Feeds:
ប្រកាស
មតិ

Archive for the ‘អ្នកនិពន្ធបរទេស’ Category


វីល្លៀម ស្ហេកស្ពៀរ​-​​​William Shakespeare

ផ្កាយ​NoVeLs*– ចាប់​ពី​​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី ២៧​ ខែ​មេសា​ នេះ​ គឺ​​ជា​សប្តាហ៍​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​អង់គ្លេស​ ជា​ពិសេស​អ្នក​ដែល​លង់​ស្នេហ៍​នឹង​​កវីនិពន្ធន៍​របស់​ វីល្លៀម​ ស្ហេក​ស្ពៀរ(​​​William Shakespeare) ដែល​ប្រជាជន​អង់​គ្លេស​លើក​តម្កើង ​ជា​អ្នក​និពន្ធ​ឆ្នើម​​​ប្រចាំ​ប្រទេស ព្រោះ​​ថ្ងៃ​ទី២៣ និង​​២៦​ គឺ​ជា​ថ្ងៃ​​កំណើត​ និង​ថ្ងៃ​អនិច្ចកម្ម​របស់​អ្នក​និពន្ធ​រូប​នេះ​។ ក្រៅ​ពី​នេះ​ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​គម្រប់​​ខួប​៤៥០​ឆ្នាំនៃ​​​ថ្ងៃ​កំណើត​​របស់​លោក​ផង​ដែរ​។

ហេតុ​នេះ​ ទើប​ប្លក់​អ្នក​និពន្ធ​វ័យ​ក្មេង​ យក​រឿង​រ៉ាវ​៥​យ៉ាងរបស់​ស្ហេកស្ពៀរ ដែល​ប្រិយ​មិត្ត​​​ខ្លះអាច​​មិន​ទាន់​ដឹង​នៅ​ឡើយ​។

១. ឪពុក​របស់​ស្ហេកស្ពៀរប្រកប​របរ​ជា​​ច្រើន​ប្រភេទ ​​​​ក្នុង​គោល​បំណង​តែ​មួយ​​គឺមាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ទិញ​​ស្រា​ផឹក​។ ​ឪពុក​របស់​អ្នកនិពន្ធ​ល្បី​ស្ហេកស្ពៀរ ដើម​ឡើយ​​គ្រាន់​តែ​ជា​​កសិករក្រីក្រ​ដែល​ដើរ​​ជួល​ស្រែ​គេ​ធ្វើ​​ប៉ុណ្ណោះ​។ ចន ស្ហេកស្ពៀរ ​(John Shakespeare) អ្នក​ស្រែ​​ដែល​គ្មាន​អ្វី​សោះ​ បាន​មក​ដល់​ក្រុង ​Stratford-upon-Avon នៅ​ក្នុង​ឆ្នាំ​១៥៥១ ហើយ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ច្រើន​យ៉ាង ​រហូត​ក្លាយ​ជា​អ្នក​មើល​ការខុ​សត្រូវ​រោង​ចក្រ​ស្រា​បៀរ រួច​​បាន​រៀប​ការ​ជាមួយ​ ម៉ារី អាដេន (Mary Arden)  កូន​ស្រី​របស់​​​អ្នក​ចម្ការ​​ស្តុកស្តម្ភ​ម្នាក់​​ ដែលបាន​ផ្លាស់​ប្តូរ​ឋានៈ​ក្នុងសង្គមរបស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​​ តែ​ក្រោយ​មក​ ចន​ជំពាក់​បំណុល​គេយ៉ាង​​ច្រើន​ រហូត​ត្រូវ​ប្រឈម​មុខ​​នឹង​ផ្លូវ​ច្បាប់​។

២. ក្នុង​ឆ្នាំ​១៥៨២ ស្ហេកស្ពៀរ​ក្នុង​វ័យ​១៨​ឆ្នាំ​ បាន​រៀប​ការ​ជាមួយ​ អ៊ែន ហាថាវេយ៍(Anne Hathaway) ​ដែលមាន​កូន​ក្នុង​ផ្ទៃ​បីខែ​ ហើយ​មាន​អាយុ​ចាស់​​ជាង​ស្ហេកស្ពៀរ​ដល់​ទៅ៨​ឆ្នាំ​។ ក្រោយ​រៀប​ការ​បាន​៦ខែ​ គ្រួសារ​ស្ហេកស្ពៀរ​ក៏​ទទួល​បាន​បុត្រី​ ស៊ូសានណា (Susanna)  និង​កូន​ភ្លោះប្រុស​ស្រី​ ហ៊ែមនេត (Hamnet)  និង​ជូដិដ្ឋ (Judith) ក្នុង​ពេល​បន្ទាប់​មក​។ គេ​មិន​សូវ​ដឹង​រឿង​ច្រើន​ទាក់​ទង​នឹង​ទំនាក់​ទំនង​ស្នេហា​​នេះ​ទេ ដឹង​ត្រឹម​ថា​​បន្ទាប់​ពីនោះ​ ស្ហេកស្ពៀរ​ចូល​ចិត្ត​​នៅ​បែក​គ្នា​ជាមួយ​ភរិយា​ជាញឹក​ញាប់​ រហូត​ទីបំផុត​ក៏​បាន​លែង​លះ​គ្នា​។

៣. ឪពុក​ម្តាយ​របស់​ស្ហេកស្ពៀរជា​អនក្ខរជន ពោល​គឺ​មិន​ចេះ​អក្សរ​ទាល់​តែ​​សោះ​ ចំណែក​កូន​ៗ​របស់​ស្ហេកស្ពៀរ​ក៏​ដូច​គ្នា​ដែរ​​។ គ្មាន​នរណា​ដឹង​ច្បាស់​ទេ​អំពី​រឿង​នេះ​ តែ​មាន​សេចក្តី​សន្និដ្ឋាន​ថា ចន និង​ម៉ារី​ គ្មាន​​ឱកាសបាន​រៀន​អាន ​និង​សរសេរអក្សរ​ឡើយ​ ដែល​​ជា​រឿង​ធម្មតា​ក្នុង​រជ្ជកាល​ម្ចាស់​ក្សត្រិយ៍​អាលីហ្សាប៊ែត។ អ្នកខ្លះ​បដិសេធ​ថា ឪពុក​របស់​ស្ហេកស្ពៀរ​គួរ​តែ​ចេះ​​អក្សរ​​ខ្លះ​តាម​មុខ​តំណែង​របស់គាត់​ តែនរណា​ទៅដឹង​ថា ​​ភាគ​ច្រើន​គាត់​តែងតែ​​ចុះ​ហត្ថលេខា​ដោយ​ការ​គូស​សញ្ញា​សម្គាល់។ ផ្ទុយ​ទៅ​វិញ​ ស្ហេកស្ពៀរ​ ដែល​បាន​ចូល​រៀន​នៅសាលា​Stratford’s local grammar school ​ធ្វើ​​ឲ្យ​គេមាន​សមត្ថភាព​អាច​សរសេរ អាន​ និង​និយាយ​ភាសាឡាតាំង​​បាន​យ៉ាង​ល្អ​។ ចំណែក​ប្រពន្ធ​ និង​កូន​ៗ​របស់​ស្ហេកស្ពៀរ គឺ​មាន​ភាគ​រយ​ដែល​មិន​​ចេះ​អក្សរ​ដែរ​ តែ​ស៊ូសានណា​កូន​ស្រីច្បង​ អាច​ចុះ​ហត្ថលេខា​បាន​ខ្លះៗ​។

៤. គ្មាន​នរណា​ដឹងថា ស្ហេកស្ពៀរ​ធ្វើ​អ្វី​ក្នុង​ចន្លោះ​ឆ្នាំ​ ១៥៨៥-១៥៩២ ទេ​ ដែល​នេះ​ជា​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង​ សម្រាប់​អ្នក​ដែលចូលចិត្ត​​សរសេរ​រឿង​រ៉ាវ​ជីវិត ​របស់​ស្ហេកស្ពៀរ​។ ការ​បាត់​មុខ​របស់​​ស្ហេក​ស្ពៀរ ក្នុង​កំណត់​​ត្រា​​​ប្រវត្តិសាស្ត្រនៅ​​ចន្លោះ​ឆ្នាំនេះ​ ត្រូវ​បាន​​អ្នក​ប្រវត្តិ​សាស្ត្រ​​​សន្និដ្ឋាន​ថា ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ដែល​លោក​បាត់ខ្លួន​​ គឺ​លោក​បាន​ទៅ​ធ្វើ​​ជា​គ្រូ​បង្រៀន​​ផ្នែក​ច្បាប់​ ធ្វើ​ដំណើរ​កម្សាន្ត​នៅ​​ទ្វីប​អឺរ៉ុប​ ឬ​ចូលរួម​ជា​មួយ​ក្រុម​អ្នក​សម្តែងសិល្បៈ ​​ដែល​បាន​ឆ្លង​កាត់​ទីក្រុង Stratford។  ​ តាម​បញ្ជី​ដែលបាន​កត់​ត្រាទុក​ក្នុង​សតវត្សរ៍​ទី១៧ ស្ហេកស្ពៀរ​បាន​បាត់​ខ្លួន​បន្ទាប់​ពី​បាន​លួច​ក្តាន់​ពី​ក្នុង​កសិដ្ឋាន​មួយ​របស់​អ្នក​មាន​ឋានៈ​ក្នុង​សម័យ​នោះ។

៥. អ្នក​ខ្លះ​គិត​ថា ស្ហេកស្ពៀរ​ជា​មនុស្ស​បោក​ប្រាស់។ តើ​អាច​ទៅរួច​ទេ​ដែល​មនុស្ស​ធម្មតា​មក​ពី​ខេត្ត​​ដាច់​ស្រយាល មិនធ្លាប់​រៀន​មហាវិទ្យាល័យ​ និង​មិន​ធ្លាប់​ធ្វើ​ដំណើរ​ចេញ​ពីទីក្រុង Sratford ​សោះ បែរ​ជា​​ក្លាយ​ជា​អ្នកនិពន្ធ​ដ៏​ល្បី​ម្នាក់​ក្នុង​ពិភព​លោក។ ​រយៈ​ពេល​ដំបូង​នៃ​អាជីព​របស់​​លោក​ គឺ​សរសេរ​រឿង​ទាក់​ទង​នឹង​ចំណេះ​ដឹងដ៏​​ជ្រៅ​ជ្រះ ​អំពី​​ការ​ងារ​រវាង​ប្រទេស​ ប្រវត្តិសាស្ត្រ​ រឿង​រ៉ាវ​​រាជវង្ស​ និង​វណ្ណៈ​អភិជន​។ ដោយ​ហេតុ​ផល​នេះ​ អ្នក​ទ្រឹស្តី​និយម​ សន្និដ្ឋាន​ថាអាច​មាន​អ្នក​និពន្ធ​មួយ​ចំនួន​​ ឬ​ច្រើន​នាក់​ចង់​លាក់​បាំង​ឈ្មោះ​ខ្លួន​ឯង​ ដោយ​ប្រើ​ឈ្មោះ​របស់ស្ហេកស្ពៀរ​ដើម្បី​​បាំង​មុខ​ ដោយ​សន្និដ្ឋាន​ថា អាច​ជា ​​Edward De Vere, Francis Bacon, Christopher Marlowe  ឬ Mary Sidney Herbert តែ​អ្នក​ជំនាញ និង​អ្នក​ប្រវត្តិសាស្ត្រ​ភាគ​ច្រើន ​ក៏​នៅ​តែ​សង្ស័យ​​ចំពោះ​សេចក្តី​សន្និដ្ឋាន​នេះដូច​គ្នា​​ ហើយ​ជួន​កាល​ក៏គិត​ថា ស្ហេកស្ពៀរ​អាច​មាន​ការ​សហការ​ជា​មួយ​អ្នក​និពន្ធ​ដទៃ​ទៀត​ក៏​ថា​បាន​​។

ទោះ​បី​ជា​មាន​រឿង​រ៉ាវ​​អាថ៌​កំបាំង​ គួរ​ឲ្យ​ងឿង​ឆ្ងល់​ និង​​ចាប់​អារម្មណ៍​​​ជា​ច្រើនពាក់​ព័ន្ធ​នឹង ​វីល្លៀម​ ស្ហេកស្ពៀរ តែ​​នៅ​ប្រទេស​អង់គ្លេស​ ស្ហេកស្ពៀរ​គឺ​ជា​កវី និង​អ្នកនិពន្ធ​ដ៏​សំខាន់ ​របស់​ប្រទេស​ក៏​ដូច​ជា​​ពិភព​លោក​ទាំង​មូល។​ ក្នុង​ឱកាស​គម្រប់​ខួប​៤៥០​ឆ្នាំ​ អ្នក​និពន្ធ​វ័យ​ក្មេង​សូម​សម្តែង​សេចក្តីគោរព និង​ភាព​ស្ញប់​ស្ញែង​ចំពោះ​វណ្ណកម្ម​​ឯក​​ជា​ច្រើន ​របស់​អ្នក​និពន្ធ​ដ៏​កំពូល​របស់​​ពិភព​លោក​រូប​នេះ​៕

Read Full Post »


ប្រយោគ​ដំបូង​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ពេល​នោះ​​គឺ​ I WANT TO CRY AND I WANT TO DIE… ជា​ការ​ឡើង​ឆាក​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​ក្នុង​ជីវិត​។ នៅ​ជុំ​វិញ​ខ្ញុំ​សុទ្ធ​តែ​ជន​បរទេស​ គ្មាន​ខ្មែរ​ណា​ម្នាក់​ចូល​រួម​កម្មវិធី​នេះ​សោះ​។ ខ្ញុំ​ទើប​តែ​ដឹង​ ថា​គេ​អញ្ជើញ​ខ្ញុំ​ទៅ​លើក​នេះ គឺ​ហៅ​ទៅ​បង្រៀន​ជន​បរទេស​ឲ្យ​ចេះ​និពន្ធ​រឿង​។ ព្រះ​អើយ!​ តើ​គេ​ចង់​លេង​សើច​នឹង​ខ្ញុំ​ ឬ​ក៏​មែន​ទែន​។ ដំបូង​ខ្ញុំ​ស្មាន​ថា​ គេ​ហៅ​ខ្ញុំ​ទៅ​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​សិស្ស​និស្សិត​ខ្មែរ​ ដែល​​មាន​ចំណាប់​អារម្មណ៍​នឹង​ការ​តែង​និពន្ធ​រឿង។​ តែ​នេះ​មិន​មែន​ទេ គេ​ហៅ​ខ្ញុំ​ទៅ​និយាយ​ពី​រឿង​ដែ​លខ្ញុំ​សរសេរ​ក្នុង​សៀវភៅ​ Phnom Penh Noir និង​ បង្ហាញ​ពីវិធីសាស្ត្រ​ក៏​ដូច​ជា​គន្លឹះ​ខ្លះៗ​ក្នុង​ការ​តែង​និពន្ធ​ដល់​ជន​បរទេស​​។ ​កម្មវិធី​នេះ​មិនមែន​ហ្វ្រី​ដូច​ខ្ញុំ​គិត​​ទេ គឺ​ម្នាក់​ៗ​ត្រូវ​បង់​ពីរដុល្លារ​។ ដូច​នេះ​ល្អ​ហើយ​ ដែល​គ្មាន​​ខ្មែរ​ណា​ម្នាក់​ចូល​រួម​។

ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ម្នាក់​ៗ​ចាប់​អារម្មណ៍​នឹង​រឿង​ Hell in the City របស់​ខ្ញុំ​ម្ល៉េះ​? ​អ្នក​និពន្ធ​Phnom Penh Noir ស្ទើរ​តែ​គ្រប់​គ្នា ​សុទ្ធ​តែ​លើក​សរសើរ​ពី​រឿង​របស់​ខ្ញុំ ​ប្រាប់​​ដល់​ភ្ញៀវ​ដែល​បាន​ចូល​រួម​​ទាំង​អស់​។ ហេតុ​ដូច​នេះ ​​​សំណួរ​ផ្សេង​ៗ​បាញ់​មក​ខ្ញុំ​ជា​ពិសេស​ ធ្វើ​ឲ្យ​ខ្ញុំ​​ញ័រ​ខ្លួន​ស្ទើរ​តែ​ធ្លាក់​ពី​លើ​ឆាក​។ តែ​ទោះ​យ៉ាង​ណា​ ក៏​ខ្ញុំ​ខំ​ទប់​អារម្មណ៍​ ប្រឹង​ញញឹម​(ទាំង​មុខ​ស្លេក​) ​សម្លឹង​ភ្នែក​ចំ​ទៅ​កាន់​ភ្ញៀវ​ទាំង​អស់​ ព្យាយាម​ឆ្លើយ​សំណួរ​ម្តង​មួយ​ៗ​ មិន​ឲ្យ​រអាក់​រអួល​​ រហូត​សំឡេង​ទះ​ដៃ​លាន់​កក្រើក​ម្តង​ហើយ​ម្តង​ទៀត​។ ទម្រាំ​កម្មវិធី​ចប់​ ខ្ញុំ​ស្ទើរ​តែ​សន្លប់​។ ភ្ញៀវ​ខ្លះ​ចូល​មក​សួរ​រាក់​ទាក់ លើក​ទឹក​ចិត្ត​ អប​អរ​សាទរ​ និង​ ខ្លះ​សុំ​ហត្ថលេខាលើ​សៀវភៅ​​។ ម្ចាស់​គម្រោង​​ដើរ​មក​ចាប់​រលាក់​ដៃ​ខ្ញុំ​ ហើយ​និយាយ​ថា​ YOU DO THE BEST TODAY!

អរគុណ​ព្រះ​ជា​ម្ចាស់ ដែល​ខ្ញុំ​មិន​ដួល​សន្លប់​មុន​ចប់​កម្មវិធី​! ថ្ងៃ​ក្រោយ​បើ​មាន​កម្មវិធី​បែប​នេះ​ទៀត​ ខ្ញុំ​សុខ​ចិត្ត​ប្រាប់​គេ​ថា ខ្ញុំ​ឈឺ​!…

P.S: ខ្លាច​… សូម្បី​តែ​ថត​រូប​មួយ​ប៉ុស្តិ៍​ក៏​មិន​ហ៊ាន​ដែរ​​។ 😥

Read Full Post »


PHNOM PENH NOIR BOOK LAUNCH: WORKSHOP & AUTHORS TALK
  • 2PM: The authors of the new book PHNOM PENH NOIR take you inside the lives of Cambodians who carry the legacy of that fateful day on 17th April 1975 when the Khmer Rouge arrived. Please register for today’s WRITERS WORKSHOP via tel. 012-312333 or email mesterharm@gmx.net. From 2PM, Canadian novelist Christopher G. Moore, Bob Bergin and John Burdett will share insights about the writing process, editing and publishing eBooks
  • 7PM: For our PP NOIR AUTHORS” TALK, we have invited Suong Mak, Christopher Minko, Jack Narciso and Neil Wilford. Cambodian based authors share their thoughts on creativity and writing. The evening will be hosted by Christopher G. Moore.

Read Full Post »


8

ផ្កាយ​NoVeLs*–​ ម្សិល ​មិញ​នៅ FCCC(the Foreign Correspondents Club of Cambodia) កម្ម​វិធី​សម្ពោធន៍​សៀវភៅ Phnom Penh Noir បាន​ចាប់​ផ្តើម​ឡើង​នៅ​វេលា​ម៉ោង​៧​យប់ ​ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​បរទេស​​​យ៉ាង​ច្រើន​កុះ​ករ​។ នេះ​ជា​ពិធី​សម្ពោធន៍​សៀវភៅ​លើក​ដំបូង​សម្រាប់​ខ្ញុំ​​ក្នុង​នាម​អ្នក​ និពន្ធ​ម្នាក់​របស់​កម្មវិធី​។ ខ្ញុំ​ពិត​ជា​ទទួល​អារម្មណ៍​រំភើប​រីក​រាយ​ ​រក​អ្វី​មក​ពិពណ៌នា​ពីអារម្មណ៍​នោះ​​​មិន​បាន​ទេ ព្រោះខ្ញុំ​ប្រៀប​ដូចជា​តារា​មួយ​ដួង​ដែល​រះចិញ្ចែង​ចិញ្ចាច​នៅក្នុង​ កម្មវិធី​នេះ​។ អ្នក​អាន​បរទេស​ជា​ច្រើន​ដែល​បាន​អាន​រឿង​របស់​ខ្ញុំ ក៏​ដូចជាកាសែត​ដែល​ចុះ​ផ្សាយ​អំពី​ខ្ញុំ​ បាន​មក​សួរ​រាក់ទាក់ និង​សរសើរ​ពី​រឿងរបស់​ខ្ញុំ​ជា​ខ្លាំង​។

ដំបូង​ ខ្ញុំ​មាន​ការអាក់​អន់​ចិត្ត​​ខ្លះៗ​ដែរ​ ហើយ​​ សម្រេចចិត្ត​ថា នឹង​មិន​ចូល​រួម​ក្នុង​ពិធី​សម្ពោធន៍​​សៀវភៅ​នេះ​ទេ ​ព្រោះ​នៅ​លើ​ក្រប​សៀវភៅ​គ្មាន​ឈ្មោះខ្ញុំ​ និង ​ការ​ពណ៌នា​ពីសៀវភៅ​គឺ​គេ​លើក​សរសើរ​តែ​អ្នក​និពន្ធ​ពាន​រង្វាន់​អូស្ការ និង​ the Best Seller របស់​ New York Times​ ប៉ុណ្ណោះ​។ ប៉ុន្តែ​នោះ​គឺ​ជា​ការ​យល់​ខុស​ ហើយ​ខ្ញុំ​បាន​សម្រេចចិត្ត​ចូល​រួម​កម្មវិធីវិញ នៅពេល​មាន​ការណែ​នាំ​ពី​មិត្ត​អ្នក​និពន្ធ​អូស្ត្រាលី និង​ ទទួល​បាន Feedback ស្ងើច​សរសើរ​ខ្ញុំ​ជា​ច្រើន​ពី​អ្នក​អាន​បរទេស​ដែល​បាន​អាន​រឿង​ខ្ញុំ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ពី​សារព័ត៌មាន​នានា​។ ពិសេស​​នៅពេលខ្ញុំ​បាន​ចូល​​រួម​កម្មវិធីនេះ ទើប​ខ្ញុំ​ដឹងថា រឿង​ខ្ញុំ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​អាន​បរទេស​ខ្លាំង​​កម្រិត​ណា។

អ្នក ​អាន​ភាគ​ច្រើន​និយាយថា អ្នក​និពន្ធ​បរទេស​ដទៃ​ទៀត​សរសេរ​ដោយ​មិន​បាន​យល់​អ្វី ច្បាស់​ពី​ខ្មែរ តែ​ចំពោះខ្ញុំ​​បានសរសេរ​ចុច​ចំយ៉ាង​ជ្រៅ​ដល់​ស្ថានភាព​រស់​នៅ​ និង​ជីវិត​ពិត​របស់​ប្រជាជន​ខ្មែរ​ដែល​កំពុង​រស់​នៅ ក្នុង​ជ្រុង​ងងឹត​មួយ​នៃ​ទី​ក្រុង​ភ្នំពេញ​។ អរគុណ​ចំពោះ​ការ​គាំ​ទ្រ​ អរគុណ​ភ្ញៀវ​កិត្តិយស​ទាំង​បី ដែល​មិន​ទុក​ខ្ញុំ​ឲ្យ​ឯកោ​៕ 😀 😥 😀

*** ខាង​ក្រោម​គឺ​ជា​ទិដ្ឋ​ភាព​ខ្លះ​ៗ​នៅ​ក្នុង​កម្មវិធី ៖

b

b3

IMG_0612IMG_0622IMG_0855IMG_0620IMG_0764IMG_0621IMG_0619IMG_0861IMG_0856IMG_0760IMG_0627IMG_0624IMG_0866IMG_0631IMG_0869IMG_0623IMG_0758IMG_0635IMG_0870IMG_0617

0

65913315101172201216819181262737323024291723223842403544392534364145

e3e2e4

4

28

E1

43

Read Full Post »


Author Suong Mak, whose most recent novel, Boyfriend, will be translated into English early next year. Photograph: Mai Vireak/Phnom Penh Post

Author Suong Mak had not even turned 16 when he was urged by teachers, family and friends to approach Phnom Penh’s publishing houses with the collection of his own short stories and novellas that had piled up on his desk.

With four published books now under his belt, the softly-spoken 26-year-old’s most recent story, Hell in the City, was included in this month’s Phnom Penh Noir anthology, alongside spoken word poet Kosal Khiev and The Killing Fields director Roland Joffé.

Hell in the City is a gritty crime thriller which relates how the city’s dingy street life – impoverished noodle sellers, taxi drivers, boozed-up violence and rape – is bound up with the other facets of Cambodian life. Wealthy politicians, doctors, journalists and high ranking police officers are all involved.

Phnom Penh Noir editor and novelist Christopher G Moore hailed Mak as one of the Khmer literary scene’s next big things and believes the young author will soon garner an international following. Mak’s amorous novel about a young gay couple growing up in Phnom Penh, Boyfriend, was a hit in the Kingdom and is now being translated into English and published in Australia.

What inspired you to write Hell in the City, and set it in a daunting, derelict building? Is this a side of Phnom Penh familiar to many?

I was always fascinated with, and fearful of these kind of old buildings and what life exists in there. Crime in Phnom Penh, I believe, is very dark… not only rape, which is a huge issue in this country, but rampant drug use in these empty spaces. The plot links people from different walks of life together… but they all have different ideas about the crime and what happened – there are clues scattered throughout but you only find out right at the end. Some of them think in the right way, with morality, but many of the characters have no (morality). I’m very anxious and troubled about the situation of rape and the rate it is happening and I wanted to express that in some way… it is increasing and affects our culture deeply. One can see many headlines in the newspapers and it can happen anywhere – a village or a city. I want the people and the government to think much more about this problem and find a way to solve it.

Tell us about your most recent book, Boyfriend, which was a success here in Cambodia and is now being translated into English and published in Australia?

Boyfriend is the tale of high school lovers – two young boys. This was the first gay book published in Cambodia, I was approached by many young gay men who felt inspired after they read it – also girls too though. Initially the boys start as friends, one a swimmer from Siem Reap who comes to study in Phnom Penh, and the other a gangster from a high school… and their friends all begin to think they are gay and talk badly to them, so the boys separate – but they feel like something is missing in their lives, and they get back together despite the criticisms from society. It explores themes such as homophobia, judgements… the message is no matter what gender or sexuality you are, love is always beautiful.

What do you think about the literature scene in Cambodia at the moment, particularly for young people?

I have a blog about writers… there are many, many young aspiring writers right now… they often contact me. I think the interest is there but there is a lack of training. Sadly, it’s often the younger kids with money, whose parents can afford to send them abroad for education or a special arts school, who get the training and education. There’s a lack of reading in this country among young people and that stifles the scene. How can you write without reading? Many kids, I notice, just read what texts they are prescribed at school, if even those. I think the government doesn’t really care about writers here. I think it’s therefore the responsibility of the writing community to foster networks and ways we can improve it.

Phnom Penh Noir is published via Heavenlake Press. The official launch will be on Friday, November 30, at the Foreign Correspondents Club. The authors and publishers will contribute 20 per cent of their earnings to selected charity organisations in Cambodia. The Phnom Penh Post is a media sponsor.

Recourse: The Phnom Penh Post

Read Full Post »


1. Roland Joffé
Fiction

លោក​ Roland Joffé គឺ​ជា​អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត​ម្នាក់​។ លោក​កើត​នៅ​ក្នុង​ប្រទេស​អង់​គ្លេស​​ នៅ​ក្នុង​ឆ្នាំ​ ១៩៤៥​។ ស្នាដៃ​របស់​លោក​នៅ​ក្នុង​សៀវភៅ​ Phnom Penh Noir មាន​ចំណង​ជើង​ថា Hearts and Minds​

2. James Grady
Fiction

ស្នាដៃ​រឿង​ប្រលោម​លោក​ដំបូង​របស់​ James Grady បាន​ថត​ជា​ខ្សែ​ភាព​យន្ត​ដោយ​ Robert Redford ក្រោម​ចំណង​ជើង​ថា Three Days of the Condor និង​បាន​ផ្តល់​ភាព​ជោគ​ជ័យ​ជា​ខ្លាំង​ដល់​​ការ​ងារ​​តែង​និពន្ធ​របស់​លោក​​ Grady រហូត​បាន​ក្លាយ​ខ្លួន​​ជា​អ្នក​និពន្ធ​ប្រចាំ​នៅ​ហូលីវូដ​។ លោក​ Grady រស់​នៅ​ក្នុង​ក្រុង​ Washington, D.C. ស្នាដៃ​​របស់​លោក​នៅ​ក្នុង​​សៀវភៅ​ Phnom Penh Noir​ មាន​ចំណង​ជើង​ថា The Fires of Forever

3. John​​​ Burdett
Fiction

លោក​ John Burdett ធំ​ធាត់​នៅ​ក្នុង​ភាគ​ខាង​ជើង​ទីក្រុង​ឡុងដ៍ និង ​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ​ Warwick កន្លែង​ដែល​លោក​បាន​អាន​អក្សរសិល្ប៍​អង់​គ្លេស​ និង​ អាមេរិក​។ លោក​បាន​​​លាឈប់​ពី​​ការ​ងារ​​នៅ​ទី​ក្រុង​ហុង​កុង ដើម្បី​​ចាប់​ផ្តើម​សរសេរ​ប្រលោម​លោក​។ សព្វ​ថ្ងៃ​ លោក​បាន​បោះ​ពុម្ព​​ប្រលោម​លោក​​ចំនួន​ប្រាំ​មួយ​រួច​មកហើយ​ ដោយ​រាប់​បញ្ចូល​ទាំងស៊េរី​​សៀវភៅ ដែល​​លក់​ដាច់​បំផុត​ឈ្មោះ​ថា Bangkok series ដូច​ជា​៖ Bangkok 8; Bangkok Tattoo; Bangkok Haunts and The Godfather of Kathmandu

4. Christopher G. Moore
Fiction, Thai language

លោក​ Christopher G. Moore គឺ​ជា​អ្នក​និពន្ធ​សញ្ជាតិ​កាណាដា​ និង​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​បង្កើត​ពាន​រង្វាន់​​ Vincent Calvino crime fiction series រួម​ទាំង​​ជា​ម្ចាស់​ស្នាដៃ​រឿង​ the Land of Smiles Trilogy ផង​ដែរ​។

5. Kosal Khiev
Fiction

Kosal Khiev គឺ​ជា​អ្នក​ចម្រៀង​ និង​សរសេរ​កំណាព្យ​សញ្ជាតិ​កម្ពុជា​។ លោក​កើត​នៅ​ក្នុង​ជំរុំ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​។​ ស្នាដៃ​របស់​លោក​ក្នុង​សៀវភៅ​ Phnom Penh Noir​ មាន​ចំណង​ជើង​ថា Broken Chains

6. Prabda Yoon

Fiction

Prabda Yoon កើត​នៅ​ក្នុង​ទី​ក្រុង​បាង​កក​ ហើយ​បាន​ចាក​ចេញ​ទៅ ​សហរដ្ឋ​អាមេរិក​នៅ​អាយុ​១៤​ និង​ត្រឡប់​មក​​វិញ​នៅ​អាយុ​២៦​ឆ្នាំ​។ លោក​សរសេរ​ស្នាដៃ​​ស្ទើរ​តែ​គ្រប់​ប្រភេទ​មិន​ថា រឿង​ខ្លី​ ប្រលោម​លោក​ អត្ថបទ​សាក​ល្បង​ អត្ថបទ​ភាព​យន្ត​ និង​ ទំនុក​ច្រៀង​។ កម្រង​ស្នាដៃ ​Kwam Na Ja Pen (Probability បាន​ឈ្នះ​ពាន​រង្វាន់​ the S.E.A. Write Award នៅ​ឆ្នាំ​២០០២​។

7. Bopha Phorn
Fiction

Bopha Phorn គឺ​ជា​អ្នក​សារព័ត៌មាន​ប្រចាំ​នៅ​ the Cambodian Daily។ ស្នាដៃ​នៅ​ក្នុង​សៀវភៅ​

Phnom Penh Noir របស់​ Bopha មាន​ចំណង​ជើង​ថា Dark Truths ដែល​ជា​ស្នាដៃ​​រឿងខ្លី​​ដំបូង​​របស់​ខ្លួន​​។

8. Giancarlo Narciso
Fiction

Giancarlo Narciso កើត​ និង ​ធំធាត់​នៅ​ក្នុង​ក្រុង​ Milano។ លោក​លង់​ស្នេហ៍​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេហ៍​យ៉ាង​ខ្លាំង​ ហើយ​ប្រលោម​លោក​ទាំង​១២​របស់​លោក​ សុទ្ធ​សឹង​តែ​និយាយ​អំពី​ប្រទេស​ក្នុង​តំបន់​​នេះ​ទាំង​អស់​​ ​ពិសេស​​បាន​ឈ្នះ​ពាន​រង្វាន់​ Incontro a Daunanda, Otherside and Singapore Sling ទៀត​ផង។ ស្នាដៃ​របស់​លោក​នៅ​ក្នុង​សៀវភៅ​ ​Phnom Penh Noir មាន​ចំណង​ជើង​ថា Play with Fire: A Sergio Biancardi Mystery

9. Christopher West
Fiction

Christopher West បាន​សិក្សា​​ទស្សនវិជ្ជា​នៅ​សាលា​ the London School of Economics, ហើយ​បន្ទាប់​ពី​បាន​បញ្ចប់​សាកលវិទ្យាល័យ​ លោក​បាន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​សរសេរ​។ ស្នាដៃ​​ប្រលោម​លោក​ថ្មី​ៗ​របស់​លោក​រួម​មាន​​៖ Death of a Blue Lantern, Death on Black Dragon River, Red Mandarin, និង​ The Third Messiah​ ។ ស្នាដៃ​នៅ​ក្នុង​ Phnom Penh Noir មាន​ចំណង​ជើង​ថា Orders។

10. Richard Rubenstein
Fiction

Richard Rubenstein គឺ​ជា​អ្នក​និពន្ធ​​ដែល​​មាន​ស្នាដៃ​​បោះ​ពុម្ព​​៨​ក្បាល​មក​ហើយ ​រួម​ទាំង​​សៀវភៅ​ដែល​លក់​ដាច់​បំផុត When Jesus Became God និង ​ស្នាដៃ​ចុង​ក្រោយ​ Reasons to Kill: Why Americans Choose War ផង​ដែរ​។ ស្នាដៃ​នៅ​ក្នុង Phnom Penh Noir មាន​ចំណង​ជើង​ថា​ Sabbatical Term

11. Suong Mak
Fiction

Suong Mak គឺ​ជា​អ្នក​​និពន្ធ​ខ្មែរ​មួយ​រូប​។ ស្នាដៃ​ប្រលោក​លោក​របស់​លោក​រឿង​ Boyfriend ដែល​ជា​ប្រលោម​លោក​​​ភាសា​ខ្មែរ​​ដំបូង​គេ​​ និយាយ​ពី​​ស្នេហារវាង​​បុរស​និង​បុរស​ កំពុង​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​អង់គ្លេស​។ស្នាដៃ​រឿង​ខ្លី​របស់​លោក​​នៅ​ក្នុង​សៀវភៅ​ Phnom Penh Noir ដែល​មាន​ចំណង​ជើង​ថា Hell in the City គឺ​ជា​រឿង​ភាសា​អង់គ្លេស​ទី​មួយ​របស់​លោក​។ បច្ចុប្បន្ន​លោក​មាន​អាយុ​២៦​ឆ្នាំ​ហើយ​។

12. Andrew Nette
Fiction

Andrew Nette គឺ​ជា​អ្នក​និពន្ធ​រស់​នៅ​ក្នុង​ទី​ក្រុង​ Melbourne ប្រទេស​អូស្ត្រាលី​។ លោក​ក៏​ជា​និពន្ធ​នាយក​​ប្រចាំ​ទស្សនាវដ្តី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធើណេត​មួយ​រូប​ដែរ​។ ស្នាដៃ​របស់​លោក​ Ghost Money គឺ​ជា​រឿង​ឧក្រិដ្ឋ​កម្ម​មួយ​ ស្តី​អំពី​ប្រទេស​កម្ពុជា ​ក្នុង​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩​។ ស្នាដៃ​នៅ​ក្នុង​សៀវភៅ​

Phnom Penh Noir របស់​លោក​មាន​ចំណង​ជើង​ថា Khmer Riche

13. Bob Bergin

Fiction

Robert Bergin គឺ​ជា​អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​១៤​អ្នក​ដទៃ​ទៀត ​ដែល​មាន​ស្នាដៃ​នៅ​ក្នុង​សៀវភៅ​ Phnom Penh Noir ។ ស្នាដៃ​របស់​លោក​ក្នុង​សៀវភៅ​នេះ​ មាន​ចំណង​ជើង​ថា Snake in the grass

14. Neil Wilford
Fiction

បន្ទាប់​ពី Neil Wilford បាន​សិក្សា​ប្រវត្តិសាស្ត្រ ​​និង​ អក្សរ​សាស្ត្រ​នៅ​ Manchester ប្រទេស​អង់​គ្លេស​ និង​ Illinois សហរដ្ឋ​អាមេរិក។​ លោក​បាន​ចាក​ចេញ​ពី​ភាគ​អាគ្នេហ៍ ​នៃ​ប្រទេស​អង់​គ្លេស​ មក​កាន់​​​អាស៊ី​អាគ្នេហ៍​ ហើយ​បាន​បន្ត​ជីវិត​រស់​នៅ​ ក្នុង​ទីក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ​២០០១​មក​ម្ល៉េះ​។​ Rebirth គឺ​ជា​ស្នាដៃ​​ទី​មួយ​ដែល​បាន​បោះ​ពុម្ព​នៅ​ក្នុង​សៀវភៅ ​​Phnom Penh Noir​

15. Christopher Minko
Songwriter

Christopher Minko គឺ​ជា​អ្នក​​ស្ថាប​និក​, អ្នក​និពន្ធ​បទ​ភ្លេង​, ទំនុក​ច្រៀង​, អ្នក​លេង​ហ្គីតា​ និង ​ជា​អ្នក​ចម្រៀង​សញ្ជាតិ​អូស្ត្រាលី​​នៅ​ក្នុង​ក្រុម​ “KROM” ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១០​ ជា​មួយ​ក្រុម​តន្ត្រី​ករ​ ​ខ្មែរ​​ជា​ច្រើនរូប​​ទៀត​។ លោក​បាន​​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ផ្ទះ​ទី​ពីរ​របស់​លោក​តាំង​ពី​ឆ្នាំ​ ១៩៩៦​ ម្ល៉េះ​។

ព័ត៌​មាន​លម្អិត​ពី​អ្នក​និពន្ធ​ សូម​ចូល​ទៅ​កាន់​៖ http://www.phnompenhnoir.com/

 

Read Full Post »


អាចហៅ Destination Saigon ថា Destination Cambodia បាននៅពេលមាន ប៉ាស្ព័រខ្មែរនៅពីលើដូច្នេះ! 😉

ផ្កាយNoVeLs*– Destination Saigon បានចេញផ្សាយរួចមកហើយនៅឆ្នាំ ២០១០ ដោយអ្នកនិពន្ធ Walter Mason ដែលជា Travel Writer សញ្ជាតិអូស្ត្រាលី។ Destination Saigon បានជាប់ចំណាត់ថ្នាក់ The Ten Best Travel Books កាលពីឆ្នាំ ២០១០ ដែលរៀបចំឡើងដោយ The Sydney Morning Herald។ អាស្រ័យដោយទទួលបានភាពជោគជ័យតាមរយៈស្នាដៃដំបូងនេះ Walter Mason បានត្រៀមខ្លួនចេញស្នាដៃទី២របស់ខ្លួនបន្ទាប់ទៀត ដែលនិយាយអំពីប្រទេសកម្ពុជាក្រោមចំណងជើងថា Destination Cambodia ។

អ្នកនិពន្ធសញ្ជាតិអូស្ត្រាលី Walter Mason

Walter Mason ស្គាល់ខ្ញុំលើកដំបូងតាមរយៈកាសែតអូស្ត្រាលីមួយច្បាប់ដែលចុះផ្សាយពីសៀវភៅ Boyfriend របស់ខ្ញុំ នៅក្នុងឆ្នាំ ២០១០។ បន្ទាប់មកគាត់ក៏ស្វែងរកឈ្មោះខ្ញុំនៅលើទំព័រ Facebook ហើយ Add Friend និងសាកសួរព័ត៌មានខ្ញុំអំពីប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។ Walter Mason ប្រាប់ថា ខ្ញុំគឺជាមិត្តភក្តិខ្មែរដំបូងគេបំផុត បើគិតនៅក្នុងសតវត្សរ៍ទី២១នេះ តែខ្ញុំក៏ជាមិត្តភក្តិចុងក្រោយគេដែរ ដែលបានជួបមុខគ្នាផ្ទាល់ បន្ទាប់ពីមិត្តភក្តិខ្មែរផ្សេងៗទៀតដែលខ្ញុំបានណែនាំឲ្យស្គាល់កាលពីចុងឆ្នាំ ២០១០ ។

ដំបូងស្មានថាគាត់កុហក លុះសួរទៅប្រាប់ថា First Cambodian Friend ប្រចាំសតវត្សរ៍ទី២១ 😛

 

Destination Saigon គឺជាសៀវភៅដំណើរផ្សងព្រេងមួយ ដែលងាយស្រួលអានបំផុត ព្រោះយើងអាចជ្រើសរើសយក Chapter ឬជំពូកណាមួយ មកអានមុនក៏បានដែរ។ នៅក្នុងចំណោម ៤៧ Chapter ដែលខ្ញុំបានអាន ខ្ញុំចូលចិត្ត Chapter ដែលមានចំណងជើងថា Mr Buddha ជាងគេ។ គ្រាន់តែឃើញចំណងជើង ក៏ចាប់អារម្មណ៍ចង់អាន តែបន្ទាប់ពីអានរួច ខ្ញុំគិតថា បើដូរដាក់ជា Mr & Mrs Buddha ប្រហែលជាកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀត។ ថ្វីបើ Mr Buddha ជាជំពូកដែលខ្ញុំចូលចិត្តជាងគេ តែជំពូកដែលខ្ញុំចាប់ផ្តើមអានមុនគេគឺ Ice Cream in Quy Nhon ហើយហេតុផលអ្វី ដែលខ្ញុំជ្រើសរើសអានជំពូកនេះ សាមីខ្លួនអ្នកនិពន្ធផ្ទាល់ដឹងច្បាស់ណាស់! 😉

 

Ice Cream in Quy Nhon ជំពូកដំបូងដែលខ្ញុំជ្រើសរើសអាន

Walter Mason ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូងនៅឆ្នាំ ១៩៩៦។ សរុបមកដល់ឆ្នាំ២០១២នេះ Walter Mason ធ្លាប់មកកាន់ប្រទេសកម្ពុជាចំនួន៤ដងហើយ។ ចំពោះសៀវភៅ Destination Cambodia អ្នកនិពន្ធសញ្ជាតិអូស្ត្រាលីរូបនេះ បានចំណាយពេលយូរដល់ទៅជិតពីរឆ្នាំដើម្បីបញ្ចប់វា។ Walter Mason រំពឹងទុកថា Destination Cambodia នឹងចេញផ្សាយជាផ្លូវការនៅក្នុងខែ មេសា ឆ្នាំ ២០១៣ ខាងមុខនេះ។ ដូច្នេះសូមរង់ចាំជាវមកអាន និងតាមដាន ទាំងអស់គ្នាថា Destination Cambodia មានអ្វីប្លែក និង អស្ចារ្យពី Saigon Destination?

Mr Buddha ជំពូកដែលខ្ញុំស្រឡាញ់ជាងគេ និងចង់ដូរជា Mr&Mrs Buddha 😉

បញ្ជាក់៖ លោកអ្នកអាចរកទិញ Saigon Destination បាននៅ Monument Bookshop ក្បែរវិមានឯករាជ្យ លើដងវិថី ព្រះនរោត្តម រាជធានីភ្នំពេញ។ ពិសេសអាចទទួលព័ត៌មានបន្ថែមពីអ្នកនិពន្ធបាន តាមរយៈប្លក់របស់អ្នកនិពន្ធផ្ទាល់http://www.waltermason.com/ ឬ ហ្វេសប៊ុក https://www.facebook.com/waltermason

Read Full Post »


ផ្កាយNoVeLs*– អស់រយៈពេលពីរថ្ងៃហើយ ដែលខ្ញុំទុកការងារប្រែសៀវភៅរបស់ខ្ញុំចោលដោយមិនបានប៉ះពាល់បន្តិចសោះ នេះក៏ព្រោះតែរវល់ពិចារណា នឹងកិច្ចសន្យាដ៏ស្មុគស្មាញ និងវែងអន្លាយមួយ(៨ទំព័រ)ដែលខ្ញុំបានទទួលពីគ្រឹះស្ថានបោះពុម្ពផ្សាយ Heaven Lake Press ប្រទេសថៃ។

ជាលើកទី១ និងជាការចាប់ផ្តើមថ្មីមួយ នៅក្នុងជីវិតអ្នកនិពន្ធដ៏ក្មេងខ្ចីរបស់ខ្ញុំ ដែលបានទទួលនិងធ្វើកិច្ចសន្យាឆ្លងប្រទេសតាមរយៈ អ៊ីមែល និង ប៉ុស្តិ៍ប្រៃសណីយ៍(Postal Address)ដើម្បីវាតទីកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិ ជាមួយអ្នកនិពន្ធ The New York Times Bestsellers

មិនប៉ុន្មានខែទៀត ខ្ញុំនឹងក្លាយជាអ្នកនិពន្ធខ្មែរដំបូងគេ ដែលមានឈ្មោះនៅលើទំព័រ អាម៉ាហ្សូន(Amazon) ដែលជាគេហទំព័រលក់សៀវភៅ E-BOOK ដ៏ធំជាងគេមួយនៅលើពិភពលោក។

Phnom Penh Noir ប្រជុំទៅដោយរឿងដែលពណ៌នាពីជ្រុងងងឹតនៃរាជធានីភ្នំពេញ នឹងបង្ហាញខ្លួនជាផ្លូវការនៅខែតុលានេះ ដោយរួមមានអ្នកនិពន្ធល្បីៗពី The New York Times Bestsellers និង អ្នកនិពន្ធខ្មែរបីរូប(ពីររូបផ្សេង អាចជាអ្នកនិពន្ធទំនុកច្រៀង និងគំនូរ?) ដែលបានឆ្លងកាត់ការជ្រើសរើសយ៉ាងម៉ត់ចត់ពីគណៈកម្មការ Phnom Penh Noir

ខ្ញុំតែងតែបានទទួលអ៊ីមែលសរសើរពី Editor របស់ Phnom Penh Noir ថា រឿង «នរកកណ្តាលក្រុង»“Hell in the Ciry” គឺជារឿងមួយដែលមានលក្ខណៈNoir(ងងឹត)គ្រប់ជ្រុងជ្រោយស័ក្តិសមជា រឿង Noir នៅក្នុង Phnom Penh មែន។ ទោះជាយ៉ាងនេះក្តី ខ្ញុំពុំសូវពេញចិត្តនឹងស្នាដៃរឿងនេះប៉ុន្មានទេ ព្រោះប្រើពេលខ្លីក្នុងការបញ្ចប់(២ថ្ងៃ,២៥ទំព័រ) និងមិនបានបញ្ចប់ដោយប្រើ Twisted-Ending ដូចរឿង សាកសពនៅក្រោមគ្រែ, ខ្មោចអ្នកជិតខាង ឬ អ្នកទោស ដែលជាសិល្ប៍វិធីមួយដែលខ្ញុំពេញចិត្តបំផុតក្នុងនាមជាអ្នកនិពន្ធ Crime, Horror, និង Detective។

ពេលនេះ កិច្ចសន្យាបានបញ្ចប់ជាស្ថាពរហើយ គឺនៅរង់ចាំតែថ្ងៃបង្ហាញខ្លួន និង កើបលុយប៉ុណ្ណោះ! (ហិហិ… និយាយលេងសើចទេ កុំទុកជាការពិតអី! :D) ទីតាំងបង្ហាញខ្លួនជាផ្លូវការអាចនឹងធ្វើឡើងនៅ ជាន់លក់សៀវភៅផ្ទាល់ដី ផ្សារទំនើបសុវណ្ណា, សូរិយា… ឬសណ្ឋាគារណាមួយក្នុងរាជធានីភ្នំពេញ(មិនច្បាស់ការ)។ អ្នកអានដែលទៅទិញសៀវភៅក្នុងថ្ងៃនោះ នឹងបានឃើញមុខពិតដ៏សែនស្រស់សង្ហា( 😛 )របស់អ្នកនិពន្ធអាថ៌កំបាំងម្នាក់នេះ ពិសេសបានទទួលការបញ្ចុះតម្លៃពិសេស រួមទាំងហត្ថលេខារបស់អ្នកនិពន្ធផង។ 😀

Read Full Post »


អ្នកនិពន្ធ Bangkok Noir

អ្នកនិពន្ធ Bangkok Noir ពេលសៀវភៅចេញផ្សាយ

ផ្កាយNoVeLs*– កាលពីរាត្រីថ្ងៃទី ០៣ ឧសភា កន្លងទៅនេះ មានការជួបជុំមួយនៅសណ្ឋាគារ Nine Hotel របស់អ្នកនិពន្ធសៀវភៅ Phnom Penh Noir ចំនួន០៦រូប ដោយក្នុងនោះមានអ្នកនិពន្ធខ្មែរមួយរូប គឺខ្ញុំនេះឯង 😀 ។

ការប្រជុំចាប់ផ្តើមនៅម៉ោង៧ ហើយបញ្ចប់ទៅវិញនៅម៉ោង៩ ដោយជាលទ្ធផលខ្ញុំឥតបានទទួលអ្វីសោះ!(ព្រោះដូចដឹកគោទៅមើលទូរទស្សន៍ ហុហុ 😦 )

ពិតជាការជួបជុំមួយដ៏រំភើបញាប់ញ័រ(បើមិនញ័រទើបជារឿងចម្លែក!) ព្រោះខ្ញុំប្រៀបដូចជាមនុស្សកំពុងវង្វេងផ្លូវនៅក្នុងព្រៃអាម៉ាហ្សូនអ៊ីចឹង គឺបើខ្ញុំសួរ ហើយគេឆ្លើយ ឬខ្ញុំនិយាយ គេស្តាប់ ទើបខ្ញុំដឹងថា យើងកំពុងពិភាក្សាគ្នាពីរឿងអ្វី។ តែបើក្រុមគេ(អ្នកនិពន្ធអាគាំង) និយាយគ្នាវិញ គឺចប់តែម្តង ព្រោះខ្ញុំបានតែញញឹមមួយមុខ! ហាសហាហា… 😛

សឹងតែធ្វើឲ្យខ្ញុំបាក់ស្បាតចំពោះការជួបជុំគ្នាលើកដំបូងនេះ តែម្នាក់ៗសុទ្ធតែលើកទឹកចិត្តខ្ញុំឲ្យផ្ញើរឿងជូនពួកគេ ព្រោះគេចង់បានសំឡេងអ្នកនិពន្ធខ្មែរនៅក្នុងសៀវភៅ Phnom Penh Noir នេះ។

បើប្រាប់ឲ្យសរសេររឿងថ្មី ខ្ញុំពិតជាគ្មានពេលសរសេរទាន់ទេ។ ដូច្នេះប្រិយមិត្តអ្នកអានដែលធ្លាប់តាមដានរឿងរបស់ខ្ញុំកន្លងមក តើខ្ញុំគួរផ្ញើរឿងមួយណាទៅចូលរួម ក្នុងប្រភេទរឿង ឃាតកម្ម?

Read Full Post »


ផ្កាយNoVeLs*– Phnom Penh Noir គឺជាគម្រោងការណ៍មួយ នៃការប្រមូលរួបរួមរឿងខ្លីប្រភេទឃាតកម្ម, ចារកម្ម ឬឧក្រិដ្ឋកម្មផ្សេងៗ ដែលកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងតំបន់ដែលពាក់ព័ន្ធនាពេលរាត្រីកាល។

គម្រោងការណ៍នេះ មានការចូលរួមពីអ្នកនិពន្ធបរទេសល្បីៗជាច្រើនរូប ដោយមានរួមបញ្ចូលអ្នកនិពន្ធខ្មែរនៅក្នុងនោះផង ដោយខ្ញុំគឺជាម្នាក់ដែលបានទទួលអ៊ីមែលអញ្ជើញឲ្យចូលរួមសរសេរដែរ។

រឿងរបស់អ្នកនិពន្ធ ដែលត្រូវបានជ្រើសរើសយកទៅបោះពុម្ពរួមគ្នាក្នុងសៀវភៅ Phnom Penh Noir នឹងទទួលបានតម្លៃតបស្នង ១០%លើតម្លៃសៀវភៅក្រដាស និង ២៥% ចំពោះសៀវភៅអេឡិចត្រូនិច e-book ។

អ្នកនិពន្ធក្នុងពិធីសម្ពោធន៍សៀវភៅ Bangkok Noir

ដំណឹងនេះ ធ្វើឲ្យខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំង ពិសេសឆ្ងល់ថា តើពួកគេ(ម្ចាស់គម្រោងការណ៍នេះ) ស្គាល់ឈ្មោះខ្ញុំតាមរបៀបណា? ហេតុអ្វីគេដឹងថា ខ្ញុំចូលចិត្តសរសេររឿងប្រភេទនេះ(Crime Fiction) ខណៈដែលពួកគេជាជនជាតិបរទេស មិនចេះអានអក្សរខ្មែរ?

គួររម្លឹកដែរថា ម្ចាស់គម្រោងការណ៍ ធ្លាប់ធ្វើ Bangkok Noir ម្តងរួចមកហើយកាលពីឆ្នាំ២០១១កន្លងមកនេះ ដោយមានការចូលរួមពីអ្នកនិពន្ធ ១២ រូប រួមដោយរឿងខ្លី ១២រឿង។

តាមរយៈវ៉ិបសាយ bangkoknoir.info ខ្ញុំសង្កេតឃើញថា អ្នកនិពន្ធដែលចូលរួមសរសេរសៀវភៅ Bangkok Noir ភាគច្រើនគឺសុទ្ធតែជាជនជាតិបរទេស ឯជនជាតិថៃមានតែម្នាក់ ឬពីរនាក់គ្រាន់ជាតំណាងប្រទេសប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្នកនិពន្ធទាំងនោះសុទ្ធតែចាស់ៗ ចុះចំណែកខ្ញុំ? មិនទាន់មានអាយុពាក់កណ្តាលពួកគាត់ផងហ្នឹង! Y_Y

អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យខ្ញុំគេងមិនលក់ពីរបីថ្ងៃជាប់ៗគ្នាមកហើយ ព្រោះកំពុងតែខ្វាយខ្វល់ថា តើខ្ញុំគួរជ្រើសរើសរឿងឧក្រិដ្ឋកម្មណាមួយ ដើម្បីចូលរួមក្នុងគម្រោងការណ៍នេះ? ឬមួយខ្ញុំត្រូវសរសេររឿងថ្មី???

ចុះប្រិយមិត្តអ្នកអាន មានអ្វីចង់ណែនាំខ្ញុំទេ? សូមជួយផ្តល់មតិយោបល់ផង!! 😀

  • អានបន្ថែម៖

Pythonの案件には何がある?

http://www.phnompenhnoir.com/

Read Full Post »

Older Posts »