ងាយៗ!! គ្រាន់តែលោកអ្នកចូលរួមឆ្លើយសំណួរខាងក្រោមនេះឲ្យត្រូវគ្រប់សំណួរ នោះលោកអ្នកនឹងទទួលបានសៀវភៅភ្លាមៗតាមកាលកំណត់៖
១. តើគ្រូបង្ហាត់កីឡាហែលទឹករបស់ផ្កាយជាជនជាតិអ្វី?
២. ហេតុអ្វីឯកបាត់ខ្លួន?
៣. បុរសក្នុងដួងចិត្តរបស់ចន្ទ្រជានរណា?
៤. ក្រៅពីផ្កាយនិងមេឃមានតួអង្គពីរនាក់ទៀតជាហ្គេហ៍ តើអ្នកដឹងទេថាជានរណា?
៥. យោបល់ផ្ទាល់ខ្លួនរបស់អ្នក។ យល់យ៉ាងណាចំពោះស្នេហាភេទដូចគ្នា? ប្រុសស្រឡាញ់ប្រុស/ស្រីស្រឡាញ់ស្រី។ សរសេរឲ្យបានយ៉ាងតិច២ល្បះ។
»»» កតិកា៖
- ម្នាក់ឆ្លើយបានតែម្តង។ មានសិទ្ធិឆ្លើយច្រើនដង តែគ្មានសិទ្ធិទទួលរង្វាន់។
- រង្វាន់មានសម្រាប់តែ៥នាក់ដំបូងដែលឆ្លើយត្រូវប៉ុណ្ណោះ។ ៥នាក់ដំបូងឆ្លើយមិនត្រូវ ៥នាក់បន្ទាប់មានអាទិភាព។
- អ្នកឈ្នះរង្វាន់នឹងត្រូវផ្តល់ជូននៅពេលក្រោយ តាមរយៈអ៊ីមែល ឬទូរស័ព្ទណាត់ជួបក្នុងពេលកំណត់ណាមួយ។
អរគុណសម្រាប់ការចូលរួមឆ្លើយសំណួររបស់លោកអ្នក!!
ខ្ញុំអត់ទាន់ហ៊ានឆ្លើយសំនួរខាងលើទេ ប៉ុន្តែសុំសួរសំនួរមួយសិន ព្រោះខ្ញុំឃើញអត្ថបទខាងលើសរសេរថា៖ យល់យ៉ាងណាចំពោះស្នេហាភេទដូចគ្នា? ប្រុសស្រឡាញ់ប្រុស/ស្រីស្រឡាញ់ស្រី។ សរសេរឲ្យបានយ៉ាងតិច២ល្បះ ចុះបើខ្ញុំមិនមែនជាលក្ខណៈបុរស ស្រលាញ់បុរសផង តើអាចឆ្លើយបានទេ?
គ្មានការរើសអើងសម្រាប់ការឆ្លើយសំណួរនេះទេ! នរណាក៏មានសិទ្ធិឆ្លើយបានដូចគ្នា។
អ្នកឆ្លើយសំណួរខាងលើមិនទាន់អាចបញ្ជាក់បានទេថាត្រូវឬខុស គឺរង់ចាំដល់គ្រប់គ្នាសិន។ មុននឹងឆ្លើយគិតផង ព្រោះសិទ្ធិក្នុងការឆ្លើយបានរង្វាន់មានតែម្តងគត់!
សុំមកឆ្លើយសំណួរលេងៗ…..
១. គ្រូបង្ហាត់កីឡាហែលទឹករបស់ផ្កាយ ជាជនជាតិ កូរ៉េ ។
២. ឯកបាត់ខ្លួន ព្រោះវាឆ្លងអេដស៍ ងាប់បាត់ហើយ ។
៣. បុរសក្នុងដួងចិត្តចន្រ្ទគឺ….គឺ….អត់ឃើញប្រាប់ឈ្មោះផង ឃើញតែដាក់ថា បុរសក្នុងចិត្តចន្រ្ទ គឺជាអ្នកដែលអាចហែលទឹកពូកែដូចនាង ។
៤. ហ្គេយ៍២នាក់នោះគឺ ប្រហែលជា ឬទ្ធិ និង គ្រូបង្ហាត់ហែលទឹករបស់ផ្តាយ ។
៥. តាមយោបល់ខ្ញុំ ស្នេហាភេទដូចគ្នាពុំមែនជាការត្រឹមត្រូវទេ តែ ក៏មិនខុសដែរ។ មនុស្សម្នាក់ៗ មានសិទ្ធជ្រើស មនុស្សដែលខ្លួនស្រឡាញ់ សំខាន់ឲ្យតែគេស្រឡាញ់គ្នា យល់ចិត្តគ្នា ស្មោះត្រង់ទៅវិញទៅមក។ (២ល្បះល្មម)
ឆ្លើយអត់ត្រូវ ក៏សុំសៀវភៅមួយក្បាលម៉ោ 😀 យកទុកឲ្យកូនមើល
ខ្ញុំសុំឆ្លើយសំនួរទាំងនេះចុះ តែមិនដឹងត្រូវរឺខុសទេ សូមជួយនែនាំផង ៖
១. គ្រូបង្ហាត់កីឡាហែលទឹករបស់ផ្កាយជាជនជាតិកូរ៉េ
២. ឯកបាត់ខ្លួនព្រោះកើតអេដស៍
៣. បុរសក្នុងដួងចិត្តចន្រ្ទគឺផ្កាយ
៤. ហ្គេយ៍ទាំងពីរនាក់នោះគឺ គ្រូរបស់ផ្កាយ និង មិត្តប្រុសរបស់គាត់
៥. ស្រលាញ់មនុស្សម្នាក់គ្មានកំហុសទេ។ ស្នេហារវាងបុរសនិងបុរស គ្រាន់តែជាប្រភេទមួយទៀតនៃសេចក្តីស្នេហា ខ្ញុំគិតថាបើវាធ្វើអោយយើងមាន សេចក្តីសុខ នោះវាគ្មានអ្វីអាក្រកនោះទេ។ ការទទួលស្គាល់ការពិតថាយើងជាអ្នកណានោះវាពិសេសជាងការព្យាយាមគេចវេសពីការពិត។ អ្នកដែលមិនទទួលស្គាល់ស្នេហាប្រភេទនេះ គឹគ្រាន់តែកុហកខ្លួនឯងប៉ុណ្ណោះ។ តែអ្វីដែលមិនល្អគឺនៅពេលដែលពួកគេយកស្នេហាជាការបាំងមុខល្បែងផ្លូវភេទ។ សេចក្តីស្នេហាពិតប្រាកដ ពិតជាអស្ជារ្យលើសពីការគិត។
“ជាមួយ” ទៀតហើយ??! ចែក”ជាមួយ”សៀវភៅ???
កំពុងតែជ្រេញ នឹងក្រុមពិធីករ ដែលតែងតែប្រើ ពាក្យ “ជាមួយនឹង, ជាមួយនឹង, ជាមួយនឹង” ដោយមិនត្រូវតាមកាលទេសៈ, អត្ថន័យផង។ ឥឡូវមកប្រទះនឹងអ្នកនិពន្ធជំនាន់ថ្មីមួយទៀតហើយ។ ផ្កាយអាចបកស្រាយ បានទេ?
សួស្ដីបាទ
ពូកែសេរសេរអត្ថបទផ្សេង ៗ ណាស់ ខ្ញុំក៏ចូលចិត្ដអានផងដែរ
បងផ្កាយ!! សុំ១មក!! គេឆ្លើយអស់បាត់ហើយ!!
បងអត់មានសៀវភៅនេះនៅនឹងខ្លួនទេ។ បើចង់បានមានតែរកតាមបណ្ណាគារប៉ុណ្ណោះ។ 😛
😥
[…] […]
🙂 Nhom Love Gay Story (: Nhom Wait For Samut N Ti Story
Where could i buy this book? Thank for tell.
អាចរកទិញបាននៅបណ្ណាគារអង្គរ(ផ្លូវខេមរភូមិន្ទ ជិតផ្សារថ្មី) ឬតាមបណ្ណាគារផ្សេងៗនៅភ្នំពេញ។
[…] អ្នកឈ្នះរង្វាន់ពី«ក្របមរណៈ»!!! ខែតុលា 25, 2011 Posted by ផ្កាយ NoVeLs in ដំណឹងផ្សេងៗ, សៀវភៅផ្សេងៗ, សៀវភៅល្អៗ. trackback ផ្កាយNoVeLs*– អ្នកនិពន្ធវ័យក្មេងបានបង្កើតកម្មវិធីចែកសៀវភៅហ្វ្រីៗ២ដងមកហើយ ដោយលើកទី១គ្មានប្រិយមិត្តណាទទួលបានរង្វាន់ឡើយ ព្រោះម្នាក់ៗឆ្លើយពុំបានត្រូវគ្រប់សំណួរ។ ប៉ុន្តែលើកទី២នេះ មានអ្នកចូលរួមឆ្លើយត្រូវចិត្តរហូតស្ទើរតែរកសៀវភៅចែកឲ្យគ្មាន។ […]