- អំពីប្លក់
ប្លក់នេះ នឹងសង្គត់ធ្ងន់ទៅលើ «អ្នកនិពន្ធនិងប្រលោម លោក» ដោយ ក្នុង នោះ រួម មានផ្នែកតូចៗជាច្រើនទៀត ដូចជា រឿងខ្លី កំណាព្យ និង ការរៀនតែងនិពន្ធ ជាដើម។
ប្លក់នេះនឹង ព្យាយាម ធ្វើយ៉ាង ណា បង្រៀន លោកអ្នកឲ្យចេះ សរសេរ រឿងខ្លី និង និពន្ធ ប្រលោមលោក ដើម្បី ត្រៀមខ្លួន ក្លាយ ជាអ្នកនិពន្ធ។
ទន្ទឹមនឹងនេះស្នាដៃចំណានៗ បទពិសោធន៍ល្អៗ និងជីវប្រវត្តិរបស់អ្នកនិពន្ធល្បីៗ ក៏នឹងត្រូវដាក់ជូនក្នុងគេហទំព័រនេះដែរ ព្រោះវាជាចំណុចស្វែង យល់ និង ជា មេរៀន ដ៏ ពិសិដ្ឋ សម្រាប់ អ្នកនិពន្ធវ័យក្មេង(អ្នកនិពន្ធថ្មី)។
សូមបញ្ជាក់ថា ពីមុនអ្នកបង្កើតប្លក់នេះ ពុំមែនជាអ្នកនិពន្ធអាជីព ឬក៏ជាអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញអីនោះដែរ គឺគ្រាន់តែជាកូនខ្មែរម្នាក់ ដែលមាននិស្ស័យស្រលាញ់ការសរសេរប៉ុណ្ណោះ។
តែឥឡូវ អ្វីទាំងនោះបានប្រែប្រួលខ្លះៗហើយ ព្រោះបច្ចុប្បន្ន ខ្ញុំក៏បានក្លាយជាអ្នកនិពន្ធអាជីពម្នាក់ ហើយមានប្រិយមិត្តគាំទ្រច្រើនគួរសម។ ចំណុចនេះ ចង់បញ្ជាក់ប្រាប់ថា បើបងប្អូនណាចង់ក្លាយជាអ្នកនិពន្ធ… សូមឧស្សាហ៍ចូលប្លក់នេះបន្តិច ប្រហែលខ្ញុំអាចជួយបាន! 😉
- អំពីម្ចាស់ប្លក់
១. ប្រវត្តិនាមប៉ាកកា
ដំបូងឡើយ ខ្ញុំធ្លាប់ប្រើឈ្មោះ «អាចម៍ផ្កាយ» សម្រាប់ហៅខ្លួនឯងនៅក្នុងប្លក់នេះ ក៏ដូចជានៅលើទំព័រសៀវភៅផ្សេងៗ។ តែឥឡូវបានប្តូរមកជា «ផ្កាយNoVeLs» ឬ ផ្កាយប្រលោមលោកវិញ។ មិនមែនឈ្មោះចាស់អប្បលក្ខណ៍ ឬចង្រៃគ្មានសិរីមង្គលអីនោះទេ តែហេតុផលសំខាន់ គឺខ្ញុំចង់បំភ្លេចរឿងរ៉ាវមិនល្អ ក្នុងអតីតកាលមួយចំនួន ដែលកើតឡើងពាក់ព័ន្ធនឹងឈ្មោះនោះ។ ទោះយ៉ាងនេះក្តី ខ្ញុំនៅតែស្រលាញ់ និងរក្សាឈ្មោះដើមទុកក្នុងចិត្តខ្ញុំជានិច្ច ហើយបើនរណាចង់ហៅឈ្មោះខ្ញុំ «អាចម៍ផ្កាយ» ឬ «ផ្កាយណូវែល» គឺតាមចិត្ត។ ខ្ញុំមិនល្អក់កករចិត្តអ្វីទេ។ ចំពោះរឿងឈ្មោះ សូមប្រាប់ប៉ុណ្ណឹងសិនចុះ ចំណែកអ្វីៗផ្សេងទៀតសូមលាក់ទុកសិន!!!
ពីមុនធ្លាប់តាំងខ្លួនជា «អ្នកនិពន្ធអាថ៌កំបាំង» មិនប្រាប់ឈ្មោះពិត មិនបង្ហាញមុខមាត់មែនទែន។ តែឥឡូវគំនិតនោះក៏នៅដដែលមិនបោះបង់ គ្រាន់តែអ្វីដែលគួរប្រាប់ក៏ប្រាប់ឲ្យដឹងសិន តែអ្វីដែលមិនគួរប្រាប់គឺនៅលាក់សិន។ ខ្ញុំប្រើនាមប៉ាកកាច្រើនណាស់ មិនមែនតែ «ផ្កាយNoVeLs ឬ «អាចម៍ផ្កាយ» នេះទេ។ ស្នាដៃខ្ញុំជាច្រើនធ្លាប់ចុះផ្សាយតាមកាសែត និង ទស្សនាវដ្តី តែប្រិយមិត្តច្រើនគ្នាមិនដឹងថា នោះជាខ្ញុំ។ ដូច្នេះ អ្នកនិពន្ធអាថ៌កំបាំង គួរតែអាចនៅប្រើការបានសម្រាប់ខ្ញុំ។
២. និស្ស័យផ្ទាល់ខ្លួន
ខ្ញុំជាមនុស្សម្នាក់ ដែលចូលចិត្តភាពស្ងប់ស្ងាត់ខ្លាំងណាស់ និងមានពាក្យស្លោកប្រចាំខ្លួនថា «ភាពឯកោគឺជាជីវិតរបស់ខ្ញុំ» ។ ខ្ញុំចូលចិត្តអង្គុយម្នាក់ឯង សម្លឹងមើលដើមឈើ មើលចាបហើរចូលសម្បុក មើលមេអំបៅហើរ មើលមេឃ មើលពពករសាត់ សម្លឹងមើលល្អងធូលីដែលខ្យល់បោកបក់ពេលមេឃស្រទុំរកកលភ្លៀង។ ពិសេសបើពេលយប់ខ្ញុំចូលចិត្តអង្គុយមើលផ្កាយ មើលលោកខែ និងនិយាយឆ្លើយឆ្លងជាមួយសម្លាញ់លើអវកាសទាំងនោះ។ ខ្ញុំចូលចិត្តទិដ្ឋភាពពេលភ្លៀងធ្លាក់ជាងគេ។ ខ្ញុំចូលចិត្តដើរកាត់ភ្លៀង និងមើលតំណក់ភ្លៀងពណ៌ប្រាក់ដែលធ្លាក់ជាខ្សែៗ។ ពេលនៅក្នុងថ្នាក់រៀន ពេលជិះឡានក្រុង ឬពេលណាដែលមិនអំណោយផលដល់ការរត់លេងទឹកភ្លៀង ខ្ញុំតែងតែយកដៃត្រងទឹកភ្លៀងលេងជានិច្ច។ ខ្ញុំមើលតំណក់ទឹកថ្លាៗទាំងនោះដោយបេះដូង មិនមែនដោយកែវភ្នែកទេ។ ជីវិតខ្ញុំហាក់ដូចជាកណ្តោចកណ្តែងណាស់ តែយ៉ាងហោចណាស់ពេលខ្ញុំនៅម្នាក់ឯង ខ្ញុំក៏មានស្រមោលជាមិត្តភក្តិដែរ។
មិត្តភាព គឺជាអ្វីដែលខ្ញុំឲ្យតម្លៃបំផុតនៅក្នុងជីវិត។ បើឲ្យខ្ញុំជ្រើសរើសរវាងមិត្តភាពនិងស្នេហា ខ្ញុំប្រាកដជាជ្រើសរើសយកមិត្តមិនខានទេ ព្រោះនៅក្នុងខ្សែភ្នែកខ្ញុំ មិត្តភាពធំជាងស្នេហាជានិច្ច។ តែដោយសារខ្ញុំ ចូលចិត្តប្រើអារម្មណ៍ដោះស្រាយបញ្ហា ប្រើមនោសញ្ចេតនាបញ្ជាមាត់និយាយ ទើបមិត្តភាពតែងតែរង្គោះរង្គើដោយសារខ្ញុំ។ ថ្វីបើខ្ញុំនិងមិត្តមានរឿងជាមួយគ្នា មិននិយាយគ្នា ឬឈប់រាប់អានគ្នារហូតទៅ តែក្នុងចិត្តខ្ញុំតែងតែចងចាំ និងកត់ត្រាពួកគេទុកក្នុងចិត្តជានិច្ច។ មិត្តមួយថ្ងៃសម្រាប់ខ្ញុំ គឺមិត្តមួយជីវិត។ សម្តីខ្ញុំអាក្រក់ មិនពីរោះ គ្មានភាសាផ្អែមល្ហែម តែចិត្តខ្ញុំបរិសុទ្ធជានិច្ចចំពោះមិត្តភាព។ 🙂
៣. បំណងប្រាថ្នាអនាគត
ខ្ញុំមានបំណងប្រាថ្នាអនាគតដ៏តូចមួយ គឺចង់បង្កើតបណ្ណាគារតូចមួយនៅភូមិកំណើត របស់ខ្លួន ដោយដាក់ឈ្មោះថា «បណ្ណាគារអ្នកនិពន្ធផ្កាយ» ។ ខ្ញុំមិនចង់ឲ្យវាត្រឹមតែជាបណ្ណាគារនោះទេ តែជាបណ្ណាល័យផងដែរ។ ជាងនេះទៅទៀត វាក៏មិនមែនត្រឹមជាបណ្ណាគារ និងបណ្ណាល័យដែរ តែជាហាងកាហ្វេទៀត។ ខ្ញុំជាមនុស្សចូលចិត្តអានសៀវភៅ ដូច្នេះខ្ញុំត្រូវការកន្លែងមួយដើម្បីរក្សាសៀវភៅខ្ញុំទុក និងម្យ៉ាងខ្ញុំក៏ចង់ឲ្យអ្នកដទៃចូលចិត្តអានសៀវភៅដូចខ្ញុំដែរ។ នេះជាហេតុផលដែលធ្វើឲ្យខ្ញុំចង់បង្កើតបណ្ណាគារ និងបណ្ណាល័យ។ ចំពោះហេតុផលដែលបណ្ណាគារ និងបណ្ណាល័យនេះ ត្រូវជាហាងកាហ្វេដែរ ព្រោះខ្ញុំជាអ្នកនិពន្ធ។ អ្នកនិពន្ធចូលចិត្តទៅអង្គុយលំហែខួរក្បាល អានសៀវភៅ និងសរសេររឿងនៅតាមហាងកាហ្វេផ្សេងៗ។ ដូច្នេះ ខ្ញុំក៏ចង់បង្កើតបរិយាកាសនេះ សម្រាប់ខ្លួនឯង និងអ្នកនិពន្ធ អ្នកអានដទៃទៀត ដែលមានចំណង់ចំណូលចិត្ត ក្រេបរសជាតិកាហ្វេឈ្ងុយៗបណ្តើរ ហើយអាន និងសរសេរសៀវភៅបណ្តើរ។ ខ្ញុំសង្ឃឹមថាបំណងប្រាថ្នានេះ នឹងបានសម្រេចនៅថ្ងៃណាមួយ…
៤. ចេះសរសេរអក្សរ ចេះសរសេររឿង
ខ្ញុំចាប់ផ្តើមចេះសរសេររឿង ឬអាចមិនហៅថាជារឿង តែជាកំណត់ហេតុប្រចាំថ្ងៃខ្លីៗ តាំងពីខ្ញុំរៀនថ្នាក់ទី២ម្ល៉េះ។ និយាយឲ្យខ្លី គឺតាំងពីចាប់ផ្តើមចេះសរសេរអក្សរដំបូង។ ពេលនោះខ្ញុំមិនទាន់ដឹងទេថា ការសរសេរបែបនេះ គឺជាការសរសេរកំណត់ហេតុ ឬការសរសេររឿង(បែបស្វ័យជីវប្រវត្តិកថា)។ ចាំបានថា ហេតុផលមួយដែលបណ្តាលចិត្តខ្ញុំ ឲ្យសរសេរកំណត់ហេតុនោះ គឺដោយសារម៉ែខ្ញុំ ប្រាប់ដំណឹងល្អមួយថា កន្លះខែទៀត នឹងនាំខ្ញុំទៅការបងប្អូននៅឯស្រុកកំណើតម៉ែ។ កាលនោះនៅក្មេងមិនទាន់នឹកចង់រៀនប៉ុន្មានទេ(មកក្លាយជាក្មេងឆ្នើមនៅថ្នាក់ទី៣ បន្ទាប់ពីត្រូវប៉ុន្មានខ្សែតីរបស់ពុក 😛 ) ឲ្យតែឮថាម៉ែនាំដើរលេង ខ្ញុំសប្បាយចិត្តណាស់។ ពេលនោះកំពុងចេញមកពីរៀន ទើបមកដល់ផ្ទះឃ្លានបាយស្ទើរស្លាប់ ពេលស្តាប់ដំណឹងនេះហើយ អរឡើងបាត់ឃ្លានបាយរលីង ហើយប្រញាប់ដាក់កាតាបចុះ ទាញសៀវភៅមកសរសេរពីអារម្មណ៍រំភើបរបស់ខ្លួនឯងភ្លាម។ ពេលនោះខ្ញុំមិនបានសរសេរឈ្មោះពិតរបស់ ខ្លួនឯង ឬអ្នកដែលជាប់ពាក់ព័ន្ធទេ គឺខ្ញុំដូរចេញតាមឈ្មោះតួអង្គក្នុងសៀវភៅមេរៀនភាសាខ្មែរថ្នាក់ទីពីរទាំងអស់។ ដូចជាខ្ញុំហៅខ្លួនឯងថា «សុភាព» ហៅប្អូនប្រុសខ្លួនឯង(តុលា)ថា «ធារ៉ា» តែហៅបងស្រីម្នាក់ដែលជាអ្នកឌុបខ្ញុំទៅរៀនតាមឈ្មោះពិតរបស់គាត់ គឺ «ចែគីម» ។ ពេលនោះខ្ញុំដាក់ចំណងជើងកំណត់ហេតុ ដែលខ្លួនឯងសរសេរដំបូងថា «សុភាព ធារ៉ា និង ចែគីម» បន្ទាប់មក «សុភាព ធារ៉ា និង ឪពុកម្តាយ» ដោយខ្លឹមសារភាគច្រើនពាក់ព័ន្ធនឹងអារម្មណ៍រំភើបដែលបានទៅការបងប្អូន និងហេតុការណ៍ផ្សេងៗទៀត ដែលកើតចំពោះខ្លួនឯង ដូចជារឿងរ៉ាវពេលជិះកង់ទៅសាលា និងពេលម៉ោងចេញលេងជាដើម។ តែក្រោយមក ពេលជិតដល់ថ្ងៃទៅការមែនទែន ម៉ែក៏ដូរចិត្តលែងទៅវិញ ព្រោះប្អូនខ្ញុំឈឺ(អាច្រមក់តុលា :evil: ) ទើបខ្ញុំបាក់ទឹកចិត្ត ហើយឈប់បន្តសរសេរពីអារម្មណ៍រំភើបនោះទៀត និងត្រលប់មកចាប់ផ្តើមសរសេរ កំណត់ហេតុប្រាកដប្រជាវិញ នៅពេលខ្ញុំចូលរៀនថ្នាក់ទី៧។
៥. ប្រវត្តិការសិក្សា
មួយជីវិតរៀនសូត្ររបស់ខ្ញុំ ធ្លាប់រៀនធ្លាក់ម្តងកាលពីថ្នាក់ទី១។ លុះបំណាច់ឆ្នាំថ្នាក់ទី១ឆ្នាំទីពីរ ខ្ញុំរៀនបានលេខ១៥ ដោយមានអ្នកគ្រូលក្ខណ៍ ជាគ្រូប្រចាំថ្នាក់។ នៅថ្នាក់ទី២ខ្ញុំតែងតែគេចសាលាញយៗ ព្រោះមានមិត្តភក្តិនៅជិតផ្ទះម្នាក់នាំខូច។ អ្នកគ្រូរបស់ខ្ញុំ គឺអ្នកគ្រូណយ។ ពេលបង្រៀនគាត់មិនសូវដែលខ្វល់ពីសិស្សទេ ទោះខ្ញុំមិនស្តាប់គាត់ពន្យល់ឬដេកផ្កាប់មុខលើតុ ក៏គាត់មិនរវីរវល់អើពើ សួរនាំឬស្តីបន្ទោស។ លុះពាក់កណ្តាលឆ្នាំ គាត់ត្រូវឆ្លងទន្លេ លោកគ្រូក្មេងថ្មីម្នាក់ឈ្មោះ «តាំង សុផានី» ក៏ចូលមកបង្រៀនជំនួស។ ពេលនោះរឿងខ្ញុំគេចសាលារៀនក៏បានលេចឮទៅដល់ពុកខ្ញុំ ព្រោះមានអ្នកជិតខាងម្នាក់ពូកែមើលងាយគេឯងណាស់ ចូលចិត្តដើរនិយាយថា កូនខ្លូនឯងល្អ កូនគេអាក្រក់ គ្មានពូជគ្មានអម្បូរ។ ពុកខ្ញុំខឹងខ្ញុំខ្លាំងណាស់ ព្រោះធ្វើឲ្យគាត់អាប់មុខអាប់មាត់ក្នុងចំណោមមិត្តភក្តិស្រករគ្នា។ នៅល្ងាចថ្ងៃនោះ ពេលមកដល់ផ្ទះ ខ្ញុំក៏ឃើញខ្សែតី(មោង)ព្យូរចាំជាស្រេចនៅមុខផ្ទះ។ គ្រាន់តែដាក់កាតាបចុះមិនទាន់ ពុកអូសដៃខ្ញុំមកសួរភ្លាម។ គាត់ចាប់ខ្ញុំទៅក្រោយផ្ទះឲ្យលុតជង្គង់ចុះ ហើយគាត់វាយខ្ញុំនឹងខ្សែតីជាច្រើនខ្វាប់ចេញឈាមដាមពេញខ្នង។ ចាប់ពីថ្ងៃនោះមក ពាក្យថា «គេចសាលា» ក៏លែងមានចំពោះខ្ញុំទៀត។
និយាយពីលោកគ្រូថ្មីរបស់ខ្ញុំ មិនដូចអ្នកគ្រូចាស់ទេ។ គាត់ជាគ្រូម្នាក់ល្អខ្លាំងណាស់។ ពេលឃើញខ្ញុំដេកក្រាបលើតុ ឬងាកទៅតាមមាត់បង្អួច មិនស្តាប់គាត់ពន្យល់ គាត់តែងតែហៅខ្ញុំសួរជានិច្ច។ នៅថ្នាក់ទីពីរខ្ញុំជាសិស្សអន់ជាងគេ។ ខ្ញុំទើបតែភ្ញាក់រឭកពេលចុងឆ្នាំសិក្សា ដែលស្ទើរតែហួសពេលទៅហើយ តែសំណាងល្អ ដែលខ្ញុំអាចប្រលងឡើងថ្នាក់បាន។ ពេលវ៉ាកងធំ ត្រៀមឡើងថ្នាក់ទី៣នោះ ពុកបានដាក់កំហិតខ្ញុំមិនឲ្យដើរលេង ដោយគាត់ទិញសៀវភៅភាសាខ្មែរថ្នាក់ទី៣មកឲ្យខ្ញុំអាន។ ពាក្យណាដែលខ្ញុំមិនយល់ ត្រូវសួរគាត់ ហើយបើគាត់មិននៅ ត្រូវដើរសួរអ្នកណាដែលចេះ។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំក្លាយជាមនុស្សម្នាក់ចូលចិត្តអានសៀវភៅ។ យប់ៗ ខ្ញុំតែងតែទៅសុំខ្ចីសៀវភៅពីពួកបងៗដែលរៀនថ្នាក់ខ្ពស់ជាងមកអាន។ ដើរតាមផ្សារឃើញក្រដាសណាមានអក្សរខ្ញុំក៏រើសមកអាន។ ក្រដាសណាអានទៅជក់ចិត្ត ខ្ញុំក៏យកទៅសួរគេឯងថាយកចេញពីសៀវភៅណា ហើយក៏តាមរកសៀវភៅនោះមកអានឲ្យទាល់តែចប់។
លុះឡើងថ្នាក់ទី៣ ខ្ញុំក៏បានជួបលោកគ្រូ តាំង សុផានី ទៀត ព្រោះគាត់ជាគ្រូមានសមត្ថភាព ទើបបានឡើងថ្នាក់ដែរ។ នៅម៉ោងភាសាខ្មែរ ពេលគាត់ហៅសិស្សឡើងអាន គាត់ភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញខ្ញុំលើកដៃសុំអាន ព្រោះកាលពីឆ្នាំមុន ខ្ញុំគ្រាន់តែជាសិស្សកំជិលបាតថ្នាក់ម្នាក់ប៉ុណ្ណណោះ ចុះមកដល់ឆ្នាំនេះ ម៉េចក៏ហ៊ានលើកដៃអាន? ហេតុផលនេះហើយ ទើបធ្វើឲ្យគាត់ហៅខ្ញុំអានមុនគេ។ ពេលខ្ញុំអានចប់ គាត់ពោលសរសើរខ្ញុំជាខ្លាំង មិនថាអក្ខរាវិរុទ្ធ ឬការលើកដាក់សំឡេង គឺខ្ញុំធ្វើបានឥតខ្ចោះ ដែលមិនគួរឲ្យជឿ។ ថ្ងៃបន្ទាប់មក ម៉ោងសរសេរតាមអាន តាមក្តារឆ្នួន សិស្សដែលសរសេរមិនខុសសោះគឺខ្ញុំ ដែលអតីតកាលគឺជាសិស្សបាតថ្នាក់ម្នាក់ដែលគាត់តែងតែព្រួយបារម្ភ។ ពាក្យដែលលោកគ្រូ តាំងសុផានី ចូលចិត្តយកមកបញ្ឆោតសិស្សៗឲ្យសរសេរគឺពាក្យ «និង, នឹង, ហ្នឹង» ហើយមួយថ្នាក់មិនដែលមាននរណាសរសេរត្រូវទេ លើកលែងតែខ្ញុំ។ ថ្ងៃក្រោយមកទៀត ម៉ោងសរសេរតែងសេចក្តី គាត់ដាក់កិច្ចការផ្ទះឲ្យសិស្សសរសេរអត្ថបទដែលមានប្រើពាក្យ «ខ្ចី» និង «ទុំ» នៅក្នុងនោះ។ ថ្ងៃប្រមូលកិច្ចការមកដល់ ខ្ញុំទទួលបានពិន្ទុ ៩,៥ ខណៈដែលសិស្សដទៃទៀត បានពិន្ទុមិនលើសពី៥។ លោកគ្រូបញ្ជាក់ថា ខ្ញុំមិនបានពិន្ទុពេញ១០ ព្រោះសរសេរពាក្យ«ខ្ញុំ ខ្ញុំ» ជាប់គ្នាដោយមិនប្រើសញ្ញាខណ្ឌ។ បន្ទាប់មកគាត់យកកិច្ចការខ្ញុំមកអានឲ្យមិត្តរួមថ្នាក់ស្តាប់ ដោយពោលសរសើរថា ជាអត្ថបទតែងសេចក្តីដែលល្អឥតខ្ចោះ ព្រោះមានប្រើគ្រប់ប្រភេទរបស់ល្បះទាំង៤ គឺទាំងល្បះបញ្ជាក់ បញ្ជា សំណួរ និងឧទាន។ និយាយរួម អត្ថបទនោះប្រៀបដូចជារឿងខ្លីមួយអ៊ីចឹង មានប្រវែង២ទំព័រសៀវភៅ ដែលកម្រមានសិស្សថ្នាក់ទី៣ណាសរសេរបានណាស់។ ខ្ញុំចាំបានថា កាលនោះខ្ញុំសរសេរតែងសេចក្តីនេះ ចេញពីរឿងរ៉ាវពិតរបស់ខ្លួនឯង ព្រោះចៃដន្យថ្ងៃនោះ ពុកប្រើបងស្រី(ម្តាយដោយខ្លួន) ឲ្យទៅកាប់ចេកចាស់មកបន្ទុំ តែគាត់ច្រឡំទៅកាប់ចេកខ្ចីមកវិញ។ និយាយមិនអួតទេ កាលនោះអត្ថបទខ្ញុំមួយនេះ ត្រូវលោកគ្រូយកទៅអួតប្រាប់នាយកសាលាទៀតផង ហើយវាក៏ក្លាយជាអត្ថបទតែងសេចក្តីគំរូសម្រាប់គ្រូប្រចាំថ្នាក់ទីបីទាំងអស់យកទៅអានឲ្យសិស្សស្តាប់។ បំណាច់ឆ្នាំសិក្សា ខ្ញុំរៀនបានលេខ៣ ដោយធ្លាប់ជាប់លេខ១ និងលេខ២ម្តង ក្នុងពិន្ទុប្រចាំខែ។
ការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ខ្ញុំនេះ ធ្វើឲ្យមានការប្លែកចិត្ត និងចំណាប់អារម្មណ៍ពីសំណាក់លោកគ្រូអ្នកគ្រូ និង មិត្តភក្តិដែលធ្លាប់ស្គាល់ខ្ញុំពីមុនគ្រប់ៗគ្នា។ ចាប់តាំងពីនោះមក ខ្ញុំក៏ក្លាយជាសិស្សម្នាក់ដែលរៀនពូកែ និងស្ថិតនៅក្នុងការឃ្លាំមើលរបស់លោកគ្រូអ្នកគ្រូជានិច្ច។ ឡើងថ្នាក់ទី៤ ចំណាត់ថ្នាក់ប្រចាំខែរបស់ខ្ញុំ គឺលេខ១,២,៣ ផ្លាស់ប្តូរគ្នាជានិច្ច ព្រោះពេលនោះមិនទាន់ចេះរក្សាលំនឹងរបស់ខ្លួននៅឡើយ។ បំណាច់ឆ្នាំថ្នាក់ទី៤ ខ្ញុំបានលេខ៣ដដែល ហើយខ្សែភ្នែកដែលអ្នកគ្រូសម្លឹងខ្ញុំពេលនោះ គឺគាត់ចង់និយាយថា «សុំទោស»។ ថ្នាក់ទី៥ ខ្ញុំចាប់ផ្តើមចេះរក្សាលំនឹងបណ្តើរៗ គឺលេខ១មិនដែលរេ តែវាជារឿងដែលមិនគួរឲ្យជឿ ដែលបំណាច់ឆ្នាំសិក្សា ខ្ញុំនៅតែទទួលបានលេខ៣ ដដែល។ ចាំបានថា ពេលនោះលោកគ្រូហៅខ្ញុំទៅជួប ហើយនិយាយដោយទឹកមុខក្រៀមក្រំថា យកលេខ៣ទៀតចុះណា ចាំឆ្នាំក្រោយៗចុះ ចាំយកលេខ១។ រឿងរ៉ាវនេះធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ហើយមិនសូវខំរៀនប៉ុន្មានទេ ពេលឡើងថ្នាក់ទី៦ ហើយនៅបំណាច់ឆ្នាំសិក្សាខ្ញុំបានត្រឹមជាប់លេខ៦ប៉ុណ្ណោះ។
ពេលឡើងមករៀននៅវិទ្យាល័យ ខ្ញុំចាប់ផ្តើមខំរៀនកាន់តែខ្លាំង ព្រោះខ្ញុំទើបតែដឹងការពិតមួយពីម្តាយខ្ញុំដែលគាត់តែងតែព្យាយាមលាក់ខ្ញុំយូរមកហើយ។ ខ្ញុំដឹងថាគ្រួសារខ្ញុំកំពុងជួបបញ្ហា ដូច្នេះខ្ញុំមិនអាចភ្លើតភ្លើននឹងរឿងដែលគ្មានប្រយោជន៍ទៀតទេ។ ខ្ញុំចាប់ផ្តើមខំរៀន និងចេះអត់បាយថ្ងៃត្រង់តាំងពីពេលនោះមក ហើយលទ្ធផលសិក្សារបស់ខ្ញុំមិនដែលឃ្លាតពីលេខ១ទេ លើកលែងតែឆ្នាំណាដែលខ្ញុំមានទុក្ខកង្វល់ច្រើន ក៏មានភ្លាត់មកដល់លេខ ២ម្តងម្កាល។
៦. ក្រដាសខ្ចប់នំប៉័ងធ្វើឲ្យខ្ញុំចង់ក្លាយជាអ្នកនិពន្ធ
ក្រោយពីពុកឃុំខ្ញុំឲ្យនៅតែក្នុងផ្ទះអានសៀវភៅ ខ្ញុំក៏មានជំនក់ចិត្តនឹងការអានកាន់តែខ្លាំងឡើងៗ។ សៀវភៅថ្មីៗដែលពុកទិញឲ្យ ខ្ញុំក៏អានអស់ រហូតចាំពាក្យពេចន៍ និងខ្លឹមសាររបស់សៀវភៅទាំងនោះគ្មានសោះ។ ពេលអស់សៀវភៅអាន ខ្ញុំក៏អផ្សុកមិនដឹងធ្វើអ្វី ចង់ទៅរត់លេងនៅក្រៅផ្ទះក៏មិនបាន ចង់អង្គុយមើលទូរទស្សន៍ក៏មិនកើត។ និយាយឲ្យខ្លី ពេលនោះគ្មានអ្វីធ្វើឲ្យខ្ញុំជក់ចិត្តជាងការអានសៀវភៅទេ។ ដូច្នេះពេលម៉ែទៅលក់ឥវ៉ាន់នៅផ្សារ ហើយពុកចេញពីផ្ទះបាត់ ខ្ញុំក៏ឡើងលើធ្នើដើម្បីរើសៀវភៅចាស់ៗ តាំងពីជំនាន់តាយាយ និងអ៊ំៗនៅរៀនម្ល៉េះ។ នៅពេលនោះខ្ញុំក៏ដឹងថា ជីតា និង អ៊ំរបស់ខ្ញុំ គឺជាអ្នកនិពន្ធសៀវភៅលាក់ឈ្មោះម្នាក់នៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលភាគច្រើនទាក់ទងនឹងនយោបាយ វេជ្ជសាស្ត្រ និង ហោរាសាស្ត្រ។ ម៉ែខ្ញុំហាមមិនឲ្យរើសៀវភៅនោះមកអានទេ ព្រោះខ្លាចរហែកខូចខាត និងម្យ៉ាងគាត់គិតថាខ្ញុំនៅក្មេង អានមិនកើត។ ដូច្នេះខ្ញុំតែងតែលួចអានពេលគាត់ទៅលក់នំបញ្ចុកនៅឯផ្សារ។ យូរៗម្តង ខ្ញុំសាកសួរម៉ែពីអ្វីដែលខ្លួនមិនយល់នៅក្នុងឯកសារទាំងនោះដូចជា អៀង សារី ជានរណា? ម៉ែស្គាល់ព្រះរស់ទេ? ស្រីៗមករដូវមានន័យដូចម្តេច? ម៉ែ… ខ្ញុំចង់ដឹងប្រវត្តិរបស់តា និងអ៊ំ! ជាច្រើនលើកច្រើនសា ម៉ែតែងតែឆ្លើយមកវិញថា នៅក្មេងសោះ ទៅចេះដឹងរឿងទាំងនេះមកពីណា? តែសំណួរខ្លះដែលគាត់ឆ្លើយបាន និងគិតថាក្មេងគួរដឹង គាត់ក៏ឆ្លើយ។
ក្រៅពីអានសៀវភៅចាស់ៗ(ដែលគ្មានលក់នៅលើទីផ្សារ)ទាំងនោះ ខ្ញុំតែងតែដើររើសក្រដាសតូចៗដែលជ្រុះតាមថ្នល់ ឬក្រដាសសៀវភៅដែលរហែក ឬដែលគេគ្រវាត់ចោល ពិសេសក្រដាសខ្ចប់នំប៉័ងដាក់សាច់។ នរណាមិនដឹងទេ តែចំពោះខ្ញុំ នៅពេលឃើញរមូរក្រដាសជ្រុះនៅលើថ្នល់ ខ្ញុំក៏រើសមកអាន ឬក្រោយពីញ៉ាំនំប៉័ងដាក់សាច់អស់ ខ្ញុំក៏អានអត្ថបទដែលមាននៅក្នុងក្រដាសខ្ចប់នំប៉័ងនោះ។ ក្រដាសខ្លះជាសៀវភៅមេរៀន ក្រដាសខ្លះជាសៀវភៅរឿង និង ខ្លះទៀតជាកាសែត ឬទស្សនាវដ្តី គឺមានចម្រុះគ្រប់ប្រភេទទាំងអស់ រហូតធ្វើឲ្យខ្ញុំមានជំនក់ចិត្តក្នុងការដើររើសក្រដាសទាំងនេះមកអាន។ អត្ថបទខ្លះអានហើយជក់ចិត្ត ធ្វើឲ្យខ្ញុំអន្ទះអន្ទែងប្រញាប់តាមរកអត្ថបទឬសៀវភៅទាំងមូលមកអានឲ្យចប់។ ក្រដាសខ្លះមានឈ្មោះសៀវភៅនៅចុងទំព័រ តែក្រដាសភាគច្រើនគ្មានទេ ដូច្នេះខ្ញុំត្រូវយកទៅសួរបងៗអ្នកជិតខាងដែលរៀនខ្ពស់ជាង ថាធ្លាប់អានអត្ថបទនេះទេ បើធ្លាប់តើមានសៀវភៅអ្វី? ដូច្នេះក្រដាសខ្ចប់នំប៉័ងមិនអត់ប្រយោជន៍សម្រាប់ខ្ញុំទេ ព្រោះក្រោយពីអានមួយចម្រៀកតូចរបស់វាហើយ ខ្ញុំក៏បានអានសៀវភៅទាំងមូលរហូតចប់។ ខ្ញុំគិតថា ដោយសារខ្ញុំចូលចិត្តអាន រហូតមិនលើកលែងសូម្បីតែក្រដាសខ្ចប់នំប៉័ងបែបនេះហើយ ទើបខ្ញុំក្លាយជាអ្នកនិពន្ធនៅថ្ងៃនេះ។
(អត្ថបទកំពុងកែសម្រួល…)
៧. ប្រវត្តិក្លាយជាអ្នកនិពន្ធដំបូង
«វិញ្ញាណស្នេហ៍កម្ម» គឺជារឿងដំបូងដែលធ្វើឲ្យខ្ញុំក្លាយជាអ្នកនិពន្ធ។ រឿងនេះបោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០០៥ ដូច្នេះខ្ញុំក៏មានឈ្មោះជាអ្នកនិពន្ធ នៅក្នុងឆ្នាំ២០០៥នេះដែរ។ ដំបូងខ្ញុំពុំមានបំណងសរសេររឿងនេះដើម្បីបោះពុម្ពលក់ទេ គឺគ្រាន់តែនិពន្ធដើម្បីបន្លាចប្អូនៗលេងប៉ុណ្ណោះ។ នៅឆ្នាំ២០០២ បន្ទាប់ពីខ្ញុំប្រលងជាប់សិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ២លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ វាក៏ក្លាយជាកម្លាំងបណ្តាលចិត្តឲ្យខ្ញុំចង់សរសេររឿងកាន់តែខ្លាំងឡើង។ ខ្ញុំបានយករឿង «វិញ្ញាណស្នេហ៍កម្ម» ដែលបានសរសេរលេងត្រួសៗមកពិនិត្យសាជាថ្មី ហើយសរសេរបញ្ចប់។ លុះសរសេរចប់ហើយ ខ្ញុំក៏ចែកមិត្តភក្តិរួមថ្នាក់ រួមសាលាអាន។ ម្នាក់ៗចាប់អារម្មណ៍យ៉ាងខ្លាំង ប្រាប់ថាល្អ មានឈុតភ័យ កម្សត់ កំប្លែងស្ងួតនៅក្នុងសាច់រឿង។ ពាក្យសរសើរធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត រហូតនឹកស្រមៃចង់ក្លាយជាអ្នកនិពន្ធដែលមានឈ្មោះល្បី។ ហេតុដូចនេះ ខ្ញុំក៏សុំម៉ែមកភ្នំពេញដើម្បីលក់សំណៅរឿង។ ម៉ែបារម្ភពីខ្ញុំដែលត្រូវធ្វើដំណើរមកភ្នំពេញតែម្នាក់ឯង ទើបគាត់ឈប់លក់មួយថ្ងៃ ដើម្បីមកភ្នំពេញជាមួយខ្ញុំដែរ។ កាលនោះ ម្តាយនិងកូនយើងទាំងពីរ មានលុយតែ៤០០០០រៀល(បួនម៉ឺនរៀល)គត់។ មកដល់ភ្នំពេញ ខ្ញុំនិងម៉ែបានហៅម៉ូតូឌុបជិះទៅរកផ្ទះ លោក គីន ប៊ុនថន ដែលជាអ្នកទទួលបោះពុម្ពសៀវភៅគ្រប់ប្រភេទ នៅម្តុំវិទ្យាល័យទួលទំពូង។ មុនខ្ញុំមកភ្នំពេញ ខ្ញុំបានទាក់ទងគាត់តាមទូរស័ព្ទពីរបីដងដែរ ទាក់ទងនឹងការបោះពុម្ពសៀវភៅនេះ។ ប៉ុន្តែប្រហែលជាគាត់ស្តាប់ខ្ញុំមិនច្បាស់ ឬដោយខ្ញុំនិយាយមិនច្បាស់ដោយខ្លួនឯង ទើបធ្វើឲ្យមានការភាន់ច្រឡំលើរឿង នេះ។ លោកពូ គីន ប៊ុនថន គិតថា ខ្ញុំទាក់ទងគាត់ដើម្បីជួលគាត់ឲ្យបោះពុម្ពសៀវភៅ មិនមែនខ្ញុំយកសំណៅរឿងមកលក់ឲ្យគាត់ទេ។
នៅពេលជ្រាបច្បាស់ថា ខ្ញុំយករឿងមកលក់ឲ្យគាត់ លោកពូក៏ប្រាប់មកវិញថា គាត់មានសំណៅដៃជាសៀវភៅរឿង និងសៀវភៅសិក្សាច្រើនណាស់ដែលមិនទាន់បោះពុម្ព ដូច្នេះគាត់ពុំអាចទិញរឿងខ្ញុំបន្ថែមទៀតទេ។ ទន្ទឹមនឹងនេះ លោកពូក៏បានបង្ហាញខ្ញុំនូវទូមួយដែលដាក់សំណៅដៃមិនទាន់បោះពុម្ព និងជូនទៅមើលកន្លែងបោះពុម្ពរបស់គាត់ ដែលមានកម្មករ៤,៥នាក់កំពុងធ្វើការ។ បន្ទាប់មកទៀត លោក គីន ប៊ុនថន ក៏បានណែនាំខ្ញុំ ឲ្យយកសំណៅរឿងនេះទៅលក់នៅផ្សារអូរឫស្សី ព្រោះនៅទីនោះមានគេទទួលទិញច្រើនណាស់។ ពេលជម្រាបលាគាត់មកវិញ គាត់បានជូនប្រាក់ម្តាយខ្ញុំ ២០០០០រៀល(ពីរម៉ឺនរៀល) សម្រាប់ធ្វើដំណើរ។ ម៉ែខ្ញុំសំពះអរគុណគាត់ នៅពេលទទួលយកលុយ។ ខ្ញុំដឹងថា ម៉ែនឹងមិនទទួលលុយនេះទេ ប្រសិនបើយើងមានលុយគ្រប់គ្រាន់សម្រាប់ធ្វើដំណើរ។ ខ្ញុំក៏នឹកអរគុណគាត់នៅក្នុងចិត្តដែរ ហើយតែងតែចងចាំថ្ងៃនោះទយ្ជាប់ក្នុងចិត្តរហូតមក។
មកដល់ផ្សារអូរឫស្សី ខ្ញុំនិងម៉ែខំដើរសួរគេពីតូបមួយទៅតូបមួយ ឡើងវិលពេញផ្សារ។ តូបខ្លះមិនចាប់អារម្មណ៍ ឯតូបខ្លះក៏ចាប់អារម្មណ៍ តែដល់ដឹងថា អ្នកនិពន្ធរឿងនេះគឺជាកូនក្មេងថ្នាក់ទី៩ម្នាក់ គេក៏លែងទទួល។ ក្នុងនោះខ្ញុំក៏បានសួរលក់នៅតូប លោក គីន ប៊ុនថន ផងដែរ ដោយមានភរិយាគាត់នៅលក់ ព្រោះគិតថា ប្តីមិនយក ប្រពន្ធអាចយកក៏ថាបាន តែចម្លើយគឺបដិសេធដូចគ្នា។ លុះមកដល់តូបមួយ គាត់ក៏បានព្រមព្រៀងថាទិញ រួចក៏ចាប់ផ្តើមសួររឿងតម្លៃ។ កាលនោះខ្ញុំមិនដឹងថាគួរលក់ប៉ុន្មានសោះ ព្រោះមិនដឹងថាតម្លៃលក់ទូទៅយ៉ាងម៉េច? តែនៅក្នុងចិត្តគិតជាស្រេចទៅហើយថា ២០០០០រៀល(ពីរម៉ឺនរៀល)ក៏លក់ដែរ គឺល្ងង់មែនទែន។
(អត្ថបទកំពុងកែសម្រួល…)
៨. គ្រាមួយខ្ញុំរត់ចេញពីសាលា
ឆ្នាំនោះជាឆ្នាំដែលខ្ញុំរៀននៅថ្នាក់ទីប្រាំមួយ។ ចាំច្បាស់ថា ជាម៉ោងសរសេរតាមអាន… ម៉ោងដែលខ្ញុំតែងមានមោទនភាពគ្រប់ពេលដែលគ្រូចែកសៀវភៅកែរួច។ ទោះខ្ញុំខំរៀន ឬមិនខំរៀន ម៉ោងសរសេរតាមអាន មិនធ្លាប់ជាបញ្ហាសម្រាប់ខ្ញុំទេ ព្រោះខ្ញុំធ្លាប់អានសៀវភៅច្រើនមកហើយចាប់តាំងពីថ្នាក់ទីបីមក។ ថ្នាក់ទីប្រាំមួយ ជាឆ្នាំដែលខ្ញុំបាក់ទឹកចិត្តមកពីថ្នាក់ទីប្រាំ ព្រោះកាលរៀនថ្នាក់ទីប្រាំ ខ្ញុំប្រឹងរៀនបានលេខ១រាល់ខែ តែលទ្ធផលបំណាច់ឆ្នាំ ខ្ញុំបែរជាបានលេខ៣ ដែលជារឿងដែលមិនគួរឲ្យទៅរួច។ ដូច្នេះឡើងថ្នាក់ទីប្រាំមួយ ខ្ញុំក៏អស់កម្លាំងចិត្តក្នុងការរៀនបន្តទៀត គឺបានត្រឹមតែរៀនឡេះឡោះៗ តាមគេតាមឯង។ កាលនោះ លេខឡើងខ្ពស់បំផុតឡើងដល់១៦ ខណៈដែលមិនប្រឹងរៀនសោះ ហើយចុងឆ្នាំក៏ចុះមកដល់លេខ២, ៣, ៤ តែមិនធ្លាប់បានលេខ១ទេ ព្រោះឆ្នាំនោះក៏មានអ្នកពូកែច្រើន ហើយខ្ញុំមិនបានយកចិត្តទុកដាក់រៀនបន្តិចសោះ។
លុះល្ងាចម៉ោងសរសេរតាមអានថ្ងៃនោះ ក៏មានរឿងមួយកើតឡើង… រឿងដែលធ្វើឲ្យខ្ញុំដឹងថា ម៉ែតែងលាក់ខ្ញុំរហូត។ ដូចខ្ញុំនិយាយពីខាងដើមអ៊ីចឹង ទោះខ្ញុំមិនខំរៀន តែម៉ោងសរសេរតាមអាន ខ្ញុំមិនធ្លាប់បានពិន្ទុតិចជាងគេទេ ព្រោះខ្ញុំធ្លាប់អានសៀវភៅច្រើន រហូតដល់ថ្នាក់ចាំពាក្យ និងន័យរបស់វាបានយ៉ាងច្បាស់ទៀតផង។ តែថ្ងៃនោះមានមិត្តស្រីម្នាក់ ដែលរស់នៅភូមិជាមួយគ្នាបានពិន្ទុខ្ពស់ជាងគេ។ តែខ្ញុំដឹងថា នាងបានពិន្ទុខ្ពស់ព្រោះបើកសៀវភៅមើល។ ទោះយ៉ាងនោះក្តី ក៏នាងមានមោទនភាព ហើយយកមកអួតខ្ញុំថា នាងបានពិន្ទុច្រើនជាង។ ពេលនោះខ្ញុំអស់សំណើច(មិនបានខឹងទេ ព្រោះជាមិត្តជិតស្និទ្ធគ្រាន់បើ) ក៏ថាឲ្យនាងវិញបែបលេងសើចថា «ស្រីខូច!» ។ តាមពិត ខ្ញុំចង់និយាយថា «ស្រីក្បាលខូច!» តែនិយាយមិនទាន់ និងគិតថា នាងប្រហែលជាយល់ន័យរបស់ខ្ញុំ ទើបនិយាយចេញត្រឹមពាក្យថា «ស្រីខូច!» ដើម្បីជាការបញ្ឈឺចិត្តនាងផង។ ដូច្នេះពាក្យថា ស្រីខូចរបស់ខ្ញុំ ពុំមានន័យថា ស្រីលក់ខ្លួននោះទេ ទោះឲ្យស្បថក៏បានដែរ ពេលនោះខ្ញុំគ្មានចេតនាប្រមាថនាងបន្តិចសោះឡើយ។ តែនាងមិនយល់ ហើយពាក្យមួយម៉ាត់នេះធ្វើឲ្យនាងខឹង និងយំយ៉ាងខ្លាំង ហើយចុងក្រោយ នាងក៏ជេរតិះដៀលដល់ម៉ែខ្ញុំ រហូតលេចឮរឿងដែលខ្ញុំមិនធ្លាប់ដឹងពីមុនមក។
នាងគឺជាកូនអ្នកមានម្នាក់នៅក្នុងស្រុកភូមិរបស់ខ្ញុំ ព្រោះម្តាយនាងលក់អីវ៉ាន់ចាប់ហួយ ហើយម៉ែខ្ញុំជាម៉ូយដុំរបស់ម៉ែនាង។ ដូច្នេះនាងក៏ជេរម៉ែខ្ញុំថា ជំពាក់បំណុលម៉ែនាងច្រើនណាស់ ព្រោះតែទិញគ្រឿងយកមកស្លនំបញ្ចុក គឺជំពាក់ច្រើនណាស់ មិនដឹងមានថ្ងៃណាសងអស់ទេ។ សម្តីប្រមាថនេះ ធ្វើឲ្យខ្ញុំយំយ៉ាងខ្លាំង ហើយឈ្លោះជាមួយនាងថា មិនពិត! តែនាងនៅតែស្រែកដដែលៗថា ម៉ែខ្ញុំជំពាក់បំណុលម៉ែនាងមិនព្រមសងដដែលៗ ផ្អើលអស់មិត្តភក្តិក្នុងថ្នាក់មកមើលលាន់។ ឯលោកគ្រូពេលនោះចេញទៅទីចាត់ការបាត់ហើយ បន្ទាប់ពីកែសៀវភៅសិស្សរួច។ ពេលនោះ ខ្ញុំគាំងសម្តីគ្មានអ្វីតបតវិញទេ គិតតែពីយំ ហើយមិត្តភក្តិនាងក៏ជួយជេរទៀត ធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង រហូតទីបំផុតខ្ញុំក៏រត់ចេញពីសាលា។ ខ្ញុំរត់ផងយំផងកាត់ចម្ការព្រៃកៅស៊ូដ៏ស្ងាត់ជ្រងំ សំដៅទៅផ្សារដែលម៉ែកំពុងលក់នំបញ្ចុកនៅទីនោះ ក្នុងចិត្តទន្ទេញសួរថា តើម៉ែទៅផ្សាររាល់ថ្ងៃ ដើម្បីទៅលក់នំបញ្ចុក ឬដើម្បីទៅជំពាក់បំណុលអ្នកផ្សារ ដូចមាត់មិត្តស្រីម្នាក់នោះថា។ ពេលទៅដល់ផ្សារខ្ញុំសួរម៉ែ… ម៉ែមិនមាត់ទេ បានតែបើកភ្នែកធំៗ និងសួរមកវិញថា ដឹងរឿងមកពីណា? ខ្ញុំរត់គេចពីម៉ែមិនព្រមចូលផ្ទះទៅសម្ងំក្នុងចម្ការកៅស៊ូ ទាល់តែព្រលប់ទើបចូល។ ខ្ញុំមិននិយាយរកម៉ែពីរបីថ្ងៃ ហើយចាប់ពីថ្ងៃនោះខ្ញុំក៏ដឹងថា ដល់ពេលដែលខ្ញុំត្រូវធ្វើអ្វីមួយហើយ…
ដោយសាររឿងនេះ ធ្វើឲ្យខ្ញុំប្រឹងរៀនឡើងវិញ។ ថ្នាក់ទីប្រាំពីរ ខ្ញុំរៀនបានលេខ១រាល់ខែ រាល់ឆមាស គ្មាននរណាធ្លាប់ដណ្តើមលេខ១ពីខ្ញុំបានទេសូម្បីតែម្តង ព្រោះខ្ញុំមិនដែល… ធ្វេសប្រហែស! ថ្នាក់ទីប្រាំបី ខ្ញុំកាន់តែដឹងថា ជីវភាពគ្រួសារយើងកាន់តែដុនដាប នៅពេលផ្ទះដែលធ្លាប់តែរស់នៅតាំងពីតូច ត្រូវគេរឹបអូស។ ពេលនោះខ្ញុំសម្រេចចិត្តកាត់បន្ថយតម្រូវការក្នុងគ្រួសារ ដោយមួយថ្ងៃញ៉ាំបាយតែម្តង គឺពេលល្ងាច។ ពេលថ្ងៃត្រង់ខ្ញុំមិនត្រឡប់មកផ្ទះទេ ព្រោះដឹងថាទោះមកក៏មិនទាន់បានបាយញ៉ាំដែរ ព្រោះត្រូវត្រឡប់មករៀននៅម៉ោង១វិញ ឯចម្ងាយផ្លូវក៏ឆ្ងាយគួរសម។ ដូច្នេះខ្ញុំសម្រេចចិត្តសម្ងំអានសៀវភៅ និងរៀនដោយខ្លួនឯងនៅសាលា។ ពេលសិស្សចេញពីរៀន ខ្ញុំតែងជិះកង់ទៅសម្ងំនៅក្រោមដើមជ្រៃក្នុងវត្ត ក្បែរសាលាដែលមានសភាពស្ងាត់ជ្រងំល្អ។
គ្រានោះខ្ញុំដឹងថា ខ្លួនឯងប្រឹងរៀនសម្បើមណាស់ ហើយជឿថា ពេលនោះ ខណៈនោះ សិស្សថ្នាក់ទីប្រាំបីទូទាំងប្រទេស គ្មាននរណារៀនដូចខ្ញុំទេ ព្រោះខ្ញុំរៀនរកតែពេលដេក ពេលញ៉ាំបាយគ្មាន គឺខ្ញុំប្រឹងលើសម៉ែដែលប្រឹងលក់ដូរទៅទៀត។ ពេលនោះខ្ញុំយល់ថា ខ្លួនឯងកំពុងធ្វើទុក្ករកិរិយា ដូចព្រះពុទ្ធដែលចង់ត្រាស់ដឹង។ ខ្ញុំដឹងថាព្រះពុទ្ធធ្វើទៅមិនបានផល និងជាផ្លូវដើរដែលខុស។ តែគំនិតខ្ញុំពេលនោះ មិនបានគិតអ្វីច្រើនទេ គឺថាបើខ្ញុំប្រឹងរហូតដល់ថ្នាក់ខ្យល់គដួលស្លាប់ក៏អស់ចិត្ត ព្រោះខ្ញុំក៏ចង់ស្លាប់ឆាប់ៗឲ្យរួចផុតពីទុក្ខលំបាកទាំងនោះដែរ។ ខ្ញុំមិនដឹងថា ក្មេងថ្នាក់ទីប្រាំបីម្នាក់ ទទួលបានគំនិតបែបនេះមកពីណានោះទេ? អាចមកពីការឆ្លងកាត់ជីវិតជូរចត់ ឬពីសៀវភៅរាប់រយក្បាលដែលខ្ញុំធ្លាប់អានតាំងពីតូច។ ពេលអង្គុយរៀនដោយអត់បាយថ្ងៃត្រង់ ដំបូងៗគឺពិបាកខ្លាំងណាស់ រមូលពោះស្ទើរដាច់ខ្យល់ តែខ្ញុំតែងតែក្រើនរម្លឹកដាស់តឿនខ្លួនឯងជានិច្ចថា ព្រះសង្ឃមួយថ្ងៃក៏បរិភោគបាយតែមួយពេលដែរ ដូច្នេះបើព្រះសង្ឃធ្វើបាន ខ្ញុំក៏ត្រូវតែធ្វើបានដែរ…!
ម៉ែពេលនោះមិនទាន់ដឹងចិត្តខ្ញុំទេ មិនទាន់ដឹងចិត្តកូនក្មេងម្នាក់នេះទេ ពេលទៅដល់ផ្ទះល្ងាចៗ ម៉ែតែងបន្ទោសខ្ញុំជានិច្ចថា ខ្ញុំសម្ងំយកសុខម្នាក់ឯង ទៅសម្ងំនៅសាលាបាត់ៗមិនព្រមមកផ្ទះ មិនជួយធ្វើការងារម៉ែ។ គាត់មកដល់ថ្ងៃត្រង់ត្រូវជញ្ជូនអីវ៉ាន់ផង រត់មកដាក់បាយឲ្យជ្រូក ដែលស្រែកទ្រហឹងពេញទ្រុងផង ខំដុតដៃដុតជើងធ្វើបាយទឹកឲ្យមនុស្សឈឺផង(ឪពុកខ្ញុំ) និងប្រញាប់ប្រញាល់បុកគ្រឿងស្លទៅលក់ពេលថ្ងៃទៀត។ ចំណែកប្អូនខ្ញុំនៅតូច គង់ជួយអ្វីមិនបានច្រើនទេ ក្រៅពីច្របាច់ដៃជើងឲ្យពុក បញ្ចុកបាយពុក និងដាក់បបរបាយជ្រូក ហើយក៏រត់លេង បាត់ៗតាមនិស្ស័យកូនក្មេង។ ឮម៉ែបន្ទោសខ្ញុំបានត្រឹមតែសម្ងំយំស្ងាត់ៗ និងប្រឹងលេបបាយកកដែលសល់ពីថ្ងៃ មុននឹងរៀបចំដាក់ដាំបាយពេលល្ងាច។
ថ្នាក់ទីប្រាំបួន គឺជាឆ្នាំដែលខ្ញុំត្រូវប្រយុទ្ធ ព្រោះខ្ញុំបានត្រៀមកាយត្រៀមចិត្តតាំងពីថ្នាក់ទីប្រាំពីរម្ល៉េះ ថាខ្ញុំត្រូវប្រឡងសិស្សពូកែឲ្យជាប់។ ដូចអ្វីដែលគិតទុក ខ្ញុំទទួលបានលេខ២ ទាំងទូទាំងខេត្ត និងទូទាំងប្រទេសផ្ទួនៗគ្នា ហើយពេលត្រឡប់ពីប្រឡងមកវិញ ខ្ញុំក៏ប្រគល់ប្រាក់រង្វាន់ទាំងអស់(ប្រមាណ៣០០$) ទៅឲ្យម៉ែដោយប្រាប់ថា សូមម៉ែយកលុយនេះទៅ សងបំណុលគេចុះ ហើយឈប់ជំពាក់គេទៀត! ត្រឹមតែប៉ុណ្ណេះ ម៉ែក៏ស្រក់ទឹកភ្នែកយំឱបខ្ញុំ ហើយនោះជាថ្ងៃដំបូង ដែលម៉ែយល់ពីអ្វីដែលខ្ញុំប្រឹងកន្លងមក…
៩. ប្រវត្តិរូបសង្ខេប
- ជីវប្រវត្តិផ្ទាល់ខ្លួន
-ឈ្មោះ : សួង ម៉ាក់ (នាមប៉ាកកា ផ្កាយNoVeLs*)
-ភេទ : ប្រុស
-ថ្ងៃខែឆ្នាំកំណើត : ១០ មេសា ១៩៨៦
-ទីកន្លែងកំណើត : ភូមិ ០៤ ឃុំ ជុប ស្រុក ត្បួងឃ្មុំ ខេត្ត កំពង់ចាម ។
-មុខរបរ : អ្នកនិពន្ឋ និង ជានិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យជាតិលាវ ។
-ទីលំនៅបច្ចុប្បន្ន : អន្តេវាសិកដ្ឋាននិស្សិត ក្នុងសង្កាត់ ដុងឌុក ខណ្ឌ សៃឋានី ទីក្រុង វៀងចន្ទន៍, ប្រទេសលាវ ។
-ឪពុកឈ្មោះ សួង ម៉ុង ( ស្លាប់ ក្នុងឆ្នាំ ២០០៣)
-ម្ដាយឈ្មោះ សំ យ៉ាវ មុខរបរ : អ្នកលក់ដួរ
-បងប្អូន : មានប្អូនប្រុសម្នាក់ ឈ្មោះ សួង តុលា ជានិស្សិត សិក្សាផ្នែកទេសចរណ៍ នៃសាកលវិទ្យាល័យធនធានមនុស្ស។
- ការសិក្សា
១៩៩៣ – ១៩៩៩ : សិក្សានៅសាលាបឋមសិក្សា៧មករា(កំពង់ចាម)១៩៩៩ – ២០០៥ : សិក្សានៅវិទ្យាល័យសម្តេចម៉ែ(កំពង់ចាម)០៦.០៤.០២ : ប្រឡងជាប់សិស្សពូកែ ទូទាំងខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២ ផ្នែកអក្សរសាស្រ្តខ្មែរ។
២៧.០៥.០២ : មេដាយប្រាក់ផ្នែកអក្សរសាស្រ្តខ្មែរ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស។
១២.០៤.០៥ : ប្រឡងជាប់សិស្សពូកែ ទូទាំងខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសាស្រ្តខ្មែរ។
១០.០៥.០៥ : មេដាយប្រាក់ផ្នែកអក្សរសាស្រ្តខ្មែរ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស។
២០០៥-២០០៦ : បញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដោយជោគជ័យនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
៣០.០៧.០៥ : បញ្ចប់វគ្គបណ្តុះបណ្តាលអ្នកនិពន្ធប្រលោមលោក ដោយជោគជ័យ នៅសមាគមអ្នកនិពន្ធខ្មែរ។
២០០៦- បច្ចុប្បន្ន(២០១២) : បន្តការសិក្សានៅ សាកលវិទ្យាល័យជាតិលាវ។
- បទពិសោធន៍
- ស្នាដៃ
- មុខរបរក្នុងក្តីស្រមៃ
អ្នកនិពន្ធ
អ្នកសារព័ត៌មាន
គ្រូបង្រៀន
អ្នកថតរូបកម្សាន្ត។
Dearest Archphkai,
I wish you all success in your occupation na ARCHPHKAI, and promise to help you and solve all your problems.
Best Regards,
Your Brother
ដាក់ឈ្មោះខ្មែរ ថាអាចម៍ផ្កាយ ចុះជាអង់គ្លេចម៉េចក៏ដាក់ត្រឹមតែ Star អញ្ចឹង? ហេហេហេ! និយាយលេងទេ!
សូមផ្តល់ជាកម្លាំងចិត្តក្នុងការតស៊ូពុះពារទៅខាងមុខទៀត ។ សង្ឃឹមថាពួកយើងនឹងបានអានស្នាដៃរបស់អាចន៍ផ្កាយដែលមានលក្ខណៈជាខ្សែររឿងវែងៗក្នុងពេលឆាប់ៗខាងមុខនេះ!
ខ្ញុំចូលចិត្តអានប្រលោមលោក តែខ្ញុំអាចសរសេរ ឬ និពន្ធបានទេ ដូចជាគ្មាននិស្ស័យខាងហ្នឹងសោះ! អរគុណច្រើនដែលមានផ្នែកមួយសម្រាប់រៀននិពន្ធរឿង!
ជំរាបសួរ,
ក្នុងនាមខ្ញុំជាអ្នកស្រឡាញ់សិល្បៈការតែងនិពន្ធម្នាក់ ខ្ញុំសម្តែងនូវក្តីអំណរសារទរជាពន្លឹកដែលកូនកវីទើបតែពន្លកពកថ្មីនេះៗ ធ្វើបាន ុ។គ្រប់សកម្មភាពរបស់អ្នកពោរពេញទៅដោយសមត្ថភាពដែលកូនខ្មែរជំនាន់ក្រោយគួរតែតម្រាប់តាមវីរៈរបស់អ្នក។
ធម្មតាទេពួកយើងមិនមែនអ្មកនយោបាយ, គ្រប់ដង្ហើមរបស់ពួកគេតែងមានមនុស្សរាប់សិបអ្នកចាំកត់ចម្លងកំណតើហេតុរបស់ពួកគាត់ តែសម្រាប់ពួកយើងមានតែខ្លួនយើងជាអ្នកកត់ដោយខ្លួនឯង……
(នៅំមានត)
សូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានគាំទ្រ!
មួយរយៈនេះខ្ញុំមិនបាននៅកន្លែង ដូចនេះទើមមិនដឺងថាមានប្រិយមិត្តថ្មីៗចូលមក
កាន់ប្លក់របស់ខ្ញុំ ដែលជាហេតុធ្វើឲ្យយឹតយូរក្នុងការឆ្លើយតប។
ត្រូវ! យើងមិនមែនជាអ្នកនយោបាយទេ! តែយើងកត់ត្រានូវរាល់សកម្មភាពរបស់់ពួកគេ!
ខ្ញុំចង់សរសេររឿងថ្មីមួយ មិនទាក់ទងនឹងនយោបាយដឹកនាំ តែមិនដឹងសរសេរយ៉ាម៉េចកើតទេ បើវាត្រូវតែមានជាចាំបាច់!!!
បាទ!ត្រឹមត្រូវហើយ អ្វីដែលយើងឃើញ អ្វីដែលយើងដឹង យើងត្រូវតែសរសេរ គ្មានអ្វីដែល
អាចមកឃាត់ឃាំងយើងបានទេ… បើយើងមិនសរសេរ ពេលវេលានឹងកប់បាត់នូវរឿងរ៉ាវទាំង
នោះអស់ជាមិនខាន។
លោកគ្រូយូ បូ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរបានមានប្រសាសន៍ថា អ្នកនិពន្ធត្រូវ
ប្រឈមមុខនឹងបញ្ហា៣យ៉ាងគឺ ទី១ជាប់គុក, ទី២រត់ចោលស្រុក, និងទី៣ត្រូវគេសម្លាប់។
ដូច្នេះ បើយើងចង់ក្លាយជាអ្នកនិពន្ធ យើងត្រូវហ៊ាននិយាយការពិតដោយមិនត្រូវខ្លាចអ្វីទាំងអស់។
តើមានអ្វីត្រូវខ្លាចទៅ? យើងនិយាយស្អីដែលពិត។ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ។ ក្រៅពីធ្វើជាអ្នកនិពន្ធ ខ្ញុំក៏ចង់ក្លាយជាអ្នកកាសែតដែរ និយាយអ្វីដែលឃើញ ហើយប្រាប់គ្រប់គ្នាអោយបានដឹង….
ដូចបងមួយទៀតហើយ! តាមពិតក្នុងជីវិតបង បងមានគោលបំណងបីយ៉ាងគឺ
ទី១ចង់ក្លាយជាគ្រូបង្រៀន(បណ្ឌិតអក្សរសាស្រ្តខ្មែរ),ទី២ចង់ក្លាយជាអ្នកនិពន្ធ
ប្រលោមលោកនិងភាពយន្ត,និងទី៣ចង់ក្លាយជាអ្នកសារព័ត៌មាន។
មួយស្រដៀងនឹងខ្ញុំដែរ ខ្ញុំចង់ក្លាយជាអ្នកនិពន្ធ និង ដឹកនាំរឿង…
តែប្រហែលជាបានត្រឹមតែជាអ្នកនិពន្ធប៉ុណ្ណឹង លក្ខ័ណ្ឌជីវិតមិនអាចឲខ្ញុំសម បំនងឡើយ!
ម៉េចក៏ប្រញាប់អស់សង្ឃឹមម្ល៉េះវឌ្ឃនា? លក្ខខណ្ដជីវិតរបស់វឌ្ឃនាបែបណាទៅ ទើបមិនអាចសម្រេចបំណងនេះបាន? មានជីវិតត្រូវមានសង្ឃឹមណា ហើយបើមានការប៉ុនប៉ងនិងព្យាយាម ទៅខ្លាចអីនឹងលទ្ធផល ដែលមិនទាន់មកដល់?
មែនហ្អេះបង? សប្បាយចិត្តណាស់នៀក! ខ្ញុំកំពុងតែគិតថា ត្រូវធ្វើបែបណា ដើម្បីសម្រេច? បងកំពុងរៀន មហាវិទ្យាល័យអីដែរ?
ដើម្បីសម្រេច ងាយស្រួលណាស់សម្រាប់ប្អូនដែលនៅស្រុកខ្មែរ។ ប្អូនអាចទៅ
ទាក់ទងរៀនបន្ថែមបាននៅសមាគមអ្នកនិពន្ធខ្មែរ ឥឡូវនេះមានគេបើកបង្រៀន
ច្រើនណាស់។
ពីមុនបងរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអក្សរសាស្រ្តខ្មែរ តែ
រៀនមិនទាន់បានចប់ផង អ្វីៗក៏ត្រូវប្រែប្រួលអស់តែបងមិនទាន់អស់សង្ឃឹមទេ!
សម្រាប់បច្ចុប្បន្ននេះ បងកំពុងរស់នៅប្រទេសឡាវ បើឲ្យបងប្រាប់ថាបងរៀន
មហាវិទ្យាល័យអ្វី បងប្រាប់មិនទាន់បានទេ សូមអភ័យទោសផងណា៎!
អ្នកនិពន្ធ ក៏ដោយ អ្នកសារព័ត៌មានក៏ដោយ, ឲ្យតែអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយអាចឲ្យអ្នកដទៃទទួលបាននូវការពិត ខ្ញុំសុទ្ធតែចង់ធ្វើទាំងអស់! បងប្រាប់ថា អ្នកនិពន្ធត្រូវប្រឈមមុខនូវបញ្ហាចម្បងបីយ៉ាង ខ្ញុំគិតថា អ្នកសារព័ត៌មានក៏ដូចគ្នា។ ខ្ញុំធ្លាប់ដឹងពីបញ្ហានេះខ្លះដែរ តែជាចៃដន្យដែរ ព្រោះចរិតរបស់ខ្ញុំចូលចិត្តធ្វើការណាដែលលំបាក។ កាន់តែលំបាក ខ្ញុំកាន់តែចង់ធ្វើ! ខ្ញុំមានទ្រឹស្ដីប្រចាំជីវិតមួយ អាចប្រាប់បាននៅទីនេះ គឺ គ្មានការងារណាដែលស្រួលទេ! វាអាចនឹងជួយលើកកម្លាំងចិត្តយើងបានខ្លះដែរ! នៅសាលា ខ្ញុំចូលចិត្តនិយាយពីនយោបាយច្រើនពេក ធ្វើឲ្យលោកគ្រូគាត់មិនសប្បាយចិត្ត! ខ្ញុំរៀនដល់ថ្នាក់នេះហើយ គ្រាន់តែសិទ្ធបញ្ចេញមតិខ្លួនឯងក៏គ្មានផង។ ឆ្ងល់ណាស់ ហេតុអីក៏យើងនិយាយដល់អ្នកធំមិនបាន? លោកគ្រូរបស់ខ្ញុំប៉ិនបំផុតខាងខ្លាច ឲ្យតែនិយាយដល់រឿងនយោបាយម្ដងៗ គាត់ប្រាប់ថា រឿងហ្នឹងនិយាយអត់បានទេ! ស៊យទៅទៀតដែល វាប៉ះចំអារឿង ដែលខ្ញុំចូលចិត្ត។ ពិបាកខ្លាំងណាស់ ដែលយើងទ្រាំលាក់ទុករឿងនៅក្នុងចិត្តច្រើន ហើយវាកាន់តែពិបាកទៀតក្នុងការស្វែងរកមនុស្សម្នាក់ដែលមានចំណូលចិត្តដូចយើង ដើម្បីនិយាយរឿងនោះឲ្យគេស្ដាប់! មានតែសៀវភៅទេ ដែលជាមិត្តពិតប្រាកដរបស់ខ្ញុំ! ហើយវាជាមូលហេតុមួយ ដែលបណ្ដាលឲ្យខ្ញុំ ស្រលាញ់ការតែងនិពន្ធ…
ប្អូនពិតជាមានមនសិការមែន បងសូមសរសើរ!
អ្នកនិពន្ធទាល់តែបែបនេះ ទើបជាអ្នកនិពន្ធពិតប្រាកដ។ អ្នកនិពន្ធខ្លះដែលបងបាន
ជួបគ្មានគុណធម៌ សីលធម៌ គ្មានសច្ចៈ និងគ្មានមនសិការលើសង្គមសោះ គឺគិត
តែសរសេរដើម្បីលុយ និងអំណាច គិតតែពីសរសេរលើកជើងអ្នកធំទោះបើអ្នក
នោះ ប្រព្រឹត្តខុសក៏ដោយ។
គ្រូដូចគ្រូរបស់ប្អូន បងក៏ធ្លាប់ជួបមិនតិចដែរ។ មនុស្សខ្លាចងាប់បែបនេះដាំចេក
ជួយជាតិបានទៅ!!! បើយើងនៅតែខ្លាច តើថ្ងៃខែឆ្នាំណា ទើបយើងមានសិទ្ធិ
សេរីភាពក្នុងនាមជាពលរដ្ឋម្នាក់បាន?
បងក៏យ៉ាងនោះដែរ!សៀវភៅធ្វើឲ្យបងផ្លាស់ប្រែ ហើយក៏មានថ្ងៃនេះនិងថ្ងៃស្អែក។
ជាតិរបស់យើងមិនដឹងថ្ងៃណាបានប្រសើរជាងនេះទេ? មនុស្សរបៀបនោះ នៅស្ទើរគ្រប់ទីកន្លែង! អ្នកខ្លះថាបានតែថា តែឲ្យធ្វើ ខ្លាចឡើងញ័រ! ខ្ញុំចង់ធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីប្រេទេសរបស់ខ្លួនឯង! ធ្វើតែម្នាក់ឯងក៏ធ្វើដែរ! តែអារបៀបនោះ វាជួយបានច្រើនប៉ុណ្ណាទៅ? ណ្ហើយ! យើងបានធ្វើអ្វីដែលយើងគួរធ្វើរួចហើយ! អ្នកណាធ្វើមិនធ្វើខ្ញុំមិនខ្វល់! មិនជួយក៏បាន តែសូមកុំតែបំផ្លាញ!
បើចង់ឲ្យគេធ្វើដូចយើង គឺត្រូវតែចាប់ផ្តើមពីខ្លួនយើង!
បើយើងមិនធ្វើគំរូគេ តើមាននរណាដឹង ឃើញនិងយកគំរូតាម?
រឿងបែបនេះមិនខុសពីសុជីវធម៌ក្នុងការចោលសំរាមនោះទេ បើឃើញយើងចោល
គេចោលដែរ តែបើឃើញយើងយកដាក់ក្នុងធុងសំរាម បើមិនថ្ងៃនេះគឺថ្ងៃស្អែកគេ
នឹងធ្វើតាមយើង ព្រោះគេរអៀសខ្លួន។
Thanks for Mealea Doung Chet. I read it when i was young. Now I can read it again cos of u. I still like it.
អរគុណសម្រាប់ការដែលអ្នកចូលចិត្តអានស្នាដៃមួយនេះ!!!
ចូលចិត្តនោះ វាហួសពីចូលចិត្តហើយ!!! អានបួនដប់ដងហើយនៅ មិនធុញសោះ!!!
មែនហើយគឺលោកនិយាយនេះពិតជាត្រឹមត្រូវដែរ៕
ឡូយណាស់ហ្នៀក! អរគុណណាស់! ខំប្រឹងប្រែង, ជោគជ័យហ្នា៎!
ត្រូវម៉ាច់ ! កំពុងតែចូលចិត្តអានរឿងប្រលោមលោកផង ហេស ហេស !!!
Hello!
ផ្កាយភាសូមមិនបញ្ចេញមតិចំពោះសូមដីរបស់រ៉េនណាហើយនិងផ្កាយទេ។
តែមិនមែនមានន័យថាភាយល់ស្របរឺយល់ឆ្វេងស្តាំពីគំនិតរបស់ផ្កាយនិងរ៉េនណាដែរ។
ភាមិនសូវអានប៉ុន្មានទេព្រោះភាគ្មានពេលគ្រប់គ្រាន់សំរាប់មើល
អោយយល់ន័យទាំងអស់ឡើយគឺភាចាប់ក្តោបយកតែគំនិតសំខាន់
របស់អត្តន័យរឿងរឺអត្តបទ។ភាសូមនិយាយតែត្រឹមនេះទេព្រោះភា
ពិតពុំមានអ្វីសំរាប់និយាយផងបើផ្កាយនិយាយអស់ហើយហ្នឹង។
Grade A stuff. I’m unnaustioqebly in your debt.
សួរស្តី! តើសុខសប្បាយជាទេនិង? ដូចជាខានសួរសុខទុក្ខគ្នាយូរហើយ៕
បាទ! សុខសប្បាយជាធម្មតា ចុះបងវិញសុខទុក្ខយ៉ាងណាដែរ? ខ្ញុំក៏មិនសូវជាបានទៅលេងបង ព្រោះទៅលើកណា ផ្ទះបិទទ្វារចាក់សោរហូត។;-)
សួរស្តីអ្នកនិពន្ធវ័យក្មេង ពូកែរសរសេរមែន ។
Haloo Mr.Bandith keep up wit ya work bro ………
បងអាច់ផា្កយឈប់សរសេរហើយមែនទេខានឃើញសរសេរយូរហើយ
សូមធ្វើជាមិត្តផង
ដំបូងសូមគោរពជំរាបសួរបងអាចម៍ផ្កាយ! សូមទោសដែរព្រោះអីមិនដឹងថាខ្ញុំនោះក្មេងឬចាស់ជាងនោះទេ តែសុំហៅបងចុះ។ ខ្ញុំមានសំនួរមួយចំនួនចង់សួរបង។
សំនួរទី១. តើបងជាសមាជិកនៃសមាគមន៍អ្នកនិពន្ឋមែនទេ?
សំនួរទី២.តើត្រូវមានគុណសម្បត្តិអ្វីខ្លះដើម្បីក្លាយជាអ្នកនិពន្ឋ?
សំនួរទី៣.ខ្ញុំមានបំណងចង់ក្លាយជាអ្នកនិពន្ឋដែរតែត្រូវធ្វើដូចម្តេចទើបអាចសំរេចបំណងនេះ? តើមានមេរៀនទេ? ឬមានគន្លឹះអ្វីខ្លះទេ?
ខ្ញុំសូមបញ្ចប់តែប៉ុណ្នឹងសូមបងមេត្តាជួយបកស្រាយអោយបានក្បោះក្បាយអោយខ្ញុំផង។
បាទ សូមជម្រាបសួរ!
ខ្ញុំក៏មិនដឹងដែរថា ខ្លួនខ្ញុំប្អូនឬក៏បងរាជសីហ៍នោះទេ ប៉ុន្តែមិនជាបញ្ហានោះទេ ហៅយ៉ាងម៉េចក៏បានដែរ។ ដូច្នេះខ្ញុំសូមឆ្លើយសំណួររបស់រាជសីហ៍ដោយត្រួសៗសិនណា៎ ចាំពេលណាមានឱកាសយើងនឹងជជែកគ្នាឲ្យបានច្រើន។
១. ខ្ញុំក៏ជាសមាជិកម្នាក់របស់សមាគមអ្នកនិពន្ធខ្មែរដែរ។ ប្រសិនបើរាជសីហ៍ចង់ធ្វើជាសមាជិករបស់សមាគម គឺជាការងាយស្រួលទេ ដោយគ្រាន់តែរាជសីហ៍សរសេររឿងឲ្យបានមួយក្បាល ហើយយករូបថត២សន្លឹកទៅជូនសមាគម នោះសិទ្ធិជាសមាជិកនឹងទទួលបានហើយ ដោយក្នុងមួយឆ្នាំសមាជិកម្នាក់ៗត្រូវបង់ប្រាក់ទ្រទ្រង់សមាគមចំនួន២០០០០រៀល។
២. គុណសម្បត្តិដើម្បីក្លាយជាអ្នកនិពន្ធ មានច្រើនគួរសមដែរ តែអ្វីៗទាំងអស់នោះ អាស្រ័យលើយើងជាអ្នកកំណត់ដោយខ្លួនឯង។ រាជសីហ៍អាចចុចមើលនៅក្នុងមាតិការបស់ប្លក់ខ្ញុំត្រង់«រៀននិពន្ធរឿង» និង «អ្នកនិពន្ធ អ្នកនិពន្ធខ្មែរ» នោះរាជសីហ៍នឹងឃើញគុណសម្បត្តិខ្លះៗរបស់អ្នកដែលត្រៀមខ្លួនជាអ្នកនិពន្ធហើយ។ ខ្ញុំគ្រាន់តែប្រាប់ដោយខ្លីថា ក្រៅពីឧបនិស្ស័យដែលយើងមានពីកំណើតហើយ អ្នកនិពន្ធត្រូវតែជាមនុស្សដែលពូកែអានជាមុនសិន។
៣. បើរាជសីហ៍មានបំណងបែបនេះហើយ មិនជាការពិបាកទេ គឺគ្រាន់តែរាជសីហ៍ព្យាយាមរៀនសរសេររឿងដោយខ្លួនឯងឲ្យបានច្រើនៗ តាមដែលអាចធ្វើបាន ដោយអាចចាប់ផ្តើមពីការសរសេរកំណត់ហេតុប្រចាំថ្ងៃ សរសេរពីអារម្មណ៍ផ្តាល់ខ្លួន សរសេរពីមនុស្សណាម្នាក់ដែលយើងចាប់អារម្មណ៍ សរសេរសំបុត្រស្នេហា ឬអ្វីៗផ្សេងទៀតដែលរាជសីហ៍ចាប់អារម្មណ៍ចង់សរសេរ។ ក្រៅពីការហាត់សរសេរហើយ រាជសីហ៍ងាចរៀនពីសិល្ប៍វិធីនិពន្ធតាមរយៈការអានសៀវភៅរបស់អ្នកនិពន្ធផ្សេងៗឲ្យបានច្រើន មិនថារឿងនោះល្អឬមិនល្អនោះទេ។ ការរៀនសង្កេត ការធ្វើជាអ្នកស្តាប់ដ៏ពូកែ ការទៅមើលកុន ទស្សនាភាពយន្ត មើលទូរទស្សន៍ ក៏ជាគន្លឺះសំខាន់ក្នុងការអភិវឌ្ឃន៍ការសរសេររបស់យើងដែរ។
ខ្ញុំសុំឆ្លើយប៉ុណ្ណឹងសិនចុះ ចាំឱកាសណាល្ងចាំជជែកគ្នាឲ្យបានវែង តែខ្ញុំសូមប្រាប់ដល់រាជសីហ៍ថា គ្មានគ្រូណា ឬសាលាណាដែលអាចបង្រៀនមនុស្សឲ្យក្លាយជាអ្នកនិពន្ធល្បី ឬអ្នកចម្រៀងមានសំនៀងពិរោះបានទេ…
អរគុណណាស់សំរាប់ការរៀបរាប់ដ៏ក្បោះក្បាយរបស់បង។ ខ្ញុំនឹងព្យាយាមធ្វើតាមដំបូន្មានរបស់បង។ ក្នុងមួយជីវិតខ្ញុំនេះ ខ្ញុំ កោតសសើរបំផុតអ្នកដែលមានចំនេះដឹងខ្ពង់ខ្ពស់ ជាពិសេសអ្នកដែលមានមុខរបរនិងពូកែ ផ្នែកស្ថាបត្យកម្ម(ព្រោះអីខ្ញុំរៀននិងស្រលាញ់ផ្នែកនេះតាំងតែពីតូច) និងអ្នកនិពន្ឋ។ ខ្ញុំក៍ចូលចិត្តអានណាស់ដែរទាំងសៀវភៅរឿង ទស្សនាវដ្តី… ពោលគឺសៀវភៅគ្រប់ប្រភេទ។ តែឥឡូវរវល់ពេកមិនសូវមានពេលបានអាន។ តើបងមានរឿងនិពន្ឋខ្លួនឯងច្រើនទេ?
អរគុណណាស់សំរាប់ការរៀបរាប់ដ៏ក្បោះក្បាយរបស់បង។ ខ្ញុំនឹងព្យាយាមធ្វើតាមដំបូន្មានរបស់បង។ ក្នុងមួយជីវិតខ្ញុំនេះ ខ្ញុំ កោតសសើរបំផុតអ្នកដែលមានចំនេះដឹងខ្ពង់ខ្ពស់ ជាពិសេសអ្នកដែលមានមុខរបរនិងពូកែ ផ្នែកស្ថាបត្យកម្ម(ព្រោះអីខ្ញុំរៀននិងស្រលាញ់ផ្នែកនេះតាំងតែពីតូច) និងអ្នកនិពន្ឋ។ ខ្ញុំក៍ចូលចិត្តអានណាស់ដែរទាំងសៀវភៅរឿង ទស្សនាវដ្តី… ពោលគឺសៀវភៅគ្រប់ប្រភេទ។ តែឥឡូវរវល់ពេកមិនសូវមានពេលបានអាន។ តើបងមានរឿងនិពន្ឋខ្លួនឯងច្រើនទេ? ខ្ញុំសូមកោតសសើរបងយ៉ាងខ្លាំង សង្ឃឹមថាថ្ងៃណាមួយនឹងមានឧកាសជួបបង។ សូមអោយបងសំណាងល្អ!
ប្រាក់ទ្រទ្រង់សមាគមត្រូវបានកែប្រែមកជា ៥០០០០ រៀល/ឆ្នាំហើយ។ អេហ៍! នេះជារាសីហ៍ពី Green Window Cambodia ឬមិនមែនហ្នឹង?
ហ្នឹងហើយមានអ្នកណាទៀត!
រីករាយណាស់ដែលបានចូលមកលេងប្លក់របស់អាចមន៍ផ្កាយ។ គ្រូសូត្រឆ្វេង
ក៏ចូលចិត្តនិពន្ធប្រលោមលោកបែបប្រឌឹត និងរឿងខ្លីៗដែរ។ នេះបានចំជារក
អុសប្រទះចង្ក្រានហ្គាសមែន។ ខិតខំបន្តទៀតទៅណាអាមន៍ផ្កាយ !
@អាចម៍ផ្កាយៈ ព្រោះថាបើខ្ញុំតាមបេះដូង បំនងប្រាថ្នាមួយនេះវាបានត្រឹមស្រមោល
ហើយបើខ្ញុំ តាមបំនងប្រាថ្នានឹងឃ្លាតឆ្ងាយពីបេះដូង……..តើគួរធ្វើយ៉ាងណាទើប សមបំនងទាំងពីរ?
អូ… រឿងគឺយ៉ាងហ្នឹងសោះ! បើដូច្នោះ វឌ្ឃនាគួរតែតាមបេះដូងសិនទៅ ហើយពេលណាមួយ វឌ្ឃនាអាចសាកសួរយោបល់គេលមើល៍ម្តងទៀតទៅ ក្រែងគេយល់ព្រម ព្រោះបើគេស្រឡាញ់យើង ខ្ញុំមិនជឿថាគេមិនចង់ឲ្យយើងធ្វើអ្វីដែលយើងស្រឡាញ់ចូលចិត្តនោះទេ។
គាត់គាំទ្រជានិច្ច ហើយជំរុញឲខ្ញុំធ្វើទៀតផង!
តែខ្ញុំខ្លួនឯងនៅមិនទាន់ដឹងថា តើខ្ញុំនេះមានសមត្ថភាពគ្រប់គ្រាន់សំរាប់សំរេច
សេចក្តីស្រម៉ៃនេះបានដែររឺទេ។
ដូចដឹងស្រាប់ហើយ ក្មេងគ្មានបទពិសោធន៍ ខ្វះលទ្ធិភាពដូចយើងកំរមានគេផ្តល់
ឱកាសនេះអោយណាស់!
តែទោះយ៉ាងណាក៏មិនទាន់សំរេចចិត្តលប់ចោលគំរោងប្រាថ្នានេះទាំងស្រុងដែរ!
“Keep knocking the door will be opened”.
សរសេររឿងហ្នឹងមិនខ្លាចស្រីស្នេហ៍សង្ស័យថាយើងហ្កេទេហ្អី!
ប្រយ័ត្នវ៉ើយស្រីៗសម័យនេះមិនត្រូវការទេបែបនេះ! នាងត្រូវការតែប្រុសពិវ៉ើយ។
តែវាម៉្យាងដែរពេលអានវាទៅគួរអោយចង់…..
សង្ស័យក៏សង្ស័យទៅ! សាកតែម្តងទៅលែងសង្ស័យបាត់ទៅហើយ! 😉
Dear Khoury LEARR MOURK PHKAY [Word ACH No Good]
How are you khmoury kak wei?.which one ?[phone number] can I contact you?… .in cambodia [012] or in Laos? [207]?.
Thanks
Pou CHAO TOOCH [Nick name]
មានរឿងអីហ្នឹងប្អូន បងអត់យល់អាលីង?
ម៉េចបានជាម្នាក់នេះ យកអត្ថបទប្អូនទៅចុះក្នុងប្លុកគេម៉ាគំនរចឹង?
http://sokhorngentle.wordpress.com/2009/07/20/%E1%9E%8A%E1%9E%B9%E1%9E%84%E1%9E%91%E1%9F%81%E2%80%A6-%E1%9E%90%E1%9E%B6%E1%9E%81%E1%9F%92%E1%9E%89%E1%9E%BB%E1%9F%86%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%A1%E1%9E%B6%E1%9E%89%E1%9F%8B%E1%9E%93%E1%9E%9A/
អត់យល់សោះ។
ខ្ញុំអត់ដឹងសោះ ទើបតែបងប្រាប់នេះទេ ទើបទៅឃើញ! ណាមួយគេក៏អត់បានមកសុំអនុញ្ញាតពីខ្ញុំអីបន្តិចផង!
គិតថាមិនអីទេដឹង? ប្រហែលជាគេចូលចិត្តអត្ថបទទាំងនោះពេកក៏មិនដឹង? ទោះយ៉ាងណា ក៏ខ្ញុំមិនប្រកាន់ដែរ… តាមចិត្តគេចុះ!
បងស្មានអូនទៅបើកប្លុកមួយទៀតតើ។ តែមើលចុះឡើង ដូចមិនទំនងជាអូនទេ។ ទោះជាយ៉ាងណា ក៏គួរសុំអូនសិនដែរ ព្រោះអត្ថបទ ដឹងទេ… ថាខ្ញុំស្រឡាញ់នរ(រ)ណា? ជារឿងពិតរបស់អូន និងប្អូនស្រីបង។ គេគួរតែថា យកមកពីអាចម៍ផ្កាយ។
រឿងគួរវាគួរណាស់ទៅហើយ! តែខ្ជិលខ្វល់ច្រើន កុំឲ្យតែគេយកអត្ថបទយើងទៅកែច្នៃផ្តេសផ្តាស់!
ណាមួយប្រហែលជាគេ គិតថាអត្ថបទនោះជារឿងប្រលោមលោកទេដឹង? 😆
សង្ស័យតែអត់អាន ចេះតែកូពីយកទៅដាក់ទៅ។ ម្យ៉ាងដែរទៅ។ ហាហាហា
សួស្តី អ្នកនិពន្វវ័យក្មេង!
កូនដំរីរីករាយដែរបានស្គាល់។
រីករាយដែលបានស្គាល់ណា, ខ្ញុំចូលចិត្តអានរឿងរបស់អ្នក
អ្នករៀបចំរឿងបានល្អ សមនឹងឈ្មោះជាអ្នកនិពន្ធមែន
សួស្តី អ្នកនិពន្ធវ័យចំណាស់!
នេះជា អាសយដ្ឋាន សារឯលិចទ្រនិច របស់ខ្ញុំ ៖
socheat@yahuy.com
អត់ដឹងនិយាយថាយ៉ាងម៉េចទេ ដើម្បីអោយគួរសមបន្តិច ! ខ្ញុំធ្លាប់ដឹងធ្លាប់លឺអំពីអាចម៍ផ្កាយតាំងពីខ្ញុំបង្កើតប្លក់របស់ខ្ញុំដំបូងមកម៉្លេះ ! ស្គាល់តាមរាសីហ៍ និងរចនា ។ សួស្តី ! ប្លក់របស់អាចម៍ផ្កាយមានគេចាប់អារម្មណ៍ច្រើន ។ ចំនែកឯប្លក់ខ្ញុំ គ្មានអ្វីសំខាន់ទេ !
សួស្តីសុទ្ធា!
តាមពិតទៅប្លក់ខ្ញុំក៏គ្មាននរណាចាប់អារម្មណ៍ដែរ… គេចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍មិនសំខាន់ទេ សំខាន់យើងអាចសរសេរអ្វីដែលយើងចង់សរសេរបាននោះ គឺគ្រប់គ្រាន់ទៅហើយ!
អរគុណសម្រាប់ការចូលមកលេង! ពេលទំនេរខ្ញុំនឹងចូលទៅលេងផ្ទះសុទ្ធា ហើយត្រូវចាត់ទុកថា ខ្ញុំគឺជាម្នាក់ដែលចាប់អារម្មណ៍ប្លក់សុទ្ធា!! 🙂
hi! bong pkai. why u want 2 be a secret? wish you send ur pics ouv see pong na. meil youl ot?
ពូកែ ! មានតែពីរម៉ាត់ហ្នឹងដែលអាចអត្ថាធិប្បាយបាន !
ខ្ញុំជាអ្នកចូលចិត្តទស្សនាភាពយន្ត… អគុណសម្រាប់ព័ត៌មានដ៏ល្អអំពីភាពយន្ត…
គម្រោងបកប្រែពាក្យបរទេសមកភាសាខ្មែរ៖ តើអ្នកនឹងចូលរួមគាំទ្រដែរឬទេ?
សូមចូលទៅ
http://svichet.wordpress.com/2010/06/17/translation-project/
ដើម្បីបញ្ចេញសំលេង
សួស្តី!បងអាចម៏ផ្កាយ រីករាយណាស់ដែលបានមកលេងប្លុកបង
ចង់ហៅឈ្មោះបងអោយស្និទ្ឋស្នាលដែរ តែបើហៅទៅដូចពិបាកស្តាប់តិច ។ ចំនង់ចំនូលចិត្តញ៉ុមគឺអានសៀវភៅប្រលោមលោក តែមិនចេះសសេរទេ។សូមជូនពរបងអោយជោគជ័យក្នុងការសសេរណា។
អរគុណសម្រាប់ចំណាប់អារម្មណ៍!
ចង់ហៅបងឲ្យស្និទ្ធស្នាល ហៅត្រឹមផ្កាយទៅបានហើយ ពាក្យខាងមុខនោះមិនបាច់ដាក់ទេ! 😀 អរគុណម្តងទៀត សម្រាប់ការចូលមកលេងក្នុងប្លក់!
ខ្ញុំចូលចិត្តការសរសេររបស់បង! ហើយខ្ញុំក៏ចូលចិត្តអានរឿងរបស់
បងដែរ!ខ្ញុំពិតជាកោតសរសើរនូវគំនិត និង ការតាំងចិត្តរបស់បង
ណាស់!និយាយអោយស្មោះ ខ្ញុំពិតជាកោតសរសើរបងពិតមែន។
សួស្តី!
ពិតជាមានបងប្អូនមកលេងច្រើនមែនទែន
ខ្ញុំសូមឱ្យបងជួយដាក់ប្លកខ្ញុំចូលទៅក្នុងប្លកបងផងបានទេ?
ព្រោះខ្ញុំជាគ្រូសារ វើដប្រេស ថ្មីមិនមានអ្នកណាស្គាល់ទេ សូមអរគុណ!
បាទ! មិនអី ទេ ខ្ញុំនឹងភ្ជាប់អាសយដ្ឋាននៅទីនេះ!
រីករាយដែលបានស្គាល់! ^^
ល្អណាស់ខ្មែរ មានអ្នកនិពន្ធកានតែច្រើនហើយពេលនេះ!
សូមយើងធ្វើការសំរាប់ខ្នែរ
សូនយើងធ្វើការសំរាប់ខ្មែទាំងអស់គ្នា
សុំសួរថា ថ្ងៃណាដែលដាក់រឿង ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ វគ្គបន្ត?
សួស្តី! លោកពិតជាសរសេរបានគ្រាន់បើ។ ខ្ញុំធ្លាប់តែអានប្រលោមលោក
របស់លោក សុទ្ឋ ប៉ូលីន លោក វ៉ាន់ឌី កាអុន លោក រស់ ចន្រ្តាបុត្រ លោក
អាល់ប៊ែកាមុស…ឥឡូវយើងទាំងអស់គ្នារង់ចាំស្នាដៃថ្មីៗរបស់យុវនិពន្ឋជំនាន់
ក្រោយៗ។
[…] អំពីខ្ញុំ […]
Good luck for your blog. It’s really nice to read for KHM.
Thanks!
mej s’ngat m’les? tov na bat hey?
សួស្តីអាចម៍ផ្កាយ!
សួស្តី!
សួស្តីផ្កាយ!ខ្ញុំរីករាយណាស់ដែលបានស្គាល់គេហទំព័ររបស់ផ្កាយដែលជាអ្នកនិពន្ធវ័យក្មេង មានស្នាដៃសរសេរដ៏ឆ្នើម កម្រនឹងជួបប្រទះតាមរយះអ៊ិនធឺណែត។
ខ្ញុំពិតជាស្ងើចសរសើរផ្កាយណាស់! រឿងប្រលោមលោករបស់ផ្កាយមានភាពទាក់ទាញ មានអត្ថន័យល្អ គួរឲ្យចង់អានជក់ចិត្ត ។ រីឯទឹកដៃសរសេរក្រៅរឿងវិញក៏មានទឹកដមទៀត។
មែនហើយ! មានគេដំណាលថារឿងប្រលោមលោកអាចជួយបបោសអង្អែលភាពឯកោ កំព្រាអានាថារបស់មនុស្សលោកបាន។
និយាយទៅ មនុស្សភាគច្រើនអានប្រលោមលោកដើម្បីកែអផ្សុក ឬកំសាន្តចិត្តតែប៉ុណ្ណោះ។ តែសម្រាប់ខ្ញុំវិញ ខ្ញុំអានប្រលោមលោកដើម្បីដក
ស្រង់យកពាក្យពេចន៏ និងអត្ថន័យល្អៗទុកសំរាប់សរសេរនៅពេលអផ្សុក តែខ្ញុំគ្មានបំណងចង់ក្លាយជាអ្នកនិពន្ធអ្វីនឹងគេទេ។
ខ្ញុំគ្រាន់តែចង់បានប្រយោគខ្លីៗដែលជួយឲ្យខ្ញុំសំដែងចេញនូវគំនិត និងអារម្មណ៏ផ្សេងៗប៉ុណ្ណោះ។ ពេលនេះ ខ្ញុំសូមប្រាប់ថា ខ្ញុំចូលចិត្តប្លុករបស់ផ្កាយ។ ខ្ញុំសូមលាសិនហើយ!
Thank you so much Soketh. I’m please to be ur friend and share my experience to you. I hope you will can be a writer as your wish one day.. 🙂
up date all time brother, ur biographies..
វែងពេក ខ្ជិលអានហាស :p
សួស្តីម្ចាស់ផ្ទះ សុខសប្បាយជាទេ ?
សុខសប្បាយធម្មតាទេ អរគុណដែលបានមកសួរសុខទុក្ខ! 🙂
ខ្ញុំពេញចិត្តជាខ្លាំងដែលខ្មែរមានមនុស្សពូកែៗ ដូចជាគាត់!
Um អានចប់ហើយ!! អ្នកនិពន្ធពិតជាពូកែសរសេរមែន ឲ្យញ៉ុមបណ្តែតអារម្មណ៍ម៉ាភ្លែត ស្រមើស្រម៉ៃដល់ណាណី 😳
អានអីគេចប់? រឿង? រឿងមួយណា?
អានទំព័រអំពីខ្ញុំនឹង តែមិចមិនប្រាប់អាយុផង ត្រូវហៅថាប្អូន ឬបងទៅ? 😆
តិចទៀតចាំដាក់ឲ្យហៅ! ហិហិ.. សង្ស័យត្រូវហៅខ្ញុំថា ប្អូន ទេដឹង?? 😀
Um…ប្រហែលមុខញ៉ុមចាស់ណាស់ហើយ 😦
ហិហិ.. ឃើញតាមរូប គិតថាចឹងមែន! 😀
សុភាពជាក្មេងកម្ពុជាម្នាក់ដែលរស់នៅជាក្មេងប្រុសស្រីដ៏ទៃទៀតជាង១៥០នាក់ដែលមានសញ្ជាតិខុសគ្នាៗនៅលើកោះមួយដែលគ្មានឈ្មោះ ហើយជាកោះស្ថិតនៅកណ្តាលសមុទ្រប៉ាស៊ីភិកចន្លោះដែនដីអាមេរិកនិងរុស្ស៊ី។ ក្មេងប្រុសស្រីទាំងឡាយដែលបានរស់នៅទីនោះត្រូវបានគេប្រាប់ថាពួកគេជាក្មេងកំព្រានាសម័យសង្គ្រាម។ ការហៅយកក្មេងទាំងនោះចេញម្តងម្កាល ពីមណ្ឌលមិនមានពេលវាលាច្បាស់លាស់ មានក្មេងប្រុសស្រីខ្លះត្រូវបានគេយកចេញដោយកប៉ាល់រឺ ឧត្ថម្ភកចក្រ។ អ្នកទាំងឡាយចងសម្ពន្ធភាពជាមិត្តសំលាញ់និងគ្នាដូចបងប្អូនបង្កើត។ ការដែលយកមនុស្សចេញពីទីនោះ ជាពេលវេលាមួយដែលទឹកភ្នែកពោរពេញ ព្រោះការដែលចេញទៅហើយ និងមិនដែលជួបគ្នាជាថ្មីឡើយ។ ក្មេងទាំងអស់ត្រូវបានបង្ហាត់ផ្នែកសិល្បៈតន្ត្រី។ ដោយភាពលោភលន់នាយកគ្រប់គ្រងក៏ចាប់ លួចនាំយក
ក្មេងទាំងនោះទៅក្នុង ភោជនីយដ្ឋានអាសអាភាសមិនស្របច្បាប់នៅប្រទេសអាស៊ីមួយចំនួន។ នេះជាលើកដំបូងដែលក្មេងៗទាំងនោះមានវ័យជំទង់ទៅហើយ ដែលបានចេញមកពិភពខាងក្រៅ។ នេះជាលើកដំបូងដែលសុភាពបានឃើញមនុស្សមានមុខមាត់ដូចជាខ្លួនដ៏ច្រើនល់កដំបូង ក្នុងភោជនីយដ្ឋានក្រោមដីនៅប្រទេសថៃ។ មានស្រីវ័យស្របាលសុភាពម្នាក់លួចជួបនាងដោយស្ងាត់ក្នុងបន្ទប់ទឹក ។ ក្រោយស្លាកស្នាមសម្ងាត់និងប្រវត្តមួយចំនួននៃការសន្ទនាដ៏លួចលាក់ទើបសុភាពដឹងថា ក្មេងស្រីជំទង់ម្នាក់នោះជាកែវ ជាមិត្តចាស់របស់នាងក្នុងមណ្ឌល។ កែវ ជាក្មេងស្រីម្នាក់ដែលប៉ូលីសសម្ងាត់អាមេរិកដើមកំនើតថៃ បានលួចរំដោះ កាលនាយកសាលាបាននាំនាងមកសម្តែង កាលពីពីរឆ្នាំមុន។ សុភាពបាននិយាយប្រាប់កែវ ថាមានក្មេងស្រីម្នាក់ទើបបាននាំចូលមកមណ្ឌលដែលមានមុខមាត់ដូចកែវនៅពីក្មេង។
តាមពិតដោយបច្ចេកវិទ្យាទំនើបទើបមានវិទ្យាសាស្រ្តក្លូនមនុស្សដែលបានលួចលាក់ធ្វើឡើងមិនស្របច្បាប់នៅលើកោះ។ សុភាពនិងកែវទើបបានដឹងថាខ្លួនជាលទ្ធផលបានមកពីការក្លូនមនុស្សដើម សម្រាប់ផ្លាស់ប្តូរសរីរាង្គផ្នែកវិជ្ជសាស្រ្តរបស់ពួកអ្នកមាន។ ដើម្បីទៅរុករកទីតាំងដើមនៃកោះ សុភាពត្រូវបានធ្វើការតាមដានពីភ្នាក់ងារប៉ូលីសអន្តរជាតិ ដើម្បីទៅដល់គោលដៅនៃកោះ និងរំដោះមនុស្សដ៏ទៃទៀត។
ការតាមទាន់ពីសម្នាក់នាយកកោះ សុភាពត្រូវបានគេចាប់ឃុំទុក (មិនមានការវាយដំនាំការខូចខាតសរីរាង្គឡើយ)។ មនុស្សសម្ងាត់ដ៏ទៃទៀតក្នុងមណ្ឌល ប្រាកដជាចេញមុខជួយ…ប៉ូលីសមកដល់ ការគំរាមកំហែង និងការផ្ទុះអាវុធ ប្រាកដជាមាន។ ស្រ្តីខ្មែរជាម្នាក់ដែលមានទឹកចិត្តអាណិតសណ្តោសអ្នកដ៏ទៃ ជាអកុសលដើម្បីជួយក្នុងអ្នកផ្សេងទៀតអោយរួចខ្លួន សុភាពពិតជាមិនមានការរារែកក្នុងការពលិកម្ម ដើម្បី ឈរបាញ់បំពង់ហ្គាសបំពុលការដេញតាមនិងសម្លាប់មនុស្សអាក្រក់ ដោយទោះជានាងមិនចង់សម្លាប់ដោយចិត្តក៏ដោយ…។
នេះគ្រាន់តែជាអ្វីដែលអណ្តែតក្នុងក្បាលខ្ញុំប៉ុណ្តោះបន្ទាប់ពីខ្ញុំអានរឿង “Never let me go” សាច់រឿងគេមិនមែនដូច្នេះទេ។ គ្រាន់តែជាការលើកឡើងនៃការដែលថា ក្លូនមនុស្ស ជាទង្វើគួរអោយធ្វើរឺមិនតែប៉ុណ្ណោះ។ ធ្វើក៏ល្អ មិនក៏ល្អ
ពេលកែវជួបសុភាពក្នុងបន្ទប់ទឹក កែវបានវះកាត់ដូរមុខទៅហើយ
អ៊ីយ៉ូយLoyដល់កហើយ!!បើញ៉មប្រឡងបានចំណាត់ថ្នាក់តាលេខ១០ក៏ម៉ែញ៉មសប្បាយចិត្តដែរ
តែវាចង្រៃអីញ៉មមិនដែលបានលេខល្អម្តងណាទេហាហាហហាហាល្ងង់ដល់កហើយហិហិហិ។
ញ៉មសុំសរសើដល់លោកណាស់!!ពូកែមែនទែន!!:)
ហិហិ.. អរគុណ! តែឡូយ.. បានប្រយោជន៍អីទៅ??? 😥
មានប្រយោជន៍ណាស់ព្រោះអាចរកលុយបានច្រើនហាហាហាហាហា
I read your background already. I love and praise u as my hero. I will apply your thought and I think I can be successful like you. More try, more get succeed.
លោកមានបំណងប្រាថ្នាដូចខ្ញុំដែរ!ហិហិហិហិ
រកលុយបានច្រើនត្រង់ណា? គេថារបរអ្នកនិពន្ធជារបរស្វិតក្រពះណ៎!! 😦
បើអ្នកនិពន្ធមិនល្បីវាស្វិតក្រពះមែនតែបើល្បីច្បាស់ជាលុយកិបកិបហ្មងហុហុហុ
ប្រវត្តបងពិតជាល្អក្រៃលែង។
សំដីវោហារពិតជាសមជាអ្នកនិពន្ទមែន។
អរគុណអ្នកទាំងអស់គ្នា! 😀
ពិតដូចជាមិនពិត
so good , i’m so interested in ur biography, bro.
“២០០០០រៀល(ពីរម៉ឺនរៀល)ក៏លក់ដែរ គឺល្ងង់មែនទែន” មិចចាំចាច់ថាអោយខ្លួនឯងអញ្ចឹង, បើល្ងង់មិុចអាចនិពន្ធរឿងនេះមកលក់បានទេៅ!! គ្រាន់តែ ផ្កាយ, ផ្កាយNoVeLs, ម៉ាក់, អាចម៍ផ្កាយ, អ្នកនិពន្ធអាថ៌កំបាំង អ្នកនិពន្ធក្មេង មិនដឹងថាតំលៃប៉ុន្មានដែលសាកសមតែប៉ុណ្ណោះ!! ខ្លួនតែមួយសោះ ឈ្មោះរាប់ចង់ភ្លេច (នេះអត់ទាន់រាប់ និកនេម អង់គ្លេស, លាវ, ថៃផងទេនៀក) ម្យ៉ាងទៀត ជួនកាលអ្នកផ្ទះអាចហេៅឈ្មោះផ្សេងក៏ថាបាន ដូចជា អាអូន, អាប្រុស…. បែកព្រី!!!
នែសួរមួយ ឃើញរូបភាព រូបផ្កាយ នេៅខាងលើទំព័រ សើចឡើង កាហៀញហៀញ ចុះចាំបាច់ធ្វើខ្លួនអោយឯកកោ ធ្វើអី!!! កុំទុកថាខ្លួនជាមនុស្សឯកកោអី ធម្មតាទេ មនុស្សយើងពេលសប្បាយចិត្ត-រំភើប-អរ គឺសើច ហើយកំពុងពិបាកចិត្តគឺគិតថាខ្លួនឯកកោហើយ ធម្មតាទេតា!!
P.S: This is the 5th comment for today. គិតៗទេៅ សុខៗ យកជ័រព្នេៅមកត្បៀតខ្លៀក!!! .:T__T:. Hey hey hey!!
អូហូ… គ្រាន់តែខំមិនឲ្យខ្ញុំសុទ្ធតែថា សុខៗយកជ័រភ្នៅមកត្បៀតក្លៀក! និយាយបែបនេះ គ្មាននរណាចង់បានខំមិននេះទេ.. ព្រោះទទួលអារម្មណ៍ថា បានមកដោយការចាប់បង្ខំ មិនមែនគេធ្វើដោយពេញចិត្ត ឬសុទ្ធចិត្ត។ 😦
ខ្ញុំថាជីវិតខ្ញុំឯកោ មកពីនិស្ស័យពីកំណើតច្រើនជាង។ ខ្ញុំកើតមកជាមនុស្សមិនសូវចេះនិយាយស្តី ដើរឈ្ងោកដី បើនិយាយគ្នា ម្នាក់ៗច្បាស់ជាធុញទ្រាន់នឹងសម្តីអត់ជាតិជូវរបស់ខ្ញុំមិនខានទេ។ និយាយឲ្យខ្លីទៅ ខ្ញុំមិនចេះនិយាយតែម្តង!! សុំចុះចាញ់! សុខចិត្តធ្វើខ្លួនឯកោ គ្មានអ្នកស្គាល់ គ្មានមិត្តភក្តិ ប្រហែលជាជីវិតស្ងប់សុខជាង..
ប្រញាប់តែអន់ចិត្ត!! មិនមែនផ្កាយ បង្ខំទេ គឺស្មគ្រ័ចិត្ត តែគិតមើលទេៅ (30ថ្ងៃ*5=150 ខំមិន សូមទានជ្រាប)
អ្នកអត់ដឹងរឿង គេជ្រិញងាប់ហើយ មួយថ្ងៃៗឃើញតែឈ្មោះដដែលៗ,,,,
សូមជួយរឿងមួយ, គឺជួយប្រកាសអោយច្រើនទើប មានរឿងត្រូវខំមិនច្រើន!!
«ភាពឯកោគឺជាជីវិតរបស់ខ្ញុំ»ដូចពាក្យស្លោករបស់ប្អូនប្រុសញ៉ុមបេះបិទ
ពិតឬ? ឮដូច្នេះ ចង់ស្គាល់ប្អូនរបស់Never ដល់ហើយ ព្រោះកម្រមានមនុស្សដែលមានអ្វីដែលដូចគ្នាអ៊ីចឹងណាស់..
ញ៉ុមក៏មានបំណងប្រាថ្នាថាប្រសិនបើញ៉ុមមានលទ្ធភាពគឺចង់បើកហាងកាហ្វេដែលមានបណ្ណាល័យនៅខាងក្នុងដែរអាចអោយអានសៀវភៅបាន ( ព្រោះញ៉ុមចូលចិត្តផឹកកាហ្វេពេលអានសៀវភៅ )។
ដូចគ្នាខ្លាំងណាស់! អានសៀវភៅបណ្តើរ ក្រេបរសជាតិកាហ្វេក្តៅៗ ដែលប្រហើរក្លិនក្រអូបឈ្ងុយបណ្តើរ.. អឺមម.. ពិតជាមានសេចក្តីសុខម្ល៉េះទេ! 😉
សួស្តី ម្ចាស់ផ្ទះ!
បាទ! សួស្តី។ 🙂
រីករាយជាពន់ពេកដែលប្អូនបានឆ្លើយតបបកបង ។
សូមអោយព្រះជាម្ចាស់តាមថែរក្សាប្អូនគ្រប់ទិវា រាត្រី ។
បងសូមសរសើរប្អូន នៅក្មេងប៉ុន្តែ ចេះនិពន្ធ ។ បងចង់សហការជាមួយប្អូន ធ្វើជាសហនិពន្ធ តើប្អូនយល់យ៉ាងណាដែរ?
រីករាយស្វាគមន៍ជានិច្ចបង តែខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីខ្លះទៅ?
បង សួមសរសើរប្អូន នៅក្មេងសោះ ក្លាយជាអ្នកនិពន្ធ ។សព្វថ្ងៃរៀនបន្តនៅប្រទេសឡាវ?
បងចង់សហការជាមួយប្អូន ធ្វើជាសហនិពន្ធ តើប្អូនយល់យ៉ាងណាដែរ?
បាទ ខ្ញុំរៀននៅលាវ គឺចប់ឆ្នាំនេះហើយ។
សួស្តី !
អរគុណណាស់ដែលប្អូនបានឆ្លើយតប តាមសំដីសំដៅរបស់ប្អូន ពិតជា អ្នកសុភាពរាបសាគួរអោយរាប់អាន ។ សូមអោយការគិតរបស់បងក្លាយជាការពិត ។
មានអ្នកខ្លះ សំដីផ្សេង អត្តចរិកផ្សេង
សង្ឃឹមថាប្អូនមិនដូចគេទេ ប្អូនពិតជាអ្នកសុភាពរាបសាមែន ។
ម៉្យាងទៀត បងបានអានស្នាដៃរបស់ប្អូន ប្អូនពិតជាមានថ្វីដៃល្អ សមជាកវីដ៏ចំណាន ។
ពីបង !
ហិហិ… ខ្ញុំមិនចង់ឲ្យបងជឿជាក់លើខ្ញុំពេកទេ ហើយក៏មិនចង់ឲ្យបងដាក់ចិត្តថា ខ្ញុំសុភាពរាបសាដែរ។ ខ្ញុំសូមធម្មតាៗ បែបសាមញ្ញជន បានហើយ។ អរគុណបងដូចគ្នា.. 🙂
រឹតតែរំភើប ពេលដែលប្អូនឆ្លើយតបបង ជាបន្តបន្ទាប់
មិនអាក់ខាន ។
បងពិតជាជឿជាក់លើប្អូន ឆ្លងតាមសំដីសំដៅរបស់ប្អូន ។
ស៊ីយូ ឡេតឺ !
😀
អរគុណ !
សួស្តី បង ! សុខសប្បាយជាទេ នៅឡាវ ?
ចូលឆ្នាំ បងមកផ្ទះប្ញ ?ដោយមាននិស្ស័យដូចគ្នា ប្អូនចូលចិត្តតែងនិពន្ធ
ពេលបងមកតើបងអនុញ្ញាតអោយប្អូនជួបបានប្ញទេ ?
ពីបព្វតា !
នៅទីនេះបងសុខសប្បាយទេ តែដល់ពេលជិតទៅផ្ទះបែបនេះ អារម្មណ៍ចេះតែជ្រួលច្រាលនៅមិនសុខ! 😛
បងអរគុណខ្លាំងណាស់ ដែលប្អូនចង់ជួបបង។ បើដូចពីមុន បងប្រហែលជាអាចជួបបាន តែក្រោយពីមានរឿងមិនសប្បាយតាមរយៈស្គាល់គ្នាបែបនេះ បងប្រហែលជាសូមអភ័យទោសហើយ។ ដឹងអត់ ថាបងជាមនុស្សគិតច្រើនបន្តិច.. ចូលចិត្តប្រើមនោសញ្ចេតនាច្រើន.. ដូច្នេះការស្គាល់មនុស្សម្នាក់ គឺហាក់ដូចជាឈឺចាប់ណាស់ សម្រាប់រូបបង ពិសេសគឺពេលជូបហើយ ថ្ងៃបែកក៏ចូលមកដល់ក្នុងពេលបន្ទាប់មក។ បងមិនចង់បែកមនុស្សដែលស្គាល់ទេ ព្រោះបើបែកហើយ ពិតជានឹកមិនខាន ហើយរឿងនឹកនេះ គឺឈឺចាប់ និងវេទនាខ្លាំងណាស់ចំពោះបង។ ពេលនឹកមនុស្សដែលស្គាល់ម្តងៗ បងខាតបង់ច្រើនទាំងការងារ ទាំងការរៀនសូត្រ ដោយសារបញ្ហាផ្លូវចិត្តទន់ជ្រាយ ដែលកើតឡើងដោយមនោសញ្ចេតនាដែលមានចំពោះមនុស្សដែលស្គាល់។ ដូច្នេះចាប់តាំងពីស្គាល់ខ្លួនឯងច្បាស់ បងផ្អាកការជួបមុខនឹងមនុស្សថ្មីជានិច្ច ព្រោះតែបងខ្លាចការឈឺចាប់នេះឯង។
បងសង្ឃឹមថា ប្អូនពិតជាយល់ពីអារម្មណ៍បង និងអធ្យាស្រ័យចំពោះបងដែលមិនអាចជួបបានផង។ យើងអាចស្គាល់គ្នា ឬទាក់ទងគ្នាតាមប្លក់ ហ្វេសប៊ុក ឬអ៊ីមែលប្រសើរជាង។ ដឹងអត់ ជួនកាលការជូបមុខគ្នា អាចធ្វើឲ្យទំនុកចិត្ត និងសេចក្តីស្រឡាញ់របស់យើងសាបរលាបជាងមុនក៏ថាបាន។ តែបងជឿថា បើមាននិស្ស័យ យើងគង់តែជួបគ្នាដោយចៃដន្យមិនខាន ទោះជាមិនស្គាល់ថា នរណាជាបង នរណាជាបព្វតា តែក៏មានន័យជាងស្គាល់ហើយ ធ្វើឲ្យសេចក្តីស្រឡាញ់បាត់បងដែរ។ 🙂
“ស្រឡាញ់គេតែចង់អោយគេស្អប់ ” នេះជាចំណងជើងរឿង មួយដែលប្អូនចូលចិត្ត ។
ប្អូនសូមអភ័យទោស ប្អូនសូមសួរបង បងកុំប្រកែប្រកាន់ណា រឿងនេះជារឿងពិតរបស់បងរឺ ?
ប្អូនសូមចូលរួមរំលែកទុក្ខពីបង ។ សូមបងកុំគិតច្រើន ចូរបងបោះបង់ បំភ្លេចវាចោល ចូរសំលឹងមើលអនាគត ទៅមុខជានិច្ចណាបង ។ សាច់រឿងនេះ មិនមានតែចំពោះតែបងម្នាក់ទេ ប្អូនធ្លាប់មានមិត្តភិក្តរបស់ប្អូនឆ្លងកាត់សាច់រឿងបែបនេះដែរតើ ណាបង ។
ចូរបងរីករាយជាមួយប្អូន បោះវាចោលទៅ ណាបង ។
សួស្តី ម្ចាស់ប្លុក ខ្ញុំរីករាយណាស់ដែលបានស្គាល់ប្លុកនេះ !!
ខ្ញុំសូមសរសើរចំពោះស្នាដៃរបស់អ្នក ពិតជាល្អមែន អ្នកនិពន្ធវ័យក្មេង ខ្ញុំមិនដែលបានស្គាល់ទេពីមុនមក ទើបតែបានស្គា់ជាលើកដំបូងទេសម្រាប់ខ្ញុំ។
និយាយតាមត្រង់ចុះ ខ្ញុំក៏ជាអ្នកនិពន្ធម្នាក់ដែរ ហើយស្នាដៃក៏ចេញលក់ជាច្រើននៅលើទីផ្សា តែស្នាដៃដែលចេញលក់ ភាគច្រើនជាសៀវភៅខាងផ្នែកអប់រំសតិបញ្ញាស្មារតី ខ្ញុំមិនដែលបានសរសេរប្រលោមលោកទេ គិតថាចង់សរសេរដែរតែខ្វះបទពិសោធន៍
ខ្ញុំចង់បានការជួយណែនាំពីអ្នក តើអ្នកអាចជួយខ្ញុំបានទេ បើសិនជាអាច អ្នកអាចទាក់ទងខ្ញុំបានតាមរយះ Facebook: Bunchha Chhim , Skype: Chhim_Bunchha , E-mail: Bunchha.chhim
អរគុណ! រីករាយដែលបានស្គាល់។ ខ្ញុំបាន Add Friend នៅហ្វេសប៊ុករួចហើយ។ 🙂
ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរស្នេហ៏អក្សរសាស្រ្តខ្មែរ ខ្មែរមានអ្នកនិពន្ធរបស់ខ្មែរ
ថ្ងៃនេះបានចូលមកអានជាលើកដំបូងឃើញថាសំជាអ្នកនិពន្ធពិតមែន
ហើយតទៅនឹងចូលមកអានជារឿយៗ គ្រប់អត្ថបទនៅក្នុងប្លក់នេះជា
មិនខានព្រោះអាត្មាក៏ចូលចិត្តអានម្នាក់ដែរគ្រាន់តែមិនចូលចិត្តសរសេរ
ទើប ឥតកើតការក្នុងរឿងសរសេរសោះតែម្តង។ 😀
អ្នកនិពន្ធក៏រីករាយស្វាគមន៍សមាជិកអ្នកអានថ្មីមួយ(អង្គ)ទៀតដែរ! 😀
Hi bong bros star. i like u so.i will support u 4ever.
b cos i like to read story all.
from Ni mol.
Thank you for supporting. Welcome to see you here and enjoy with the stories. 😀
R kun hoy Bong bros :)!! i just open internet.b cos of my study.
oh every day where a u living? the end i wish bong meet lucky
all the time na!
It’s OK. Thank you sister. Now I live in Laos. 😀
no sister bong. i am cute boy:).
my email is angrynimol@yahoo.com.
😛 Sooooooooory!!! hehe.. I don’t know you are boy. See your name I think you are girl. 😀
jes ta jman pa roy. 😦 pel kroy mun hov ke sis or bro merl
oy jbas na lok bong ery…he he..eha!!!!er kmas ke nas nhom.
After read i interest your និស្ស័យផ្ទាល់ខ្លួន you have និស្ស័យ like me . 😀
sou sdey jea thmey BONG PKAY! yang mej derl bong style nhom
on facebook? loy doj bong ort? 🙂 hoy mej derl ka sek sa and
sok ka pheap BONG ok te? srok ke khos py yerng ey klas tov?
nhom jong skol dol hoy!!
Dear Phkai,
Remember me? I think you forget me heuy. I need your help. Did you ever see the book titled”បញ្ចតន្ត្រ”. I try to find them. wait your reply.
ខ្ញុំចាំ ខ្ញុំមិនដែលភ្លេចអ្នកអានរបស់ខ្ញុំទេ។ ចំពោះសំណួរនេះ ខ្ញុំដូចជាចាំថា Wait ធ្លាប់សួរខ្ញុំម្តងហើយ ហើយខ្ញុំក៏បានឆ្លើយហើយដែរ។ បញ្ចតន្ត្រ គឺ «ស្រីហិតោបទេស» នេះឯង។
ផ្កាយមិញអត់មាន Upload អីថ្មីទៀតចើង ហើយខ្ញុំអគុណដែលបានផ្ញើរវគ្គបញ្ចប់រឿង ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ ខ្ញុំអាន៣ ៤ ដង ហើយសំរាប់វគ្គបញ្ចប់នេះ សប្បាយចិត្តណាស់ដែល Happy Ending ក្នុងវគ្គទី១ ហើយ វគ្គ២ ពេលនាបានចេញចាំមើលលើងហៀរទឹកមាត់ហើយន
សួស្តីបងផ្កាយNovel ! ខ្ញុំជាប្រិយមិត្តថ្មីរបស់អ្នក. មានអារម្មណ៍រីករាយពេលចូលមកកាន់ប្លក់នេះជាលើកដំបូង ប៉ុន្តែខ្ញុំមានអារម្មណ៍ថាអ្នកពិតជាមនុស្សដែលមានរសនិយមចម្លែក
ខ្ញុំជាមនុស្សចូលចិត្តយល់ដឹងពីមនុស្សដែលមានរសនិយមប្លែកពីគេ ដូច្នេះសង្ឃឹមថាអ្នកជាមនុស្សម្នាក់ដែលអាចចែករំលែកបទពិសោធន៍ល្អៗ មកខ្ញុំបានពេលដែលខ្ញុំត្រូវការអោយអ្នកជួយ អរគុណជាមុន បើមិនកំណាញ់សូមadd friend ក្នុងfacebook ផង 😛
សួស្ដីផ្កាយnovel ខ្ញុំសូមសសើរដោយស្មោះចំពោះស្នាដៃនិពន្ធរបស់អ្នក !
អូ!និយាយអញ្ចឹងសព្វថ្ងៃហ្នឹងបងនៅតែកំពុងសិក្សានៅក្នុងប្រទេសឡាវដដែលតើមែនទេ?
ខ្ញុំព្រះករុណាសព្វថ្ងៃបានមករស់នៅភ្នំពេញវិញហើយតេជគុណ។
អូ! គិតៗទៅអាត្មាកម្រឃើញជនជាតិខ្មែរទៅសិក្សានៅប្រទេសឡាវណាស់ ឃើញមានតែប្រទេសថៃ ឬប្រទេសដទៃផ្សេងៗទៀត។ និយាយអញ្ចឹង បែបបទនៃការរស់នៅ ឬគុណភាពសិក្សានៅស្រុកឡាវយ៉ាងម៉េចដែរបង? អាត្មាប្រាប់តាមត្រង់អាត្មាក៏ធ្លាប់មានចិត្តចង់ទៅសិក្សានៅឡាវដែរ ចង់ទៅទីនោះជាងទៅរៀននៅថៃទៅទៀត ព្រោះចង់ស្គាល់ប្រទេសមួយនេះណាស់។
ប្រជាជនគេមានសន្តានចិត្តល្អ ហើយប្រទេសក៏ស្ងប់ស្ងាត់ជាងយើងដែរ គ្មានចោរ គ្មានអ្នកសុំទាន។ ចំពោះគុណភាពអប់រំវិញ គឺអាស្រ័យលើខ្លួនយើង បើយើងខំ យើងនឹងចេះ។
សម្ដីអ្នកមើលងាយ ខ្មែរហើយ! សង្គម អ្នកមិនអាចមើលតែជ្រុងម្ខាងបានទេ!
Really interesting background….. ^^
Good…..
ឯកសារស្រាវជ្រាវ about pkar sropon ->for exam, help me na bong 😦
សួស្តីបងម៉ាក់! តាមមើលចំណាំខ្ញុំអត់បានទេ ប៉ុន្តែមិនអីទេព្រោះធ្លាប់ជួបគ្នាតែម្តង
កាលពីឆ្នាំ២០០៥ ពេលទៅប្រលងសិស្សពូកែនៅខេត្តសៀមរាប ប៉ុន្តែអត់ចង់
និយាយពីរឿងហ្នឹងហេ… អីដែលចង់និយាយនៅទីនេះគឺពិតជាឆ្ងល់ណាស់ គ្រប់ យ៉ាងដែលជាការតាំងចិត្ត ការរំពឹងទុក សូម្បីតែការងារក្នុងក្តីស្រម៉ៃរបស់បងប្រុស
សុទ្ធតែជាអ្វីដែលខ្ងុំគិតដូចគ្នា យូរៗអត់ចង់ហ៊ានគិតទៀតហេ… ខ្លាចថាទៅជាការ
លួចចំលងគំនិតបងប្រុស ហិ..ហិ… និយាយលេងទេ។.បងប្រុសមានការតស៊ូច្រើន
បទពិសោធក៏ច្រើន តែខ្ងុំវិញអីក៏មិនទាន់បានធ្វើដែរ ហ៊ឺយ… គ្រាន់តែធ្លាប់គិតថាចង់
សរសេរ ហើយមានអ្នកអាន តែនិយាយតាមត្រង់ណា… .ខំសរសេរហើយតែគ្មានអ្នក
ចង់អានអត្ថបទខ្ញុំអីសូម្បីតែម្នាក់ និយាយទៅក៏គួរតែខ្មាស់គេដែរ តែសម័យនេះធ្វើ
ក្រាស់បន្តិចទើបរស់នៅក្នុងសង្គមគ្រប់ពណ៍នេះបានមែនអត់ 😀 ប៉ុន្តែរីករាយណាស់
ដែលបានជួបបងប្រុសនៅទីនេះ ក៏ដូចជា facebook យ៉ាចហោចណាស់ក៏បានរៀន
ពីបទពិសោធ ចំនេះដឹង និងច្រើនទៀតនៅទីនេះ។
សួរស្តីបង!!!ខ្ញុំជាអ្នកអានថ្មីរបស់បង។ត្បិតតែទើបតែចូរអានក្នុងប្លុករបស់បងតែខ្ញុំក៏មានចិត្តនិងគំនិតចង់ក្លាយជាអ្នកនិពន្ធដូចបងដែល។ខ្ញុំបានសាកល្បងតែងជារឿងខ្លីៗតែខ្ញុំមិនដែលធ្វើបានសំរេចម្តងណាទេ។ឲ្យតែចាប់ផ្តើមសរសេរក៏មានអារម្មណ៏ថាស្មុកស្មាយរកនឹកអ្វីសរសេរមិនឃើញសោះតើមានវិធីសាស្រ្តអ្វីខ្លះជួយប្រាប់ខ្ញុំផង។សូមបងមេត្តាចួយផ្តល់ជាគំនិតយោបល់ដល់ខ្ញុំផង។ខ្ញុំនិងរង់ចាំការឆ្លើយតបរបស់បង។
សួស្តីប្អូន,
បងក៏ធ្លាប់បាននិយាយពីបញ្ហានេះ នៅត្រង់ទំព័រនេះដែរ។ ដូច្នេះប្អូនអាចចុចលើពាក្យ «រៀននិពន្ធរឿង» នេះទៅ ប្អូននឹងបានស្វែងយល់ពីការតែងនិពន្ធមួយចំនួនមិនខាន៖https://archphkai.wordpress.com/category/%E1%9E%9A%E1%9F%80%E1%9E%93%E1%9E%93%E1%9E%B7%E1%9E%96%E1%9E%93%E1%9F%92%E1%9E%92%E1%9E%9A%E1%9E%BF%E1%9E%84/
បានអានជីវប្រវត្តិបងហើយ ពិតជាមិនអាចទប់ទឹកភ្នែកមិនអោយស្រក់ចុះបានឡើយ៕ ជាពិសេសនៅពេលដែលបងប្រគល់ប្រាក់រង្ចាន់សិស្សពូកែជូនម្តាយដើម្បីសងបំណុលគេ។ សូមសរសើរនូវទឹកចិត្តកត្តញ្ញូរបស់បង ហើយពិតជាចង់រាប់អានបងខ្លាំងណាស់ រឹតតែចង់អានរឿងដែលបងនិពន្ធទៀត។
អរគុណដែលចង់រាប់អានបង ហើយបើចង់អានរឿង អានភ្លាមទៅ កុំបាច់អែរអង់ច្រើនអី! 😉
ល្អមែន ខ្ញុំស្រលាញ់ការអានបំផុត។
បងប្រុសពិតជាមនុស្សដែលគួរអោយចាប់អារម្មណ៏ខ្លាំងណាស់។ តាមពិតទៅអ្វីដែលធ្វើខ្ញុំចាប់អារម្មណ៏គឺបងបាននិយាយរឿងខ្លះគឺដូចនឹងអ្វីដែលខ្ញុំមាន។ I love writting and I like reading Khmer novel. And I hope that what I have will show one day.
អានឡើងហត់ទម្រាំតែចប់!!!
ហិហិ.. ^_^
បង ពូកែសរសេរដល់ហើយ!
ពួកែសរសេរណាស់! ទាក់ចិត្តអ្នកអាន!
ទោះយ៉ាងណា រឿងពិតស្រួលសរសេរជាងរឿងប្រឌិត។ 😀
បាទ! ខ្ញុំគិតថាអីចឹងដែរ។ ខ្ញុំសរសេរកំណាព្យភាគច្រើន គឺរឿងកើតឡើងពិតៗ
សុខសប្បាយទេ ផ្កាយ?
សុខធម្មតា អរគុណ! 😉
ជម្រាបសួរលោកបង! អឺម…ដូចជាខានចូលមកអានប្រលោមលោកនៅទីនេះយូរ….មែនទែនចាប់តាំងពីខ្ញុំធ្វើមាតុភូមិនិវត្តពីភូមិនេះ។ ហើយថ្ងៃនេះជាថ្ងៃទី៣នៃថ្ងៃចូលឆ្នាំខ្មែរ នៅតែផ្ទះអត់បានទៅដើរលេងនឹងគេទើបឆ្លៀតមកអើតផ្ទះបងលេងក្រែងមានរឿងណាឲ្យខ្ញុំបណ្ដែតអារម្មណ៍បំភ្លេចការអផ្សុកក៏ដូចជាចង់មកសួរសុខទុក្ខផង ព្រោះនឹក 😃😃😃។ ដើរមើលមួយជុំមិញឃើញរឿងចាប់អារម្មណ៍មួយហើយ។ សុំពេលអានតិចសិន។ ជម្រាបលាបាទ។ 😊
I really like the way you write your story/novels. I hope you still keep this blog updated.. If one day you decide to stop to write it, I hope you will not delete all the articles. I was young when I left Cambodia, but I still can read khmer. I try to learn how to write khmer again and your blog help me a lot. It’s really helpful to learn khmer vocabulary and make a beautiful sentence.
It’s a pleasure to read you.
Best wishes!
Thank you, I’ll keep update this blog soon. 🙂
ចង់អានពេលដែលលោកយកសៀវភៅមកលក់ដំបូងណាស់ហេតុអីសរសេរបានពាក់កណ្តាលឈប់ចឹង បើបានសរសេរបន្ត ប្រាប់ផងណាចង់អានបន្ត..
សួស្តី ខ្ញុំចូលចិត្តអានរឿងរបស់បងណាស់
រីករាយណាស់ដែលបានស្គាល់បង ផ្កាយ ខ្ពស់ណាស់😀😁😊(និយាយលេងទេ)