ថ្ងៃនៃសេចក្តីស្រឡាញ់!
តើខ្ញុំបានធ្វើអ្វីខ្លះនៅថ្ងៃ១៤កុម្ភៈ ថ្ងៃនៃសេចក្តីស្រឡាញ់!
មិនមានអ្វីច្រើនទេ គឺគ្រាន់តែនៅអន្ទេវាសិក ហើយធ្វើនំបាញ់ចានឿកចែកគ្នាញ៉ាំ 😀 ។ នំបាញ់ចាជាបង្អែមលេខ១ដែលខ្ញុំចូលចិត្តបំផុត! គឺចូលចិត្តរហូតទាល់តែចេះធ្វើញ៉ាំដោយខ្លួនឯង 😛 ។ ពិសេសថ្ងៃម្សិលមិញនេះ ខ្ញុំមានគំនិតច្នៃប្រឌិតថ្មីមួយទៀត ដែលគួរឲ្យនឹកសរសើរខ្លួនឯងដែរ គឺព្រោះតែវាជាថ្ងៃនៃសេចក្តីស្រឡាញ់ ដូច្នេះខ្ញុំក៏ច្នៃនំបាញ់ចានឿកជារាងបេះដូង គឺដើម្បីឲ្យម្នាក់ៗដែលបានញ៉ាំមានសេចក្តីស្រឡាញ់គ្រប់ៗគ្នា។
ហ៊ឺ!… រឿងដែលខ្ញុំពេញចិត្តបំផុតសម្រាប់ថ្ងៃនៃសេចក្តីស្រឡាញ់ឆ្នាំនេះ គឺខ្ញុំបាននិយាយពាក្យថាស្រឡាញ់ចំពោះមនុស្សម្នាក់… មនុស្សដែលខ្ញុំស្រឡាញ់បំផុតនៅក្នុងជីវិត! ហើយដែលខ្ញុំមិនដាច់ចិត្តស្លាប់ក៏ដោយសារមនុស្សជាទីស្រឡាញ់ម្នាក់នេះដែរ… អរគុណសម្រាប់អ្វីៗគ្រប់បែបយ៉ាង… អរគុណសម្រាប់ពលិកម្មដ៏ធំធេង!
«ម៉ែ… ថ្ងៃនេះថ្ងៃនៃសេចក្តីស្រឡាញ់… កូនចង់ប្រាប់ម៉ែថា… កូនស្រឡាញ់ម៉ែ…»
ម៉ាក់អើយ!ខ្ញុំចង់ភ្លក្សស្នាដៃម៉ាក់ដល់ហើយ!
មិនបានហូបបាយនឹងម្រាមដៃដប់ ដូចកាលនៅជាមួយគ្នាទៀតទេ!
គួរយើងនាំគ្នាឈប់ប្រើនំឯងធ្វើថា “បញ្ចាក់នឿក” ទៅណា… យើងនាំគ្នាកែទម្លាប់ដែលយកភាសាវៀតណាមមកប្រើចេញទៅ!
ហៅថា “នំកើតក្តី” វិញពិរោះជាង។
អ្វីដែលហូបទៅហើយសូមឲ្យវាផ្ទុយពី ឈ្មោះវាជាការស្រេច…..
ការចង់កែទម្លាប់នេះក៏មានតែកូនខ្មែរដូចយើងទេដែលអាចនាំពួកគេកែប្រែបាន!………នំបញ្ចាក់នឿក ==> នំកើតកតី…….
មើលទៅគួរឱ្យឆ្ងាញ់ ថែមទាំងមានរាងជាបេះដូងទៀត ពិសេសណាស់ ចង់ភ្លក្សដល់ហើយ ខ្ញុំ! ស្ដាប់ទៅសប្បាយម្យ៉ាង ចេះនឹកឃើញធ្វើនំចែកគ្នាញ៉ាំបែបនេះ។ ម្សិលមិញខ្ញុំចង់ឆ្លងបុណ្យ វ៉ាលិនថាញ ក៏ថាចង់ទៅបណ្ណាគាររកទិញស្អីមួយឱ្យខ្លួនឯង (ចង់ស្រលាញ់ខ្លួនឯងឱ្យច្រើនជាងនេះ) តែបណ្ណាគារបិទ ព្រោះចំថ្ងៃចូលឆ្នាំចិន។ តែអត់អីទេ!
បញ្ជាក់នឿក? ញ៉ុមថាដូចជាមិនប្រកបចឹងទេ? តាមពិតនំហ្នឹងយើងយកមកពី ភាសាវៀតណាម, គួរសរសេរថា បាញ់នឿក, តែតាមទំលាប់អាន វាទៅជា បាញ់ចានឿក, វាជាបងប្អូននឹងនំផ្សេងទៀត ដូចជា បាញ់ហយ, បាញ់ស៊ុង, បាញ់ឌុក, បាញ់កាញ់ អីហ្នឹង…
តែលើកលែងនំបញ្ចុកមួយចេញ, វាជារបស់ខ្មែរពិតៗ! 😆
ប្លែកដែរ! មិនដឹងថាគេប្រកបយ៉ាងម៉េចផង។ មើលមានអ្នកណាដឹងច្បាស់ទេ អាចបកស្រាយអោយខ្ញុំបានដឹងផង។
តាមពិតទៅ ថានំនេះជារបស់វៀតណាមក៏មិនត្រូវដែរ! ព្រោះខ្មែរយើងមាននំ និង បង្អើមច្រើនមុខណាស់។ ប៉ុន្តែសព្វថ្ងៃនេះ មានបង្អែមខ្លះបាន បាត់បង់ទៅ ឬ មានបង្អែមខ្លះជារបស់ខ្មែរ តែត្រូវបងប្អូនអ្នកស្រុកថារបស់គេទៅវិញ។ ខ្ញុំធ្លាប់បានអានសៀវភៅមួយ ដែលសសេរជាភាសាបារាំង។ សៀវភៅនឹងសរសេរពី នំ និង បង្អែមរបស់ខ្មែរ តាំងពីសម័យបុរាណកាល រហូតដល់បច្ចុប្បន្ន គឺថា បង្អែម និង នំរបស់ខ្មែរ មានច្រើនជាង ៣០០មុខណ៎! គួរឲ្យស្តាយណាស់ដែល សៀវភៅនោះបានបាត់ទៅហើយ 😥 គួរបញ្ជាក់ផងដែរថា បង្អែមរបស់ថៃមួយចំនួនធំ គឺជារបស់ខ្មែរទេ តែត្រូវគេយកទៅនៅពេលសង្រ្គាមដណ្តើមទឹកដីកាលសម័យនោះ។
សូមអស់យោបល់…
What is the title of that Book Khmeng Touch? If you can tell me the title I might be able to search for it.
បានភ្លក់ត្រឹមរូបភាព របស់ពិតមិនបានភ្លក់ដដែល!
សូមមួយចានមក បានទេ? ខ្ញុំនិងមិត្តនារីខ្ញុំ ចង់ភ្លក្សណាស់!!
ដំបូងខ្ញុំសូមអរគុណសម្រាប់មតិយោបល់របស់អ្នកទាំងអស់គ្នា។ ដោយសារមួយរយៈនេះខ្ញុំមមាញឹកខ្លាំងពេក ទើបមិនចង់ដាក់ផ្សាយប្រកាស ព្រោះគិតថានឹងមិនបានឆ្លើយតបនឹងមតិយោបល់របស់អ្នកទាំងអស់គ្នាវិញ តែពេលនេះរាងរយាលបន្តិចវិញហើយ។
សម្រាប់រឿងនំបាញ់ចានឿកនេះ ខ្ញុំទើបតែបានសាកសួរនិស្សិតវៀតណាមថ្មីៗនេះ ដោយបានថតរូបនំយកទៅឲ្យគេមើល ហើយគេក៏ឆ្លើយថានំនេះ វៀតណាមពិតជាមានមែន។ តាមការនិយាយប្រាប់របស់គេ នំនេះមាន២ប្រភេទគឺ ប្រភេទទី១ហៅថា នំបាញ់ចូយ មានលក្ខណៈតូចៗទំហំប្រមាណប៉ុនមេដៃ ហើយមានស្នូលជាស្ករហើយរោយដូងពីក្រៅ គឺដូចនំផ្លែអាយឬនំកាត់ក្តីរបស់ខ្មែរយើងនោះហើយ។ ឯប្រភេទទី២ហៅថា នំបាញ់ចៃ គឺជានំបាញ់ចានឿករបស់ខ្មែរយើងនេះឯង(បាញ់ចៃ>បាញ់ចា>បាញ់ចា+នឿក>បាញ់ចានឿក?)។ សម្រាប់បាញ់ចានឿកនេះ លាវនិងថៃក៏មានដូចគ្នា ដោយគេមានឈ្មោះហៅជាភាសារបស់គេផ្ទាល់ គឺហៅថា បួរលយ តែមានស្នូលផ្អែម ជួនកាលដាក់ស្នូលសណ្តែក ហើយជួនកាលដាក់ស្នូលដូង និងប្រើទឹកស្ករអីដូចខ្មែរយើងអ៊ីចឹង តែដែលខ្ញុំធ្លាប់ញ៉ាំដូចមិនមានប្រើល្ងទេ។
មាននំចំណីរបស់ខ្មែរយើងជាច្រើនដែលប្រើភាសាវៀតណាមសម្រាប់ហៅ ហើយខ្ញុំក៏មិនដឹងថា នំទាំងនោះមានប្រភពមកពីប្រទេសវៀតណាមពិតប្រាកដមែនឬយ៉ាងណានោះទេ ព្រោះគ្មានឯកសារណាបញ្ជាក់។ នំដែលប្រើឈ្មោះវៀតណាមហើយខ្ញុំធ្លាប់ញ៉ាំធ្លាប់ឃើញមានដូចជា បាញ់ដុក បាញ់កាញ់ បាញ់ហយ បាញ់ហ្សុង បាញ់ប៊ែវ បាញ់ឆែវ ជាដើម។ សង្ឃឹមថាបងប្អូនណាដែលយល់ដឹងអំពីប្រវត្តិនំទាំងនេះ នឹងបានជួយចែករំលែកគ្នាយល់ដឹង។
ខ្ញុំមិនសូវដឹងប្រវត្តិនំទេ តែដំបូងខ្ញុំស្មានថា នំ បាញ់ចានឿក នេះធ្វើតាមចិនតើ ព្រោះមើលកុនចិន ឃើញគេមានបុណ្យសែននំអ៊ី ហើយអ្នកផ្ទះខ្ញុំក៏ហៅនំបាញ់ចានឿក តូចៗអត់ស្នូលថានំអ៊ី ដែរ។ ចំណីអាហារក្នុងលោកនេះស្រដៀងៗគ្នាច្រើនណាស់ តែរសជាតិ និងរបៀបធ្វើ អត់ដូចគ្នាមួយរយភាគរយផង។
អូ! មែន!! គេឲ្យភ្លក្សហើយតើ!! គឺ ភ្លក្សត្រឹមរូបថត!!! 😉
សុំ សរសើរ ហើយ ស្នាដៃច្នៃប្រឌិតខ្ពស់ ប្លែកភ្នែកមែនទែន អត់ធ្លាប់ឃើញទេ។
ឃើញធ្វើរូបបេះដូងអញ្ចឹង បើប្រាប់ថា កំពុងនឹក គូស្នេហ៍ គួរអោយជឿច្រើនជាង
ប្រាប់ថា កំពុងនឹកម៉ែ.. (ស្អាតរាង, ធ្វើបានប៉ុនៗគ្នា)។ ថ្មើរនេះទៅហើយ អាហារ
ចាស់(បាយល្ងាច) ដូចរាងស្រក់អស់ហើយ បើបានដាក់មួយចានប្រហែលឆ្ងាញ់!!!
“ម៉ែ! កូន ចង់ប្រាប់ម៉ែថាកូនស្រលាញ់ ម៉ែ” តើធ្លាប់និយាយពាក្យនេះផ្ទាល់មាត់
ប្រាប់គាត់ទេស? ខ្ញុំចង់និយាយប្រាប់គាត់ទាំងពីរដែរតែ រាល់តែដងហ្នឹង ហាមាត់
មិនរួចទេ តែធ្លាប់សរសេសំបុត្រប្រាប់គាត់។ កាលនោះខ្ញុំទៅសិក្ខាសាលាមួយ
កាលនោះ គេអោយយើងសរសេរ ពីកំហុសរបស់យើងដែលធ្លាប់មានប្រាប់គាត់
ហើយចង់សរសេអ្វីស្រេចតែចិត្តយើង, គេធានាថាហ្នឹងយកសំបុត្រនោះអោយដល់ដៃគាត់។
ប្រហែលកន្លះខែទើបគាត់ទទួលបានសំបុត្រ។ ម៉ែខ្ញុំ គាត់ភ្នែកទុន ដូចខ្ញុំចឹង គាត់ខល
មកប្រាប់ថា គាត់មើលឡើង រលីងរលោងទឹកភ្នែក!!
ខ្ញុំហ៊ាននិយាយគឺហ៊ានធ្វើហើយ។ ខ្ញុំតែងតែនិយាយពាក្យនេះចំពោះគាត់ជានិច្ច រៀងរាល់ថ្ងៃនៃក្តីស្រឡាញ់ នឹងគ្រប់ពេលដែលខ្ញុំខលទៅគាត់។ 😀
អូ! និយាយអ៊ីចឹង ខ្ញុំមានចំណុចណែនាំមួយ រឿងវាយអក្សរយូនីកូតរបស់ រ៉ាវី ត្រង់ពាក្យដែលមានស្រៈ (ោះ) គឺភាគច្រើន រ៉ាវី វាយខុសពាក្យទាំងនេះ។ «សរសេរតាមប្រកប» មែនទេ? ដូច្នេះមុននឹងវាយពាក្យដែលមានស្រៈនេះ ត្រូវវាយព្យញ្ជនៈមុន បន្ទាប់មកវាយស្រៈនេះដោយចុច Shift+ ; (Keyដែលនៅបន្ទាប់អក្សរL) តែម្តងគត់ មិនមែនវាយស្រៈ (េ) ហើយស្រៈ(ា) រួចទើបស្រៈ (ះ) នោះទេ។ យល់នៅ? សង្ឃឹមថា លើកក្រោយនឹងគ្មានខុសទៀតណ៎ា! 😀
អរគុណចំពោះមតិណែនាំ!!!!
រាល់ថ្ងៃរាងពិបាកដែរព្រោះប្រើ ទូរសព្ទ វាអត់ធំទូលាយដូច កំព្យូទរ ទេអក្សរខ្លះអត់មានផង, តែចំពោះ ស្រះ”ោះ” ក្នុងទូរសព្ទខ្ញុំមានតា។ ខ្ញុំគិតថាខ្ញុំបានវាយត្រឹមត្រូវ តាម យូនីកូដតាអត់បាន វាយតាមប្រកបផង តែប្រហែលមកពីទូរសព្ទច្រើនជាង (ទំលាក់កំហុសលើទូរសព្ទទៀត)!!!!!
ខ្ញុំឆ្ងល់ដែរ ព្រោះ បើមើលតាម ទូរសព្ទ អត់ឃើញខុសទេ តែផ្ទុយមកវិញបើមើលក្នុង កំព្យូទរ ខុសអាញ៉ៃ…..
នេះ ឃើញសរសេរត្រូវហើយតើ! ដូចជាពាក្យ ចំពោះ, ព្រោះ, ពីមុនឃើញខុស តែឥឡូវត្រូវល្អហើយ។ 🙂