O
The last sentence… when I was confused.
កាពូជីណូ
«អាឡូ ម្ចាស់ចិត្ត?»
[«អាឡូ ជីណូ សុំទោសផង ថ្ងៃនេះខ្ញុំប្រហែលមិនអាចទៅមើលកុនជាមួយបានទេ។»]
«អា… ហេតុអីទៅ?»
[«មានការងារបន្ទាន់ សុំទោសផងណ៎ា!»]
«មិនអីទេៗ ចាំមើលថ្ងៃក្រោយក៏បាន។»
[«ចុះពេលនេះ ជីណូនៅឯណា?»]
«អឺម… នៅផ្ទះ។»
[«អូខេ… អ៊ីចឹង ប៉ុណ្ណឹងសិនចុះ សុំទោសពិតមែនណ៎ា!»]
«បាទ! Happy 6 months Anniversary ណ៎ា បាយៗ។»
[«បាយ… Happy 6 months Anniversary!»]
«ស្រឡាញ់ណ៎ា!»
[«បាទ…»]
ទូតៗ…
សុំទោសផង ផ្កាយ! ការពិតខ្ញុំកុហក… ពេលនេះខ្ញុំបានមកដល់មុខរោងកុនទៅហើយ។ គួរឲ្យស្តាយណាស់ ថ្ងៃគម្រប់ខួប៦ខែ បែរជាមិនបានជួបគ្នា។ រយៈពេលប៉ុន្មានខែកន្លងមកនេះ គេដូចជារវល់ខ្លាំងណាស់។ ថ្ងៃខ្លះ ក៏មិនបានមករកខ្ញុំ បើមិនអ៊ីចឹងក៏មិនបានទាក់ទងមកខ្ញុំសោះ… មានរឿងអីទេដឹង?
ខ្ញុំឈរម្នាក់ឯង នៅមុខរោងកុន លេជេន ក្នុងផ្សារស៊ីធីម៉ល។ សង្សារក៏មិនមក កក់សំបុត្ររួចទៀត ធ្វើយ៉ាងម៉េចល្អ?… ហៅមិត្តភក្តិមកមើលជាមួយសិនល្អជាង។ ខ្ញុំលូកយកទូរស័ព្ទដៃចេញពីហោប៉ៅ រួចខលរកមិត្តស្និទ្ធស្នាលរបស់ខ្ញុំ។
«អាឡូ!»
«ហេ វិបុល ឯងទំនេរទេ?»
«អឺ ទំនេរតើ យ៉ាងម៉េច?»
«មកមើលកុនជាមួយយើងបន្តិចមើល៍!»
«អារម្មណ៍ស្អីឯង មកបបួលយើងមើលកុន?»
«សង្សារយើងរវល់ ហើយយើងក៏បានកក់សំបុត្ររួចហើយដែរ ឯងនៅជិតជាងគេបំផុត មកមើលជាមួយយើងបន្តិចមក៍!»
«អឺៗ ចាំយើងទៅ! ស្អីទេ រញ៉េរញ៉ៃដល់ហើយ!»
«អឺ លឿនៗឡើងវ៉ឺយ!»
«អឺម បាយ ជួបគ្នាបន្តិចទៀត!»
«អឺ បាយ!»
ទូតៗៗ…
ទម្រាំតែអូសក្បាលវាចេញមកបាន ចង់យ៉ាប់ ហ៊ឺយ!! >_<!! ខ្ញុំបបួល វិបុល មិត្តនៅក្នុងក្រុមរបស់ខ្ញុំម្នាក់ ដែលមានផ្ទះនៅក្បែរនេះ។ ខ្ញុំនិងវារៀននៅវិទ្យាល័យជាមួយគ្នា លុះចូលមហាវិទ្យាល័យ ក៏ផ្លាស់ទៅរៀនកន្លែងផ្សេងគ្នា តែក៏នៅទាក់ទងគ្នារហូត ព្រោះវាមាននិស្ស័យល្អ។ ខ្ញុំប្រឹក្សាជាមួយវាស្ទើរតែគ្រប់រឿង ហើយត្រូវវាបង្អាប់រាល់តែលើកហ្នឹង តែយ៉ាងណាវានៅតែជាមិត្តសំខាន់ម្នាក់របស់ខ្ញុំ។
ចាំមិនយូរប៉ុន្មាន មនុស្សក្បាលក្រហមក៏ដើរមកដល់។ សក់លាបពណ៌ឆើតចម្លែកខុសគេ ហើយក៏មិនខ្ចីសិតទៀត ពាក់អាវយឺតដៃវែងឆ្នូតលឿង និងស្លៀកខោរឹបខ្មៅធម្មតាៗ។ តែមើលមុខវាចុះ ដូចជាទើសទាល់ណាស់ ដែលត្រូវខ្ញុំអូសចេញមកដូច្នេះ។
«ម៉េច ជីណូ?»
ដៃវែងចាប់រលាក់ដៃខ្ញុំជាការរាក់ទាក់។
«ល្អណាស់ ដែលមក!»
«កុនលេងម៉ោងប៉ុន្មាន?»
«១២កន្លះ។»
«អាក្របី ឯងហៅយើងមកធ្វើអី ទើបតែម៉ោង១១ហ្នឹង?»
«ព្រោះយើងមិនចង់ឈរម្នាក់ឯង! នែ៎ យើងខំចេញសំបុត្រកុនឲ្យហើយ នៅរអ៊ូអីទៀត!»
«មិនរអ៊ូក៏បានដែរ តែយើងឃ្លាន ឥឡូវទៅរកអីញ៉ាំសិន!»
«អឺម ថ្លៃបាយ ឯងចេញដោយខ្លួនឯងវ៉ឺយ!»
«យើងដឹងហើយ ស៊ីប៊ឺហ្គ័រក៏បានដែរ ទៅលឿនឡើង!»
ខ្ញុំដើរតាមវាទៅហាងហ៊ែមប៊ឺហ្គ័រដែលនៅជិតនោះ។ ហ៊ឺម… បើផ្កាយមកជាមួយ មិនដឹងល្អយ៉ាងណាទេ នឹកដល់ហើយ! T_T
នៅក្នុងហាង មនុស្សមិនច្រើនប៉ុន្មានទេ ល្មមអាចរកកន្លែងអង្គុយបាន។ ខ្ញុំនិងវិបុល កម្មង់អាហារដោយឡែកពីគ្នាម្នាក់មួយឈុត រួចដើរមកអង្គុយជាមួយគ្នានៅតុ។
«ប្លែកៗវ៉ឺយ មកអង្គុយស៊ីអីជាមួយមនុស្សបុរសដូចគ្នា!»
«ក្រែងសំណប់ចិត្តរបស់ឯងក៏ប្រុសដែរ មែនទេ?»
«អឺ មែនហើយ តែមិនពាក់ព័ន្ធទេ សង្សារយើងស្អាត!»
មាត់ទំពាបណ្តើរនិយាយបណ្តើរពីភាពស្រស់ស្អាតរបស់សង្សារខ្លួនឯង។ គួរឲ្យជិនឫកវាមែនទែន។
«ផ្កាយ ចុះជាមួយសង្សារឯង យ៉ាងម៉េចដែរ?»
«មិនដឹងទេ មួយរយៈនេះមិនសូវបានជួបគ្នាប៉ុន្មានផង។ និយាយទៅថ្ងៃនេះជាថ្ងៃគម្រប់ខួបរបស់យើងនិងគេ តែគេប្រាប់ថាជាប់រវល់។»
«ឯងអស់អីប្រូទេដឹង បានជាគេមិនសូវមករកឯង?»
«ប្រូអី យើងគ្មានប្រូបូរបាច់អីទេ យើងល្អជាមួយគេស្មើចុងស្មើដើម!»
ទ្រឺត…
ទូរស័ព្ទដៃរបស់ខ្ញុំញ័រនៅក្នុងហោប៉ៅខោ។ ខ្ញុំប្រញាប់លូកមកមើល…
[វិសាល]
«អាឡូ!»
[«អាឡូ ឯងនៅឯណា?»]
«នៅស៊ីធីម៉ល!»
[«ចុះសង្សារឯង?»]
«មិនដឹងទេ អត់នៅជាមួយគ្នាផង។»
[«សង្សារឯង គឺម្នាក់ដែលភ្នែកធំៗ មាឌល្អិត នោះ មែនទេ?»]
«អឺ មែនហើយ ហេតុអី?»
[«យើងនៅប្រោនកាហ្វេ ឃើញមនុស្សមុខដូចសង្សាររបស់ឯង នៅជាមួយមនុស្សប្រុសម្នាក់ រាងខ្ពស់សង្ហា ភ្នែកធំៗ កំពុងអង្គុយផឹកកាហ្វេជាមួយគ្នា មើលទៅដូចជាផ្អែមល្ហែមណាស់។»]
«ហាសហាស… ចំណាំមនុស្សច្រឡំទេដឹង?»
[«មិនច្បាស់ដែរ តែចាំយើងថតរូប ហើយផ្ញើទៅឲ្យមើល។»]
«អ្ហឺម… ធ្វើម៉េចធ្វើទៅ!»
មិត្តពូកែសម្តីដូចយ៉ាង វិសាល ដាក់ទូរស័ព្ទចុះ តែមិនយូរប៉ុន្មាន សាររូបភាពមួយក៏ផ្ញើមកដល់ខ្ញុំ។
«មានរឿងអី?»
«វិសាលផ្ញើរូបមកឲ្យមើល វាប្រាប់ថា ឃើញសង្សារយើងឈរជាមួយមនុស្សប្រុសមកពីណាក៏មិនដឹងនៅប្រោន។»
«ឯណា យកមកមើលមើល៍!»
វិបុល ដែលកំពុងញាប់មាត់ញ៉ាំដំឡូងបារាំង យកទូរស័ព្ទខ្ញុំទៅមើលដោយមិនខ្វល់អ្វីច្រើន។
«អឺ ដូចដែរតើ!»
វិបុល ហុចទូរស័ព្ទមកឲ្យខ្ញុំវិញ។
រូបដែលខ្ញុំទទួលបាន ថតចេញពីជ្រុងម្ខាងនៃហាង តែក៏ល្មមអាចមើលច្បាស់។ បុរសមាឌល្អិតនៅក្នុងសម្លៀកបំពាក់ពណ៌ស សក់ពណ៌ត្នោត ភ្នែកធំៗកំពុងអង្គុយផឹកកាហ្វេ ញញឹមដាក់បុរសម្នាក់ទៀតដែលអង្គុយក្បែរ។ បុរសម្នាក់នោះខ្ពស់សង្ហា សក់ពណ៌ត្នោត ពាក់អាវយឺតស និងស៊កអាវរងាពណ៌ផ្ទៃមេឃពីក្រៅ។ ខ្ញុំទទួលស្គាល់ថា បុរសមាឌល្អិតក្នុងរូប ដូចផ្កាយរបស់ខ្ញុំខ្លាំងណាស់… ចុះអាមនុស្សប្រុសដែលអង្គុយក្បែរគេនោះជានរណា?… មិត្តភក្តិ? ហ្វែនសៀវភៅ? ច្បាស់ជាមិត្តហើយ…
ខ្ញុំទុកទូរស័ព្ទក្នុងហោប៉ៅខោវិញ និងសម្រេចចិត្តឈប់ញ៉ាំប៊ឺហ្គឺដែលនៅសល់។ ចិញ្ចើមខ្ញុំជ្រួញចូលគ្នា ព្រមជាមួយសំណួរជាច្រើន ដែលវិលវល់ក្នុងខួរក្បាល… តើអាម្សៀនោះជានរណា?
…ល្ងាចថ្ងៃនោះ…
«រឿងកុននេះល្អមើលតើ ឯងថាអ៊ីចឹងទេ ជីណូ?… ជីណូ… ជីណូ!»
«អ្ហ៎ា? អឺ… អឺម មែនហើយ ពោតលីងនៅទីនេះឆ្ងាញ់ណាស់។»
«ឯងស្តាប់អ្វីដែលយើងនិយាយទេនៀក? ប្រាកដជាអត់ហើយ… ឯងបានមើលរឿងអត់? តាំងពីវិសាលផ្ញើរូបមកឲ្យឯង ឯងក៏បាត់មាត់បាត់កដូចឆ្កែឈឺអ៊ីចឹង!»
«អឺ… យើងមិនអីទេ។»
«កុំគិតច្រើនអី គ្មានរឿងអីនោះទេ!»
«អឺៗ អ៊ីចឹង យើងត្រឡប់ទៅផ្ទះវិញហើយ បែកគ្នាត្រឹមនេះចុះ។»
«អឺ អរគុណណាស់ដែលបានចេញសំបុត្រកុនឲ្យ!»
«បាយ…»
«បាយ… កុំគិតច្រើនពេកវ៉ឺយ!»
ខ្ញុំញញឹមតបវិញទាំងមិនសម ព្រមទាំងបក់ដៃលាឲ្យមិត្តរបស់ខ្ញុំ មុននឹងហៅតាក់ស៊ីជិះត្រឡប់ទៅផ្ទះវិញ… ម្នាក់ឯង។
មែនហើយ… គ្មានរឿងអីទេ តែបើទៅជាមួយមិត្តភក្តិ គួរណាស់តែប្រាប់ឲ្យត្រង់ៗក៏បាន មិនបាច់កុហកថារវល់ទេ។ ប្រហែលគេខ្លាចខ្ញុំខឹងទេដឹង? តែទាក់ទងគ្នាមកដល់ថ្នាក់នេះហើយ គួរណាស់តែដឹងហើយថា ខ្ញុំមិនមែនជាមនុស្សដែលង៉ក់ងរងាយៗនោះទេ ហើយខ្ញុំក៏មិនធ្លាប់ខឹងគេដែរ។ មិនតែប៉ុណ្ណោះ ៦ខែកន្លងមកនេះ ខ្ញុំតែងតែធ្វើល្អជាមួយគេរហូត។ ដូច្នេះគេប្រហែលជាមិនក្បត់ខ្ញុំទេ… មែនហើយ ប្រហែលជាមានការងាររវល់ ជាមួយមិត្តភក្តិក៏ថាបាន កុំគិតច្រើនអីជីណូ គ្មានស្អីទេ…
សំណួរ និងពាក្យលួងលោមចិត្តខ្លួនឯងជាច្រើន លេចឡើងពេញក្បាលរបស់ខ្ញុំគ្រប់ពេល មិនថាពេលដើរ អង្គុយ ងូតទឹក មើលទូរទស្សន៍ ឬពេលគេង។ រូបថតមួយសន្លឹកនោះ នៅតែធ្វើឲ្យខ្ញុំគិតវិលវល់ពេញមួយយប់ រហូតភ្ញាក់ឡើងទទួលថ្ងៃថ្មី… ថ្ងៃដែលមិនស្រស់ថ្លាដូចសព្វមួយដង រហូតដល់ល្ងាចថ្ងៃនោះ។
ទ្រឺតៗ…
ទូរស័ព្ទខ្ញុំញ័រនៅលើថតក្បាលដំណេក រង់ចាំឲ្យខ្ញុំទទួល។ តើជាផ្កាយ ឬមិនមែន?
[អ្នកចាត់ការ]
ខ្ញុំខកចិត្តតិចៗ នៅពេលឈ្មោះដែលលេចឡើងនៅលើអេក្រង់ទូរស័ព្ទ មិនមែនជាឈ្មោះរបស់ម្ចាស់ចិត្តខ្ញុំ។
«ជម្រាបសួរចៅហ្វាយ!»
«ជីណូ ខ្ញុំមានរឿងឲ្យឯងជួយបន្តិចណ៎ា!»
«បាទ អ្វីទៅ?»
«គឺថ្ងៃទី៣ ខែក្រោយ ភាគហ៊ុនហាងរបស់យើង នឹងទៅបើកសាខាថ្មីមួយទៀតនៅខេត្តសៀមរាប។ តែមួយរយៈនេះ ខ្ញុំមិនទំនេរសោះ ដូច្នេះខ្ញុំត្រូវការឯងយកឯកសារទៅចុះកុងត្រាជំនួសខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំទុកចិត្តឯងជាងគេ ចាំខ្ញុំចេញថ្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅឲ្យ។ ជួយខ្ញុំបន្តិចទៅ ជីណូ!»
សំឡេងថ្ងូរ របស់បុរសវ័យកណ្តាល ដែលជាម្ចាស់ហាងដែលខ្ញុំកំពុងធ្វើ និយាយអង្វរក។ សៀមរាបឬ? គួរឲ្យចាប់អារម្មណ៍ដែរតើ!
«ចុះថ្ងៃណាខ្លះចៅហ្វាយ?»
«ថ្ងៃ១៥ ដល់ ១៨ ខែមិថុនា។ ថ្ងៃទី១៥ ឯងត្រូវទៅជួបម្ចាស់ភាគហ៊ុន ចំណែកថ្ងៃនៅសល់ ឯងអាចដើរលេងតាមសប្បាយបាន។»
១៥ ដល់ ១៨…? តែថ្ងៃទី១៦ គឺជាគម្រប់ខួប៧ខែរបស់ខ្ញុំ និងផ្កាយតើ។ ល្អណាស់ យកពេលនេះទៅហាន់នីមូនតែម្តងទៅ! ហិហិ
«យល់ព្រមលោកចៅហ្វាយ! ប៉ុន្តែ… ខ្ញុំអាចនាំមិត្តភក្តិទៅជាមួយបានទេ?»
«បានៗ ចាំខ្ញុំជួយចេញថ្លៃយន្តហោះឲ្យមិត្តភក្តិឯងដែរ។»
«ពិតមែនឬ? អរគុណខ្លាំងណាស់!»
«មិនអីទេ អ៊ីចឹងចង់នាំមិត្តភក្តិទៅប៉ុន្មាននាក់?»
«ម្នាក់! តែម្នាក់ប៉ុណ្ណោះ។»
«អូខេ! ចាំខ្ញុំឲ្យលេខាកក់សំបុត្រយន្តហោះឲ្យ២កន្លែង ហើយជួបគ្នានៅព្រលានយន្តហោះ ចាំខ្ញុំយកឯកសារទៅឲ្យនៅទីនោះ អរគុណខ្លាំងណាស់ជីណូ។»
«បាទ អរគុណលោកចៅហ្វាយដូចគ្នា។»
«សំណាងល្អ!»
ទូតៗៗ…
វ៉ៅ… សំណាងដល់ហើយ ដែលបានធ្វើការជាមួយមនុស្សចិត្តល្អបែបនេះ។ អរគុណលោកប៉ា ដែលមានមិត្តភក្តិល្អៗបែបនេះ។ ណ្ហើយ ចាំជួបផ្កាយល្ងាចនេះ ហើយចាំបបួលគ្នា។ ផ្កាយច្បាស់ជាត្រេកអរមិនខាន។ សួរសិនល្អជាងថាមកហាងកាហ្វេឬអត់។ ខ្ញុំចុចទូរស័ព្ទដៃដោយក្តីរំភើបទៅកាន់ ផ្កាយ មនុស្សជាទីស្រឡាញ់របស់ខ្ញុំតាមឡាញន៍។
(Cappuccino: ផ្កាយ ថ្ងៃនេះមកហាងទេ?)
(Phkay: អឺម ទៅ!)
(Cappuccino: អ៊ីចឹងចាំជួបគ្នាណ៎ា ម្ចាស់ចិត្ត! ^^)
…គេមិនតបមកខ្ញុំវិញសោះ ទោះជាអានហើយក៏ដោយ… ណ្ហើយ ទៅងូតទឹកត្រៀមទៅធ្វើការវិញល្អជាង។ ខ្ញុំងូតទឹកសម្អិតសម្អាងខ្លួនយ៉ាងស្អាត ស្លៀកពាក់ឯកសណ្ឋានរបស់ហាងយ៉ាងសមសួន ហើយក៏មិនភ្លេច ស៊កអាវពីក្រៅថែមមួយជាន់ទៀតដែរ មុននឹងចេញទៅធ្វើការនៅកន្លែងដើម ដែលខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់ជាទីបំផុត។
…
ម៉ោងដប់ហើយ ហាងនៅតែដូចដើមដូចរាល់ៗថ្ងៃ គ្មានមនុស្ស មានតែខ្ញុំម្នាក់ឯងនៅក្នុងហាង ជាមួយបទភ្លេងដែលប្រគំតិចៗ រង់ចាំឲ្យមនុស្សម្នាក់បើកទ្វារចូលមក។
គ្រឺងៗ…
«មកដល់ហើយឬ ម្ចាស់ជីវិត?»
«អឺម មានរឿងអ្វី មែនទេ?»
មនុស្សមាឌល្អិត គួរឲ្យស្រឡាញ់ដើរចូលមកក្នុងហាង។ បបូរមាត់ស្តើងញញឹមស្រាលដាក់ខ្ញុំ។ ហេតុអ្វីគេដូចជាមិនរីករាយសោះ?… ឬមួយមិនចង់ជួបខ្ញុំ?
«អា… អង្គុយសិនទៅ ចាំខ្ញុំយកកាពូជីណូមកឲ្យ។»
«អត់ទេ ថ្ងៃនេះចង់ប្តូររសជាតិ ចង់ផឹកឡាតេវិញ!»
«ម៉េចអ៊ីចឹង?»
«…»
ផ្កាយមិនតបអ្វីមកខ្ញុំ។ វាជារឿងចម្លែកដែលគេប្តូរមកផឹកឡាតេ ព្រោះតាំងពីស្គាល់គេមក ខ្ញុំឃើញគេផឹកតែកាពូជីណូប៉ុណ្ណោះ។ គេដើរទៅអង្គុយនៅតុដដែល យ៉ាងស្ងៀមស្ងាត់។ ភ្នែកធំសម្លឹងចេញទៅក្រៅបង្អួច យ៉ាងអណ្តែងអណ្តូង។ គ្មានស្នាមញញឹមដូចដែលធ្លាប់មាន។ គ្មានខ្សែភ្នែកដែលបញ្ជាក់ថា មានសេចក្តីសុខ។ គ្មានអ្វីដូចដើមសោះ…
ខ្ញុំធ្វើឡាតេតម្រូវចិត្តគេ មុននឹងយកទៅជូនគេនៅតុ ហើយអង្គុយចុះទល់មុខគ្នា។
«សុខសប្បាយទេ ផ្កាយ?»
«អ… អឺម សុខធម្មតា សុំទោសផង ដែលម្សិលមិញមិនបានទៅជួប។»
«មិនអីទេ…»
គ្រាន់តែឮពាក្យថា «ម្សិលមិញ» រូបភាពរបស់ផ្កាយ និងបុរសមិនធ្លាប់ស្គាល់ម្នាក់នោះក៏លេចឡើងក្នុងខួរក្បាលខ្ញុំជាថ្មី។ តែជីណូ… នេះមិនមែនជាពេលដែលឯងត្រូវមកកើតទុក្ខនឹងរឿងចាស់ទេ។ ឯងមានរឿងផ្សេង ដែលត្រូវនិយាយប្រាប់ផ្កាយ!
«អឺ… ផ្កាយ គឺខែក្រោយ ចៅហ្វាយនឹងឲ្យខ្ញុំទៅពិនិត្យមើលសាខានៅសៀមរាប គឺនៅថ្ងៃទី ១៥ ដល់ ១៨។ ខ្ញុំក៏ចង់បបួលផ្កាយទៅជាមួយដែរ នឹងបានឆ្លងខួប៧ខែរបស់យើងផង… ទៅជាមួយគ្នាទេ?»
«ចុះថ្លៃសំបុត្រយន្តហោះ…»
«គឺចៅហ្វាយខ្ញុំនឹងចេញឲ្យទាំងអស់ ផ្កាយមិនបាច់បារម្ភពីរឿងនេះទេ។»
«អូ… មែនឬ?»
ទ្រឺត…
សំឡេងទូរស័ព្ទរបស់ផ្កាយ លាន់ឡើងពីក្នុងហោប៉ៅ។ ខ្សែភ្នែករបស់ខ្ញុំក្រឡេកទៅឃើញឈ្មោះរបស់អ្នកដែលខលមកម្ចាស់ចិត្តខ្ញុំ។
[ឡាតេ]
«សុំទោសផងជីណូ ចាំខ្ញុំប្រាប់ចម្លើយពេលក្រោយណា ពេលនេះខ្ញុំមានការត្រូវប្រញាប់ទៅហើយ! បាយៗ ជួបគ្នាពេលក្រោយ…»
គេប្រញាប់ប្រញាល់ក្រោកចេញពីតុ ទទួលទូរស័ព្ទហើយចេញទៅខាងក្រៅយ៉ាងរហ័ស ទុកឲ្យខ្ញុំនៅជាមួយសំឡេងគ្រឺងៗដែលជាសញ្ញាថា មនុស្សម្នាក់បានចេញទៅហើយ។ ឡាតេនៅសល់ដដែល មិនឡើងមិនចុះ ខុសពីសេចក្តីសុខរបស់ខ្ញុំដែលថយចុះ និងសេចក្តីទុក្ខដែលឡើងទ្វេ… តើមានរឿងអីផ្កាយ ហេតុអ្វី… ប្រែប្រួលដល់ថ្នាក់នេះ?
រាត្រីដ៏ស្ងប់ស្ងាត់ លាក់កំបាំងរូបខ្ញុំទុករហូតដល់ពេលជិតចេញពីធ្វើការ។ ទូរស័ព្ទដៃរបស់ខ្ញុំញ័រ ជាសញ្ញាប្រាប់ថា មានមនុស្សផ្ញើសារមក។ តែអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត គឺអ្នកដែលផ្ញើមកជាម្ចាស់ជីវិតរបស់ខ្ញុំ និងកាន់តែសប្បាយចិត្តទៅទៀតនៅពេលឃើញគេសរសេរថា…
(Phkay: សរុបមក… គឺអាចទៅបាន! ចេញពីធ្វើការហើយ មែនទេ? ត្រឡប់ទៅផ្ទះដោយសុវត្ថិភាពណ៎ា!)
យេស!! តែប៉ុណ្ណេះបានទៅហាន់នីមូនហើយ! ផ្កាយរបស់ខ្ញុំគួរឲ្យស្រឡាញ់បំផុត~!!
សូមរង់ចាំអានវគ្គបន្ត!
ខំចាំអានឡើងរាប់ថ្ងៃតែបែរជាមានប៉ុណ្នឹង ញ៉ុមចង់តែវ៉ៃអ្នកនិពន្ធទេនៀក។ សំណូរសួរថា តើហេតុអ្វីបានជាផ្កាយឯងប្រែប្រួល ទៅផឹកឡាតេវិញ? តើឡាតេឈ្មោះនៅក្នុងទូរស័ព្ទនោះជានរណា សង្សារថ្មី? ចុះកាលណាបានមានភាគបន្តទៀត ហើយចុះរឿងសំណោកស្នេហ៍ក្រោមតំណក់ទឹកភ្លៀងវិញនោះ? ពេលណាបានមានភាគបន្ត?
មែនហ្នឹង មើលទៅចាំយូរពេកចង់ហៅអ្នកនិពន្ធ។
មកនិយាយប្រាប់ម៉ងលឿន។ ហាសហា
Hi Bong! I like your stories so much. Pleases you help post oy fast tech ban te.
I always wait to see every day. Thanks .
Me Van Van.
អ្នកនិពន្ធកុំឲ្យខ្ញុំស្គាល់ផ្ទះអោយសោះពុំនោះទេ ….. ។ ចាំឡើងយ៉ូរ ចេញមកអានមិនបាន ២និទាផង !@#$%^&*()
ខ្ញុំស្គាល់ផ្ទះអ្នកនិពន្ធ
ហ៊ឹះ! មកពីណាថាស្គាល់ផ្ទះអ្នកនិពន្ធ? ឬមួយក៏លួចតាមដានយូរហើយ? 😛
មានខំមិនច្រើនពេលណា ផុសជូនពេលនោះ! ឡុលលល…
hahah 😀 honey moon = toek khmum pi than preah chan 😀 slop morng kroan ta nham toek kmum kor jam bach tov siem reap daer
បងផ្កាយនេះវាយូរល្មមសម្រាប់ Post វគ្គបន្តបាននៅ? ដឹងអត់ខ្ញុំរងចាំវាយូរ។
ហ៊ឺម.. អ្នកអានខ្ជិលខំមិន អ្នកនិពន្ធក៏ខ្ជិលសរសេរដែរ។ 😦
សួរស្តី! ខ្ញុំជាអ្នកគាំទ្រអត្ថបទមួយរូបរបស់អ្នក….ខ្ញុំចង់អានរឿងរបស់លោកបន្តអោយបានឆាប់ៗ អាចជួយខ្ញុំបានទេ។
មិនដឹងថាមានComment ប៉ុណ្ណាទេទើបបងផ្កាយពេញចិត្តនោះ។អេ ដូចជាពិបាកផ្គាប់ចិត្ត ដល់ហើយបងផ្កាយ។ ដូរគ្មានអាណិតអ្នកអានសោះ។
Wait a lot of month still not yet have post teat….! hery! doeng ngai na ban post te….:(
hmmm,
Men deng pel na ban post te Bong …wait yu houy na 😦 yol ah rom nak read pong …..post mor na na na na na
នឹករឿងរបស់ខ្ញុំណាស់មិនដឹងកាលណាបានអានទៀតទេ?
Sorry fans. I am very very busy. So please waittttttttttttttttttttttttttttttt! ^_^
Wait tang pi om touk dol chol chhnam hoy knhom! doeng ngai na ban read te…
អណិត ចិត្តខ្លួនឯងដល់ហើយ !! តើមានអ្វីឈីចាប់ជាងការ រងចាំទៀតទៅណ៎!!!
នេះអោយចាំដល់ពេលណាទៀតទៅបង?! បើស្គាល់ផ្ទះអ្នកនិពន្ធ នឹងទៅតាមមើលដល់ផ្ទះម៉ង!
បងផ្កាយដល់ណាដាក់វគ្គចាំមើលណាស់…..!
តែខ្ញុំឆ្ងល់រឿងនេះហេតុអីបានជាផ្កាយប្ដូរមកញុំាឡាតេវិញឬផ្កាយឈប់ស្រលាញ់ជីណូហើយ?បើបែបនេះគឺមានតែពាក្សមួយសាវា៕បើខ្ញុំវិញគឺមិនហ៊ានធើ្វបែបនោះទេព្រោះមនុស្សដែលយើងស្រលាញ់ក៏ចេះឈឺចាប់ដែរ៕
អាចទាក់ទងបាន098432674
បងផ្កាយ សម្លាប់ខ្ញុំទៅបង កុំទុកធ្វើអី សម្លាបខ្ញុំចោលអោយផុតពីលោកនេះទៅ!!