Feeds:
ប្រកាស
មតិ

Posts Tagged ‘Town Production’


  • បទ​ខ្មែរ​ «​សង​ចិត្ត​ស្មោះ​ដែ​លជំពាក់​អូន​»
  • បទ​ថៃ​ «​เวนกรรม», (វេន​កម្ម​)
  • ថៃ​មាន​ពីរ​បទ​​ «หมดอารมณ์», (អស់​អារម្មណ៍​)

P.S: សូម​អភ័យ​ទោស ក្រោយ​ពេល​ប្រឡង​ចប់​ អ្នក​និពន្ធ​ អត់​អារម្មណ៍​សរសេរ​អត្ថបទ​ទេ។ 😦

Read Full Post »


Read Full Post »


ស្តាប់​ថៃ​សរសើរ​ពី​ចម្រៀង​ខ្មែរ​

ផ្កាយNoVeLs*– ​ថៃ​, ប្រជា​ជាតិ​មួយ​ដែល​ចូល​ចិត្ត​មាក់​ងាយ​ខ្មែរ​លើ​គ្រប់​វិស័យ​នោះ ពេល​នេះ​បាន​ងាក​មក​​ចាប់​អារម្មណ៍​ និង​សរសើរ​ចំពោះ​បទ​ចម្រៀង​​ខ្មែរ​វិញ​ហើយ​ តាម​រយៈ​បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?»​ របស់​ផលិត​កម្ម​ថោន​។

បើ​និយាយ​ពីចម្រៀង​ខ្មែរ, ថៃ​មិន​​ដែល​លើក​សរសើរ​ម្តង​ណា​ទេ​ គឺ​មាន​តែ​រិះ​គន់​វាយ​ប្រហារ​ធ្ងន់ៗ​ ព្រោះ​ភាគ​ច្រើន​នៃ​បទ​ចម្រៀង​ខ្មែរ​គឺ​លួច​ចម្លង​ពីបរទេស​ ពិសេស​គឺ​​​បទ​ថៃ​ផ្ទាល់​តែ​ម្តង​(តែ​ឥឡូវ​ដោយ​សារ​រឿង​នេះ​​ល្បី​ខ្ចរ​ខ្ចាយ​ខ្លាំង​ពេក​ ផលិត​កម្ម​ចម្រៀងក្នុង​ស្រុក​ ​បាន​ងាក​ទៅ​លួច​ចម្លង​ពី​វៀត​ណាម ​វិញ​ម្តង​ហើយ​)។

បើ​និយាយ​ពី​តារា​ចម្រៀង​សំឡេង​ពីរោះ គឺ​មាន​តែ​តារា​ពីររូ​ប​ប៉ុណ្ណោះ​ដែល​ស្តាប់​ទៅ​ចូល​ត្រចៀក​ថៃ​ នោះ​គឺ​ ព្រាប​ សុវត្ថិ​ និង​ មាស​ សុខ​សោ​ភា​ ​ដោយ​មិន​និយាយ​ពី ម៉េង​ កែវ​ពេជ្ជតា​ ដែល​ជា​តារា​ចម្រៀង​ជើង​ចាស់​ទៅ​ហើយ​។

ងាក​មក​និយាយ​ពី​​បទ​ចម្រៀង​​ ដែល​​ធ្វើ​ឲ្យ​ខ្មែរ​មាន​មុខ​មាត់​លើ​​បណ្តាញ​អន​ឡាញន៍​​ របស់​ថៃ​វិញ​ម្តង​ គឺ​បទ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» ​​ ដែល​ពេល​នេះ ​មាន​ទស្សនិក​ជន​ ជន​ជាតិ​ថៃ​ចូល​មក​បញ្ចេញ​​មតិ​សរសើរ​ និង​ចាប់​អារម្មណ៍​រហូត​ដល់​ទៅ២២៩​ Comment(គិត​ក្នុង​ថ្ងៃ​ទី១៧​មករា​២០១២)​ ដែល​នេះគឺ​ជា​ស្ថិតិ​មួយ​ដ៏​ខ្ពស់​បំផុត​មិនធ្លាប់​មាន​នៅ​ក្នុង​ Chanel យូ​ធូប​របស់​ខ្ញុំ​។ បើ​និយាយ​ពី​ទស្សនិក​ជន​ទូទៅ​ដែល​ចូល​មក​មើល​បទ​នេះ​នៅ​ក្នុង​ Chanel របស់​ខ្ញុំ​ គឺ​មាន​ចំនួន​ដល់​ទៅ១៥០៨៤២​​ នាក់(១៧​មករា២០១២)​​ ដែល​នេះ​ក៏​ជាតួ​លេខ​​​ខ្ពស់បំផុត​​មួយ​​ដែរ​ក្នុង​ចំណោម​វីដេអូ​នានា​ដែល​ខ្ញុំ​​បាន​អាប់​ឡូត​ក្នុង​យូធូប​។

ឥឡូវ​នាំ​គ្នា​មក​មើល​ថា តើ​ថៃ​សរសើរ​ខ្មែរ​ដូចម្តេច​ខ្លះ​ ចំពោះ​MVហៅ​ទឹក​ភ្នែក ​របស់​​ផលិត​ថោន​​មួយ​នេះ​ ដោយ​ខ្ញុំ​នឹង​សាក​ល្បង​ប្រែ​មតិ​ទាំង​នោះ​​​មួយ​ចំនួន​​សិន​ ហើយ​បើ​ប្រិយ​មិត្ត​ណា​​អាន​ភាសាថៃ​បាន​ អាច​ចូល​ទៅ​មើល​​មតិ​ទាំង​អស់​​តាម​តំណ​ភ្ជាប់​​ចម្រៀង​នេះ​បាន​។

  • ขนาดฟังไม่รู้เรื่องเนี้ย เจ้าน้ำตามันเป็นไรไม่รู้ มาทำท่าจะครออย่างเดียวเลย คนทำเพลงคิดMVมาได้ดีมาก

ថ្នាក់​ស្តាប់​មិន​ដឹង​រឿង​សោះ​​ ​មិន​ដឹង​យ៉ាង​ម៉េច​ ទឹក​ភ្នែក​ប្រុង​តែ​ហូរ​ចេញ​មក។​ អ្នក​ផលិត​ចម្រៀង​នេះ​ គិត​សាច់​​រឿង​MV បាន​ល្អិត​ល្អន់​​ខ្លាំង​ណាស់​។

  • นางเอก mv สวยเนอะ ไม่ศัลกรรมเหมือนของไทยอะ

តួ​ឯក​​ស្រី​ស្អាត​ខ្លាំង​ណាស់ មិន​វះ​កាត់​កែ​សម្ផស្ស​ដូច​តារា​ថៃ​ទេ!

  • นางเอกยิ้มสวยดีนะคะ แต่งงว่านางเอกป่วยเป็นอะไรตายอ­ะคะ – -a

តួ​ឯក​ស្រី​ញញឹម​ស្អាត​ខ្លាំង​ណាស់ ប៉ុន្តែ​នាង​ស្លាប់​ដោយ​សារ​ជំងឺ​អី? – -a

  • หนูเรียนพยาบาลอยู่ มีกำลังใจเรียนต่ออีกเยอะเลยค่ะ การที่เราได้ช่วยเหลือคนอื่นให้­ดีขึ้นหรือหายจากโรค มันรู้สึกดีจริงๆ นะคะ ปล. สงสารทั้ง 2 คนมากเลย น้ำตาไหลพรากๆๆๆๆ T___T

ខ្ញុំ​​កំពុង​រៀន​​ពេទ្យ​បឋម​​(ធ្វើ​ជា​គិលា​នុបដ្ឋាយិកា​)​ស្រាប់​ផង​ ដល់​បាន​ឃើញ​ចម្រៀង​នេះ មាន​​កម្លាំង​ចិត្ត​រៀន​​ត​កាន់តែ​ខ្លាំង​តែ​ម្តង​​! ការ​ដែល​យើង​បាន​ជួយ​នរណា​ម្នាក់​​​ឲ្យ​បាន​ធូរ​ស្រាល​​ជាង​មុន ឬ​ជា​សះ​ស្បើយ​ពី​ជំងឺ​ ពិត​ជា​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់​។

P.S: អាណិត​តួ​ឯក​ទាំង​ពីរ​ខ្លាំង​ណាស់ ទឹក​ភ្នែក​ហូរ​សស្រាក់​តែ​ម្តង​ងងងង!!! T__T

  • หลงเข้ามา เห็นว่าน่าสนใจดี ดูไปดูมา แรกๆงง ฟังไม่ออก แต่ดูดีๆ ซึ้ง ร้องไห้ซะงั้น.. ดูรอบที่3 แล้วก็พยายามไปดูซับอิ้งอีกที ร้องไห้เลย ถึงไม่ค่อยเข้าใจว่าเขาพูดอะไรบ­้างแต่ความคิดเราเขาทำได้ดีแล้ว สงสารพระเอกที่ต้องเสียใจซ้ำแล้­วซ้ำอีก แต่ก้อิจฉาพระเอกที่ได้เจอรักแท­้แม้เวลาสั้นๆ T_T

ជ្រុល​ចូល​មក ឃើញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ មើល​ទៅ​មើល​មក ដំបូង​ៗ​​​ងឺង​​តែ​ម្តង​ ស្តាប់​មិន​យល់​ តែ​​ពេល​ព្យាយាម​មើល​បន្តិច​ស្រាប់​តែ​រំជួល​ចិត្ត​​យំ​ហ៊ូ​​តែ​ម្តង​… មើល​លើក​ទី​៣ ហើយ​ព្យាយាម​ទៅ​មើល​Subtitleភាសា​អង់​គ្លេស​​​ម្តង​ទៀត​ ស្រាប់​តែ​យំ​ទៀត។​ ទោះ​ជា​មិន​សូវ​យល់​ថា​ពួក​គេ​និយាយ​​អ្វី​ខ្លះ តែ​តាម​គំនិត​ខ្ញុំ​គេ​ធ្វើ​បាន​ប៉ុណ្ណេះ​​គឺ​ល្អ​ហើយ!​ អាណិត​តួ​ប្រុស​ខ្លាំង​ណាស់​ ​ដែល​ត្រូវ​គ្រាំ​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​ តែ​ក៏​ច្រណែន​តួ​ឯក​ប្រុស​​​​ដែរ​​ ដែល​បាន​ជួប​ស្នេហា​ពិត​ទោះ​បី​ជា​ក្នុង​រយៈ​ពេល​ខ្លីៗ​។​ T_T

  • ถึงจะแปลไม่ออกแต่ กินใจมากก

ថ្វី​បើ​ប្រែ​​មិន​បាន​អាន​មិន​យល់ តែ​ជក់​ចិត្ត​ខ្លាំង​ណាស់​!

  • ซึ้งมากกกกดูกี่รอบน้ำตาก้อไหลอ­อกมาทุกรอบเลยยยยยย

កម្សត់​ខ្លាំង​ណាស់ មើល​ប៉ុន្មាន​ដង​ ​ក៏​ទឹក​ភ្នែក​​ហូរ​រាល់​លើក​តែ​ម្តង​ងងងង។

  • หลงรักนางเอกเอ็มวีเลยเรา ^^

ខ្ញុំ​លង់​ស្នេហ៍​តួ​ឯក​ស្រី(MV)​ ទៅ​ហើយ​​ ^^

  • ซึ้งๆค่ะ งานเพลงดีๆจากเพื่อนบ้าน ขอบคุนสำหรับคำแปลนะคะ

រំជួល​ចិត្ត​ពិត​មែន ស្នាដៃ​ចម្រៀង​ល្អ​ៗ​ពី​ប្រទេស​ជិត​​ខាង​ អរគុណ​សម្រាប់​ការ​ប្រែ​សម្រួល​។

  • น่าจะทำซับไทยนะครับ

គួរ​តែ​មាន​Subtitle ភាសា​ថៃ​ដែរ​ណ៎ា!

  • ถ้ามีซับไตเติ้ลจะดีมาก ฟังไปฮาไป ขอเถอะ ซับอ้ะ

បើ​មាន​Subtitleភាសា​ថៃ ​ប្រហែល​ជា​ល្អ​ខ្លាំង​ណាស់ ស្តាប់​បណ្តើរ​ សើច(យំ)​បណ្តើរ​ សុំ​អង្វរ​ណ៎ាដាក់ Subtitleផង!!

  • ทำไมมันเศร้าแบบนี้ ดูแล้วร้องไห้เลยอ่า ถึงฟังไม่ออกก็เถอะ แต่มันออกจากการถ่ายทอดผ่าน mv ของคุณได้เป็นอย่างดีเลย

ហេតុ​អី​ក៏​កម្សត់​បែប​នេះ​ណ៎ា មើល​ហើយ​យំ​ហ៊ូ​តែ​ម្តង​ ទោះ​ស្តាប់​មិន​យល់​ក៏​ដោយ​ តែ​វា​ផុស​ចេញ​តាម​រយៈ​សាច់​រឿង​MVរបស់​លោក​​បាន​យ៉ាង​ជ្រាល​ជ្រៅ​។

  • ตัดต่อภาพทำmv ดี สื่อความหมายด้วยภาพได้ดี ดูแล้วเข้าใจง่าย เป็นกำลังใจให้น่ะค่ะ นำผลงานดีๆมาเผยแพร่อีก

កាត់​ត​​ប្លង់​សាច់​រឿង​មក​ធ្វើ​MVបាន​ល្អ​ណាស់ យល់​អត្ថន័យ​តាម​រយៈ​រូប​ភាព​បាន​ល្អ​ មើល​ហើយ​ងាយ​យល់ ជា​កម្លាំងឲ្យ​​​ណ៎ា សូម​យក​ស្នាដៃ​ល្អៗ​មក​ផ្សព្វ​ផ្សាយ​ទៀត​ចុះ!

  • ต้องบอกว่า คุณมีความพยายามในการแปลมาก ขอชื่นชม คุณคงจะศึกษาภาษาไทยมามากพอสมคว­ร ถึงทำได้ขนาดนี้ พยายามต่อไปนะคะ

សុំ​ប្រាប់​ថា លោក​ពិត​ជា​មាន​​ការ​ព្យាយាម​ក្នុង​ការ​ប្រែ​ចម្រៀង​នេះ​មែន​ សូម​សរសើរ​ដោយ​ស្មោះ លោក​ប្រហែល​ជា​រៀន​ភាសា​ថៃ​បាន​ច្រើន​គួរ​សម​ដែរ​ហើយ​ ទើប​អាច​ធ្វើ​បាន​ដល់​ថ្នាក់​នេះ ព្យាយាម​ត​ទៅ​ទៀត​ណ៎ា!

  • ฟังแล้วชอบทำนองมันได้ใจดีครับ mv ก็ดีครับ แปลก็แจ่ม ละเอียดดีครับ ส่วนเรื่องภาษาที่เขียนมา ผมว่าก็เกือบครบอ่ะ พลาดนิดเดียวเอง ….เพราะผมเขียนภาษาเขมรไม่ได้ (อ่านยังไม่ออกเลย) ขอบคุณสำหรับคำแปลครับ

ស្តាប់​ហើយ​ចូល​ចិត្ត​ទំនុក​​ភ្លេង​​នេះ​ណាស់ អន្ទង​ចិត្ត​បាន​​យ៉ាង​ជ្រាល​ជ្រៅ​​ MVក៏​ល្អ​ ប្រែ​ក៏​ច្បាស់​ល្អិត​ល្អន់​ ចំណែក​រឿងភាសា​ដែល​​ប្រើ​ ក៏​ជិត​គ្រប់​ជ្រុង​ជ្រោយ​​ហើយ​ដែរ​​​​ ខ្វះ​តែ​បន្តិច​ប៉ុណ្ណោះ​… ព្រោះ​ខ្ញុំ​​មិន​ចេះ​សរសេរ​ភាសា​ខ្មែរ​ទេ(អាន​ក៏​មិន​បាន​ផង)​អរគុណ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រែ​សម្រួល​នេះ។

[…]

យ៉ាង​ម៉េច សប្បាយ​ចិត្ត​ទេ ពេល​ឃើញ​ថៃ​ សរសើរ​ខ្មែរ​បែប​នេះ?? 😀

  • អត្ថបទ​​ទាក់​ទង​៖
  1. ចម្រៀង​ខ្មែរ​៖ ทำไมให้ผมรู้จักคุณ?
  2. ចម្រៀង​ខ្មែរ​ល្បី​ពេញ​ឥណ្ឌូចិន​!
  3. [Town]អភិវឌ្ឍ​ខ្លួន​ដល់​កំពូល​!

Read Full Post »


Story:

เสียงพระเอกพูด (ระยะเวลา๑๕๖วัน เป็นวันเวลาที่ได้เปลี่ยนแปลงชีวิตของผมจากคนที่โดดเดี่ยว ให้กลายเป็นคนที่มีชีวิตเบิกบาน แต่นับแต่วันนี้ต่อไป ความเดี่ยวดายเหล่านั้น ได้กลับมาหาชีวิตผมอีกครั้ง)

ทำไมให้ผมรู้จักคุณ…

หมอพูด (น่าสงสารผู้ชายคนนี้จังเลย พิการแล้วยังไม่มีญาติพี่น้องอีก ถ้าน้องคิดแบบนั้น ช่วยเขาเอาแต่บุญเถอะ)

…วันที่๑…

1- ชาตินี้เกิดเป็นคนไม่เคยรู้ในความรัก หัวใจเดียวดายไม่มีใครเข้าใกล้ชิด เวลาที่เธอมาถึง ให้ผมรู้อะไรเป็นความรัก เธอสมัครดูแลไม่ได้คิดความทรมาน

2- จากคนเดียวดายให้กลายเป็นคนเบิกบาน  คือเธอนี้แล้วที่หัวใจได้บอกว่ารัก แต่ในที่สุดเธอขอจบโดยการจากไป หัวใจยังรักแต่ต้องแพ้ในตอนนี้

นางเอกพูด (ฉันคิดว่าคุณโชคดีกว่าฉัน… พยายามไปเถอะ ถ้าคุณไม่คิดว่าทำเพื่อใคร ทำเพื่อฉันได้ไหม?)

—-

แฟนเก่าพูด (ขอโทษ น้องต้องไปเพื่ออนาคตของน้อง)

R- เมื่อได้ยินคำขอลา ผมเกือบตายโดยไม่รู้ตัว ทำอย่างไรเพื่อห้ามเธอ เพราะหัวใจขาดเธอไม่ได้ หากรู้ว่ามีวันนี้ ผมไม่ขอรู้จักกับเธอ เพราะตอนนี้ไม่กล้าหาญลบเธอออกจากหัวใจ

—-

2- จากคนเดียวดายให้กลายเป็นคนเบิกบาน คือเธอนี้แล้วที่หัวใจได้บอกว่ารัก แต่ในที่สุดเธอขอจบโดยการจากไป หัวใจยังรักแต่ต้องแพ้ในตอนนี้

…วันที่๑๕๕…

นางเอกถาม (กินยาหรือยัง?)

R- เมื่อได้ยินคำขอลา ผมเกือบตายโดยไม่รู้ตัว ทำอย่างไรเพื่อห้ามเธอ เพราะหัวใจขาดเธอไม่ได้ หากรู้ว่ามีวันนี้ ผมไม่ขอรู้จักกับเธอ เพราะตอนนี้ไม่กล้าหาญลบเธอออกจากหัวใจ

—-

…วันที่๑๕๖…

หมอบอก (โรคของน้องต้องการผ่าตัด ถ้าไม่ผ่าตัด อยู่ได้เพียง ๔, ๕ เดือนเท่านั้น แต่การผ่าตัดก็มีความหวังแต่ ๑๐%  เท่านั้น)

นางเอกตอบ (ฉะนั้น น้องจะใช้ลมหายใจสุดท้ายของตนเอง เพื่อดูแลคนเจ็บในโรงพยาบาลนี้)

—-

นางเอกลืมตา (กินยาหรือยัง?)

นางเอกตาย, พระเอกตะโกนชื่อ (ดาดาดาดาดา…)

…วันที่๑๕๗…

 

By Chumnor LEK

អត្ថបទ​ទាក់​ទង​៖ [Town]អភិវឌ្ឍ​ខ្លួន​ដល់​កំពូល!

Read Full Post »