រឿងរ៉ាវរបស់យុវវ័យកើតឡើងគជើងលើគ្នាឲ្យតែដល់ថ្ងៃ១៤កុម្ភៈ, ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឬដែលយុវវ័យនិយមហៅថា ថ្ងៃបុណ្សសង្សារ។ នៅថ្ងៃនោះអាចមានតែស្នាមញញឹម តែបន្ទាប់ពីថ្ងៃនោះ តើគេបន្សល់ទុកអ្វីខ្លះ? យ៉ាងណាៗសូមកុំឲ្យ១៤កុម្ភៈក្លាយជា១ថ្ងៃនៃក្តីស្រឡាញ់ ១ជីវិតនៃភាពសោកស្តាយឲ្យសោះ។
[…] «លីនីកូន!កូនរៀបចំខ្លួនទៅណាហ្នឹង?អត់ទៅរៀនទេមើលទៅ» (ម៉ែសួរបែបចង់ឃាត់ខ្ញុំ)។
«ម៉ាក់! ថ្ងៃនេះ ជាថ្ងៃ១៤ កុម្ភៈ ណាម៉ាក់!»
«ហើយចុះវាយ៉ាងម៉េច… ថ្ងៃ១៤ ក៏១៤ទៅ។»
«ជាថ្ងៃបុណ្យសង្សារណាម៉ាក់។»
«កូនម៉ែ!កូនមានសង្សារហើយអី?ម៉ែឲ្យកូនទៅរៀនម៉េចក៏ផ្តេសផ្តាសបែបនេះទៅវិញ? នែ៎! កូនទើបតែអាយុ១៧ឆ្នាំទេណា» (អ្នកម៉ាក់បែបចង់ខឹងនឹងខ្ញុំទាំងព្រឹក)
«ម៉ាក់,កូនគ្មានសង្សារអីទេ!តែកូនទៅដើរលែងជាមួយមិត្តភក្តិដែលរៀនជាមួយគ្នាទេតើ។»
«កូនស្រីម៉ែយើងជាខ្មែរមិនមែនអឺរ៉ុបទេកុំទៅអបអរជាមួយថ្ងៃបុណ្យនេះអីពេក…»
ម៉ាក់និយាយមិនទាន់ចប់ស្រួលបួលផង ខ្ញុំកាត់សម្តីគាត់៖
«អបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់មានអីមិនល្អម៉ាក់ កូនមិនបានទៅប្រព្រឹត្តអីផ្តេសផ្តាសញៀនថ្នាំដើរតាមបងតូចបងធំ ឬគេចមិនចូលសាលាឯណា!»
«ម៉ែមិនដឹងថាគ្រូឯងបង្រៀនឯងយ៉ាងណាទេបានជាកូនស្រីម៉ាក់មើលទៅមិនដូចខ្មែរសោះ តមាត់ឲ្យប៉ប៉ោច។ អឺ! នែ៎កូន បើកូនចង់អបអរបុណ្យនៃក្តីស្រឡាញ់ មានប៉ាមានម៉ាក់ចាំបាច់ទៅណាកូន។»
«ម៉ាក់!សម័យកាលរបស់ម៉ាក់ខុសពីសព្វថ្ងៃសង្គមនេះគឺវាអ៊ីចឹង សូមម៉ាក់អធ្យាស្រ័យឲ្យកូនផង កុំតឹងតែងដាក់កូនពេក។ លោកប៉ាអ្នកម៉ាក់ កូនពិតជាស្រឡាញ់ ពិតជាគោរពហើយ តែកូនចង់ទៅកម្សានលម្ហែជាមួយមិត្តភ័ក្រ នៅខាងក្រៅខ្លះ មានអីមិនល្អអ្នកម៉ាក់»(ខ្ញុំនិយាយបណ្តើរសារេស្បែកជើងកែងចោទបណ្តើរ)។
«ដើរលែងមិនអាក្រក់ទេតែកូនត្រូវមើលពេលវេលាផង ថ្ងៃនេះមិនមែនថ្ងៃអាទិត្យ ឬថ្ងៃបុណ្យជាតិខ្មែរយើងឯណា ទៅសាលារៀនទៅកូន។»
«កូនជម្រាបម៉ាក់ហើយ ថាគេមិនរៀនទេ…»
«បើគេមិនរៀន កូនត្រូវនៅផ្ទះ អានសៀវភៅ មើលមេរៀនទៅ គេចផ្ទះ គេចសាលា គ្មានបានចំណេញអីទេកូនស្រីម៉ែ។» […]
-
មានលក់ហើយ នៅតាមតូបលក់សៀវភៅនិងបណ្ណាគារនានា ក្នុងប្រទេសកម្ពុជា!!!
ឬអាចទំនាក់ទំនងទិញបានតាមរយៈ អ្នកគ្រូ ចេង គុយសៀង(Miss.Cheng KuSieng), ទូរស័ព្ទៈ 012 468 966។
«ស្ដាយ» នឹងមានលក់នៅស្ដង់លក់ផ្កាជិតផ្សារផារ៉ាហ្គន។ អ្នកដែលចូលទិញផ្កានៅថ្ងៃ ១៤ កុម្ភៈអាចជាវបាន!
គ្រាន់តែអានអត្តបទដកស្រង់នឹង ខ្ញុំតែអានរឿងទាំងស្រុងទេ ចង់ដឹងមានរឿងអីកើតឡើង៕ ចាំមើលពេលទៅលេងផ្ទះចាំទៅរកមើលនឹងគេ:D
១៤ កុម្ភៈ ជាថ្ងៃដែលផ្ទះសំណាក់ឡើងថ្លៃបំផុត!
នាំគ្នាកក់ទុកមុនឲ្យហើយទៅ ប្រយ័ត្នអត់មានកន្លែងទំនេរ! 😉
គួរអោយចង់អាន
ចុម ម៉េចក៏ឡើងថ្លៃ?
ម៉ោពីមានគូសង្សាជាច្រើនបានសំរុកកក់ទុកមុនបាត់ទៅហើយ…រួមទាំងអន្ទិត អគ្គលីបុត្រនេះផង ហេហេហេហ….
ចង់ឱ្យដឹងថា ពេលអានរឿងនេះហើយអ្នកនឹងស្ដាយ។ បើអ្នកជាស្រី អ្នកនឹងស្ដាយនូវអ្វីដែលអ្នកលះបង់ឱ្យ «សង្សារ» របស់អ្នក។ ហើយបើអ្នកជាប្រុស អ្នកនឹងស្ដាយនូវទង្វើដែលអ្នកធ្វើទៅលើ «សង្សារ» របស់អ្នក…
កាលពីមិទាន់បានអាននៅល្មមទេ ដល់បានអានអាវគ្គទីមួយហើយ ដូចចង់ដឹងអាបញ្ចប់ទៀតណឹងណា 😀
យ៉ាស៎! អន្ទិតបណ្ឌិត សង្ស័យទៅកក់ផ្ទះសំណាក់ជាមួយស្រីផ្សេងហើយ បានដឹងថាខ្ញុំកក់ដែរ! ប្រយ័ត្នសង្សារចាស់វ៉ៃអាយៀសក្បាលទៅ ហាស៎ហា…..
គូរអោយចាប់រម្មណ៏ណាស់ ចេញពីធ្វើការនឹងទៅទិញមួយហើយ! ហេសូមមើទីនេះទាំងអស់គ្នា «ម៉ែមិនដឹងថាគ្រូឯងបង្រៀនឯងយ៉ាងណាទេបានជាកូនស្រីម៉ាក់មើលទៅមិនដូចខ្មែរសោះ តមាត់ឲ្យប៉ប៉ោច។ អឺ! នែ៎កូន បើកូនចង់អបអរបុណ្យនៃក្តីស្រឡាញ់ មានប៉ាមានម៉ាក់ចាំបាច់ទៅណាកូន។» បន្ទោសគ្រូទៀតហើយ
ពេលកូនរៀនពូកែរ “ពូជខ្ញុំចឹង” ពេលកូនរៀនមិនចេះ “គ្រូអត់ មិនចេះបង្រៀនសិស្ស” ពេលកូនខូច “គ្រូមិនដឹងបង្រៀនយ៉ាងមេចទេ”។ ជាយោបល់ដ៏តិចតួចរបស់ញុំទេណា 😀
មួយក្បាលប៉ុន្មាន? ^^ កម្រាសប៉ុន្មានទំព័រដែរ? 😀
[…] This post was mentioned on Twitter by khmerwikipedia, Vantharith OUM. Vantharith OUM said: Feb14 or Valentine's Day – 'Regret,' a love novel of #Cambodian young lady… «ស្តាយ»សំណោកវិប្បដិសារីថ្ងៃបុណ្យសង្សារ http://t.co/E9Fyz1K […]