មិនចង់និយាយវែងឆ្ងាយទេ ចូលសាច់រឿងតែម្តងទៅ គឺថាខ្ញុំឆ្ងល់ដល់ហើយ ហេតុអ្វីគ្រប់ពេលដែលខ្ញុំយល់សប្តិឃើញមនុស្សដែលស្លាប់ទៅហើយ ខ្លួនខ្ញុំដែលនៅក្នុងយល់សប្តិនោះ មិនបានចាប់អារម្មណ៍ឬមិនបានចាប់ភ្លឹកថា អ្នកដែលខ្ញុំបានជួបនោះ គេបានស្លាប់ទៅហើយអ៊ីចឹង? បើនិយាយថាមិនបានចាប់អារម្មណ៍ឬ មិនបានចាប់ភ្លឹកក៏ដូចជាមិនត្រូវដែរ តែបើនិយាយថាមិនដឹងតែម្តងគឺត្រូវចំជាង។
មែន! គ្រប់ពេលដែលខ្ញុំយល់សប្តិឃើញពួកគេ(អ្នកដែលស្លាប់ទៅ) ខ្ញុំគ្មានដឹងខ្លួនបន្តិចសោះថាគេស្លាប់ទៅហើយ គឺទំនាក់ទំនងរបស់ខ្ញុំនិងគេដូចគ្នានឹងពេលនៅរស់អ៊ីចឹង គឺធម្មតាៗដូចគ្មានរឿងអីកើតឡើង។ ខ្ញុំគិតថាបើខ្លួនខ្ញុំនៅក្នុងយល់សប្តិដឹងថា មនុស្សដែលខ្ញុំជួបនៅក្នុងយល់សប្តិបានស្លាប់ទៅហើយ យ៉ាងហោចណាស់ក៏ខ្ញុំមានអារម្មណ៍គិតឬខ្លាចបន្តិចបន្តួចដែរ។ តែនេះអត់សោះ! ខ្ញុំអត់ដឹងខ្លួនបន្តិចសោះថាគេស្លាប់ គឺលុះត្រាតែពេលខ្ញុំភ្ញាក់ដឹងខ្លួនឡើងហើយគិតជាថ្មី ទើបដឹងថាមនុស្សដែលខ្លួនយល់សប្តិឃើញនោះ បានស្លាប់ទៅហើយ។ គិតឡើងកាន់តែឈឺក្បាលឡើង មិនដឹងថាខួរក្បាលផ្នែកណាមួយទទួលរ៉ាប់រងរឿងយល់សប្តិនេះ ហេតុអីបានជាមិនអាចចងចាំថា ពួកគេបានស្លាប់រួចហើយអ៊ីចឹង?
ជារឿងដូចខ្ញុំដែរហើយខ្ញុំគិតថា
យើងសុប្តិនឃើញគេ ហើយយើងមិនដឹងថាគេស្លាប់ ពីព្រោះកាលគេនៅរស់
យើងមានទំនាក់ទំនងជាមួយគេ ទំនាក់ទំនងកាលនៅរស់នោះ មានរយះពេលយូរ បើប្រៀបធៀបនិងទំនាក់ទំនងក្រោយគេស្លាប់
មានន័យថា យើងបានសាងអនុស្សាវរីយជាមួយគ្នា ជាច្រើនមុនពេលស្លាប់ តែក្រោលពេលស្លាប់មានតិចតួចណាស់ ។
ចឹងហើយបានជាអារម្មណ៏យើង
ទាញទៅរកអាតីតកាល ពេលគេនៅរស់
រឿងយល់សប្តិអច្ឆរិយៈណាស់ ហើយមិនដឹងអ្វីបណ្ដាលឱ្យពិតប្រាកដ គឺថាឱ្យតែគេចង់បានសាច់រឿងយ៉ាងម៉េច អារម្មណ៍យើងគឺចូលសាច់រឿងហ្នឹងហើយ យំគឺយំហូរទឹកភ្នែកមែន ខឹងគឺខឹងទាល់តែភ្ញាក់ កុំថាឡើយត្រឹមគេឱ្យយើងគិតថាមនុស្សដែលស្លាប់គឺនៅរស់នោះ។ បើខ្ញុំវិញយល់សប្តិឃើញតែផ្ទះចាស់របស់យាយ ទាំងដែលផ្ទះនោះរុះរើតាំងពីខ្ញុំនៅរៀនថ្នាក់ទី២ ទី៣ ឱ្យតែយល់សប្តិគឺឃើញតែផ្ទះនោះ មិនព្រមយល់សប្តិឃើញផ្ទះយាយរាល់ថ្ងៃសោះ។