Feeds:
ប្រកាស
មតិ

Posts Tagged ‘​ព្រិល​ធ្លាក់​កណ្តាល​សមុទ្រ​ខ្សាច់​’


 

ជម្រាបសួរផ្កាយ!

នេះជាចំណាប់អារម្មណ៍របស់ខ្ញុំចំពោះ រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់»។ ខ្ញុំគឺមិនដែលចូលចិត្តអានសៀវភៅ​ ឬរឿងប្រលោមលោកទេ តែពេលបានអានរឿង​         «សង្សាប្រុស» ក៏ជាប់ចិត្ត ហើយក៏ខំស្វែងរករឿងប្រលោមលោកបែបនះទៀត តែអត់បានសោះ សំណាងល្អមិត្តម្នាក់បានណែនាំ https://archphkai.wordpress.com ដល់ខ្ញុំ ហើយប្រាប់ឲ្យ​អានរឿងមួយនេះ។ ដំបូងខ្ញុំខ្ជិលណាស់ តែពេលបានអានហើយ បែរជាចាញ់បោកសាច់រឿង ធ្វើឲ្យ​ខ្ញុំពេលខ្លះយំ ពេលខ្លះសើច ពេលខ្លះខឹង​ ទៅតាមអត្ថន័យនៃសាច់រឿងដែលអ្នកនិពន្ធប្រឌិតឡើង​។ ទោះដឹងថា ចាញ់បោកសាច់រឿង​ តែនៅតែចង់អាន ហើយ​មិនចង់ឲ្យ​ចប់សោះ ព្រោះពិតជាជក់ចិត្តណាស់។ ពិសេស​ខឹងអ្នកនិពន្ធណាស់ពេល​ដាក់វគ្គបពា្ចប់មកបោក(Sad Ending) ពេលអានហើយចង់តែបោក ​Laptop ចោលព្រោះខឹងអ្នកនិពន្ធ។

ខ្ញុំទើបតែស្គាល់ប្លក់ថ្មីៗនេះដែរទេ។ រឿងដែលខ្ញុំបានអានដំបូង នៅក្នុងប្លក់របស់បង គឺរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និងរឿង «សន្សើមរាត្រី​» ប៉ុន្តែរឿងនោះអាន​មិនបានចប់ទេ។ មិនមែនមិនចង់អានទេ តែអ្នកនិពន្ធ​ចិត្ត​អាក្រក់​មិនដាក់ឲ្យ​អាន​។

ចូលដល់សាច់រឿងយើងវិញ! រឿងនេះបានបង្ហាញពីទិដ្ឋភាពពិតៗនៃស្នេហារបស់ ប្រុសនិងប្រុស រួមទាំងវគ្គ XXX ។ សង្ស័យ​តែអ្នកនិពន្ធធ្លាប់ទេ បានដឹងច្បាស់យ៉ាងនេះ ^_^។ ខ្ញុំចូលចិត្ត ទី និង សមុទ្រណាស់ ព្រោះពួកគេស្មោះ​ត្រង់​រវាង​គ្នានិង​គ្នា ហើយក៏មិនដែលមានចិត្តក្បត់​ដែរ​។ និយាយតាមត្រង់ មិនដឹងថាវាអាចមានដែរអត់ទេ ខ្ញុំគិតថាមិនមានទេដូចពីរ​នាក់នេះ តែក៏ច្រណែននិងពួកគេដែរ។ ​ខ្ញុំអាណិតទីណាស់ ដែលតែង​តែត្រូវសមុទ្រយល់ច្រឡំ ហើយក៏ច្រណែន​ទីដែរ ដែលមានមនុស្សជាច្រើនមកស្រឡាញ់​តែសូមសរសើរនូវចិត្តស្មោះរបស់ទី។ ចំណែកសមុទ្រ ជាមនុស្សឆេវឆាវឆាប់ខឹង តែចរិត​អ៊ីចឹង​ៗ​ ​គួឲ្យ​ស្រឡាញ់​ណាស់ សង្សារនរណា​គេ​ហ្ន៎! ហិហិ​​… បើខ្ញុំបានសង្សាដូចសមុទ្រមួយ​ជីវិតនេះ ស្កប់ស្កល់ហើយ បានត្រឹមតែយល់សប្តិទេ ហាសហា…។

ខ្ញុំចង់ដឹងណាស់ តើស្នេហារបស់ពួកគេនឹងក្លាយជាយ៉ាងណា នៅទីបញ្ចប់នៃសាច់រឿងនេះ? តើពួកគេបានសមបំណងទេ? ឬក៏បែកគ្នាបន្ទាប់ពីរៀនចប់? តែបើអាចសូម Happy Ending ណ៎ា។ សង្ឃឹមថាអ្នកនិពន្ធផ្កាយមុខស្អាត រាងសង្ហា និងយល់ចិត្តហើយផ្ញើវគ្គបញ្ចប់ឲ្យ​អាន ​ហិហិ…។

Read Full Post »


សូមណែនាំខ្លួនបន្តិចសិន មុនហ្នឹងចូលដល់សាច់រឿងត្រូវនិយាយ។ សូមហៅញ៉ុមថា កូននាគចុះហេហេ។ នៅកំលោះច្រែស(អ្នកនិពន្ធ៖ ចែសច្រែសហាសហាហា!!!) មិនដែលមានស្នេហា ឬសង្សាអីទេ។ ហើយមានអារម្មណ៍ថា វល់ៗ មិនដឹងថា ស្រសាញ់ស្រីឬប្រុសទេ(អ្នកនិពន្ធ៖ ស្រឡាញ់ប្រុសតែម្តងទៅសម័យនេះហើយនៅស្រឡាញ់ស្រីទៀតគេថាស្រែ!!! ហុហុហុ) ទើបអត់ហ៊ានប្រលូកអារឿងហ្នឹង, ពេលនៅជិតស្រីស្អាតមានអារម្មណ៍ចង់មើលគេតែអៀន ហើយមានអារម្មណ៍ថា មានសេចក្ដីសុខណាស់ ហាហាហា, ពេលនៅជិតប្រុសស្អាតមានអារម្មណ៍ចង់មើលមុខគេ ខំលួចដៀងភ្នែក ហេហេ(ពេលខ្លះគ្រាន់តែមើលហើយឆ្ងល់ គេធ្វើម៉េចបានស្អាតជាងញ៉ុម >,< គួរឲ្យច្រណែនណាស់ ខ្វះតែតិចក៏ស្អាតដូចគេដែល លុល ^^ ហើយពេលខ្លះមានអារម្មណ៍ចង់តែចាប់រំលោភទេលោកអើយ បើស្អាតដូចសមុទ្រនិងទី ចឹង ណាទ្រាំបាន ហិហិហិ ^^)។

ចំពោះចំណាប់អារម្មណ៍ ញ៉ុមទៅលើ រឿង «ព្រិលធ្លាក់កណ្ដាលសមុស្រខ្សាច់» ញ៉ុមគិតថា វាជារឿងល្អណាស់ ហើយបានឆ្លុះបញ្ចាំងពីខ្សែជីរិតស្នេហាពិត របស់បុរសនិងបុរស(រហូតពេលខ្លះ ញ៉ុមគិតថាប្រហែលជាអ្នកនិពន្ធមានបទពិសោធន៍ខាងហ្នឹងទេដឹង ហេហេហេ[អ្នកនិពន្ធ៖ ឈឺឆ្អាលរឿងអ្នកនិពន្ធតិចអត់រឿងអានឥឡូវ!!!], តែក៏គិតថា ជាអ្នកនិពន្ធត្រូវចេះដឹង នឹងយល់ពីគ្រប់មជ្ឈដ្ឋានជីរិតអញ្ចឹងហើយ), ហើយតួអង្គដែលញ៉ុមចាប់អារម្មណ៍និងស្រឡាញ់ជាងគេ គឺអាសមុទ្រខ្សាច់ហ្នឹង ហេហេហេ (មានពេលខ្លះមានអារម្មណ៍ថាលង់ហ្នឹងគាត់ដែរ លុល^^)។ ញ៉ុមចូលចិត្ដសមុទ្រព្រោះ យល់ថាគាត់គឺជាមនុស្សម្នាក់ ដែលហ៊ានលះបង់អ្វីៗព្រោះតែការស្រឡាញ់, ហើយប្រចណ្ឌច្រើន (ពេលប្រចណ្ឌម្តងៗ គួរឲ្យស្រឡាញ់ខ្លាំងណាស់ ចង់តែចាប់ឱបឲ្យបាត់ប្រចណ្ឌទេ ហិហិហិ)។ ហើយរឿងបងផ្កាយហ្នឹងវាបានបញ្ចូលនូវគ្រប់រសជាតិជីរិតបែបក្មេងវិទ្យាល័យ ដែលធ្វើឲ្យញ៉ុមមានអារម្មណ៍ថា ចង់វិលទៅវិទ្យាល័យវិញ បានដើរលេង ញ៉ាំបាយនៅកង់ទីនរាល់ព្រឹក (ទោះបីបាយនៅកង់ទីនសាលាស៊ីសុវត្ថិមិនឆ្ងាញ់ តែក៏ស្រណោះដែរ) ជាពិសេសគឺ លីបរៀន ហុហុហុ មិនគួរនិយាយអាហ្នឹងសោះ >,<។ ហើយស្នេហាតួទាំងពីរនឹងផ្អែមណាស់ញ៉ុមចូលចិត្តការយកចិត្តទុកដាក់ពីសមុទ្រចំពោះទី បានរស់នៅជាមួយគ្នា និងធើអីៗ អាហ្នឹងក៏ចូលចិត្ដដែរ ហេហេហេ ញ៉ុមរៀងយាយត្រង់តិចហើយ។ អានបាន៤២ភាគគឺចូលចិត្តទាំងអស់, តែអត់ចូលចិត្តអាSad Ending សាកល្បងហ្នឹងសោះ… ព្រោះអានទៅមានអារម្មណ៍ថាខ្លី ហើយអាណិត២នាក់ហ្នឹងណាស់ ហើយអត់មានអ្នកដឹងឮស្នេហាពិតគេទៀត… យ៉ាងហោចណាស់ ក៏ឲ្យពួកទេបានតស៊ូ រនាំងគ្រួសារនិងសង្គមដែរ ហើយអាចបង្ហាញពីស្នេហាពិតរបស់គេទៅឲ្យអ្នកជុំវិញគេដឹងលឺ និងជួយចែកគ្នាយំពេលស្នេហាគេត្រូវព្រាត់ ហេហេហេ :P។ អូ! ភ្លេចប្រាប់ ញ៉ុមអានអាSad Ending សាកល្បងនឹង ដេកឈឺចិត្តស្អិតទ្រូង អាណិតពួកគេអស់២,៣ថ្ងៃណ៎ មិនចង់អួតទេ ទំរាំធ្វើចិត្ដបានទោះបីដឹងថា គ្រាន់តែ Ending សាកល្បងក៏ដោយ គិតទៅចង់តែទៅរករឿងអ្នកនិពន្ធទេ ដាក់អារឿងឈឺចិត្ដឲ្យគេអាន =_=! , ហើយញ៉ុម អាណិតជាពិសេស សមុទ្រហ្មង គាត់បានលះបង់កាយចិត្តច្រើនណាស់ គួរតែអាណិតគាត់ឲ្យបានជួបនទីទៅ ព្រោះធ្វើចឹងគាត់ស្លាប់អត់ន័យអីសោះ ។

សូមសំណូមពរ ឲ្យបងផ្កាយចេញភាគ២ណា ឬបើអាចសូមសរសេរឲ្យរហូតដល់ភាគដែរពួកគេចាស់ស្លាប់រៀងៗខ្លួនទៅ ព្រោះញ៉ុមមិនចង់ឆាប់បែកពីសមុទ្រ និងនទីទេ។ ញ៉ុមនឹងរង់ចាំអានភាគបញ្ចប់ និងភាគ២បន្តទៀត, បើអត់មានទេ បាយ័ត្នញ៉ុមសរសេរខ្លួនឯងណា ហាហាហា យាយលេងទេ កុំប្រញាប់ភ័យអីបងប្រុស ហាហាហា ^^

សូមចប់!!! សង្ឃឹមថានឹងបានភាគបញ្ចប់ណា៎ បើមិនឲ្យ បាយ័ត្នទៅរកដល់កន្លែង សូមគំរាមទុកជាមុនទោះបីនៅវៀងចន្ទន៍ក៏ដោយ។ ^^,

Read Full Post »


សួស្ដី អ្នកនិពន្ធវ័យក្មេងដ៏មានទេពកោសល្យ!

ខ្ញុំពិតជាចូលចិត្តស្នាដៃនិពន្ធរបស់អ្នកណាស់។ មែនហើយ ខ្ញុំកំពុងតែព្យាយាមស្វែងយល់ និងអានរឿងហ្គេយ៍ដែលអ្នកបាននិពន្ធ។

រឿងដំបូងដែលខ្ញុំបានអានគឺរឿង “សង្សាប្រុស”។ អ្នកដឹងទេថាកាលហ្នឹង ខ្ញុំឃើញដោយចៃដន្យនៅលើទំព័របស់អ្នក តែស៊យអី ភាគផ្សេងៗត្រូវបានដកចេញ ខ្ញុំបង្ខំចិត្តទៅរកទិញសៀវភៅដើម្បីអាន។ ទម្រាំតែហ៊ានចេញទៅទិញ ខ្ញុំខ្មាសអៀនយ៉ាងម៉េចមិនដឹងទេ, ជិះម៉ូតូទៅបណ្ដើរសួរខ្លួនឯងបណ្ដើរ, ខ្ញុំនៅប្រក្រតីទេ ឬអត់នៀក! ម៉េចបានទៅជាចឹងទៅវិញ? ខ្ញុំបានទិញសៀវភៅនេះ នៅបណ្ណាគារអង្គរធំ។ ពេលទៅទិញក៏នឹងខ្មាសគេដែរ ខ្លាចគេគិតថា ខ្ញុំគឺជា….. >.<  តែខ្ញុំឆ្លាតដែរ គឺពាក់ម៉ាស ដើរចូល នឹងដើចេញមកគិតលុយ។ 😀

ពេលនេះសំណូមពរបស់ខ្ញុំ គឺចង់បានភាគបញ្ចប់ នៃរឿងដែលខ្ញុំកំពុងតាមដានដ៏ជក់ចិត្តគឺរឿង “ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់” ។ សុំមេត្តាកុំធ្វើបាបខ្ញុំឲ្យទៅទិញដោយចេញមុខទៀតអី!! >.< ខ្ញុំនឹងសន្យាថា នឹងធ្វើជាវិភាគទានប្រសិនបើមាន ក្នុងគោលបំណងគាំទ្រដល់ការបោះពុម្ភផ្សាយ។ ខ្ញុំមានគណនេត្យ Wing ដូចនេះវាងាយស្រួលប្រសិនបើមានការប្រមូលវិភាគទាន។

សូមអគុណ និងសង្ឃឹមយ៉ាងមុតមាំថា ខ្ញុំជាប្រិយមិត្តម្នាក់ក្នុងចំណោម១០នាក់ដំបូង ដែលបានទទួលវាមកអាន។

ដោយក្ដីរាប់អាន…

ប្រិយមិត្តសុំមិនបង្ហាញអត្តសញ្ញាណ

Read Full Post »


ជូនបងផ្កាយអ្នកនិពន្ធសំណព្វចិត្ត…^^

ខ្ញុំប្រហែលជាហ្វែនដ៏កម្ជិលម្នាក់ហើយ ដែលបានសរសេរលិខិតគាំទ្រមួយនេះ ផ្ញើជូនបងអ្នកនិពន្ធ…

សរសេរអីទៀតហ្ន៎… អូ៎ ចំណាប់អារម្មណ៍!

និយាយតាមត្រង់ទៅ ខ្ញុំបានអានរឿងដែលបងសរសេរ តែប៉ុន្មានរឿងទេ ហើយរឿងហ្គេយ៍(ចូលចិត្តជាងគេអាហ្នឹង xD) ដោយសារវាត្រូវរឿងខ្លួនឯង   ដែរ។ ការពិតទៅ ដំបូងខ្ញុំអត់មានស្គាល់ប្លក់បងឯងទេ(កុំថាឡើយឈ្មោះអ្នកនិពន្ធ) តែនៅFacebook មានបង GK Novel (Gay Khmer) គាត់ promote បងឯងពេក។ គឺគាត់promote ស្នាដៃដំបូងជារឿងហ្គេយ៍របស់បង «មិត្តប្រុស» (អ្នកនិពន្ធ៖ រឿង «សង្សារប្រុស» មិនមែន «មិត្តខ្ទើយ» អូ! ច្រឡំ «មិត្តប្រុស» ទេ! យីអ្នកនិពន្ធនេះក៏ចង់វង្វេងតាមអ្នកអានដែរ! ហុហុហុ)ដល់ហើយ ខ្ញុំក៏រកទិញមើល។

និយាយដូចកុហកចុះ ចាប់ផ្តើមស្រឡាញ់បងឯងភ្លាមៗហ្មង (ចេះតែបញ្ជោរទៅ ក្រែងបានរឿងមើលហ្វ្រីៗទៀត:D)។ និយាយតាមត្រង់ទេ បងពិតជានិពន្ធរឿងបានដូចពិតៗកើតឡើងមែនចឹង ជាពិសេសអារម្មណ៍របស់តួម្នាក់ៗ គឺជាអារម្មណ៍ពិតរបស់មនុស្សម្នាក់ៗ ដែលត្រូវបត់បែនតាមកាលៈទេសៈមួយ។ ខ្ញុំស្រឡាញ់ការដាក់ចំណោទបញ្ហារបស់បង គឺប្លែកៗដោយឡែកពីគ្នា មិនច្រំដែល និង មិនភ្លាវ។

បន្ទាប់ពីអានចប់ ខ្ញុំពិតជាចង់អានរឿងផ្សេងៗបន្តទៀតណាស់ តែមិនដឹងទៅរកមកពីណា? ចៃដន្យអីឃើញគេដាក់ប្លក់២ ឲ្យចូលទៅមើល។ ចាំអង្កាល់ទៀត ក៏ចូលមើលភ្លាមបានរឿងត្រូវចិត្តភ្លឹបតាហ្មង ^^ ។

ចូលដល់រឿងសំណព្វចិត្តខ្ញុំវិញ! «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ជារឿងដែលធ្វើឲ្យខ្ញុំហត់នឿយជាងគេ។ .:TT_TT:. បានអីមិនហត់ បើអ្នកនិពន្ធខ្ជិលសរសេរបន្ត ហើយមួយភាគទៅមួយភាគ ទំរាំគេដាច់ចិត្តPost ឲ្យអាន ចង់២អាទិត្យ ជួនកាល១ខែ ជួនកាលដល់ ២,៣ ខែក៏មាន។ ឡើងចង់ភ្លេចរឿងអស់ហើយ បើដាច់ភាគយូរម្ល៉ឹងៗ >.< តែអរគុណសេចក្តីព្យាយាមរបស់ខ្ញុំខ្លាំងណាស់(មិនខ្ចីអរគុណអ្នកនិពន្ធ:P) យ៉ាងណាក៏រឿងបានដល់ភាគបញ្ចប់។

ខ្ញុំស្រឡាញ់រឿងនេះណាស់ ខ្ញុំតែងតែអានរឿងហ្នឹងឲ្យសង្សារខ្ញុំស្តាប់ដែរ ហើយតែងលួចយកមកប្រៀបធៀបទៀតហ្ន៎^^ ។ បើសង្សារខ្ញុំ និងខ្ញុំវិញ ពូកែងរនិងប្រចណ្ឌគ្នាដូចទីនិងសមុទ្រចឹង (ច្រើនដងជាងផងមិនដឹង…)។ បងឯងជួយសរសេររឿងហ្នឹងឲ្យឆាប់ចប់មើល៍… ខ្ញុំចង់ដឹងណាស់ថា ចុងក្រោយវាអាម៉េចទៅ។ បើបងឯងសរសេរឲ្យទីនិងសមុទ្រអត់បានជួបគ្នា ដឹងតែត្រូវហ្មង។ ដូច្នេះ បងឯងត្រូវតែសរសេរឲ្យទៅជា Happy-ending។

មិនដឹងសរសេរអីទៀតទេ អ៊ីចឹងសូមជូនពរបងផ្កាយអ្នកនិពន្ធសំណព្វចិត្ត(ត្រូវតែលួងវិញទើបបាន ព្រោះបាញ់គាត់តាំងពីដើមមកអស់ច្រើនបង់ដែរហ្នឹងណា៎ បើមិនអ៊ីចឹង អត់អីអានឥឡូវហ្នឹង^^)។ ជូនពរបងជួបតែសេចក្តីសុខសំណាងល្អ ទទួលបានការគាំទ្រកាន់តែច្រើន។ ខ្ញុំនឹងនៅតែគាំទ្រស្នាដៃបងជាបន្តទៀត។

អរគុណណ៎ាបង!!!

XXX

ឌែននី ឃេនឌ្រីក

Read Full Post »


ជូនចំពោះអ្នកនិពន្ធ

ខាងក្រោមនេះជាមតិតិចតួចរបស់ខ្ញុំចំពោះរឿង «ព្រិលធ្លាក់កណ្ដាលសមុទ្រខ្សាច់»។

សួស្តី! ខ្ញុំជាប្រិយមិត្តរបស់លោកមកពីខេត្តសៀមរាប… ខ្ញុំឈ្មោះ រ៉ាវុធ។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះស្នាដៃរបស់លោកផ្ទាល់ និងសូមកោតសរសើរដោយចិត្តស្មោះ។ ជាពិសេសទៅទៀតនោះ ចំពោះរឿង «ព្រិលធ្លាក់កណ្ដាលសមុទ្រខ្សាច់» នេះតែម្ដង។ ម្យ៉ាងរឿងនេះក៏ជារឿងប្រលោមលោកដំបូងផងដែរ ដែលខ្ញុំបានអាន។ នៅពេលដែលខ្ញុំអានរឿងនេះម្តងៗ ទឹកភ្នែករបស់ខ្ញុំតែងតែស្រក់មកជារឿយៗ។

រឿងនេះបានបង្ហាញពីការស្រឡាញ់រវាងសមុទ្រ និងនាយទី មានដល់លើសលប់ចំពោះគ្នាទៅវិញទៅមក ទោះបីជាពួកគេជាបុរសដូចគ្នាក៏ដោយ។ នាយសមុទ្រតែងតែមានការប្រចណ្ឌចំពោះនាយទី និងតែងតែបញ្ចេញការស្រឡាញ់របស់ខ្លួន ដែលមានចំពោះនាយទី ដោយមិនខ្វល់ពីអ្វីទាំងអស់ ហ៊ានលះបង់អ្វីគ្រប់យ៉ាង ចំពោះមនុស្សដែលខ្លួនស្រឡាញ់។ នេះគឺពិតជាសរបញ្ជាក់ពីសេ្នហាដែលស្មោះត្រង់មួយ។

ជាមួយគ្នានេះផងដែរ រឿងនេះបានច្របាច់បញ្ចូលគ្នានូវរសជាតិ មនោសញ្ចេតនាផ្សេងៗ គឺមានទាំងស្នេហាផ្អែមល្ហែម ភាពរ៉ូមែនទិក ការស្រឡាញ់ ការប្រចណ្ឌ ការការពារមនុស្សដែលខ្លួនស្រឡាញ់…។ និយាយរួមទៅ គឺមានគ្រប់រសជាតិតែម្តង គឺខ្ញុំចូលចិត្តមែនទែន បើទោះបីជាចំណងបញ្ហានៅក្នុងរឿងនេះ មានសភាពសុំាញុំាចំពោះការខឹង ការប្រចណ្ឌរបស់នាយសមុទ្រ ចំពោះនាយទីបន្តិចមែន។

ប៉ុន្តែ នេះគ្រាន់តែជាការបង្ហាញការស្រឡាញ់របស់សមុទ្រ ដែលមានសភាពធំធេងចំពោះទីប៉ុណ្ណោះ ហើយវាគ្រាន់តែជាចរិតលក្ខណៈរបស់តួអង្គប៉ុណ្ណោះ។ ខ្ញុំពិតជាអានរឿងហ្នឹងអត់ចេះធុញពិតមែន។ ខ្ញុំពិតជាមានមតិជាច្រើនខ្លាំងណាស់ ចំពោះរឿងនេះ តែវាច្រើនលើសលប់រហូតទៅដល់មិនដឹងថា ចាប់ផ្តើមសរសេរពីចំណុចណាទៅមុន។

ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំខាងលើនេះ បើសិនជាមានពាក្យសម្តីត្រង់ណាមិនសមរម្យសូមអ្នកនិពន្ធអត់ឱនផង សង្ឃឹមថាអ្នកនិពន្ធអាចទទួលយកបាន។ ជាចុងក្រោយនេះ សូមជូនពរឲ្យអ្នកនិពន្ធជួបតែសេចក្ដីសុខ ភាពជោគជ័យ និងជាពិសេសគឺស្នេហា ហេះៗ [យកចិត្តបន្តិចចុះ!]។ ម្យ៉ាងទៀតចំពោះរឿងនេះ ទោះជាបញ្ចប់ជា SAD ENDING OR HAPPY ENDING ក៏ខ្ញុំអាចទទួលយកបានដែរ។ តែសុំឲ្យពួកគេអាចតស៊ូ ជម្នះរឿងអាក្រក់ៗជាមួយគ្នាបានទាំងអស់ តែបើឲ្យពួកគេលះបង់សេចក្ដីសុខរបស់ពួកគេឲ្យនរណាគេម្នាក់នោះ ខ្ញុំអត់សុខចិត្តទេ។ សង្ឃឹមថា រឿងនេះនឹងចេញជាសៀវភៅឆាប់ៗ។

សូមអរគុណ!

សូមជម្រាបលា!

Read Full Post »