ភ្នំពេញៈ អ្នកស្រីម៉ៅ សំណាងហៅទន្សាយ ជាអ្នកនិពន្ធស្រីមានកេរ្តិ៍ឈ្មោះល្បី ហើយវណ្ណកម្មរឿងប្រលោមលោករបស់អ្នកស្រី មានទីផ្សារទូលំទូលាយ និងទទួលបានការគាំទ្រជាងគេនៅបច្ចុប្បន្ននេះ។ ឥឡូវមានយុវអ្នកនិពន្ធស្រីវ័យក្មេង មានរហស្សនាមបក្សីសមកពីប៉ៃលិន កំពុងមានទេពកោសល្យលេចធ្លោ ហើយស្នាដៃមនោសញ្ចេតនារបស់នាងកំពុងទទួលការសរសើរពីប្រិយមិត្តអ្នកអាន ហើយបានប្រាប់ថា ក្រៅពីចង់ក្លាយជាអ្នកសេដ្ឋកិច្ច អនាគតនាងចង់ស្នងអ្នកនិពន្ធរៀមច្បងទន្សាយ…។
កញ្ញានួន ពេជ្រស៊ូដេននី មានវ័យ១៨ឆ្នាំប៉ុណ្ណោះ តែមានកេរ្តិ៍ឈ្មោះលេចធ្លោមួយរូបក្នុងបណ្តាអ្នកនិពន្ធស្រករក្រោយហើយមានវ័យក្មេងនោះ ដោយស្នាដៃនិពន្ធរឿងប្រលោមលោកបែបមនោសញ្ចេតនាចំនួន៤រឿង ដែលបានចេញលក់នៅទីផ្សារគ្រប់ខេត្តក្រុង ហើយត្រូវបានអ្នកអានគាំទ្រ និងលើកសរសើរពីទេពកោសល្យរបស់នាង។ នាងជាកូនទី២ ក្នុងបណ្តាបងប្អូន៣នាក់ ស្រី២នាក់ ដោយមានឪពុកឈ្មោះ នួន ឫទ្ធីយ៉ា និងម្តាយឈ្មោះ ឆេង ម៉ាលី ជាអាជីវករនៅភូមិអូរពឺត ឃុំទួលល្វា ស្រុកនិងខេត្តប៉ៃលិន។
រឿងប្រលោមលោកដែលត្រូវបានបោះពុម្ពលក់នៅតាមទីផ្សារដំបូងបំផុតគឺរឿង «ផ្កាយរះពេលថ្ងៃ» ដែលនាងនិពន្ធតាំងពីសិក្សានៅថ្នាក់ទី៩ ហើយបានបោះពុម្ពនៅថ្ងៃទី០១ធ្នូឆ្នាំ២០០៦។ បន្ទាប់មកគឺរឿង«ដីកោះកំណើតស្នេហ៍» រឿង«ស្រមោលស្នេហ៍ក្បែរភ្លើងគំនុំ» និងរឿង«គូប្រជែងបេះដូង» ដែលរឿងទាំងបីនេះបេះពុម្ពនៅថ្ងៃទី០១ខែមីនាឆ្នាំ២០០៨ ហើយដែលនាងនិពន្ធខណៈពេលសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត។
ជួបជាមួយសារព័ត៌មានខ្មែរស្ថាបនា នៅសមាគមអក្សរសិល្ប៍នូហាច នាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កាលពីថ្ងៃទី១៩មករាឆ្នាំ២០០៩កន្លងទៅនេះ កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស ដែលមានសម្បុរសដូចរហស្សនាមផងនោះ បាននិយាយដោយសម្តីសុភាពទន់ភ្លន់ថា នាងទើបប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០០៨ ហើយពេលនេះជានិស្សិតត្រៀមផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកម្ពុជា នៅភ្នំពេញនេះ។ សព្វថ្ងៃនាងខំចិញ្ចឹមចិត្តតស៊ូខិតខំយ៉ាងណាឲ្យសម្រេចមហិច្ឆតាចំនួនពីរគឺ អាចធ្វើការនៅក្រុមហ៊ុនសហគ្រាស ឬធនាគារណាឲ្យមានស្ថេរភាព និងក្លាយជាអ្នកនិពន្ធល្បីមានកេរ្តិ៍ឈ្មោះបោះសំឡេង ដូចរៀមច្បង មានអ្នកស្រីម៉ៅ សំណាង ហៅទន្សាយ អ្នកស្រីប៉ាល់ វណ្ណារីរក្ស ឬក៏លោកញ៉ុក ថែម លោកនូ ហាច ជាដើម។ អមជាមួយស្នាមញញឹមដ៏ស័ក្តិសម និងជាអ្នកមានសុទិដ្ឋិនិយមនៅក្នុងជីវិតនោះ កញ្ញានួន ពេជ្រស៊ូដេននី ហៅបក្សីស បន្តថា កញ្ញាមិនធ្លាប់សិក្សាវគ្គអ្នកនិពន្ធ ឬតែងនិពន្ធណាមួយនៅឡើយទេ ប៉ុន្តែឧបនិស្ស័យនៃការតែងនិពន្ធនេះ មានតាំងពីកុមារភាពមកម្ល៉េះ។ នៅថ្នាក់ទី៣កញ្ញាចូលចិត្តអានរឿងគ្រប់ប្រភេទ មកដល់ថ្នាក់ទី៧ផ្តើមវិភាគតួអង្គ និងសាច់រឿង ព្រមទាំងធ្វើការវិភាគលើស្នាដៃរៀមច្បងនានា។ ដល់ថ្នាក់ទី៩ និងចូលវិទ្យាល័យ កញ្ញាចាប់ផ្តើមនិពន្ធរឿង និងតែងកំណាព្យដាក់បិទក្នុងថ្នាក់ ដាក់វិទ្យុប៉ៃលិន ដូចឪពុកនិង កំណាព្យស្តីអំពីបរិស្ថាន។ កំណាព្យមានដូចជា ឯកអប្សរាគុណឪពុកម្តាយ ។ល។
កញ្ញានួន ពេជ្រស៊ូដេននី បញ្ជាក់ថា «ក្រោយពីបោះពុម្ពស្នាដៃលក់នៅលើទីផ្សារ មានប្រិយមិត្តអ្នកអាននៅតាមបណ្តាខេត្ត រួមមានទាំងបាត់ដំបង សៀមរាប កំពង់ចាម ព្រៃវែងបានទូរស័ព្ទគាំទ្រ និងលើកទឹកចិត្ត ហើយកត្តានេះជម្រុញឲ្យនាងខ្ញុំខំបង្កើនទេពកោសល្យ និងស្រាវជ្រាវពីសិល្ប៍វិធីតែងនិពន្ធថ្មីៗទៀត ដើម្បីបម្រើបំណងប្រិយមិត្តអ្នកអានគ្រប់ស្រទាប់បាន។ អនាគតបើទោះបីនាងខ្ញុំ មានការងារធ្វើមានស្ថេរភាពក្តី ក៏ខ្ញុំនៅតែបន្តអាជីពតែងនិពន្ធនេះដដែល»។
ទាក់ទិននឹងការលើកឡើងពីស្នាដៃតែងនិពន្ធនៅកម្ពុជា ហាក់ដូចជាមានទីផ្សារចង្អៀតបន្តិចនោះ កញ្ញានួន ពេជ្រស៊ូដេននីនិយាយដោយរាក់ទាក់និងទន់ភ្លន់ថា «តាមពិតនាងខ្ញុំដឹងថា ថវិកាបានមកពីការតែងនិពន្ធ ហាក់តិចតួចស្តួចស្តើងមែន តែចំណង់ចំណូលចិត្តខ្ញុំនៅតែស្រឡាញ់គំនិតតែងនិពន្ធ ហើយជឿថាអ្នកអាននៅតែគាំទ្រ។ ម្យ៉ាងនាងខ្ញុំចង់ចូលរួមលើកស្ទួយវិស័យតែងនិពន្ធ ក៏ដូចជាអក្សរសាស្ត្រ អត្តសញ្ញាណជាតិខ្មែរ និងអាចចែករំលែកគំនិតទស្សនៈសង្គមបច្ចុប្បន្ន និងអប់រំតាមរយៈស្នាដៃផង ព្រោះថាអក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គមមនុស្សផង។»
ទោះបីជាមានចំណង់ចំណូលចិត្តតែងនិពន្ធប្រលោមលោកក្តី កម្រងកំណាព្យក្តី ក៏កញ្ញានួន ពេជ្រស៊ូដេននី បានឲ្យដឹងថា មិនភ្លេចការសិក្សាជាការងារស្នូលនោះដែរ ហើយតាំងពីបឋមរហូតដល់វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត គឺនាងរៀនបានចំណាត់ថ្នាក់ភាគច្រើនលេច១ ហើយបើយ៉ាងហោចណាស់ក៏ក្រោមលេខ៥ដែរ។
ទន្ទឹមនឹងការប្តេជ្ញាចិត្តតែងនិពន្ធរឿងប្រលោមលោក និងរឿងខ្លីដើម្បីដាក់ស្នាដៃចូលរួមប្រកួតប្រជែងតែងនិពន្ធនានា និងការសរសេររឿងខ្លីស្តីពីការអប់រំ ព្រមទាំងបោះពុម្ពលក់តាមទីផ្សារនោះ កញ្ញានួន ពេជ្រស៊ូដេននី បានសូមផ្តាំផ្ញើឲ្យបងប្អូនកូនខ្មែរ ស្នេហាការតែងនិពន្ធនេះ ព្រោះអាចនឹងមានកេរ្តិ៍ឈ្មោះមិនសាបសូន្យ ហើយសូមឲ្យប្រជាពលរដ្ឋទូទៅត្រូវចូលចិត្តអានសៀវភៅឲ្យបានច្រើន ដើម្បីស្វែងយល់និងបណ្តុះគំនិត លើកស្ទួយពនជ្រុំឲ្យទឹកដមជីវិតកាន់តែមានរសជាតិ ព្រមទាំងបានចូលរួមចំណែកលើកស្ទយវិស័យអក្សរសាស្ត្រវប្បធម៌ជាតិខ្មែរផង។
ដោយៈ ធីវ សុមុនី
ប្រភពៈ សារព័ត៌មានខ្មែរស្ថាបនា ចេញផ្សាយឆ្នាំទី២លេខទី១៩២
ក្មេងសោះ ពួកែមែនទែន 😯
😮
សូមឲ្យបក្សីសប៉ៃលិនទទួលបាននូវការគាំទ្រកាន់តែច្រើន
បងដេននីជាអ្នកនិពន្ធក្នុងដួងចិត្តរបស់ខ្ញុំ! 😀 រឿងរបស់បងដេននីពីរទៀតកំពុងតែបោះពុម្ព ត្រៀមចេញផ្សាយ។ ខ្ញុំបានអានរឿងរបស់គាត់ទាំងបួន ប៉ុន្តែរឿងដែលខ្ញុំស្រឡាញ់ជាងគេគឺរឿងទីមួយ «ផ្កាយរះពេលថ្ងៃ»។ ការសរសេររឿងទីពីរ ទីបី និងទីបួនហាក់ដូចជាកាត់ៗ មិនអស់សេចក្ដី។ សាច់រឿងពីចំណុចមួយទៅចំណុចមួយរហ័សជ្រុលពេក។ បងដេននីបានប្រាប់ខ្ញុំថា គាត់ទទួលស្គាល់លើចំណុចនេះ ប៉ុន្តែនេះព្រោះតែគាត់កំពុងរៀនសរសេររឿងខ្លី (ប្រើពាក្យសន្ទនាដើម្បីបង្ហាញសាច់រឿង) ទើបរឿងទាំងបីនោះមានលក្ខណៈកាត់ៗ។ គាត់ក៏ប្រាប់ដែរថា បើបានអានរឿងថ្មីទាំងពីររបស់គាត់នឹងកាន់តែកាត់ជាងមុនទៅទៀត។
ខ្ញុំក៏យល់បែបហ្នឹងដែរ! តាំងពីខ្ញុំចេះសរសេររឿងខ្លីមក ខ្ញុំរកពាក្យព័ណ៌នាប្រលោមលោកលែងចេញតែម្ដង! ធ្វើម៉េចទៅបងអាចម៍ផ្កាយ? 😥
http://rainnamail.wordpress.com/2008/07/09/kh-writer-noun-pichsoudenny/
មានអ្នកណាអាចអោយអាសយដ្ឌានមែលរបស់អ្នកនិពន្ធបានទេ? វាគួរអោយសោកស្តាយណាស់ប្រសិនបើយើងមិនបានសរសើរនិងជួយលើកដំកើន
ស្នាដៃរបស់នាង។
ស្រុកយើងឥលូវក្មេងៗមិនចូលចិត្តអាននិងសរសេរទេ។
អូ៎! អស្ចារ្យមែន…
ខ្ញុំមិនមានអាសយដ្ឋានមែលរបស់គាត់ទេ! គាត់ប្រហែលជាមិនប្រើមែលទេមើលទៅ ព្រោះរាល់ពេលដែលខ្ញុំសួរ គាត់តែងតែស្ទាក់ស្ទើរនឹងឆ្លើយ។ លេខទូរស័ព្ទរបស់គាត់គឺ 016 280 691
He novel is really look like Mao Samnang, first i read it if they don’t put her name i could say its from Mao Somnang.
Good Luck to her, i’m one of her fun !
White Birth! oh, you are a beautiful young Khmer writer. Only seeing your face, I want to read your novel.
មិនត្រឹមតែពូកែទេ ថែមទាំងស្អាតទៀត :p
ខ្ញុំនឹងរកទិញសៀវភៅនាងមើលនឹងគេដែរហើយ។
[…] trackback You all may have read about a young writer-NOUN Pichsoudeny here, or here. Before, you may call her and tell you’ve read her books and deeply admire her writing. But […]
ពូកែម៉ែន
តស៊ូឡើង ធ្វើជាមនុស្សមិនត្រូវទន់ជ្រាយ នាំឱ្យគេមើលងាយ!
ខ្ញុំដឹងថា គាត់[នួន ពេជ្រស៊ូដេនី]ឥឡូវនិពន្ធអត្ថបទលក់ឲ្យកាសែតពាណិជ្ជកម្មមួយ… ខ្ញុំបានឃើញឈ្មោះរបស់គាត់ នៅលើអត្ថបទកាសែត «សំបុកផ្សារ» ដោយមានភ្ជាប់ជាមួយនឹងអ៊ីម៉ែលថ្មីទៀត ៖ pichsoudeny@sombok.com ជួយគាំទ្រគ្នាផង…
សូមសំណាងល្អសំរាប់អ្នក នឹងទទួលបានជោកជ័យ នឹងសំរេចនូវគោលបំណង ។
សួស្តី បក្សីស ! តើសុខសប្បាយជាទេ? មុននឹងបានបោះពុម្ភ តើកញ្ញាមានបាន ធ្លាប់ឆ្លងកាត់ការប្រលងដែររឺទេ? ខ្ញុំបាទ ឈ្មោះ ព្រអាទិត្យ តូចដែលគួចចិត្តចង់ក្លាយជាអ្នកនិពន្ធដូចកញ្ញាដែរ ។ ប៉ុន្តែរឿងរបស់ខ្ញុំ មិនទាន់បានបោះពុម្ភផ្សាយនៅឡើយទេ ។ រឿងដែលខ្ញុំសរសេរមានចំណង់ ជើងថា «អាថ៍កំបាំងបេះដូងស្េនហ៍» ។ មិនដឹងថា មានវិធីណាអាចអោយខ្ញុំ បានបោះពុម្ភរឿងនេះបានទេ ។ ជួយប្រាប់ខ្ញុំផង !!!!! អរគុណទុកជាមុន ។
អរគុណច្រើនខ្ញុំចូលចិត្តរឿងនេះ