រឿងដ៏កំសត់មួយដែលធ្វើឲ្យទប់ទឹកភ្នែកមិនបាន….
ជំនោរអាធ្រាត្រធម្មជាតិស្រុកថៃ
អូនផ្ញើសម្តីតាមខ្សែវាយោ
អូនស្រក់ទឹកភ្នែកផ្តាំតាមទឹកហូរ
លោហិតអូនថ្ងូរប្តូរនឹងប្រាណដែលក្បត់។
ឱប្រុសស្រុកស្រែក្តាមស្រែអូនអើយ
ជាតិនេះហួសហើយស្តាយស្នេហ៍បរិសុទ្ធ
អូនរត់តាមគេប្រុសៗចិត្តគ្រុឌ
នេះហើយស្រីក្បត់លង់នឹងស្នេហា។ [….]
នេះគឺជាសំនៀងទួញសោករបស់នារីស្រុកស្រែម្នាក់ ដែលបាន ព្រាត់ប្រាស សង្សារ សំណប់ចិត្ត
ហើយធ្លាក់ខ្លួនក្លាយជា ស្រីសោភិនី នៅឯស្រុកថៃ។ តើជីវិតនាង នឹងទៅជាយ៉ាងណា បើព្រឹត្តិការណ៍
ថ្ងៃ ទី ២៩ មករា ២០០៣ បានធ្វើឲ្យថៃស្អប់ ខ្មែរ ស្ទើស្រក់ឈាមយ៉ាងនេះ ?…
កុំសើចខ្ញុំអីបង!!! បងឯងមើលចុះ ត្រឡប់ត្រឡិនពេញម៉ាហ្នឹង!!!…មិនដឹងស្អីជាស្អីទេ? សូម្បីcommentបងឯងផ្្ញើមកក៏មិនដឹងបាត់ទៅណា???!!!
វិលក្បុងអស់ហើយខ្ញុំ …!!!???
តើនេះជាប្រលោកដែលសរសេរដោយអាចម៍ផ្កាយមែនទេ? ខ្ញុំមិនដែលបានអានសោះ! កាលនៅតូចខ្ញុំចូលចិត្តស្ដាប់បទចំរៀងដែលរៀបរាប់ខាងលើ!! អាចម៍ផ្កាយមាននៅសល់បទនេះទេ? អាចម៍ផ្កាយអាចហៅខ្ញុំ ណារដ្ឋៗ បានហើយមិនចាំបាច់បងៗ អីទេ! អាយុប្រហែលគ្នាសោះហ្នឹង…
ខ្ញុំនឹងទៅរកទិញរឿងនេះមកមើលសិន….ប្រុយ..!
លាក់ខ្លួនដល់ណាទៀត?… រកឃើញស្រេច!!!
បាទ! រឿងនេះពិតជាសរសេរដោយខ្ញុំមែន… កុំថាឡើយបងមិនដែលបានអាន
សូម្បីតែខ្ញុំជាអ្នកសរសេរក៏មិនទាន់បានអានផង។ រឿងនេះបានបោះពុម្ពកាលពី
ដើមឆ្នាំនេះ(២០០៧) មិត្តខ្ញុំនៅស្រុកខ្មែរ បានផ្ញើត្រឹមរូបភាពឲ្យមើលប៉ុណ្ណោះ
ខ្ញុំមិនដឹងថាខុសឬត្រូវយ៉ាងម៉េចផង បើបងបានទិញមើលជួយកែលំអផងណា៎!!
ខ្ញុំលឺថារឿងនេះមានលក់នៅបណ្ណាគារអង្គរ ចំពោះតូបផ្សេងៗទៀតខ្ញុំក៏មិនដឹង
ដែរ។ តែកុំជិះម៉ូតូលឿនពេក!!!… ប្រយ័ត្នភ្លើងពណ៌និងមើលឆ្វេងស្តាំផង។
បងចូលចិត្តស្តាប់ចំរៀងនេះដែរហ្ន៎!? សម្រាប់ខ្ញុំព្រោះតែចូលចិត្តស្តាប់នេះ
ហើយ ទើបខំសរសេរប្រឌិតរឿងនេះឡើង។ចំពោះចំរៀងខ្ញុំក៏រកមិននៅបានដែរ
កាលនៅស្រុកខ្មែរខំដើររកទិញដែរ តែអ្នកលក់គេខ្ជិលរកឲ្យ ព្រោះបទវាចាស់
ពេកពិបាករក។តែបើទៅសួរនៅវិទ្យុជាតិ,វិទ្យុ១០២សំឡេងស្រ្តីកម្ពុជាប្រហែល
ជាមានព្រោះខ្ញុំធ្លាប់ស្តាប់។ ខ្ញុំសូមហៅបងដូច្នេះហើយ ព្រោះខ្ញុំទទួលអារម្មណ៍
ថាខ្ញុំហៅបែបនេះគឺវាសក្តិសមបំផុត។
យី…អ្នកនិពន្ធវ័យក្មេងយើងនៅទីនេះទេតើ។ ល្អប្អូន ខំតទៅទៀត ដើម្បីរក្សាអក្សរសាស្រ្តខ្មែរយើង។
អរគុណបងដែលជួយលើកទឹកចិត្ត! ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីអក្សរសាស្រ្ត
យើងបានរីចំរើន!!! ខុសត្រូវយ៉ាងណាសូមបងជួយណែនាំផង…
អុញ… ថាមកសុំបទនេះទុកស្ដាប់ដែរ! ដល់ថាអត់មានដែរ ។ ចាំមើលស៊ើបៗសិនក្រែងនៅកន្លែងណាគេមានបទនេះ ។ ចែកអោយស្ដាប់ទាំងអស់គ្នា ។
ចង់អានរឿងនេះដល់ហើយ ។
ចេះនិពន្ធរឿង ដែលអាចបោះពុម្ពផ្សាយទៀត ពិតជាមិនធម្មតាទេ ខ្ញុំសូមសរសើរដោយស្មោះ ។ កុំបោះបង់ចោលឲ្យសោះ ខំនិពន្ធតទៅទៀតទៅណា ។
អស្ចារ្យ! អានរួចហើយ! វាមិនដូចរឿងដែលធ្លាប់អានកន្លងៗមកទេ… ចាំពេលទំនេរ នឹងដាក់ខំមិនឱ្យបងកែនូវចំនុចខ្លះៗ!
បងនឹងរង់ចាំទទួលនូវកំណែលំអពីប្អូនជានិច្ច!!!
សុំទោសណាដែលបងមិនមានពេលគ្រប់គ្រាន់សម្រាប់ឆ្លើយឆ្លងជាមួយប្អូន ក៏ដូច
ប្រិយមិត្តទាំងឡាយ!
អាចនឹងខែក្រោយ បងនឹងមានពេលរយាលខ្លះ…
ចាស! វាមិនអីទេ! សង្ឃឹមថា ពេលបងអានខំមិនរបស់ខ្ញុំរួច បងនឹងមិនខឹង!
Why I will be angry you?
You can say what you think!!!
It ‘s you RIGHT!!!
(Sorry, I can’t write in Khmer)
វាជាសិទ្ធិរបស់រ៉េនណាពិតមែន ដែលអាចនិយាយនូវអ្វីដែលខ្លួនចង់និយាយ, តែរ៉េនណាគ្មានទម្លាប់និយាយឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃឡើយ! យ៉ាងណា រ៉េនណានឹងព្យាយាម, ប្រាប់បងនូវអ្វីដែលបងចង់ដឹង ហើយវាក៏ជាអ្វីដែលរ៉េនណាចង់ឱ្យបងដឹងដូចគ្នា!
[…] នៅក្នុងសៀវភៅនេះ លោកសាស្ត្រាចារ្យបញ្ញត្តិ សាលី បានសរសេរអត្ថបទជាភាសាខ្មែរ នៅលាយឡំជាមួយភាសាថៃយ៉ាងច្រើន ដើម្បីឲ្យឧទាហរណ៍កាន់តែជាក់ស្តែង សុក្រឹត និង ងាយយល់ដល់អ្នកអានទាំងឡាយ។ ក្នុងនោះលោកបានលើកឡើងពី ការវិវត្តន៍របស់អក្សរសិល្ប៍ខ្មែរនៅគ្រប់សម័យកាល ជីវប្រវត្តិអ្នកនិពន្ធ និង ស្នាដៃអក្សរសិល្ប៍ថ្មីៗ ក្នុងសម័យបច្ចុប្បន្ននេះ។ ខ្លឹមសារភាគច្រើន ត្រូវបានលោកដកស្រង់ និង បកប្រែចេញមកពីសៀវភៅ របស់លោកបណ្ឌិត ឃីង ហុកឌី និងមានផ្នែកខ្លះ ដកស្រង់ចេញពីសៀវភៅ របស់សមាគមអក្សរសិល្ប៍នូហាច។ រឿង«មរណភាពនៅអារញ្ញ» និងប្រលោមលោកដទៃទៀតដែលថៃចាប់អារម្មណ៍ ស្នាដៃអក្សរសិល្ប៍ខ្មែរជាច្រើន មិនថាជាស្នាដៃចាស់ឬថ្មីនោះទេ អ្នកសិក្សាថៃដែលចាប់អារម្មណ៍នឹងភាសាអក្សរសិល្ប៍ខ្មែរ បាននាំគ្នាងាកមកវិភាគ និងសិក្សាយ៉ាងជ្រៅជ្រះ រួមទាំងបានបកប្រែជាភាសាគេជាបន្តបន្ទាប់ទៀតផង។ ក្រោយពីរឿង«កុលាបប៉ៃលិន» ត្រូវបានបកប្រែជាភាសាថៃ, «ផ្កាស្រពោន»ត្រូវបានវិភាគសិក្សា… រឿង«រលកបោកខ្សាច់» និង«បំភ្លេចមិនបាន» ក៏ត្រូវបានបកប្រែជាបន្តបន្ទាប់ដែរ។ ក្នុងនោះរឿង«មរណភាពនៅអារញ្ញ» ដែលជាស្នាដៃថ្មី ទើបតែបោះពុម្ពកាលពីដើមឆ្នាំ២០០៧នោះ ក៏កំពុងចូលទៅក្នុងបែបផែនតែមួយនេះដែរ។ តែទោះជាយ៉ាងណាក៏ដោយ រាល់ការសិក្សាប្រៀបធៀបគ្នា រវាងអក្សរសិល្ប៍ខ្មែរនិងអក្សរសិល្ប៍ថៃ(រួមទាំងផ្នែកផ្សេងៗទៀត) យើងសង្កេតឃើញថា ថៃតែងនិយាយលើកតម្កើងអក្សរសិល្ប៍ខ្លួនឯងជានិច្ច ដូចជាថាកើតមុនខ្មែរ, ខ្មែរទទួលឥទ្ធិពលពីសៀម ឬថាខ្មែរអួតជាដើម។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរ មានឈាមជ័រជាខ្មែរ គួរណាស់តែសិក្សាពីអក្សរសាស្ត្ររបស់ជាតិឲ្យបានច្បាស់ ដើម្បីសិក្សាប្រៀបធៀប ជាមួយនឹងអក្សរសិល្ប៍បរទេសឲ្យបានល្អិតល្អន់ ដើម្បីកុំឲ្យគេបំភាន់ភ្នែកយើងបានតទៅទៀត។ អានអត្ថបទទាក់ទងៈ មរណភាពនៅអារញ្ញ […]
Really make me happy!
ឃើញចំណងជើងរឿងនេះ ធ្វើអោយខ្ញុំនឹកឃើញចំរៀងមួយបទ ច្រៀងដោយ ម៉េង កែវពេជ្ជតា ដែលខ្ញុំធ្លាប់លឺតាំងពីប្រមាណ ប្រាំមួយ ឬ ប្រាំពីរឆ្នាំមុន ។ ចាំពេលណាខ្ញុំទៅស្រុកខ្មែរ ចាំខ្ញុំរកសៀវភៅរឿងហ្នឹងមួយក្បាលសំរាប់អាន ។ good job អាចម៍ផ្កាយ ។
ហ៊ើយ!!! អាណិត តួស្រីដែរ ចុងក្រោយ សល់តែអេដស៍!!!!
ខ្ញុំចេះតែគិតថា បើខ្ញុំជានាង នោះវិញ រត់មកផ្ទះវិញហើយ ពេលមេបននៅភ្នំពេញនោះស្លាប់….ចាំបាច់ខំបន្តមុខរបរចាស់ទាល់តែគេបោកទៅលក់នៅអារញ្ញ នោះទេ។ ពេលទៅដល់អារញ្ញ ក៏នាងមានលទ្ធភាព រត់ដែរ តែនាងនោះនៅតែអត់រត់ទៀត!!! យ៉ាប់ហ្មងងងងង
សាច់រឿងត្រង់កាលអាកាស នៅភ្នំពេញដូច មិនសូវទំនងទេ តែត្រង់កាលអាកាសនៅអារញ្ញអូខេ!!!!
ដឹងអត់? មានអ្នកអានម្នាក់ទូរស័ព្ទមកជេរខ្ញុំ ថាម៉េចក៏ឲ្យតួ ដារ៉ាត់ស្លាប់? ម៉េចក៏ឲ្យ រំដួល ស្លាប់???
ពេលអានចប់ នាងប្រាប់ថា អាតាកញ្ចាស់អ្នកនិពន្ធអាយុ៦០ឆ្នាំ តាឯងម៉េចក៏ឲ្យពួកគេស្លាប់??? ស្តាប់ហើយ អស់សំណើចខ្លាំងណាស់ នាងគិតថា ខ្ញុំអាយុ ៦០ឆ្នាំ។
ចុះរ៉ាវី ជួយពន្យល់បន្ថែម បន្តិចមើល៍ ថា កាលអាកាសនៅភ្នំពេញមិនសូវទំនង ដូចម្តេចទៅ?
សុំទោសផង! អត់ដឹងពន្យល់ថាម៉េចទេ ថាវាមិនសូវទំនង ដូចម្តេច….(ឆ្លើយអត់រួច)។ គ្រាន់តែចង់ប្រាប់ថា ពាក់កណ្តាលរឿងដំបូងអានអត់សូវជក់ (ដូចពន្លាយៗម៉េចមិនដឹងទេ) តែចាប់ពីវគ្គមកដល់អារញ្ញ ទើបរៀងជក់គ្រាន់បើ។
ប្រហែល នេះជាស្នាដៃដំបូងទេដឹង (បទពិសោធន៍នៅតិច)??
តែបើនិយាយថាបទពិសោធន៍តិច ក៏អត់ត្រូវដែរ ព្រោះសូម្បីរឿងរបស់ ម៉ៅ សំណាង រឿងខ្លះអានទៅជក់ តែរឿងខ្លះអត់សូវជក់ដូចគ្នា។
ចុះផ្កាយ! យល់យ៉ាងណាចំពោះរឿងដំបូងរបស់ខ្លួននេះ? តែមិនបាច់សួរក៏ដឹងដែរ ខ្លួនឯងនិពន្ធ ពិតជាពេញចិត្តរឿងដែលខ្លួននិពន្ធហើយ គ្រាន់តែថា ពេញចិត្តខ្លាំង រឺតិច!!!
ដំបូងៗ ពេញចិត្តស្នាដៃរឿងនេះខ្លាំងណាស់ តែពេលអានសាថ្មី និងប្រៀបជាមួយស្នាដៃក្រោយៗ គឺសង្កេតឃើញមានកំហុសឆ្គងច្រើន តែទោះយ៉ាងណាក៏ពេញចិត្តវា បើទោះជាមិនមែនពេញចិត្តបំផុតក៏ដោយ។ :)
ខ្ញុំបានអានរឿងនេះយូហើយតាំងពីសម័យនៅក្មេងៗម្លេះកាលនឹងអត់ទាន់ស្គាល់អ្នកនិពន្ធជាលោកម៉ាក់ទេ។
កាលនោះខ្ញុំអត់ចេះទប់អារម្មណ៍ទេអានបណ្តើរយំបណ្តើរព្រោះខ្ញុំអាណិតតួស្រីពេកហើយខ្ញុំសូមនិយាយការពិតនៅត្រង់នេះថាពេលដែលខ្ញុំបានអានរឿងនេះចប់ហើយខឹងអ្នកនិពន្ធមែនទែនហើយជេរអ្នកសរសេររឿងនឹងមិនស្ទើរទេថាហេតុអ្វីបានជាអោយតួស្រីងាប់។
ខ្ញុំស្អប់មហាសែនស្អប់រឿងណាដែលមានតួឯកងាប់ឬមិនបានជួបគ្នា!!បើខ្ញុំទាយដឹងថារឿងនឹងមានតួងាប់ខ្ញុំមិនខ្ចីទិញយកមកអានឡើយទុកលុយទិញការ៉េមញ៉ាំវិញល្អជាង។
កាលពីក្មេងស្រលាញ់សៀវភៅណាស់តែពេលនឹងក្រមែនទែនអត់មានលុយទិញសៀវភៅអានដូចគេទេភាគច្រើនទៅខ្ចីនៅបណ្ណាលយ័របស់សាលា។រឿងណាល្អមើលទាល់តែចាំខ្ចីតគ្នាឬក៏ដាក់វេនគ្នាមើលអ្នកណាប្រាប់អនុរក្សមុនបានមើលមិនតែបើប្រាប់ក្រោយបានមើលក្រោយ។
អ្នកគ្រូអនុរក្សគាត់ស្រលាញ់ខ្ញុំណាស់ព្រោះខ្ញុំជាកូនអ្នកក្រហើយឧស្សាហ៍ខ្ញុំតែងតែចាំជួយរៀបសៀវភៅជួយបោសសំអាតបណ្ណាលយ័ជានិច្ច។ភាគច្រើនសាលាគេបិទម៉ោង៥ហើយណ្ណាលយ័ក៏គេបិទម៉ោង៥ដែរតែជួនកាលអ្នកគ្រូអនុរក្សគាត់រវល់គាត់ចាំទាល់តែម៉ោង៦បានទៅ។ហើយពេលនឹងខ្ញុំក៏នៅចាំជាគ្នាជាមួយគាត់ដែរតមកទៀតអ្នកគ្រូក៏ស្រលាញ់ខ្ញុំអោយតែមានរឿងអីថ្មីគាត់ទុកអោយខ្ញុំមើលជានិច្ចហើយអាចយកទៅអាននៅឯផ្ទះតក៏បាន។
ពេលនេះខ្ញុំនឹកគាត់ណាស់ខ្ញុំមិនដែលភ្លេចគាត់ទេ។
ហាហាហាខ្ញុំបានទិញរឿងនេះយូហើយតែមិត្តខ្ញុំគេខ្ចីយកទៅមើលក៏ស៊ីដាច់ទៅ។គិតថានឹងទៅទិញមួយក្បាលទៀតទុកអោយកូនខ្ញុំគេមើលពេកគេកើតមកហិហិហិហិ!!
អរគុណស៊ីណេត ដែលខំធ្វើជាហ្វែនខ្ញុំតាំងពីក្មេងៗ ហិហិ.. មិនដឹងថាក្មេងកាលនោះអាយុប៉ុន្មានទេ? 😛
ម្យ៉ាងចង់ប្រាប់ថា មិនមែនតែស៊ីណេតទេ ដែលជេរ គឺមានអ្នកអានខ្លះហ៊ានទូរស័ព្ទមកជេរទៀតផង តែខ្ញុំក៏សប្បាយចិត្ត ហិហិ.. 😀
And for the first time in over 2 decades I thought about sleeping with the lights on.
(Sees the mail room for the first time) Buddy: It’s just like Santa’s workshop.
dial-up access) are not adequate for governing
broadband technology.
As important as choosing the right summer 2010 accessories is knowing what to wear the accessories with.
Below are some tips that every pregnant woman should take heart
in order to look good while pregnant’ and eventually to feel good. There are hair accessories that can be bent or twisted into whatever statement you want to make.
សំរាប់ខ្ញុំជាហ្វែនថ្មីខ្ញុំបានអានអត្ថបទនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដោយសារខ្មែរយើងបានរក្សានូវអក្សរសិល្បខ្មែរបានយ៉ាងល្អ ដូច្នេះយើងជាកូនខ្មែរត្រូវតែតស៊ូរក្សាវាឲ្យបានគង់វង្សយូអង្វែងតរៀងទៅអើយ! ហើយខ្ញុំសូមកោតសរសើរនូវស្នាដៃអ្នកនិពន្ធ សំរាប់សៀវភៅមួយក្បាលនេះ គឺ លោក ម៉ាក់ ការពិតទៅរឿងនេះខ្ញុំធ្លាប់បានអានដែរពីមុនតែអានមិនទាន់ចប់ទេ បន្តែអត្ថន័យខ្លឹមសារ និងសាច់រឿងមរណភាពនៅអរញ្ញនេះធ្វើឲ្យខ្ញុំទប់ទឹកភ្នែកពុំបាន ហេតុអ្វីបានជាកំសត់យ៉ាងនេះ សូមអរគុណ!