ប្រសិនបើយើងបានទៅទស្សនាដល់ ប្រាង្គប្រាសាទអង្គវត្តដ៏ល្អវិសិដ្ឋ របស់ប្រទេសកម្ពុជានោះ មហាជនទាំងឡាយរមែងមានការជក់ចិត្តចាប់អារម្មណ៍ជាពន់ពេក ទៅលើទឹកដៃចម្លាក់ក្បាច់ក្បូរដ៏វិចិត្រ។ ប៉ុន្តែក្រៅអំពីតម្លៃសោភ័ណខាងស្ថាបត្យកម្មនេះ ប្រសិនបើនរជនដែលជាអ្នកសិក្សាបានជ្រៅជ្រះ រមែងផ្តោតអារម្មណ៍ទៅលើអត្ថន័យ ដែលបង្កប់នៅពីក្រោយចម្លាក់ថ្ម ទាំងនោះគឺជាការលាតត្រដាង សង្គ្រាមដ៏អស្ចារ្យមួយរវាងមនុស្ស យក្ស និងទេវៈ ពោលគឺរឿង«រាមកេរ្តិ៍»។ ជាការពិតណាស់ថា រឿងនេះត្រូវបានជ្រាបចូលមកក្នុងប្រទេសកម្ពុជា តាំងពីយូរលង់ណាស់មកហើយ គឺមុនសម័យមហានគរទៅទៀត ដូច្នេះហើយទើបពេលកសាងប្រាសាទអង្គរវត្ត បុព្វបុរសខ្មែរអាចចារឹករឿង នៅលើផ្ទាំងសិលាបានយ៉ាងល្អឥតខ្ចោះ សបញ្ជាក់ថា គាត់មានការចេះចាំសាច់រឿង ស្ទាត់ជំនាញខ្លាំងណាស់។
ប៉ុន្តែបើក្រឡេកឲ្យឆ្ងាយ យើងនឹងឃើញថា មិនមែនតែកម្ពុជានោះទេ ដែលមានរឿងនេះ គឺថារាមាយណៈ របស់ឥណ្ឌា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពិសេសវាជះឥទ្ធិពលមកលើអាស៊ីអាគ្នេហ៍យើងនេះ។ មានប្រទេសជាច្រើន បានធ្វើការដកស្រង់មកបន្ថែមបន្ថយកែច្នៃ ទៅតាមពណ៌សម្បុររបស់ជាតិសាសន៍នីមួយៗ ដូចជា «ព្រះលក្ម្សណ៍ព្រះរាម»(ພຣະລັກພຣະຣາມ) របស់លាវ, «រ៉ាមគៀន» (รามเกียรติ์) របស់ថៃ, «រាមកេរ្តិ៍» នៅប្រាសាទអង្គរ… ។ល។
ស្របពេលនឹងស្ថានភាពដ៏គំហុក នៃការហូរចូលនូវវប្បធម៌បរទេស ដែលកំពុងពង្វក់សតិអារម្មណ៍កូនខ្មែរឲ្យភ្លើតភ្លើនទៅតាមទំនាញ ដ៏ងងឹតងងល់ពីសំណាក់បរទេស ទទួលយកវប្បធម៌ថ្មីដ៏ពិសពុល ដែលអ្នកដទៃគេប្រើប្រាស់ ដើម្បីជាសំណាញ់មកគ្របដណ្តប់ បំបិទដានប្រវត្តិសាស្ត្រ ធ្វើឲ្យខ្មែរវក់វីវង្វេងវង្វាន់ លែងដឹងលែងស្គាល់នូវអ្វីដែលជារបស់ខ្លួន យល់ខុសថាខ្លួនឯងជាជាតិអន់ថយ ផ្ទុយស្រឡះពីពូជពង្សាវតារ នៃអ្នកកសាងមហានគរដ៏ស្កឹមស្កៃ។
ដូច្នេះដើម្បីបង្ហាញឲ្យឃើញថា រឿង«រាមកេរ្តិ៍»ខ្មែរ មានលក្ខណៈខុសប្លែកពីរឿង«រាមកេរ្តិ៍» បរទេសត្រង់ណាខ្លះនោះ អាចម៍ផ្កាយ សុំលើកយករឿងបរទេសទាំងនោះមកបង្ហាញជូនម្តងមួយៗ ដើម្បីកូនខ្មែរបានសិក្សាប្រៀបធៀបស្វែងរកលក្ខណៈ ដាច់ដោយឡែកពីគ្នាឲ្យឃើញ ចៀសវាងការភាន់ច្រឡំទៅថ្ងៃក្រោយ។
តែក្នុងឱកាសនេះ អាចម៍ផ្កាយ សុំលើកយកតែរឿង«រ៉ាមគៀន»( รามเกียรติ์) របស់ថៃមកសិក្សាសិនប៉ុណ្ណោះ ឱកាសក្រោយនឹងលើកយករឿង«ព្រះលក្ម្សណ៍ព្រះរាម»(ພຣະລັກພຣະຣາມ) របស់លាវមកសិក្សាម្តង។
- ប្រភពរឿងរ៉ាមគៀន
តាមឯកសារ«Thai Ramayana» ដែលបកប្រែជាភាសាអាឡឺម៉ង់ ហើយបោះពុម្ពដោយChalermnit Bookshop. 1-2 Erawan arcads, Bangkok បានសរសេរថា រឿងដើមរបស់រ៉ាមគៀន ត្រូវបានកវីថៃបកប្រែពីរឿង«រាមាយណៈ» របស់ឥសីវាល្មិគិ ជាភាសាបាលីសំស្រ្កឹត ហើយវាល្មិគិបានសរសេរឡើងនៅប្រហែល ២០០០ឆ្នាំមុន។ អត្ថបទរបស់ថៃដែលសរសេរឡើងវិញនេះ នៅតែល្បីល្បាញដល់បច្ចុប្បន្ន ប៉ុន្តែស្នាដៃដែលមានលក្ខណៈពេញលេញគ្រប់គ្រាន់ជាងគេ គឺ«រ៉ាមគៀន»ដែលសរសេរដោយ ស្តេចរ៉ាម៉ាទី១(១៧៨៨-១៨០៩) ជាអ្នកបង្កើតទីក្រុងបាងកកមុនគេ និងជាអ្នកបង្កើត របបរាជានិយមតាមបែបបច្ចុប្បន្ននេះ កាលពី១៧០ឆ្នាំមុន ឬក្នុងឆ្នាំ១៨០៧។ រឿងនេះត្រូវបានសរសេរជាកំណាព្យ ហើយដំណើររឿងនេះ ក៏ត្រូវបានគេឆ្លាក់នៅប្រាសាទព្រះកែវមរកត នៅក្នុងរាជវាំងទីក្រុងបាងកកទៀតផង។
ក្រៅពីនេះ យើងឃើញនៅមានការឯកភាពគ្នាដែរ ចំពោះឯកសារ «History of Thai Literature» ដែលបោះពុម្ពនៅឆ្នាំ១៩៩២ បានបញ្ជាក់ថា ស្តេចរ៉ាម៉ាគឺជាមហាកវី នៃរឿងវីរកថា«រាមាយណៈ» ដែលជារឿងត្រូវបានគេអាននិងសម្តែងដល់បច្ចុប្បន្ន។ រឿងនេះត្រូវបានចម្លងមកពីវីរកថាដើមរបស់វាល្មិគិ ប៉ុន្តែមនោសញ្ចេតនានៃរឿង និងហេតុការណ៍លំអិតតាំងឡាយ ត្រូវបានគេផ្លាស់ប្តូរដើម្បីសម្របទៅនឹងប្រវត្តិការណ៍នៃបច្ចុប្បន្នភាព។ ព្រះរាជាបានជាប់ទាក់ទងយ៉ាងខ្លាំងក្លានឹងសង្គ្រាម ដូច្នេះរឿងនេះ ពិតជាបានជាប់ទាក់ទងនឹងរឿងចំបាំងផ្ទាល់ខ្លួន, ឆាកស្នេហា និងទម្រង់សណ្តាប់ធ្នាប់ទាំងឡាយ នៃសង្គមដែលបានកើតមានរៀងរាល់ថ្ងៃជុំវិញព្រះអង្គ។
- កាលបរិច្ឆេទរឿងរ៉ាមគៀន
តាមសៀវភៅ«Thai Literature» ដែលបកប្រែពីភាសាអាឡឺម៉ង់ដោយErich-W-Reinhold បានសន្និដ្ឋានថារឿង«រ៉ាមគៀន»របស់ថៃ សរសេរឡើងនៅចុងសតវត្សទី១៨ ដោយស្តេចរ៉ាម៉ាទី១ នៃសម័យកាលបាងកក(១៧៨២-១៩៣២) ដែលបានកាន់អំណាចពីឆ្នាំ(១៧៨៨-១៨០៩)។ ប៉ុន្តែតាមឯកសារមួយផ្សេងទៀត(Ramakien) បានបញ្ជាក់ថា នៅប្រទេសថៃគេមានការយល់ដឹងអំពីរឿងរាមាយណៈ តាំងពីសម័យសុខោទ័យ និងអាយុធ្យាមកម្ល៉េះ ប៉ុន្តែគ្រាន់តែដឹង មិនទាន់មានជាឯកសារកត់ត្រាបកប្រែនៅឡើយ។ អតីតរាជធានីចាស់ត្រូវបានបោះបង់ចោល ហើយរាជធានីថ្មីនៃប្រទេសថៃ(ក្រុងបាងកក) ក៏បានកើតឡើងនៅឆ្នាំ១៧៨២ ហើយរាជាទី១នៃរាជធានីបាងកក ក៏បានប្រែនិងចងក្រងជាឯកសាររឿង«រ៉ាមគៀន» នេះឡើង។ តាមឯកសារដដែលបានបញ្ជាក់ថា នៅប្រទេសខ្មែរមានការចេះចាំរឿងនេះ ហើយបានឆ្លាក់នៅលើថ្ម តាំងពីសតវត្សទី៧មកម្ល៉េះ។ ដូច្នេះយើងបានមើលឃើញច្បាស់ថា ប្រទេសខ្មែរបានចម្លងរឿងរាមាយណៈ មុនប្រទេសថៃជាច្រើនសតវត្ស។
តាមទស្សនៈរបស់លោកអៀវកើស ក្នុងសៀវភៅ«ភាសាខ្មែរ» ដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានទាញបញ្ញាក់ថា រឿងរាមកេរ្តិ៍សៀមមិនមែនសៀមប្រែពីសំស្ក្រឹតដោយផ្ទាល់ទេ គឺប្រែពីខ្មែរសម័យក្រោយអង្គរ ដោយសម្អាងតៅលើការប្រើប្រាស់ពាក្យពេចន៍ដូចជាពាក្យ«ផ្កាយព្រឹក» ដែលនិយាយត្រង់វគ្គវៃយរាពណ៍ លួចយកព្រះរាម នាំទៅបាតាល។ វៃយរាពណ៍ ឡើងទៅលើកំពូលភ្នំ គ្រវីបំពង់កែវឲ្យមានពន្លឺដូចផ្កាយព្រឹក បញ្ឆោតពួកពលស្វា ឲ្យស្មានថាជិតភ្លឺ ហើយឈប់ទៅយាមទៀត ព្រោះពិភេក ទាយថាដល់ភ្លឺព្រះរាម នឹងអស់គ្រោះថ្នាក់។ ក្នុងសៀវភៅរាមកេរ្តិ៍សៀម(បទល្ខោនរឿងរាមកេរ្តិ៍ ក្បាលទី១ទំព័រ១៨២) ពាក្យថា«ផ្កាយព្រឹក» សៀមសរសេរថា«ដាវប្រះកាយព្រឹក្ស»។ ពាក្យ«ដាវ» ជាភាសាសៀម មានន័យថា«ផ្កាយ»។ ពាក្យ«ប្រះកាយ» គឺសំដៅលើពាក្យខ្មែរ«ផ្កាយ»។ ដូច្នេះ«ដាវប្រះកាយព្រឹក្ស» មានន័យថា «ផ្កាយផ្កាយព្រឹក» នេះសបញ្ជាក់ថាអ្នកចម្លងដែលខ្ចីពាក្យខ្មែរ យកទៅប្រើ មិនស្គាល់ឬចេះឲ្យបានប្រាកដ ថែមទាំងកាឡៃពាក្យ«ព្រឹក» របស់ខ្មែរដោយបន្ថែមទៅជា«ព្រឹក្ស» ដើម្បីកុំឲ្យគេថាសៀមខ្ចីពីខ្មែរទៅ។
ការបកស្រាយបែបនេះ ក៏ត្រឹមត្រូវម្យ៉ាងដែរ ផ្អែកទៅលើនិរុត្តិសាស្ត្រ ហើយបើយើងគិតទៅតាមកាលបរិច្ឆេទនៃរឿង យើងឃើញថា រឿងរ៉ាមគៀនរបស់ស្តេចរ៉ាម៉ាទី១ តែងឡើងក្រោយពេលដែលសៀមវាយបែកបន្ទាយលង្វែក(ចុងសតវត្សតី១៦) ស្របនឹងទស្សនៈទាំងឡាយដែលថា សៀមបានបញ្ជូនឯកសារខ្មែរ រួមទាំងរឿងរាមកេរ្តិ៍ ទៀតផង ទើបធ្វើឲ្យរាមកេរ្តិ៍ខ្មែរ ត្រូវបាត់ពីខ្សែតី១១ ដល់ខ្សែទី៧៤។
- អ្នកនិពន្ធ រឿងរ៉ាមគៀននិងស្នាដៃ
អ្នកនិពន្ធរឿង«រ៉ាមគៀន» ( รามเกียรติ์) ដែលជាអត្ថបទគ្រប់គ្រាន់ពេញលក្ខណៈ គឺព្រះបាទរ៉ាម៉ាទី១ ក្នុងរាជវង្សចក្រីនៃសម័យកាលបាងកក។ ទ្រង់បានសោយរាជ្យក្នុងកំឡុងឆ្នាំ១៧៨៨-១៨០៩ ត្រូវបានគេកត់ត្រាក្នុងរាជពង្សាវតារថា ជារដ្ឋបុរស អ្នកនយោបាយ និងទាហានក្នុងពេលតែមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ចំណេះដឹងគ្រប់យ៉ាងនេះ ជារឿងធម្មតាសម្រាប់ស្តេចថៃ ដើម្បីឲ្យទ្រង់មានទំនោរចិត្តទៅខាងអក្សរសាស្ត្រ ដើម្បីផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ ល្អរបស់ព្រះរាជា។ រ៉ាម៉ាទី១ជាអ្នកគ្រប់គ្រងទាហាន និងរៀបចំបានយ៉ាងជោគជ័យ ដែលបន្តរហូតដល់បុត្ររបស់ទ្រង់ ព្រះនាមPhra Phuthaloetle ដែលកាន់អំណាចជារ៉ាម៉ាទី២(១៨០៩-១៨២៤) ។
រ៉ាម៉ាទី១មានជីវិតពោរពេញដោយបញ្ហាសង្គ្រាម ចម្បាំង ដណ្តើមអំណាចគ្នាក្នុងរជ្ជកាលរបស់ទ្រង់។ ទ្រង់បានប្រឹងប្រែងធ្វើឲ្យប្រទេសមានឯករាជ្យ សេរីភាព រួចផុតពីការលុកលុយរបស់ភូមា ហើយនឹងកសាងឡើងវិញនូវ សមិទ្ធិផលជាច្រើនដែលត្រូវបានបំផ្លាយដោយសារសង្គ្រាម បន្ទាប់ពីការធ្លាក់ចុះនៃអយុធ្យា។ មិនតែប៉ុណ្ណោះក្នុងចន្លោះពេលនៃសង្គ្រាមនេះ ទ្រង់បានឆ្លៀតឱកាសបង្កើតផ្នែកសំខាន់មួយ នៃអក្សរសាស្រ្តថៃ ដែលត្រូវបានគេយកមកអាន និងសិក្សាដល់បច្ចុប្បន្ននេះ។
សមិទ្ធិផលនានាក្រៅអំពីសង្គ្រាម និងការរៀបចំប្រទេស រ៉ាម៉ាទី១បានរៀបចំតែងជាឈុតឆាកល្ខោន សម្រាប់សម្តែង ស្តីអំពីវីរកថា និងរឿងសំខាន់មួយទៀតគឺ «Anirut Khamchan» និង រឿង«រ៉ាមគៀន» ដែលជាវីរកថាដិតដាមនៅក្នុងសតិអារម្មណ៍ជនជាតិថៃជាងគេ ជាអត្ថបទប្រវត្តិសាស្ត្រ បន្តពីរាជវង្សចក្រីពីររូបគឺ រ៉ាម៉ាទី១និងរ៉ាម៉ាទី២។ ការត្រួតពិនិត្យរៀបចំឈុតឆាក ត្រូវបានផលិតនិងបែងចែកជាផ្នែកដោយព្រះរាជាផ្ទាល់។ ការងារដែលមានប្រជាប្រិយក្រៅពីរឿង«រ៉ាមគៀន» រ៉ាម៉ាទី១បានតាក់តែងអត្ថបទល្ខោន«អ៊ីណូ(bot lakhon Inao)» (រឿងតែមួយនឹងអ៊ីណាវ ខ្មែរ?) ទាំងពីរនេះចាត់ទុកជាផ្នែកបុរាណ នៃរបៀបផ្ទាល់របស់គេ ដោយមានការរៀបចំសំណង់ឃ្លាប្រយោគច្បាស់លាស់ ពិសេសសមស្របនឹងតម្រូវការនៃឈុតសម្តែង។
អានអត្ថបទទាក់ទង៖
Wow..That was very great..At first I read the title of this post i feel so so..coz the title of this post was exciting,but I can’t read in khmer..
So I just can read only alittle of khmer.
so I will be back to read..
See hello to all of brother and sisters..I’m very miss all of brothers and sisters who I knew by blogs!
Long time I didnot on your blog and other blogs.
ដំណឹងល្អ! ដំណឹងល្អ! ដំណឹងល្អ!!!…
ឥឡូវនេះ ខ្មែរយូនីកូដាក់បានហើយដោយមិនចាំបាច់តំឡើងទៀតទេ!
now Khmer Unicode Font have been widely utilized with Microsoft Internet Explorer web browser .
សព្វថ្ងៃនេះ អក្សរយូនីកូដខ្មែរ បានរីកចំរើនខ្លាំងណាស់ តាមរយៈប្លុក ក៏ដូចជា វើតប្រេស ប្លុកស្ប៉ត ប្លុកសាំ ជាដើម។
តែខ្មែរយូនីកូដ ដែលប្រើក្នុងប្លុកទាំងអស់ មិនអាចអានបានទេ ប្រសិនជាគ្មានអក្សរខ្មែរនោះទេ។ គ្រប់ប្លុកទាំងអស់ សឹងគ្មានសោះ ដែលអាចប្រើយូកូដបាន តែឥឡូវមានវិធីហើយ សំរាប់ខ្មែរយូកូដ ឥឡូវ គឺយើងអាចប្រើបានជាមួយ ខ្មែរយូកូដដោយមិនចាំបាច់មានអក្សរទេ។ ដែលខ្ញុំសង្កេតឃើញប្លុកដែលអាចប្រើយូកូដបាន ប្រហែលអាចមានតែ ប្លុកស្ប៉ត មួយតែប៉ុណ្ណោះ http://blogger.com ហើយប្លុកដែលអាចប្រើយូកូដបាន ឃើញមានប្លុក http://socheatk.blogspot.com/ ដែលប្រើយូកូដបានដោយមិនចាំបាច់តំឡើងយូកូដនៅក្នុងគ្រឿងនោះទេ។
ជាពិសេសទៅទៀត ឥឡូវខ្ញុំបានរៀបចំ អំពីការធ្វើ Khmer Unicode ឲ្យប្រើប្រាស់បានទាំងវេប ទាំងប្លុកផងដែរ (តែប្រហែលជាអាចជាមួយប្លុកសាំដែរ)។
នេះប្រហែលជាដំណឹងដ៏ល្អសំរាប់កូនខ្មែរដែលចង់ធ្វើឲ្យអក្សរខ្មែរ កាន់តែមានការទូលំទូលាយក្នុងការប្រើប្រាស់ នឹងបានបង្ហាញពិលោកឲ្យបានដឹងផងដែរ។ 🙂 😀
ស្អាតណាស់
រឿងរាមកេរ្ដិ៍ ត្រូវបានលើកយកមកសិក្សាក្នុងបទអក្សរសិល្ប៍ខ្មែរគ្រប់ៗ ជំនាន់។ ពិតជាមានសារៈ សំខាន់ណាស់ដែលអាចម៍ផ្កាយលើកយករឿងនេះមកបង្ហាញ ថែមទាំងមានរូបដ៏ស្អាតៗទៀតផង។
ឆ្លៀតអោកាសដ៏ខ្លីនេះ សូមបន្ថែមបន្ដិច
តាមការសិក្សា រឿងរាមកេរ្ដិ៍ខ្មែរ មានប្រភពដើមពីរឿង រាមាយណ របស់អិណ្ឌា ហើយព្រះរាមជាអវតាទី៧ នៃព្រះវិស្ណុ ប៉ុន្ដែយើងឃើញថា នៅក្នុងសាច់រឿងព្រះរាម មានភាពអស្ចារ្យខ្លះ មិនអស្ចារ្យខ្លះ ក្នុងឈុតឆាកខ្លះ ព្រះរាមគឺជាជនសាមញ្ញម្នាក់ មានការច្រនែនប្រចន្ទ មានស្នេហាបែកបាក់ រហូតចូលកោដ បញ្ឆោតនាងសិតាទៀត ដូច្នេះតួអង្គព្រះរាម មិនមែនជាអាទិទេពដូចក្នុងរឿង រាមាយណ របស់អិណ្ឌាឡើយ។
ថ្វីត្យិតតែរឿងរាមកេរ្ដិ៍ខ្មែរមានប្រភពចេញមកពី រឿងរាមាយណ របស់អិណ្ឌាយ៉ាងណាក៏ដោយ ក៏អ្នកនិពន្ធខ្មែរ បានខិតខំតែងឡើងដោយបញ្ចូលលក្ខៈ បែបខ្មែរនិយម ដោយបង្ហាញ និង អោយតំលៃទៅលើ អរិយធម៌ខ្មែរ ទំនៀមទំលាប់ខ្មែរយ៉ាងពិតប្រាកដ។
Hello,
it is so great to see what i dont know!thank you
ជំរាបសួរ
ខ្ញុំមានចំនាប់អារម្មណ៍នឹងរឿងរាមកេរ
ខ្ញុំចង់អានឯកសារយោងដែលទាក់ទងនឹងរឿងនេះ។ ជាពិសេសត្រង់កន្លែងនាងមច្ឆា ជួបនឹងហនុមាន។ តើមានសាច់រឿងបែបណា ទើបបណ្ដាលអោយអ្នកទាំងពីរ (ហនុមាន និងនាងមច្ឆា) បានជួបសាសង ផ្ដោះផ្ដងវាចារ ស្នេហា???
សូមឆ្លើយមកខ្ញុំតាមរយះ chlang2403@gmail.com
អរគុណ
ឯកសារដើមរបស់ខែ្មរគ្មាននាងទេពមឆ្ជា ទើបមកសម័យ អង្គដួង ក៌មាន ការគូរ និង រៀបរងឡើងវិញ។ ពេលខ្លះ ខ្ងុំសួរគេ គេថាអត់មានទេ ក្នុង ការអាន មានតែមណ៌មេខឡា។ ខ្ងុំក៌ចង់ដឹងដែរត្រង់នេះ គឺវិលណាស់។
អរគុណសម្រាប់ចំណាប់អារម្មណ៍នឹងរឿងរាមកេរ្តិ៍។ ខ្ញុំធ្លាប់បានសិក្សាលើរឿងនេះយូរមកហើយ
ដូច្នេះសាច់រឿងមួយចំនួនខ្ញុំក៏មិនអាចចាំបានទាំងអស់ដែរ។
ចំពោះសាច់រឿងត្រង់នាងសុវណ្ណមច្ឆានិងហនុមានចែរចង់គ្នាគឺនៅត្រង់វគ្គមួយដែលព្រះរាមនិង
ក្រុមពលស្មានាំគ្នាតស្ពានឆ្លងសមុទ្រទៅកាន់ក្រុងលង្កា។ នៅពេលនេះពពួកសត្វត្រីទាំងឡាយក៏
នាំគ្នាមកពាំថ្មដែលប្រើសម្រាប់សាងស្ពាននោះ ជញ្ជូនយកចេញទៅអស់ជារឿយៗ រហូតធ្វើឲ្យការ
តស្ពានពុំបានសម្រេចជាលទ្ធផលអ្វី។ ឃើញដូច្នេះហនុមានក៏ធានាខ្លួនមុជចុះទៅក្នុងសមុទ្រដើម្បី
ដោះស្រាយបញ្ហានេះ ហើយក៏បានជួបនាងសុវណ្ណមច្ឆានៅទីនោះទៅ។
ខ្ញុំក៏ចាំបានតែប៉ុណ្ណឹង… បើមានចម្ងល់អីទៀតដែលខ្ញុំអាចឆ្លើយបាន ខ្ញុំរីករាយនឹងឆ្លើយជានិច្ច។
អរគុណ!
this is the friend time for that to be here
ថ្វីត្បិតតែសាច់រឿងរវាងរឿងខាងលើមានការប្រហាក់ប្រហែលគ្នា តែរចនាបថ ការតាក់តែង និងអត្តសញ្ញាណនៃសាច់រឿងមិនដូចគ្នាទេ!!! សូមអរគុណបង អាចមន៍ផ្កាយ ដែលបានយករឿងនេះមកបកស្រាយយ៉ាងក្បោះក្បាយ!!! ខ្ញុំមានមោទនភាពណាស់ដែលខ្មែរមានបង!!!
អរគុណចំពោះការបកស្រាយស្តីពីបញ្ហារឿងរាមកេរ្តិ៍។ ដោយក្តីរាប់អាន ពីខ្ញុំរតនា។