ដោយមានការពិបាកក្នុងការអាប់ឡូតរឿងមាលាដួងចិត្ត ជាបន្ត
ខ្ញុំក៏សម្រេចចិត្តភ្ជាប់ប្លក់ថ្មីមួយទៀត ដើម្បីបំរើអារម្មណ៍មិត្តអ្នកអានណា
ដែលនៅអាលោះអាល័យ និងមិនទាន់បានអានរឿងនេះចប់។
ដូច្នេះដើម្បីអានរឿងមាលាដួងចិត្ត ជាបន្តទៀតនោះ សូមចូលទៅកាន់ៈ
ខែតុលា 14, 2007 ដោយ ផ្កាយ NoVeLs
ដោយមានការពិបាកក្នុងការអាប់ឡូតរឿងមាលាដួងចិត្ត ជាបន្ត
ខ្ញុំក៏សម្រេចចិត្តភ្ជាប់ប្លក់ថ្មីមួយទៀត ដើម្បីបំរើអារម្មណ៍មិត្តអ្នកអានណា
ដែលនៅអាលោះអាល័យ និងមិនទាន់បានអានរឿងនេះចប់។
ដូច្នេះដើម្បីអានរឿងមាលាដួងចិត្ត ជាបន្តទៀតនោះ សូមចូលទៅកាន់ៈ
បានចុះផ្សាយក្នុង ប្រលោមលោក, សៀវភៅល្អៗ | 7 មតិ
WPThemes.
រឿងមាលាដួងចិត្ដ ជាប្រលោមលោកមួយខ្សែ ដែលអានហើយធ្វើអោយត្រជាក់ចិត្ដ នឹក ស្ងើចសរសើរដល់ស្នេហាឆ្លងដែននៃតួអង្គ ទាំងពីរ ស្នេហាដ៏ផ្អែម ក្រអូបឈ្ងុយ ដូចមាលាមែនៗ ។ ក្នុងសាច់រឿង តួអង្គប្រុសដែលមានទឹកចិត្ដស្នេហាជាតិ យ៉ាងជ្រាលជ្រៅ ង៉ក់ងដោយ ខ្វះការពិចារណារកហេតុផលខុសត្រូវអោយបាន គ្រប់ជ្រុងជ្រោយ ប្ដេជ្ញាបោះបង់ស្នេហាក្នុងមូលហេតុជាតិជាធំ។
រឿងមាលាដួងចិត្ដ ជាប្រលោមលោកមួយ ប្រកបដោយមនោសញ្ចេតនា និង បង្កប់ទៅដោយប្រវត្ដិសាស្រ្ដដ៏ជ្រាលជ្រៅនៃដែនដី បាត់ដំបងទៀតផង។ ត្រង់ចំនុចនេះហើយ ដែលធ្វើអោយខ្ញុំចង់រំលឺកនូវប្រវត្ដិអែកសារ «បាត់ដំបងសម័យលោកម្ចាស់» បន្ដិច ខ្លីដូចតទៅ៖
បាត់ដំបងសម័យលោកម្ចាស់ និយាយអំពីអំនាចផ្ដាច់ការនៃលោកម្ចាស់ (ស្ដេចត្រាញ់គ្រប់គ្រងនៅបាត់ដំបង សម័យសៀមកាន់កាប់) និង ពួកអភិជន។ លោកម្ចាស់ និង ពួកអភិជន ម្នាក់ៗ មានដីស្រែចំការធំល្វឹងល្វើយ គេប្រើពួកទាសករ អោយធ្វើស្រែចំការ មិនអើពើពី ការអភិវឌ្ឍន៍អ្វីទេ ហើយអោយកំរៃត្រឹម បាយមួយចំអែតប៉ុណ្ណោះ ពួកអ្នកជា ដែលមាន ដីស្រែចំការបន្ដិចបន្ដូច ត្រូវលោកម្ចាស់ ហូតពន្ធ យ៉ាងច្រើន លើសលុប ដូច្នេះអ្នកជា ក៏មាន ជីវភាពមិនខុសគ្នាពីទាសករប៉ុន្មានទេ។
រឿងដែលខ្ញុំចង់លើកមកនិយាយត្រង់នេះគឺរឿងប្រពន្ធចុងរបស់លោកម្ចាស់ដ៏ច្រើនលុប ដែលអ្នកនិពន្ធរឿងមាលាដួងចត្ដិបាន បានលើកយកមកនិយាយក្នុងវគ្គទី២ នៃដំនើរ ទីឃាវុធ ទៅកាន់ស្ថានីយ៍រថភ្លើងបាត់ដំបង។ លោកម្ចាស់ចូលចិត្ដរបាំ រាំ ចៀងខ្លាំងណាស់ កាលនោះ ក្រុមល្ខោនស្រី ត្រូវបានបង្កើតឡើង។ លោកម្ចាស់ ចាត់អោយគេ ជ្រើសរើស សិល្បការនីក្មេងៗ ស្អាតៗ អាយុ ១៤ ទៅ ១៥ឆ្នាំ ភាគច្រើជាខ្មែរ ធ្វើជាក្រុមល្ខោន។ អូវពុកម្ដាយ ដែលមានកូនក្រមុំស្អាតៗ ជាច្រើន ត្រូវជាប់ទោស ដាក់គុក ជាប់ច្រវាក់ រហូត ដល់ប្រហារជីវិត ដោយលាក់កូនក្រមុំ មិនអោយទៅរាំល្ខោន តាមការជ្រើសរើសរបស់ លោកម្ចាស់ ។
ការដែលទៅធ្វើជាសិល្បការនីរបស់លោកម្ចាស់នេះ សិល្បការនី ទាំងអស់ ត្រូវបាត់ បង់សេរីភាពអស់រលីងតែម្ដង។ សិល្បការនី ត្រូវតែទៅរស់នៅ ក្នុងកំផែង របស់លោក ម្ចាស់ ត្រូវហាមឃាត់ យ៉ាងដាច់ខាតមិន អោយមានទំនាក់ទំនង ស្នេហា ជាមួយបុរស ដទៃ សិល្បការនីល្មើសត្រូវមានទោស ប្រហារជីវិត។ សិល្បការនី ជាអុបករណ៍ សំរាប់ បំរើការណ៍សប្បាយ គ្រប់បែបយ៉ាង ហើយដាច់មុខរបស់លោកម្ចាស់។ សិល្បការនី ដែលមានរូបស្អាត ត្រូវលោកម្ចាស់តែងតាំង ជាប្រពន្ធចុង ទី១ ទី២ រហូតជាង ៣០អែនោះ ហើយចែកមាសប្រាក់ លុយកាក់ អោយចាយតាមការគួរ សិល្បការនី ដែលមានរូបអន់បន្ដិចត្រូវគេចាត់ទុកជាស្រីបំរើការផ្សេងៗ តាមត្រូវការក្នុងវិមានលោកម្ចាស់ ពូកនេះត្រូវបរិភោគបាយរួមគ្នាដោយមានអ្នកបំរើរៀបចំអោយ តែមិនមានម្ហូបអាហារល្អ គាប់ប្រសើរទេ គឺចែកបាយមួយចាន សំលមួយចានម្នាក់ ពេលខ្លះមានតែទឹកគ្រឿង និង ត្រកួនមួយបាច់ប៉ុណ្ណោះ។
សូមទោសដែលខ្ញុំលើកប្រវត្ដិសាស្រ្ដមកសរសេរ
កែវ ឈុន
លោកគ្មានទោសកំហុសអ្វីទេ ការដែលលោកលើកយកប្រវត្តិសាស្រ្តនេះមក
និយាយនោះ។ តាមពិតវាធ្វើឲ្យខ្ញុំកាន់តែរីករាយនិងមានអំណរកាន់តែទ្វេឡើង
ថែមទៀតដែលបានយល់ជ្រាបកាន់តែច្បាស់ថែមទៀតពីរឿងមាលាដួងចិត្ត។
ពីមុនខ្ញុំក៏ធ្លាប់ពើបប្រទះនឹងសៀវភៅដែលនិយាយពីបាត់ដំបងសម័យលោក
ម្ចាស់នេះដែរ តែមិនបានអានឲ្យចប់ទេគឺគ្រាន់តែអានយកត្រួសៗ និងមើល
រូបភាពដែលមានក្នុងនោះប៉ុណ្ណោះ។
នៅពេលនេះខ្ញុំសូមអរគុណលោកអ៊ំយ៉ាងខ្លាំង ដែលបានរំឭករឿងនេះ
ដល់ខ្ញុំ ហើយវាកាន់តែជួយបញ្ជ្រាបប្រវត្តិសាស្រ្តមួយឲ្យកាន់តែច្បាស់ថែម
ទៀតទៅក្នុងរឿងមាលាដួងចិត្ត។
យ៉ាងម៉េចហើយអាចម៍ផ្កាយ ដោះស្រាយជាមួយរូបភាពបានហើយឬនៅ? ខ្ញុំយ៉តយ៉ាវឆ្លើយតបព្រោះរវល់ពេក ។ មិនថ្វីទេ សង្ឃឹមថាអាចដោះស្រាយបានមិនជាអ្វីធំដុំផង ។ សាកចូលទៅ blog 4khmer របស់បឿនទៅ គេមានណែនាំវ៉ិបសាយសំរាប់ដាក់រូប ។
រដ្ឋ
អរគុណហើយបង!
មួយរយៈនេះខ្ញុំក៏រវល់ឥតឈប់ដែរ ហើយក៏ប្រហែលបាត់មុខមួយរយៈទៀតដែរ។
អរគុណសម្រាប់ជំនួយរាល់លើករបស់បងណា៎!
អាចម៍ផ្កាយចំមែន!!រវល់នុះរវល់!!ខ្ញុំរង់ចាំអានយូរសែនយូរ។ទ្រាំមិនបាន
ក៏ខំស្វែងរកវែបសាយផ្សេងទៅ។ឥឡូវអានចប់ហើយ។
ទោះយ៉ាងណាក៏សូមអរគុណច្រើន។
ល្បងអាចម៍ផ្កាយអាចប្រើប្រាស់វិបសាយ http://flickr.com ដើម្បីដាក់រូបភាព តែមានកំណត់ត្រឹមតែ ២០០ រូបភាពប៉ុណ្ណោះ ឬក៏អាចសាកល្បង http://picasa.com
ខ្ញុំសោកស្តាយដែលមិនអាចបម្រើអារម្មណ៍ប្រិយមិត្តបានល្អ…
ខ្ញុំសូមទោសផងណា ខ្មែរផូអ៊ីមបយ!
អរគុណច្រើនដល់khmertale ដែលបានផ្តល់យោបល់! ខ្ញុំធ្លាប់
សាកល្បងម្តងហើយ តែធ្វើមិនកើតព្រោះសមត្ថភាពមិនដល់។