Feeds:
ប្រកាស
មតិ

Archive for the ‘សេណារីយោ(នាដកថា)’ Category


vientianale_a41

ភាពយន្ត​ខ្នាត​ខ្លី​រឿង​«ស.ដកម៉ៃ» ឬ «បាច់ផ្កាសម្ងាត់»

អត្ថបទ​ភាពយន្ត​ដោយៈ អាច​ម៍​ផ្កាយ(ឆ្នាំ​ទី២)

ដឹកនាំ​សម្តែង​ដោយៈ ឡឹក ជំនោរ(ឆ្នាំ​ទី៥)

ជំនួយ​ការ​ដឹកនាំៈ អាច​ម៍​ផ្កាយ

សម្តែង​ដោយៈ និស្សិត​មហាវិទ្យាល័យ​អក្សរសាស្ត្រឆ្នាំទី៣និង​ទី៤

ថត​ដោយៈ និស្សិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្នាំ​ទី៤

ទីប្រឹក្សាៈ សាស្រ្តាចារ្យ​ ប៊ុនថាន់​ ផុងភិជិត

បញ្ជាក់ៈ

  • ភាពយន្ត​ខ្នាត​ខ្លី​នេះ​ មា​ន​៦សេកង់(៦ឆាក) ពេល​នេះ​ថត​បាន​៣សេកង់​ហើយ។ នៅ​ពេល​ថត​ចប់​ រឿង​នេះ​នឹង​ត្រូវ​យក​ទៅចូល​រួម​ប្រកួត​ប្រជែង​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០០៩។
  • អត្ថបទ​ភាពយន្ត​នឹង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ និង​ ដាក់​ផ្សាយ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្លក់​អាចម៍​ផ្កាយ
  • ដាក់​បញ្ចាំង​ឆាប់ៗ​នេះ​ នៅ​រោង​ភាពយន្ត​អាចម៍​ផ្កាយ​ស៊ីណេម៉ា!!!

 

Read Full Post »


សេកង់ ទី៨

ពេល វេលាៈ ពេល ល្ងាច, ពេល យប់

ទីកន្លែងៈ ផ្ទះ កាណាន , ផ្ទះថៅកែ ហុង , អ្នក ការពារ ពីរ នាក់ , ពូសន

សម្លៀក បំពាក់ៈ កាណាន ខោអាវ យឺត , ផានី សំពត់ ខ្លី , ណារ៉ា ខោខ្លី ខ្លួន ទទេ , ថៅកែ ហុង ខោអាវ ដៃ វែង , អ្នក ការ ពារ ខោអាវ កំប្លេ

កាណាន បង្វិល រទេះ ខ្លួន ឯង យឺត ៗទៅ ឈប់ នៅ មាត់ បង្អួច មើល ទៅ ណារ៉ា កំពុង បញ្ចេញ ស្នៀត ប្រដាល់ ម្នាក់ ឯង

លេច រូប ភាព ស្រមៃ កាណាន ពី ក្មេង កំពុង ហាត់ ស្នៀត គុន នៅ កៀន ផ្ទះ ពូម្នាក់ ដើរចូល មក អង្គុយ លើ គ្រែ ឬស្សី ក្រោម ម្លប់ ឈើ ក្បែរ នោះ

ពូសនៈ ណានឯងគិត តែ ខំ ដាល់ ទៅ ! បណ្តោយ ឲ្យ ប្រពន្ធ ទៅ ច្រៀង បែប នេះ ប្រយ័ត្ន គេ ហោះ ហើរ ចោល បាត់

ពេល យប់ ឡាន ទំនើប មួយ បើក មក ឈប់ មុខ ផ្ទះ ផានី បើក ទ្វារ ឡាន ចុះ

កាណាន ច្រត់ ដៃ នៅ មាត់ បង្អួច មុខមាំ

ផានី បើក ភ្នែក ធំៗខាំមាត់ រលីង រលោង ទឹក ភ្នែក ស្រែក ដាក់ កាណាន(នាង អុក ទ្រូង ខ្លួន ឯង ផង យំផង )

ផានីៈ ហេតុ អ្វី ក៏ បង គ្មាន ការ ជឿជាក់ លើ ប្រពន្ធ ខ្លួន ឯង ? ខ្ញុំ ចុះ ចោល ម្តាយ ! ចោល គំនរ ទ្រព្យ សម្បត្តិ មក ស៊ី អត់ ឃ្លាន ជាមួយ បង ! ព្រោះ តែ បេះ ដូង បេះ ដូង នេះ នែ៎! បងដឹង ដែរទេ?

កាណាន ងាក មុខ ផាំង មករក ផានី

កាណានៈ តែ ពេ នេះ អូន ប្រហែល កំពុង ស្តា្យក្រោយ ហើយ!

ស្វាង ស្រមៃ កាណាន ដក ដង្ហើម ធំ(សម្លេង ឮពីអារម្មណ៍)

កាណានៈ កូន កំពុង ដើរ លើ ផ្លូវ ចាស់ របស់ ពុក ហើយ! ថ្ងៃ ក្រោយ ចង់ ស្តាយ ក៏ ហួស ពេល ដែរ!

ណារ៉ា កំពុង ក្តាប់ ដៃ ដាល់ ទៅមុខ ទាត់ មក បង្វិល ខ្លួន លោត ទាត់ ម្តង ២ជើង ផ្ទួនៗ

រូប ថត ណារ៉ា ដាល់ ផ្តួល គូ ប្រកួត នៅ លើសង្វៀន ប្រដាល់ ច្រើន សន្លឹក ត្រូវ គេ បោះ ម្តង មួយ ទៅ លើ តុ សាឡុង មាន គូ ប្រកួត បរទេស ផង

ថៅ កែ ហុង ទុក ពុក មាត់ ស្រមូម កំពុង មើល រូប ថត ណារ៉ាជាមួយ ជំនិត ការពារ ខ្លួន ២នាក់ ក្នុង បន្ទប់ កញ្ចក់ ក្នុង ភូមិ គ្រឹះ ដ៏ ធំ មួយ

ថៅ កែ ហុង ញញឹមងក់ ក្បាល តិចៗ លើក រូប ថត មួយ សន្លឹក ឡើង យឺតៗ

ហុងៈ ល្បិច ប្រដាល់ ខ្ពស់ គ្រាន់ បើ ! យើង ពេញ ចិត្ត ម្នាក់ នេះ ពួក ឯង ត្រូវ ទៅ ទិញ ខ្លួន គេ ឲ្យ បាន សម្រាប់ ល្បែង ភ្នាល់ របស់ យើង។

សេកង់ ទី

ពេល វេលាៈ ពេល យប់

ទីកន្លែងៈ ផ្ទះណារ៉ា

តួសម្តែងៈ ណារ៉ា កាណាន បូព្រឹក្ស

សម្លៀក បំពាក់ៈ ណារ៉ា ខោ អាវ យឺត, កាណាន សារុង អាវ កសន្ទះ, រដ្ឋា ខោអាវ កំប្លេ នៅ ផ្ទះ

ពេល យប់ ណារ៉ា កំពុង រត់ ជ្រុំ មួយ កន្លែង យកសាច់ ដុំ ជើង នៅ ទីធ្លា មុខ ផ្ទះ

បូព្រឹក្ស លបៗ អើត មើ ទៅបន្ទប់ ឪពុក ឃើញ ឪពុក ដេក លើ គ្រែ ហើយនាង លបៗចេញ ទៅ ក្រៅ លូន ចូឡល តាម ប្រឡោះ របង ឆ្លង ទៅ ផ្ទះ មួយ នៅ ជាប់ របង គ្នានោះ

ណារ៉ា ក្រឡេក ឃើញ ឈប់ ហាត់ លប ៗទៅ តាម ក្រោយ ប្អូន ដែរ។

Read Full Post »


សេកង់​ទី៧

ពេល​វេលាៈ យប់​ដដែល

ទីកន្លែងៈ ផ្ទះលីឡា

តួសម្តែងៈ ពិសិដ្ឋ, លីឡា

សម្លៀក​បំពាក់ៈ ពិសិដ្ឋ​ខោអាវ​កំប្លេ​ដំណេក, លីឡា​អាវ​រ៉ូប​ដំណេក

-យប់​ដដែល​ នៅ​ក្នុង​បន្ទប់​ដំណេក​នៃ​ភូមិ​គ្រឹះដ៏​ទំនើប​មួយ​ លោក​សិដ្ឋ​ស្លៀក​ពាក់​ខោអាវ​ដំណេក អង្គុយ​ផ្អែក​ខ្នង​នឹង​ក្បាលគ្រែ​ដាក់​ខ្នើយ​ឱប​លើ​ភ្លៅ កំពុង​ចុចប្រដាប់​បញ្ជា​ប្តូរ​បុស្ត៍​ទូរទស្សន៍​មើល​។

នារី ក្មេង ស្អាត ឆើត ឆាយ ម្នាក់ ពាក់ អាវ ដំណេក ចេញ ពីបន្ទប់ ទឹក កំពុង ដោះ ប្រដាប់ ក្តោប សក់ កុំ ឲ្យ ទទឹក ដាក់ នៅ លើ ទូ សម្អាង រួច រលាស់ សក់ ចូល មក អង្គុយ ប្រកៀក លោក សិដ្ឋ ញញឹម ម្ញ៉ិក ម្ញ៉ក់

លីឡាៈ បង​មក​នៅ​ជា​មួយ​អូន​រាល់​យប់​បែប​នេះ លោក​ស្រី​ផ្ទះ​ធំ​មិន​ខឹង​ទេ​អ្ហេះ?

-សិដ្ឋ​ញញឹម​ស្ងួត​ងាក​មក​ឱប​ថើប​លីឡា

សិដ្ឋៈ មនុស្ស​មាន​កំហុស​រាប់​មិន​អស់​ដូច​គេ​នោះ​ មាន​សិទ្ធិ​ស្អីមក​ហួង​ហែង​បង? បង​សុខ​ចិត្ត​រស់​នៅ បិទ​បាំង​មុខមាត់​រៀង​ខ្លួន​ជាង​២០​ឆ្នាំ ចាត់ទុក​ថាបង​ល្អ​បំផុត​ហើយ!

-លីឡា​ផ្តេក​ក្បាល​លើ​ទ្រូង​ពិសិដ្ឋ

លីឡាៈ បើ​បង​គិត​រឿង​មុខ​មាត់​យ៉ាង​នេះ​ ពេល​ណា​ទើប​អូន​បាន​ធ្វើ​ជា​ភរិយា​ពេញ​មុខ​របស់​បង​នោះ​?

-សិដ្ឋ​កៀក​ចង្កេះ​លីឡា

សិដ្ឋៈ ពេញ​មុខ​ឬ​មិន​ពេញ​មុខ​ វា​មិន​សំខាន់​ទេ សំខាន់​ត្រង់​ថា​បេះ​ដូង​បង​នៅ ជាមួយ​អ្នក​ណា?

-លីឡា​ញញឹម​ស្រស់​ គេ​ឱបគ្នា​យ៉ាង​ណែន​ សិដ្ឋ​បបោស​អង្អែល​លីឡា​ដោយ​ភាព​ថ្នាក់​ថ្នម​​រមៀល​ពេញ​គ្រែ

-លោក​ស្រីផានី​អង្គុយ​សិត​សក់​បង្អូស​ក្រាសមួយៗសម្លឹង​ខ្លួ​ន​ឯង​ក្នុង​កញ្ចក់​ទូសម្អាង​មុខ​ស្រពោន

-​ឃើញ​រូប​ភាព​ភ្លឹប​ភ្លែត​ ម្ត​ង​ឃើញ​រូប​សិដ្ឋកំពុង​ប្រលែង​ប្រពន្ធ​ក្មេង​ ម្តង​ឃើញ​ផានី​អង្គុយ​ចុះ​យឺតៗ​លើ​គ្រែ លូក​ដៃ​អង្អែល​ខ្នើយ​មួយ​គូថ្នមៗ ទឹក​មុខ​ឈឺ​ចាប់​ក្រៀម​ក្រំ

-ឃើញ​សិដ្ឋ​ឱប​ថើប​លី​ឡា​ ឃើញ​ផានី​ប្រាស​ខ្លួន​ដេក​ស្រវា​ទាញ​ខ្នើយ​ឱប​មក​លើ​ទ្រូង​ ទឹក​ភ្នែក​ហូរ​ស្រក់​យឺត​ៗ​ពី​រង្វង់​ភ្នែក

Read Full Post »


សេកង់ទី២

ពេលវេលាៈ ពេលយប់

ទីកន្លែងៈ ភោជនីយដ្ឋាន, ផ្ទះណារ៉ា

តួសម្តែងៈ លោកពិសិដ្ឋ លោកស្រីផានី ភូមិន្ទ បូ្រព្រឹក្ស អ្នកបម្រើតុ ភ្ញៀវក្នុងហាងច្រើននាក់

សំលៀកបំពាក់ៈ ពិសិដ្ឋ ភូមិន្ទ ខោអាវដៃវែង​, បូព្រឹក្សខោជើងវែងអាវយឺតដៃវែង, លោកស្រីផានីអាវសាច់សូត្រកំប្លេ

ពេលយប់

នៅភោជនីយដ្ឋានរាត្រីមួយ នៅម្តុំព្រែកលាបដែលមានវង់តន្ត្រីនិងអ្នកចម្រៀងច្រៀងកំដរ

បូព្រឹក្សស្លៀកខោចាស់ពាក់អាវយឺត ពាក់ខ្សែចងប្រអប់ជ័រដាក់កាសែតនិងវីស៊ីឌីចម្រៀងនៅនឹង ដើរលក់តាមតុភ្ញៀវដែលមកបរិភោគអាហារ

បូព្រឹក្សៈ លោកប្រុសៗជួយទិញវីស៊ីឌីចេញថ្មីទៅ សុទ្ធតែបទពិរោះ

ប្រុសៗកំពុងនាំគ្នាក្លែមផឹកប៊ីយៀ ជល់កែវគ្នាងាកមកញាក់មុខដាក់បូព្រឹក្សរបៀបខិល

ភ្ញៀវៈ ជួយទិញក៏បានតែដាក់មួយបទសិនមកអាស្រី​!

បូព្រឹក្សច្រៀងគោកមួយវគ្គភ្លាម

ពួកភ្ញៀវនាំគ្នាទះ​​ដៃបន្ទរ

អ្នកបម្រើតុលើកម្ហូបមកទើសនឹងបូព្រឹក្សក៏ស្តីឲ្យនាង

អ្នកបម្រើៈ នែ៎នាង! ចង់លក់ចង់ដុរទៅឲ្យផុតពីផ្លូវបន្តិចបានទេ​? តិចខានបានមកលក់នៅទីនេះទៀត​!

បូព្រឹក្សងក់ក្បាលឱនលំទោន

បូព្រឹក្សៈ សុំទោស​!​ សុំទោស

នៅតុមួយនៅកន្លែងពិសេសលោកពិសិដ្ឋលោកស្រីផានីនិងកូនប្រុសភូមិន្ទកំពុងនាំគ្នាបរិភោគអាហារលោកពិសិដ្ឋលូកដួសម្ហូបដាក់ឲ្យភរិយា ញញឹមបន្តិច

ពិសិដ្ឋៈសាកញ៉ាំជើងទាបន្តិចទៅអូនឆ្ងាញ់ណាស់!

លោកស្រីញញឹមដាក់ប្តី

ផានីៈ ច៎ាសអរគុណ!

ភូមិន្ទកំពុងកាន់កែវភេសជ្ជៈ ដៀងភ្នែកមើលទៅឪពុកម្តាយដោយមុខស្ងួតរួលើកែវផឹកយឺត

នៅតុក្បែរនោះមានគ្រួសារមួយមានគ្នា,នាក់ កំពុងបរិភោគដែរ

ភរិយាកេះស្វាមីបូញមាត់ទៅតុលោកសិដ្ឋនិយាយតិចៗប្រាប់ប្តី

ភរិយាៈ នោះហ្ន៎បង! លោកពិសិដ្ឋអ្នកជំនួញធំល្បីឈ្មោះនាំភរិយានិងកូនមកទីនេះដែរ​! មើលទៅគ្រួសារគាត់មានសេចក្តីសុខមែនទែន!

ប្តីញញឹមឆ្លើយ

ប្តីៈ ខាងប្រពន្ធអ្នកមានជាន់ចាស់​! ខាងប្តីអ្នកជំនួញលំដាប់ខ្ពស់ទៀតត្រូវតែមានសេចក្តីសុខ​! មានទុក្ខយ៉ាងម៉េចកើតនោះ​?

ផានីប្រឹងស្តាប់ប្តីប្រពន្ធតុជិតនោះនិយាយបន្តិចមុខគាត់ស្ងប់រួចឈ្ងោកដួសបាយបរិភោគយ៉ាងស្ងៀមស្ងាត់

បូព្រឹក្សដើរចូលមកពីក្រោយខ្នងលោកស្រីផានីនាងឱនលំទោនដោយគោរព

បូព្រឹក្សៈ លោកស្រីជួយទិញវីស៊ីឌីខ្ញុំទៅសុទ្ធតែចម្រៀងចេញថ្មីទាំងអស់​!

លោកស្រីផានីងាកមុខមក​(ស្កុបយឺតៗ)

បូព្រឹក្សធ្វើភ្នែកស្លឺធ្លាក់ទឹកមុខបបូរមាត់នាងញ័រដៃដែលកំពុងកាន់វីស៊ីឌីក៏ញ័រ

ជើងនាងឈានថយក្រោយយ៉ាងលឿន

ភ្នែកផានីមើលទៅចំប្រជ្រុយនៅចុងភ្នែកខាងស្តាំរបស់បូព្រឹក្សលោកស្រីប្រែទឹកមុខដូចជាភាំងបន្តិច

ផានីៈ នាងមានវ៉ុលណាខ្លះ​?

បូព្រឹក្សដើរចេញយ៉ាងលឿនមិនឆ្លើយ

លោកសិដ្ឋជ្រួញចិញ្ចើមបន្តិច

ពិសិដ្ឋៈ ក្មេងស្រីនេះខួរក្បាលមិនល្អទេដឹង​?

ភូមិន្ទតាមមើលបូព្រឹក្សដែលចេញផុតពីហាងទៅក្រៅតែម្តង

ផានីមើលទៅបូព្រឹក្សភាំងទឹកមុខប្រែប្រួលដូជាត្រេកអរបន្តិចស្រងូតស្រងាត់បន្តិច

សេកង់ទី

ពេលវេលាៈ យប់ដដែល

ទីកន្លែងៈ មុខភោជនីយដ្ឋាន

តួសម្តែងៈ ណារ៉ា​, បូព្រឹក្ស

សម្លៀកបំពាក់ៈ ណារ៉ាខោជើងវែងអាវយឺត​, ​បូព្រឹក្សដូចសេកង់ទី

ណារ៉ាអង្គុយចាំប្អូននៅក្រោមសរសរដងគោមមុខហាងឃើញប្អូនស្រីចេញមកកំពុងគ្រវាសដៃជូតទឹកភ្នែកផងណារ៉ាបើកភ្នែកធំៗស្ទុះទៅចាប់ស្មាបូព្រឹក្ស

ណារ៉ាៈ មានពួកស្រវឹងលុកលាន់អូនមែនទេ​? ប្រាប់មកបងនឹងទៅប្រដៅពួកវា​!

បូព្រឹក្ស​​ចាប់ដៃបងជាប់ទឹកភ្នែករលីរលោង

បូព្រឹក្សៈ គ្មានអ្នកណាធ្វើអ្វីខ្ញុំទេបង​! ខ្ញុំចង់ទៅផ្ទះមិនលក់ទៀតទេ!

ណារ៉ាមើលមុខបូព្រឹក្សទ្រង់ឆ្ងល់រួចងក់ក្បាល

សេកង់ទី

ពេលវេលាៈយប់ដដែល

ទីកន្លែងៈ ផ្ទះណារ៉ា

តួសម្តែងៈ ណារ៉ា​,បូព្រឹក្ស

សម្លៀកបំពាក់ៈ ដដែលដូចសេកង់

យប់ដដែលបូព្រឹក្សអង្គុយសំកុកនៅលើបង់ថ្មក្រោមដើមឈើធំមុខផ្ទះងើបមុខសម្លឹងដួងច័ន្ទមួយចំណិតតូចត្រូវពពកបាំងបិទ រួចបន្ធូរដង្ហើមធំ ដៃកាន់រូបថតកាណាន ផានីនិងកូននៅពីតូចមើល

ណារ៉ាដើរចូលទៅបន្ទប់​​ឪពុកឃើញឪពុកដេកលក់ក៏លាតភួយថ្មមៗដណ្ដប់ឲ្យរួចដើរចេញមកមុខផ្ទះឃើញបូព្រឹក្សអង្គុយសំកុកមុខស្រពោន

ណារ៉ាដើរមកច្រត់ដៃលើកៅអីក្រោយខ្នងបូព្រឹក្សឈ្ងោកមើលមុខប្អូន

ណារ៉ាៈ មានរឿងអ្វីមិនសប្បាយចិត្តអូនគួរតែប្រាប់បង​! ព្រោះយើងមានតែពីនាក់បងប្អូនប៉ុណ្ណោះ​!

បូព្រឹក្សងាកមកខ្ទប់ក្បាលនឹងខ្លួនណារ៉ាទឹកភ្នែករមៀលធ្លាក់ចុះយឺតនាងខាំមាត់លេបទឹកមាត់ទាំងអួលបំពង់

បូព្រឹក្សៈ អូនបានជួប​… ជួបនឹងមនុស្សដែលមិនចង់ជួប​! គ្រួសារពួកគេមានសុភមង្គលណាស់​… ផ្ទុយស្រលះពីយើង​… ខ្ញុំនៅចំនាំមុខគាត់នៅក្នុងរូបថតបាន!

ណារ៉ាក្រសោបស្មាប្អូនយ៉ាងណែនញញឹមស្ងួតញញឹមរបៀបឈឺចាប់

ណារ៉ាៈ មានប្រាក់មិនប្រាកដថាមានសុភមង្គលទេ អូនជឿបងចុះ!

សេកង់ទី

ពេលវេលាៈយប់ដដែល

ទីកន្លែងៈ មុខផ្ទះផានី

តួសម្តែងៈ ពិសិដ្ឋ ផានីភូមិន្ទ សូហ្វ័រឡាន

សំលៀកបំពាក់ៈ ដូចសេកង់ទី២

យប់ដដែល

ឡានទំនើបរបស់លោកពិសិដ្ឋបើកមកឈប់នៅមុខទ្វាររបង

សូហ្វ័ររត់ចុះមក​​បើកទ្វារឡានឲ្យលោកស្រីផានីនិងភូមិន្ទចុះពីឡានលោកពិសិដ្ឋនៅអង្គុយស្ងៀមមិនចុះពីឡាទេ

ភូមិន្ទងាកមើលមុខឪពុក

ភូមិន្ទៈ លោកប៉ា! ស្អែកនេះកូនត្រូវទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា! លោកប៉ាអញ្ចើញទៅ ដែរទេ​?

លោកសិដ្ឋមានទឹកមុខស្មើធេងគ្មានញញឹម

ពិសិដ្ឋៈឲ្យម៉ាក់ឯងចូលរួមម្នាក់បានហើយប៉ារវល់!

សូហ្វ័របិទទ្វារឡានរួចចូលមកបើកឡានដឹកលោកសិដ្ឋចេញទៅ

លោកស្រីផានីមានទឹកមុខជូរចត់ភូមិន្ទលូកដៃមកចាប់ក្តោបដៃម្តាយជាប់ផានីញញឹមស្ងួតដាក់កូន

ផានីៈ មានតែម៉ាក់ម្នាកគ្រប់គ្រាន់ហើយកូន​!

សេកង់ទី

ពេលវេលាៈយប់ដដែល

ទីកន្លែងៈ ក្នុងផ្ទះផានី

តួសម្តែងៈ ផានីភូមិន្ទ យាយផានបម្រើ២នាក់

សំលៀកបំពាក់ៈ ដូចសេកង់ទី៥, យាយផានសារុងសូត្រអាវស្តើង

នៅក្នុងបន្ទប់សាឡុងភូមិគ្រឹះដ៏ធំ

លោកយាយផានទម្រេតខ្លួនលើក្តារងឿ នាងបម្រើ២នាក់កំពុងគក់ច្របាច់គាត់

អ៊ំមេដោះកំពុងរៀបថូផ្កាដាក់លើតុក្បែរនោះ

-​ផានីនិងភូមិន្ទដើរចូឡមកដល់លោកយាយងើបអង្គុយត្រង់ខ្លួនមើលមុខកូនស្រីមុខស្មើ

ផានៈសិដ្ឋហួសផ្ទះទៀតហើយមែនទេ?

ផានីចូលមកអង្គុយនៅកៅអីសាឡុង

ផានីៈ ច៎ាស! គាត់មានធុរៈណាម៉ាក់!

យាយផានជ្រួញចិញ្ចើមបន្តិច

ផានៈ មានធុរៈយ៉ាងណាក៏ត្រូវទៅជួយលើកទឹកចិត្តកូនបានដែរ​! ជារបៀបម៉េចហ្នឹង?

ភូមិន្ទញញឹមស្ងួត

ភូមិន្ទៈ ខ្ញុំធ្លាប់ទៅហើយលោកយាយ​! ពេលខ្លះខ្ញុំភ្លេចស្មានថា ខ្លួនគ្មានឪពុកទៀតផង!

ភូមិន្ទដើរទៅបន្ទប់ជាន់លើទាំងមុខស្ងួតស្ងប់

ផានីតាមមើលកូនភាំងរួចឈ្ងោកមុខសន្សឹម

យាយផាននិងមេដោះធ្លាក់ទឹកមុខដកដង្ហើមធំងាកមើលមុខគ្នា

ឈុតខ្លះៗនៅ​ក្នុង​រឿង

សូមរង់​ចាំ​អាន​សេកង់​ក្នុង​វគ្គ​បន្ត​ទៀត!

Read Full Post »


ដើម្បី​បង្ក​ភាព​ងាយ​ស្រួល ​ដល់​ប្រិយ​មិត្ត​ទាំង​ឡាយ​ ដែល​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ​ភាព​យន្ត​(screen​ writer)​ ខ្ញុំ​សូម​លើក​យក​សេណារី​យោ​រឿង​ «អាត់​​​បី» ដែល​ជា​ស្នាដៃ​និពន្ធ របស់​អ្នក​ស្រីម៉ៅ​សំណាង​​ហៅ​«ទន្សាយ» មក​បង្ហាញ​ជូន​ជា​គំរូ​ម្តង​មួយសេកង់ៗ ដោយ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ ឈុត​ឆាក​ភាព​យន្ត​ខ្លីៗ​ក្នុង​សេកង់​នីមួយៗផង​។

ការ​សរសេរ​សេណារីយោ​កុន​(screenplay)របស់​អ្នក​និពន្ធ​ខ្មែរ មិន​មាន​ក្បួន​ខ្នាត​អ្វី​ឲ្យ​ជាក់​លាក់​នោះ​ទេ គឺ​គេ​សរសេរ​យ៉ាង​ណា​ឲ្យ​តែ​អ្នក​ដឹកនាំ​រឿង​ និង​អ្នក​សម្តែង​ អាន​បាន​ ងាយ​យល់​គឺ​វាបាន​ទៅ​ហើយ។​ ជា​ធម្មតាគេ​សង្កេត​ឃើញ​ថា នៅ​ផ្នែក​ខាង​លើ​នៃ​សេកង់​​នីមួយៗ​(sequence) តែង​មាន​សរសេរ​បញ្ជាក់​ពី​ពេល​វេលា​ ទី​កន្លែង​ តួ​សម្តែ​ង​ និង​សំលៀក​បំពាក់​របស់​តួ។ ហើយ​ផ្ទៃ​រឿង​ក្នុង​សេកង់​នីមួយៗ​ មាន​បែង​ចែក​ជា​បី​តារាង ដោយ​តារាង​ទី​មួយ​និយាយពី សកម្មភាពរបស់​តួ ប្លង់​កាមេរ៉ា(ប្លង់​ទូទៅ​ ប្លង់​សំណុំ ប្លង់​មធ្យម​ ប្លង់​អា​សេទិច​ ប្លង់​ធំ…) ចលនា​កាមេរ៉ា​(ស្កុប ច្បាស់​​ ព្រាល​​​​ ឬ​រូបភាព​ស្រមៃ)។ តារាងទី​ពីរ​បង្ហាញ​ពី​ឈ្មោះ​តួ​អង្គ និង​តារាង​ទី​បី​ជា​សម្តី​ឆ្លើយ​ឆ្លង​របស់​តួអង្គ។

ដូច្នេះ​ដោយ​មាន​ការពិបាកក្នុង​ការគូស​តារាង តាម​សំណៅ​ដើម​របស់​អ្នក​និពន្ធ ខ្ញុំសូម​ធ្វើ​ការ​កែប្រែដោយ​ត្រលប់មក​សរសេរ​រៀ​ង​លំដាប់​ចុះ​ក្រោម​វិញ គឺ​ផ្នែក​ទី​១ជា​សកម្មភាពតួអង្គ ផ្តើម​សរសេរដោយ​រជ្ជុសញ្ញា(-) ផ្នែកទី២ឈ្មោះតួអង្គ(សរសេរ​ជា​ឈ្មោះ​អក្សរ​ដិត​) និងផ្នែកទី៣ជាសម្តីតួអង្គ ដោយ​សរសេរ​បន្ត​ភ្ជាប់​ពី​ឈ្មោះ​​តួ​​អង្គ​តែ​ម្តង​។

សេកង់ទី១

ពេលវេលាៈ ពេល​ល្ងាច

ទី​កន្លែងៈ ផ្ទះណារ៉ា

តួសម្តែងៈ ណារ៉ា បូព្រឹក្ស កាណាន ផានី ភ្ញៀវក្នុង​ហាង​ច្រើន​នាក់ អ្នក​មើល​ប្រដាល់

សំលៀក​បំពាក់ៈ ណារ៉ា​ខោខ្លី​ខ្លួន​ទទេ កាណាន​សារុងក្រឡា​អាវ​យឺត បូព្រឹក្ស​ខោអាវ​កំភ្លេនៅ​ផ្ទះ ផានី​អាវ​យឺត​សំពត់​មីនី​ខ្លី

-ណារ៉ា​កំពុង​ខាំ​មាត់ដាល់​បាវ​ខ្សាច់​នៅ​ក្រោយ​ផ្ទះ មួយ​ដៃ​ហើយ​មួយ​ដៃ​ទៀត

-ដៃ​ណា​រ៉ា​បែក​ឈាម​រឹមៗ

-ដៃ​ដាល់​បាវ​ខ្សាច់​បណ្តើរ​ លេច​រូប​ភាព​ស្រមៃ​បណ្តើរ

-នៅ​លើ​សៃ​វៀន​ប្រដាល់​ កាណាន​ឪពុក​ណារ៉ា​នៅ​ពី​ក្មេង​ ត្រូវ​គូ​ប្រ​កួត​ទាត់​ប៉ើង​ទៅ​លើ​ខ្សែរេញ​រមៀល​ធ្លាក់​ទៅ​ក្រោម​ ចុក​រមួល​ខ្លួន​មាន​ឈាមតាម​មាត់​​​(ឃើញ​​រូប​ភាព​ភ្លឹប​ភ្លែតៗ)

-កាណាន​ត្រូវ​គេ​ដាក់​លើ​ប្រង់​កា សែង​រត់​ចេញ​ពី​កន្លែង​ប្រដាល់

-ផានី​កំពុងច្រៀង​បញ្ចប់​ រួច​ចុះ​ពី​លើ​ឆាក​ចម្រៀង​ មក​អង្គុយ​កំ​ដរ​ភ្ញៀវ

-ភ្ញៀវ​៤,៥នាក់នៅ​តុ​សុទ្ធ​តែ​មាន​កៀក​នារីកំដរ​មួយ​ម្នាក់ ភ្ញៀវ​ម្នាក់​ដែល​អង្គុយ​ជាប់​ផានី លើក​ស្រា​ចាប់​បង្ខំ​ឲ្យ​នាង​ផឹក

-នាង​គ្រ​វី​ក្បាល​រា​ដៃ តែ​ភ្ញៀវ​ចាប់​បញ្រ្ចកនាង ក្រពប់​ស្រា​ពេញ​ខ្លួន

-ណារ៉ា​នៅ​តូច​អាយុ៦,៧ឆ្នាំ កំពុង​ពរ​ប្អូន​ស្រីអាយុ​មួយ​ខួប លួង​រលាក់កុំ​ឲ្យ​យំ

-ណារ៉ា​ដាក់​ប្អូន​លើគ្រែ​ឬស្សី រត់​ទៅ ឆុង​ទឹក​ដោះ​គោ​ បូព្រឹក្ស​វារ​ធ្លាក់​ពី​លើ​គ្រែស្រែក​យំ​យ៉ាង​ខ្លាំង ណារ៉ា​ទម្លាក់​ដប់​ទឹក​ដោះ​គោ​ស្ទុះ​មក

-កាណាន​មាន​មុខ​ជាំហើម ដើរ​ទប់​ខ្លួន​ចូល​មក​ក្នុង​ផ្ទះ​យឺតៗ

-ឃើញ​កូន​ធ្លាក់​យំ​ឡើង​គាំង​ ស្ទុះ​ទៅ​លើក​បី​កូន​ឡើង​ឱប​ជាប់​នឹង​ទ្រូង

-ឡានតូច​មួយបើក​មក​ឈប់​មុខ​ផ្ទះ បុរស​ម្នាក់​ចុះ​មក​បើក​ឡាន​ឲ្យ​ផានីចុះ​មក​ សក់​នាង​រញ៉េ​រញ៉ៃអាវ​ដាច់​ឡេវ​ខាង​លើ ដើរ​យក​ដៃ​ខ្ទប់​ ដំណើរ​ទន់​របៀប​ស្រវឹង​​ចូល​មក​ក្នុង​ផ្ទះ

-កាណានដៃ​ម្ខាង​ព​កូន​កំពុង​យំ ដៃ​ម្ខាង​រើ​ខោ​អាវ​នាង​ពី​ក្នុង​ទូ​ បោះ​បោក​មក​លើ​ផានី មុខ​ខឹង​ញ័រ​ទទ្រើក

-ណារ៉ា​ឱប​ជើង​ឪពុក​យំ

-ផានី​ក៏​យំ​ប្រមូល​ខោអាវ ដាក់​ក្នុង​កាបូប​ខោអាវ

-ណារ៉ា​រត់​មក​ឱប​ម្តាយ

-ផានី​បេះ​ដៃ​ណារ៉ា​ចេញ ស្ពាយ​កាបូប​ចេញ​ទៅ(ស្កុប​យឺតៗ)

-បូព្រឹក្ស​ស្រែ​ក​យំ​យ៉ាង​ខ្លាំង

-កាណាន​ឱប​កូន​ស្រក់​ទឹក​ភ្នែក​ ណារ៉ា​អុក​បង្គុយ​លើដី​យំ

-ជើង​របស់​ណារ៉ា​ហក់​ធ្លោ​ ទៅ​ធាក់​ចំ​បាវ​ខ្សាច់​រយះ​ធ្លាយ​ខ្សាច់បាវ

-បូព្រឹក្ស​រុញ​រទេះ​ដែល​មាន​ឪពុក​អង្គុយ​លើ​ ចេញ​មក​រកកន្លែង​ណារ៉ា​ហាត់​ របៀប​ស្ទាក់​ស្ទើរ

បូព្រឹក្ស៖ បងរ៉ា!

-ណារ៉ា​ងាក​មក​ឃើញ​ឪពុក​ធ្វើ​មុខ​មាំ​ដាក់ គេ​ឈ្ងោក​មុខ​ជ្រប់ ទម្លាក់​ដៃ​ដែល​កំពុង​ផ្គង​ចុះ​និយាយ​តិចៗ

ណារ៉ា៖ ពុក!….

-ណាន​ជ្រួញ​ចិញ្ចើម(វ័យ​ចំនាស់​ទុក​ពុក​មាត់)

ណាន៖ ពុក​មិន​ឲ្យ​ឯង​ហាត់​ប្រដាល់​! ឯង​ហ៊ាន​ប្រឆាំង​នឹង​ពុក​មែន​ទេ?

-ណារ៉ា​ដើរ​មក​ឈរ​ទល់​មុខ​ឪពុក​សម្រូត​ខ្លួន​លុត​ជង្គង់​យឺតៗ​ចាប់​លើក​ដៃ​ឪពុក​ដាក់​លើ​ក្បាល

-ទឹក​ភ្នែក​រលីង​រលោង​ដក់​ក្នុង​កែវ​ភ្នែក

ណារ៉ា៖ ពុក! ឲ្យ​កូន​សុំ​ទោស! កូន​មាន​ឈាម​ជា​អ្នក​ប្រដាល់​ទៅ​ហើយ! កូន​ចង់​ប្រែ​ក្លាយ​ខ្លួន​ឲ្យ​ទៅ ជា​អ្វី​ក៏​មិន​បាន​ដែរ…

-ណាន​សម្លឹង​មុខ​កូន​ដោយ​ទឹក​មុខ​សោក​សៅ​រយច​គ្រវី​ក្បាល​តិចៗ(និយាយ​បណ្តើរ​ក្អក​បណ្តើរ)

ណាន៖ ណារ៉ា​ឯង​រឹង​រូស​ដូច​ពុក​កាល​នៅ​ពី​ក្មេង​អ៊ីចឹង! កិត្តិយស​ប្រៀប​ដូច​ផ្សែង​រសាត់! ឃើញ​តែ​មួយ​ភ្លែត​រួច​ក៏​រលាយ​បាត់​ទៅ​! ហើយ​ជីវិត​យើង​នឹង​គ្មាន​សេស​សល់​អ្វី​ឡើយ! សូម្បី​តែ​សុភមង្គល​ក្នុង​គ្រួសារ!

-ណារ៉ា​និង​បូព្រឹក្ស​សម្លឹង​មុខ​គ្នា​ស្រងូត​ស្រងាត់

-ណារ៉ា​ដក​ដង្ហើម​ធំ​ក្តោប​ដៃ​ឪពុក​យ៉ាង​ណែន

ណារ៉ា៖ ពុក!​ កិត្តិយស​ជា​ផ្សែង​មិន​ស្ថិត​ស្ថេរ​មែន! ប៉ុន្តែ​ជា​មោទនភាព​របស់​កូន​ប្រុស​! កូន​នឹង​ដណ្តើម​កេរ្តិ៍​ឈ្មោះ​ពុក​មក​វិញ​ឲ្យ​បាន! ខ្ញុំ​មាន​ឈាម​ពុក​ពេញ​ខ្លួន​ទៅ​ហើយ!​ ​ពុក​កុំ​កែ​ប្រែ​ខ្ញុំ​ឲ្យ​ទៅ ជា​មនុស្ស​ផ្សេង​អី​!

-ណាន​សម្លឹង​មុខ​កូន​​យ៉ាង​មុត​រួច​គ្រវី​ក្បាល​តិចៗ​របៀប​ហួស​ចិត្ត​។

ខ្ញុំ​គិត​ថា​នឹង​ដាក់​ឈុត​ភាពយន្ត​នេះ​ ឲ្យ​មើល​តាម​សេកង់​នីមួយៗ តែដោយគេកាត់​ច្រើនពេក ទើប​ពិបាក​នឹង​មើល​យល់​ថា​វានៅ​ក្នុង​សេកង់​ទៅ​ប៉ុន្មាន? ដូច្នេះ​សូមមើល​ និង​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ចុះ បើ​ឆ្ងល់ចាំ​សួរទៀត…

ឈុតភាពយន្តនេះស្ថិត​នៅ​ក្នុង​សេកង់​ទី៩,១០…(គឺ​អ្នក​ដែល​ដាក់​ក្នុង​youtubeកាត់​ចេញ, ធាតុពិត​ត្រូវស្ថិត​ក្នុង​សេកង់​ទី​១)

សូម​រង់​ចាំ​អាន​និង​ស្វែង​យល់​ក្នុង​សេកង់​ទី​២​បន្ត​ទៀត!!!

Read Full Post »