រត់ពីលើឈ្ងោកមុខចុះ ហាក់ដូចជាកំពុងបិទបាំងទឹកភ្នែកខ្លួនឯងមិនឲ្យខ្ញុំឃើញ។

ខ្ញុំមិនដឹងថា គួរចូលទៅលួងលោមគេឬក៏អត់ទេ ព្រោះពេលនេះខ្ញុំខ្លួនឯងក៏មិនអាចរកពាក្យអ្វីល្អៗ មកនិយាយលួងលោមអ្នកកំលោះបានដែរ ដោយហេតុថា ជីវិតរបស់ខ្ញុំក្នុងខណៈនេះក៏មិនខុសអ្វីពីគេប៉ុន្មានដែរ។

«ឯងថា… ខ្ញុំចិត្តអាក្រក់ហួសហេតុពេកទេ?»

នោះគឺជាសំណួរដំបូងក្នុងទីកន្លែងមួយនេះ ដែលគេចាប់ផ្តើមបើកឆាកសន្ទនាជាមួយខ្ញុំ។ ក្នុងចិត្តខ្ញុំក៏ចង់តបទៅវិញថា ខ្លួនគេក៏មើលទៅចិត្តអាក្រក់ណាស់ដែរ តែបើតាមសុជីវធម៌… ខ្ញុំគិតថាមិនគួរនឹងនិយាយដូច្នោះទេ។

«ម… មិនដឹងដែរ… នោះជារឿងឯកជនរបស់លោក… អាចមានរឿងអ្វីច្រើនយ៉ាងទៀតដែលខ្ញុំមិនដឹង… តែវាធ្វើឲ្យលោកមានអារម្មណ៍មិនល្អជាមួយនាងក៏ថាបាន…។»

ភ្លាមៗដែលខ្ញុំនិយាយចប់ គេក៏មិនបានតបតថាអ្វី រហូតទាល់តែ…

«តោះ! ទៅរកអីញ៉ាំល្អជាង… ខ្ញុំឃ្លានហើយ!»

គេនិយាយចេញមក ព្រមទាំងដើរមកអូសដៃខ្ញុំ ធ្វើឲ្យខ្ញុំភ្ញាក់តិចៗ ហើយកំលោះក៏ដឹងដូចគ្នាថាខ្ញុំភ្ញាក់នឹងទង្វើរបស់គេ…

«ចង់ញ៉ាំអាហារអី?»

«អឺ… ស្អីក៏បាន!»

«អ៊ីចឹង…ចាំខ្ញុំនាំទៅហាងដែលខ្ញុំញ៉ាំជាប្រចាំ នៅមិនឆ្ងាយពីសួននេះប៉ុន្មានទេ!»

ខ្ញុំងក់ក្បាលតប តែសង្កេតឃើញថា ទឹកមុខរបស់គេនៅមិនទាន់ល្អឡើងវិញប៉ុន្មានឡើយ។ ខ្ញុំដឹងថាគេបង្ខំចិត្តញញឹមចេញមក ដើម្បីបិទបាំងអារម្មណ៍ពិតរបស់ខ្លួនឯង ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង នឹងភាពដាច់ខាតរបស់គេបែបនេះ។

កំលោះនាំខ្ញុំដើរមក យ៉ាងស្ងៀមស្ងាត់តាមផ្លូវរហូត។ ឯខ្ញុំក៏មិនគួរធ្វើជាអ្នកចាប់ផ្តើមនិយាយមុនដែរ មិនថាជារឿងអ្វីក៏ដោយចុះ។ ជួនកាល… គេអាចកំពុងរកនឹកផ្លូវដើរសម្រាប់ជីវិតអនាគតរបស់គេក៏ថាបាន។ ខ្ញុំគិតមិនចេញសោះថា តើគេចង់ឲ្យនារីម្នាក់នោះត្រឡប់មករស់នៅជាមួយគេវិញដែរឬទេ? ហើយអ្វីដែលគេធ្វើទៅនោះ តើគេកុហកខ្លួនឯង ឬបិទបាំងអារម្មណ៍ពិតរបស់ខ្លួនមែន ឬអត់…     ខណៈដែលខ្ញុំកំពុងគិតតែរឿងរបស់អ្នកដទៃនោះ ខ្ញុំក៏ដឹងថាបុរសដែលដើរមកជាមួយខ្ញុំកំពុងឈប់ស្ងៀមនៅមុខហាងអាហារមួយ ហើយខ្ញុំក៏សម្លឹងទៅស្លាកយីហោរបស់ហាងនោះមុនគេ។

ហាងនេះមានឈ្មោះថា Blackon Plate ។ មើលចុះ… សូម្បីតែឈ្មោះហាងអាហារ ក៏មានអត្ថន័យរបស់ពណ៌ខ្មៅនៅលាយឡំជាមួយដែរ ហើយថែមទាំងបរិយាកាសនៅជុំវិញហាងទាំងក្នុងនិងក្រៅមើលទៅឃើញមានពណ៌ខ្មៅតាមបែបក្លាស៊ិក(Classic)ទាំងអស់…

«ចូលមក…»

កំលោះហៅខ្ញុំ ខណៈដែលដៃរបស់យើងទាំងពីរនៅមិនទាន់លែងចេញពីគ្នានៅឡើយ។ ខ្ញុំទើបតែភ្ញាក់ខ្លួនតើនេះ… ថាគេកាន់ដៃខ្ញុំដើរតាមផ្លូវរហូតមក!! អាចមកពីខ្ញុំគ្មានអារម្មណ៍ភ្ញាក់ផ្អើលអ្វីលើសលប់នឹងទង្វើរបស់គេក៏ថាបាន ព្រោះពេលដែលខ្ញុំមានរឿងខូចចិត្តឬបាត់បង់កម្លាំងចិត្ត ខ្ញុំក៏ធ្លាប់ត្រូវការដៃរបស់នរណាម្នាក់ ចាំផ្តល់កម្លាំងចិត្តនិងភាពកក់ក្តៅដល់ខ្ញុំដូចគ្នា។

បុរសនាំខ្ញុំទៅអង្គុយនៅតុមួយជិតបង្អួច។ នេះអាចជាតុ ដែលគេចូលចិត្តមកអង្គុយជាប្រចាំក៏ថាបាន ព្រោះមើលតាមការដើរចូលមក ខ្សែភ្នែករបស់គេមិនបានសម្លឹងទៅកន្លែងណាផ្សេង ក្រៅពីតម្រង់ឆ្ពោះទៅតុខាងក្នុងបំផុតរបស់ហាងឡើយ។

«Here are the menus. Would you like to order something to drink  first?»

បុរសអ្នកបម្រើភ្ញៀវម្នាក់សួរឡើង នៅពេលលោកសន្សើម និងខ្ញុំអង្គុយចុះរៀបរយ ថា ត្រូវការភេសជ្ជៈមុនញ៉ាំអាហារឬទេ។

«Yes, I’d like lemon tea.» អ្នកកំលោះតបទៅភ្លាមៗថា ត្រូវការទឹកតែក្រូចឆ្មារមុននឹងងាកមករកខ្ញុំ។

«ចង់ញ៉ាំទឹកអី?»

ខ្ញុំគិតមិនចេញ ឬអាចមកពីខ្លាចចិត្តគេ ទើបងាកទៅខាងអ្នកបម្រើហើយប្រាប់ថា…

«Make that two.» ខ្ញុំកម្មង់យកដូចគេដែរ។

«What would you like the main courses?»

លោកត្រូវការញ៉ាំអាហារបែបណា?

លោកសន្សើមហុចបញ្ជីរាយមុខម្ហូបមកឲ្យខ្ញុំ តែខ្ញុំមិនទទួលហើយប្រាប់ទៅគេថា៖

«ខ្ញុំញ៉ាំដូចលោកតែម្តងទៅស្រួលជាង!»

«មិនបាច់ខ្លាចចិត្តទេ… ចង់ញ៉ាំអីកម្មង់ទៅ!»

«អត់ទេ… ខ្ញុំញ៉ាំបានគ្រប់យ៉ាង… លោកចង់កម្មង់អីក៏បាន ខ្ញុំញ៉ាំបានទាំងអស់!»

កំលោះងក់ក្បាលមុននឹងងាកទៅអ្នកបម្រើ៖

«We’d like a t-bone steak, make that two. And we want it well done!»

«Certainly, sir. Just moment please!»

កំលោះអ្នកបម្រើ ទទួលការកម្មង់រៀបរយហើយ ក៏ដើរចេញទៅ។ លោកសន្សើមងាកមកដកដង្ហើមធំយ៉ាងវែង ដែលធ្វើឲ្យខ្ញុំដឹងថា បរិយាកាសនៅក្នុងពេលនេះ មិនទាន់ល្អប្រសើរនៅឡើយទេ។

«លោកសន្សើម…»

«… ហ៊ឺមមម…?»

ខ្ញុំចង់និយាយអ្វីម្យ៉ាង ដែលធ្វើឲ្យគេឈប់គិតខ្វល់ខ្វាយទៀត តែការពិតនោះខ្ញុំចង់សួរគេច្រើនជាង៖

«គឺ… កុំថាខ្ញុំកកូរកកាយរឿងរបស់លោកណា?»

«ថាមកចុះ!»

នៅពេលគេអនុញ្ញាតខ្ញុំក៏សួរភ្លាម៖

«លោកចង់ឲ្យអ្នកនាងដានី ត្រឡប់មករស់នៅជាមួយលោកវិញ ដូចដើមឬទេ?»

ខ្ញុំចង់តែបិទភ្នែកភ្លាមៗទេ នៅពេលដែលខ្ញុំសួរចប់ ព្រោះមិនដឹងថាខ្ញុំនឹងបន្ថែមភ្លើងកំហឹងឲ្យដល់គេឬក៏អត់ តែប្រតិកម្មដំបូងដែលគេធ្វើឲ្យខ្ញុំឃើញគឺ… គេមិនបានធ្វើអ្វីឡើយ… តែត្រឡប់ជាសម្លឹងមុខខ្ញុំភ្លឹក ហើយមួយសន្ទុះក្រោយមកទើបគេតប៖

«… ទេ… គ្មានផ្លូវទេ!…»

«… បើអ៊ីចឹងមែន… ហេតុអីលោកនៅអង្គុយសោកសៅធ្វើអីទៀត?… ខ្ញុំគិតថាពេលខ្លះ… នៅក្នុងជម្រៅចិត្តរបស់លោក អាចនឹងនៅត្រូវការនាងក៏ថាបាន… ព្រោះបើមិនអ៊ីចឹង លោកប្រហែលជាមិន…»

«ហ៊ឹះ…»

កំលោះសើចចេញមកតិចៗក្នុងបំពង់ក ធ្វើឲ្យខ្ញុំអាំងឡាំងព្រោះគិតថា គេនឹងគំហក ឬថាអ្វីមកវិញដែលខ្ញុំនិយាយដូចបង្រៀនគេ តែការពិតនោះខ្ញុំគ្មានចេតនាអ៊ីចឹងទេ។ អ្នកប្រុសញញឹមចេញមកស្រាលៗម្តងទៀត មុននឹងសម្លឹងភ្លឹកមើលខ្ញុំ… ហើយនិយាយចេញមក៖

«ខ្ញុំ… មិនត្រូវការឲ្យនាងត្រឡប់មកពិតមែនណ៎ះ… តែការដែលខ្ញុំនៅវិតក្កកង្វល់ដូចដែលឯងឃើញនេះ… ព្រោះខ្ញុំខ្លាច… ដានីនឹងតាមមកដុកដាន់ខ្ញុំមិនឈប់មិនឈរ… ហើយខ្ញុំក៏ខ្លាចនឹងត្រូវលង់ទៅស្រឡាញ់នាងម្តងទៀត… ដែលវាផ្ទុយនឹងអ្វីដែលឯងនិយាយថា… ក្នុងជម្រៅចិត្តខ្ញុំនៅមានរូបនាង… តែការពិតនោះ… ក្នុងជម្រៅចិត្តពិតៗរបស់ខ្ញុំ… មិនត្រូវការឲ្យនាងត្រឡប់មកបំផ្លាញខ្ញុំទៀតទេ! ឯងមិនដឹងទេ… ថាពេលដែលនាងចាកចេញពីខ្ញុំទៅ… នាងធ្វើអាក្រក់ដាក់ខ្ញុំបែបណាខ្លះ?…»

ខ្ញុំស្តាប់ដោយអត់នឹងភាន់ភាំងមិនបាន… សរុបមក តើខ្ញុំគួរអាណិតអ្នកណាល្អ?

«…អ៊ីចឹង…មែនឬ…? តែមើលទៅលោក ដូចជាត្រមង់ត្រមោចណាស់!»

«នរណាថាខ្ញុំត្រមង់ត្រមោច?… ថ្ងៃនេះ… ខ្ញុំមានឯងមកនៅកំដរជាមិត្តហើយតើ!»

សម្តីនោះធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អតាមទៅជាមួយដែរ ព្រមជាមួយនឹងស្នាមញញឹមដែលបុរសបង្ហើរមក ធ្វើឲ្យខ្ញុំនឹកដល់បរិយាកាសដ៏សែនសោមនស្សឡើង វិញ។ មើលទៅគេបានប្តូរអារម្មណ៍ទៅហើយបន្ទាប់ពីនោះ… បើខ្ញុំដឹងថា គេអាចប្តូរអារម្មណ៍បានងាយស្រួលយ៉ាងនេះ ខ្ញុំនឹងសួរគេតាំងពីមុនដំបូង ដែលយើងកំពុងដើរមកទីនេះម្ល៉េះ។

***

 

ក្រោយពីស្រស់ស្រូបអាហារពេលល្ងាចនៅក្នុងហាងអាហារសប្បាយៗនោះរួច អ្នកកំលោះក៏នាំខ្ញុំត្រឡប់មកផ្ទះវិញភ្លាមៗ ក្រោយពីសួរថា ខ្ញុំចង់ទៅណាបន្តទៀតឬអត់ ហើយខ្ញុំក៏តបថា«ទេ

តែមុនទៅដល់ផ្ទះ កំលោះរូបល្អក៏យួរស្រាវិស្គីជាច្រើនដប ជាប់ដៃមកជាមួយផង។ គេមិនឲ្យខ្ញុំជួយយួរទេ ដោយយកលេសថា ខ្ញុំនៅក្មេង។ តែសម្រាប់ខ្ញុំ បែរជាទទួលអារម្មណ៍ថា គេនៅមិនទាន់ចាស់ជាងខ្ញុំប៉ុន្មានឡើយ បើសង្កេតតាមរូបរាង ព្រោះមើលទៅគេប្រៀបដូចកំពុងស្ថិតនៅក្នុងយុវភាព ដែលបរិបូរណ៍ទៅដោយថាមពល អាចមកពីគេខ្ពស់ រួមជាមួយនឹងមុខមាត់បែបឌឺៗបន្តិចផងក៏មិន  ដឹង។ តាមទង្វើ និងការប្រព្រឹត្តរបស់គេ ធ្វើឲ្យខ្ញុំចាប់ផ្តើមយល់ និង ចូលកាន់តែជ្រៅ ទៅដល់និស្ស័យពិតរបស់គេបន្តិចម្តងៗ។

«លោកញ៉ាំស្រាជាប្រចាំឬ?» ខ្ញុំសួរ នៅពេលយើងទាំងពីរអង្គុយនៅពីមុខចង្រ្កានកម្តៅ ក្នុងរាត្រីនោះដែលចាប់ផ្តើមចុះរងាហើយ។

«អត់ទេ… ពេលដែលមានរឿងមិនសប្បាយចិត្ត ខ្ញុំចូលចិត្តពឹងពាក់លើវា។» គេតបបណ្តើរហុចដបស្រាវិស្គីមកខ្ញុំបណ្តើរ។

«ឯណា… ក្រែងថាខ្ញុំកូនក្មេងនោះអី?»

«អឺ… មែនហើយ…» គេធ្វើកាយវិការដូចជាចង់ទាញដបស្រាទៅវិញ តែខ្ញុំប្រញាប់ឆក់មកបានមុន ហើយគេក៏យកដៃចង្អុលមុខខ្ញុំសើច។

«ល្មមៗបានហើយ… នៅកូនក្មេងនៅឡើយទេ!»

ខ្ញុំទទួលអារម្មណ៍ថា ពេញចិត្តណាស់ ដែលគេលេងសើចជាមួយខ្ញុំបែបនេះ។ គេមើលទៅមិនសូវស្ងាត់ស្ងៀមដូចពីមុនទេ ឬដោយសារឥទ្ធិពលស្រា?

«នៅកូនក្មេង!??… តែក្មេងខ្ញុំក៏ស្គាល់ពាក្យថាស្នេហា… រហូតស្ទើរតែស្លាប់ខ្លួនមកហើយដែរ!»

ខ្ញុំលេងសម្តីតបវិញ ខណៈដែលគេសម្លឹងខ្ញុំយ៉ាងភ្លឹកភ្លាំង… ខ្ញុំគិតថាគេប្រហែលជាកំពុងគិតពីខ្សែជីវិតរបស់គេទៀតហើយ។

«ហើយ…. ឯងគិតថា… ឯងចង់មានស្នេហាទៀតខ្លះដែរឬទេ?»

គេសួរ ដោយនៅតែសម្លឹងមុខខ្ញុំមិនដាក់ភ្នែក… ខ្ញុំងាកមកគិតម្តងទៀត ដោយភ្នែកសម្លឹងអណ្តាតភ្លើង នៅក្នុងចង្រ្កានកម្តៅ ហើយព្យាយាមរកពាក្យ      ឆ្លើយ៖

«មិនដឹងដែរ… តែការចាប់ផ្តើមស្រឡាញ់នរណាម្នាក់… វាងាយស្រួលជាងការធ្វើចិត្តដើម្បីស្តាប់ពាក្យប្រាប់ថា បែកគ្នាច្រើនរយដងទៅទៀត… មុននេះមិត្តភក្តិខ្ញុំដែលនៅស្រុកខ្មែរ ក៏ធ្លាប់ប្រាប់ថា… ខ្ញុំនេះស្រឡាញ់គេងាយណាស់!… អឺមមម…  តាមពិតទៅប្រហែលជាមកពីខ្ញុំ ជាមនុស្សដែលខ្វះភាពកក់ក្តៅពីម៉ាក់ទេដឹង?»

«…អឺមមម…»

កំលោះតបទទួលខ្លីៗ តែខ្សែភ្នែករបស់គេនៅសម្លឹងខ្ញុំនៅឡើយ រហូតធ្វើឲ្យខ្ញុំអត់សង្ស័យមិនបានថា តើគេនៅមានអ្វីចង់សួរខ្ញុំទៀត?

«អឺ… លោកមានអីចង់សួរខ្ញុំទៀតឬទេ?»

បុរសភ្ញាក់តិចៗក្រោយពីបានឮសំណួររបស់ខ្ញុំ៖

«…អឺ… ប្រហែល… ជាមាន…»

«ប្រហែលជាមាន? …មានន័យថាម៉េច?» ខ្ញុំស្តាប់ហើយ អត់ឆ្ងល់មិនបាន។

«មិនដឹងដែរ… តែថាខ្ញុំពេលនេះ… កំពុងមានអារម្មណ៍…»

កំលោះគេចមុខចេញពីខ្សែភ្នែករបស់ខ្ញុំនៅពេលខ្ញុំងាកទៅសម្លឹងគេ… ភ្នែកបុរសសម្លឹងទៅចង្ក្រានកម្តៅ ហើយលើកដបស្រាវិស្គីផឹក ដូចមិនបានផឹកជាយូរមកហើយ។

«លោកមានអារម្មណ៍យ៉ាងម៉េច?»

ខ្ញុំព្យាយាមជជីកសួរ… ព្រោះខ្ញុំជាមនុស្សដែលមិនចូលចិត្ត អ្វីដែលស្រពិចស្រពិល ហើយបើវាជារឿងដែលទាក់ទងនឹងខ្ញុំ ខ្ញុំកាន់តែចង់ដឹងកាន់តែខ្លាំង… តែនៅពេលនេះ តើគេកំពុងមានអារម្មណ៍អី?

កំលោះងាកមកមើលមុខខ្ញុំម្តងទៀត មុននឹងគេ… រំកិលរាងកាយមកអង្គុយជិតៗខ្ញុំ។ ខ្ញុំងើយមុខមើលគេយ៉ាងចង់ដឹង ថាគេកំពុងតែចង់ប្រាប់រឿងអ្វី? នៅក្នុងភាពវិលវល់ និងការរង់ចាំស្តាប់ចម្លើយពីគេនោះ… សុខៗអ្នកប្រុសស្រាប់តែធ្វើអ្វីម្យ៉ាងដែលខ្ញុំនឹកស្មានមិនដល់!!

បបូរមាត់ដ៏ត្រជាក់ស្រឹប របស់បុរសដើមទ្រូង៥ហត្ថ ហុចមកជម្ពិតលើបបូរមាត់ខ្ញុំយ៉ាងរហ័ស! ក្លិនស្រាវិស្គីដែលក្តៅងំនៅក្នុងខ្យល់ដង្ហើមរបស់គេ ឆួលចូលមកក្នុងរាងកាយរបស់ខ្ញុំ រហូតធ្វើឲ្យកើតអារម្មណ៍កក់ក្តៅ ច្រើនជាងអារម្មណ៍ចង់គេចកែ ឬងាកមុខគេចចេញពីការប្រព្រឹត្តបែបនោះ… មិនដឹងថាមានអ្វីចូលមកសណ្ឋិតក្នុងរាងកាយរបស់ខ្ញុំឲ្យអង្គុយនៅស្ងៀម ហាក់គ្មានអារម្មណ៍ភ្ញាក់ផ្អើលនឹងការប្រព្រឹត្តដ៏ឆាប់រហ័ស និងឆក់កណ្តៀតជាមួយមនុស្សដែលទើបតែស្គាល់គ្នាមិនដល់មួយថ្ងៃបែបនេះ? តែខ្ញុំបែរជាទទួលរសជាតិនៃការថើបរបស់គេយ៉ាងទន់ភ្លន់… មិនដឹងថាឋានសួគ៌ ឬ នរក បណ្តាលចិត្តឲ្យខ្ញុំធ្វើបែបនេះ?

កន្លងទៅជិតពីរនាទី… កំលោះដកបបូរមាត់ចេញពីមាត់ខ្ញុំយឺតៗ ខ្ញុំមិនដឹងថាគេកើតអារម្មណ៍ចង់ធ្វើបែបនេះ ជាមួយខ្ញុំតាំងពីពេលណាមកទេ? អ្វីដែលធ្វើឲ្យគេប្តូរពីមនុស្សម្នាក់មកជាមនុស្សម្នាក់បែបនេះ?… កែវភ្នែកពណ៌ត្នោតដិតរបស់គេ នៅសម្លឹងមើលខ្ញុំឥតព្រិច… ខ្ញុំគួរតែសួរនូវអ្វីដែលគេធ្វើ… ព្រោះខ្ញុំចង់ដឹងថា គេស្រវឹងរហូតបាត់បង់សតិដល់ថ្នាក់នេះ ឬព្រោះដោយសារអ្វី?

«លោកសន្សើម… លោកស្រវឹងហើយមែនទេ?» ខ្ញុំសួរដោយសំឡេងញ័រៗ ព្រោះអាចមកពីអារម្មណ៍រំភើបឆ្កួតៗនោះ។

បុរសរូបល្អមិនទាន់តបថាអ្វីទេ តែត្រឡប់ជាយកដៃម្ខាង មកចាប់អង្អែលចង្កាខ្ញុំតិចៗ… ពេលនោះខ្ញុំទទួលអារម្មណ៍ញាប់ញ័រស្រឺតៗ ហើយចង់ដឹងថាគេនឹងធ្វើអ្វីបន្តទៀត… បន្ទាប់មក គេក៏យកម្រាមដៃមេមកអង្អែលតិចៗលើបបូរមាត់ខ្ញុំមួយភ្លែត មុននឹងឆ្លើយតបចេញមក៖

«…ឲ្យស្បថក៏បាន… ខ្ញុំមិនធ្លាប់ថើបមនុស្សប្រុសពីមុនមកទេ… ពេញមួយជីវិតកន្លងមក… នេះជាលើកដំបូងហើយ!»

សម្តីតបរបស់គេ មិនត្រូវនឹងសំណួរដែលខ្ញុំសួរ… សរុបមក តើគេស្រវឹងឬទេ?

«ខ្ញុំមិនដឹងថា… តើហេតុអ្វីបានជាខ្ញុំចង់ថើបឯង… ឲ្យខ្ញុំសុំទោសណា…»

គេនិយាយចប់ក៏ដកដៃចេញទៅវិញ តែខ្សែភ្នែករបស់គេនៅតែសម្លឹងមើលខ្ញុំហាក់មិនចង់គេចកែ…

«… អឺមមម… ខ្ញុំក៏… មិនដឹងដូចគ្នា… ថាហេតុអ្វី… ខ្ញុំមិនស្អប់ខ្ពើមនឹងការប្រព្រឹត្តរបស់លោកអម្បាញ់មិញនេះ… ឬអាចមកពី… ខ្ញុំជាហ្គេយ៍ស្រាប់ទៅហើយ!!»

ខ្ញុំនិយាយទៅត្រង់ៗ ខណៈដែលគេក៏ប្រឹងខិតចូលមកកាន់តែកៀកខ្ញុំ… ខ្ញុំមិនហ៊ានមើលគេទៀតទេនៅពេលនេះ…

«តើអាចទៅរួចទេ… បើខ្ញុំត្រូវការ… ឲ្យឯង… នៅជាមួយខ្ញុំ…»

វាជាសំណួរដែលធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងរីករាយយ៉ាងលើសលប់ តែខ្ញុំក៏មិនដឹងដែរថា ហេតុអ្វីក៏ខ្ញុំចិត្តងាយលង់ជឿសម្តីនោះ យ៉ាងអស់អាចម៍អស់នោមបែបនេះ… តើខ្ញុំជាមនុស្សចិត្តងាយដូចដែលគេថាមែនទេ?

«… ចុះខ្ញុំ… នៅជាមួយលោកហើយតើ…»

ខ្ញុំតបសំឡេងញ័រ… គេចូលមកឱបខ្ញុំយ៉ាងណែន ធ្វើឲ្យខ្ញុំដឹងដល់រាងកាយដែលញ័ររញ្ជួយរបស់គេដូចគ្នា។

«មិនមែនអ៊ីចឹងទេ… តែខ្ញុំចង់ឲ្យឯង… នៅជាមួយខ្ញុំ ជារៀងរហូត!»

សម្តីនោះធ្វើឲ្យខ្ញុំភាន់ភាំងមួយរំពេច…

«តបមកមើល៍… តើបានឬទេ?…»

ខ្ញុំមានអារម្មណ៍ថា…ឃើញព្រះជាម្ចាស់អណ្តែតឡើងនៅនឹងមុខខ្ញុំតែម្តង… តើវាជាបាដិហារិយ៍ ឬជារឿងប្រលោមលោកដែលមកច្យុតិជាជីវិតពិត ឬយ៉ាងណា?… ថ្ងៃនេះ ដែលខ្ញុំស្ទើរតែសម្លាប់ខ្លួនឯង ហើយលាចាកលោកនេះទៅហើយ… តែបែរជាមានមនុស្សម្នាក់ ហុចដៃមកទាញខ្ញុំចេញពីសេចក្តីស្លាប់នោះ យ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ… នៅក្នុងថ្ងៃតែមួយដែលមិនគួរឲ្យជឿនេះ ខ្ញុំបែរជាបានទទួលរសថើបដ៏សែនកក់ក្តៅ និងរង្វង់ក្រសោបដ៏សែនវិសេសនេះ ដែលមិនទាន់ឆ្លងដល់ថ្ងៃថ្មីផង។

«… បានតើ… បើលោកត្រូវការ…»

ចម្លើយរបស់ខ្ញុំពិតជាដូចមនុស្សចិត្តងាយមែន!!! ខ្ញុំនឹកដល់ចំណុចខ្សោយរបស់ខ្លួនឯង គឺនៅត្រង់នេះហើយ ដែលធ្វើឲ្យមនុស្សប្រុសជាច្រើនបោកបញ្ឆោតបានយ៉ាងងាយ។ … តែបុគ្គលដែលកំពុងនៅចំពោះមុខខ្ញុំម្នាក់នេះ មិនដឹងថាគេខុសពីអ្នកដទៃទៀត ដែលខ្ញុំធ្លាប់ឆ្លងកាត់មកឬទេ?… ហើយខ្ញុំបែរជាទទួលអារម្មណ៍ថា ពេលនេះ… ខ្ញុំបានផ្ទេរបេះដូងរបស់ខ្លួនឯងចូលទៅក្នុងខ្លួនប្រាណរបស់គេ ដែលកំពុងឱបខ្ញុំយ៉ាងណែននៅត្រង់នេះរួចទៅហើយ។

អ្នកកំលោះឱនមុខមកថើបខ្ញុំម្តងទៀត។ ម្តងនេះយូរសែនយូរហើយរោលរាលជាងមុន រហូតសភាពរាងកាយរបស់យើងទាំងពីរត្រូវផ្លាស់ប្តូរក្នុងពេលបន្ទាប់មក… ខ្ញុំត្រូវកំលោះត្រកងបីទៅដាក់លើសាឡុងកម្តៅធំមួយនៅក្បែរនោះ។ គេបញ្ចង់ថើបខ្ញុំបន្តទៀតជាច្រើនលើក រហូតទាល់តែ… សេចក្តីត្រូវការរបស់គេឈានដល់ចំណុចកំពូលក្នុងពេលមិនយូរប៉ុន្មាន…

***

គួរឲ្យអស់សំណើចណាស់… ថ្ងៃនេះជាថ្ងៃដែលខ្ញុំត្រូវតែចងចាំទុករហូតដល់ថ្ងៃស្លាប់ហើយ… ថ្ងៃស្អីគេហ្ន៎… ដែលអាចបង្កើតអារម្មណ៍ដល់ខ្ញុំបានច្រើនយ៉ាងដល់ថ្នាក់នេះ! …ដោយចាប់ផ្តើមពីអារម្មណ៍ខូចចិត្ត អារម្មណ៍ចង់ស្លាប់ រហូតមកដល់អារម្មណ៍ព្រឺព្រួច ដែលបានជួបមនុស្សម្នាក់ ដែលហុចដៃចូលមកជួយជីវិត… ហើយថែមទាំងកើតមានអារម្មណ៍ផ្សេងៗទៀតជាច្រើន នៅក្នុងថ្ងៃតែមួយ… ហើយមកដល់ពេលនេះក៏ចូលមកដល់ពាក់កណ្តាលអធ្រាត្រទៅហើយ… ខ្ញុំកំពុងដេកនៅលើផែនទ្រូងដ៏ធំទូលាយ និង កក់ក្តៅរបស់អ្នកកំលោះដោយមិនព្រមលង់លក់សោះ។ តែសម្រាប់រូបបុរស បានលង់លក់យ៉ាងស្កប់ស្កល់និងស្រមុក    តិចៗ តាំងពីបញ្ចប់ភារកិច្ចកាលពីកន្លះម៉ោងមុនយ៉ាងអស់កម្លាំង។

ខ្ញុំជឿពិតមែនថា គេមិនធ្លាប់មានទំនាក់ទំនងបែបនេះ ជាមួយមនុស្សប្រុសដូចគ្នាពីមុនមកទេ។ រឿងអីដែលខ្ញុំមិនដឹងនោះ…? បើការប្រព្រឹត្តដែលគេសម្តែងចេញមុននេះ ធ្វើឲ្យខ្ញុំចង់តែសើចចេញមកជាច្រើនលើកច្រើនសា ព្រោះតែគេព្យាយាមរុករានខ្ញុំដូចមនុស្សមិនធ្លាប់ត្បារត្រចៀកអ៊ីចឹង! តែនិយាយតាមត្រង់ទៅ ខ្ញុំមិនបានជាប់ចិត្ត ឬដិតអារម្មណ៍អ្វីនឹងរឿងប្រភេទនេះទេ… តែខ្ញុំបែរជាមានអារម្មណ៍សប្បាយចិត្ត និងជឿចិត្តគេច្រើនជាង ព្រោះថាខ្ញុំ… ជាមនុស្សប្រុសដំបូងរបស់គេពិតមែន។

***

 

ម៉ោង០៧:០០នាទី… ព្រឹកថ្ងៃថ្មីចូលមកជំនួសគ្រោះអាក្រក់កាលពីម្សិល    មិញ។ ខ្ញុំបម្រះខ្លួនភ្ញាក់ឡើងនៅពេលពន្លឺព្រះអាទិត្យចាំងចូលមកប៉ះមុខខ្ញុំ… ការប្រើឥន្ទ្រីយ៍ប្រសាទក្នុងវិនាទីដំបូង ដែលទើបតែក្រោកពីដំណេក ធ្វើឲ្យខ្ញុំមើលឃើញអ្វីៗស្រវាំងទាំងអស់ ហើយម្យ៉ាង មកពីយប់មិញខ្ញុំញ៉ាំស្រាអស់មួយដបពេញទៀតផង។ ខណៈដែលកំពុងងើបក្បាលចេញពីផែនទ្រូងរបស់កំលោះដែលនៅដេកស្ងៀមនោះ ភ្នែកខ្ញុំក៏ក្រឡេកទៅប៉ះខ្សែភ្នែករបស់គេ ដែលកំពុងសម្លឹងមក ធ្វើឲ្យខ្ញុំភ្ញាក់តិចៗដែលឃើញគេភ្ញាក់មុន។

«…ល… លោកភ្ញាក់យូរហើយឬ?»

ខ្ញុំព្យាយាមទាញខ្លួនឯងឲ្យងើបចេញពីគេ តែរាជបុត្រកំពូលសម្រស់បែរជាស្រវាដៃរបស់ខ្លួនមកឱបខ្ញុំយ៉ាងណែន រហូតទាល់តែខ្ញុំដួលទៅដេកលើផែនទ្រូងរបស់គេម្តងទៀត៖

«ប្រញាប់ក្រោកទៅណា?» សំឡេងវល់ក្ងួរសួរឡើង។ ខ្ញុំខ្លួនឯងក៏មិនដឹងដែរថាប្រញាប់ក្រោកទៅណា?

«… ថ្ងៃចាំងគូទហើយណ៎ះ!…» ខ្ញុំតបតិចៗ ហើយចង់តែដេកបន្តទៀតលើដើមទ្រូងដ៏កក់ក្តៅរបស់គេមួយស្រឡេតពីរ។ អ្នកកំលោះសើចតិចៗនៅពេលឮខ្ញុំតបដូច្នោះ…

«តែគូទរបស់ឯង… ក្លាយជារបស់ខ្ញុំហើយតើ!»

ខ្ញុំទទួលអារម្មណ៍ថា ចាប់ផ្តើមស្គាល់ពីនិស្ស័យបែបខិលកំប្លុកកំប្លែង របស់គេបានមួយបែបទៀតហើយ…

«កំប្លែងណាស់!…»

«ហាស! ហាស! ហា!»

សំឡេងសើចស្អកៗ ព្រោះមិនទាន់បាត់ងងុយលាន់ចេញមក មុននឹងស្ងាត់ទៅមួយសន្ទុះ ហើយមានសំណួរចេញមកទៀត៖

«ថ្ងៃនេះ… យើងនាំគ្នាទៅណាល្អ?»

ខ្ញុំស្តាប់សំណួរហើយមិនចង់គិតទេ ព្រោះនៅពេលនេះ ខួរក្បាលមិនទាន់ស្រឡះល្អសម្រាប់គិត។ ខ្ញុំចង់នៅបែបនេះឲ្យបានយូរច្រើនជាង…

«ទៅទីណាក៏បាន… ដែលមានលោកទៅជាមួយ!» ខ្ញុំតបដោយសម្តីដែលស្តាប់ទៅ ពីរោះត្រចៀកណាស់ ហើយគេក៏ឱបខ្ញុំយ៉ាងណែន។

«យើងនាំគ្នាទៅ វីតប៊ីខាស្ទើល (Whitby Castle) ល្អទេ?»

គេសួរធ្វើឲ្យខ្ញុំប្រើខួរក្បាលដែលនៅមិនទាន់ភ្ញាក់ស្រួល នឹករកមើលរូបភាពពេលដែលខ្ញុំធ្វើដំណើរមកពីទីក្រុងឡុងដ៍ ហើយឆ្លងកាត់បរិវេណតំបន់នោះផង… អឺ… ព្រះវិហារវីតប៊ីបុរាណ ដែលមាននាឡិកាធំជាប់នៅពីលើប្រាសាទនោះឬ?… អឺមមម…

«រាប់ថាជាកន្លែងមួយ… ដែលរ៉ូមែនទិកល្អណាស់! … ចេះរើសកន្លែងបានល្អផង!!»

ខ្ញុំសរសើរគេខណៈដែលគេបម្រះខ្លួនទាញរាងកាយខ្ញុំឲ្យខិតឡើងលើបន្តិច មុននឹងឱនក្បាលមកមើលមុខខ្ញុំ។ តែខ្ញុំព្យាយាមគេចមុខខ្លួនឯងចេញ ព្រោះមិនចូលចិត្តឲ្យនរណាឃើញមុខពេលទើបតែក្រោកពីដេកបែបនេះទេ ដ្បិតវាប្រាកដជាអាក្រក់មើលខ្លាំងណាស់។

«… សូមឲ្យខ្ញុំ… បានស្រឡាញ់ឯងផងណា… រាត្រី!»

កំលោះនិយាយចេញមកនូវសំណួរដំបូង ដែលធ្វើឲ្យខ្ញុំភាន់ភាំងនៅក្នុងថ្ងៃនេះ។ ខ្ញុំព្យាយាមគេចមុខខ្លួនឯង ឲ្យរំកិលចុះពីផែនទ្រូងរបស់គេ… ស្លាប់ហើយ! គេមិនគួរសួរខ្ញុំបែបនេះ នៅក្នុងពេលដែលមុខរបស់យើងទាំងពីរ នៅឆ្ងាយពីគ្នាមិនដល់មួយចំអាមយ៉ាងនេះសោះ!… ខ្ញុំមិនចូលចិត្តឲ្យនរណាឃើញខ្ញុំពេលអៀន ក្នុងពេលនៅកៀកកើយគ្នាដូច្នេះទេ! ស្លាប់មែនទែនហើយម្តងនេះ!!!

«… មិនបាច់សុំក៏បានដែរ… ពេលនេះ… ខ្ញុំគ្មាននរណាឲ្យស្រឡាញ់ស្រាប់ហើយ…»

«នរណាប្រាប់??… ខ្ញុំស្រឡាញ់ឯង តាំងពីយប់មិញម្ល៉េះណ៎ះ!»

«ហ៊ឹះ… ស្រឡាញ់ព្រោះស្រវឹងច្រើនជាង… ស្រវឹងរហូតធ្វើអីក៏លែងត្រូវអស់ដែរ!!» ខ្ញុំធ្វើជានិយាយឡកឡឺយឲ្យគេ។

«មានន័យថាម៉េច?… ធ្វើអីក៏លែងត្រូវ??» គេភ្ញាក់ឆ្គងៗពេលឮសម្តីនោះ។

«ណ្ហើយ! កុំខ្វល់អី… ដឹងតែខ្ញុំម្នាក់ឯងគ្រប់គ្រាន់ហើយ ព្រោះខ្ញុំមិនស្រវឹងដូចលោកផង!!»

«មាត់គ្រាន់បើណាស់!! បែបនេះទាល់ត្រូវម្តងទៀតហើយ ល្អទេ?!!»

ថាហើយ… កំលោះក៏ឈ្ងោកមុខមកថើបក្រញីខ្ញុំ។ ទោះបីជាព្រឹកនេះយើងទាំងពីរមាត់ស្អុយបន្តិចក៏ពិតមែន តែខ្ញុំក៏ពេញចិត្ត… ហើយគេក៏ដូចគ្នា…

សូមរង់ចាំអានវគ្គបន្ត!

Read Full Post »


ដោយ

សួនសុបិន

សន្សើមរាត្រី

សូមអភ័យទោស រឿងនេះលុបចេញហើយ!

Read Full Post »