អ្នកនិពន្ធ ម៉ៅ សំណាង«ទន្សាយ» និងនិស្សិតក្នុងកម្មវិធី«សៀវភៅល្អៗ»
ក្រោយពីបានដាក់បង្ហាញជូននូវភាពល្បីល្បាញរបស់អ្នកនិពន្ធអង់គ្លេស ស្ហេកស្ពៀរ រួចមក នៅពេលនេះអាចម៍ផ្កាយសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន មកជួបជាមួយអ្នកនិពន្ធដ៏ល្បីល្បាញរបស់ខ្មែរយើងវិញម្តង ។ដូច្នេះដើម្បីជ្រាបច្បាស់ថាតើជីវប្រវត្តិពិត របស់អ្នកនិពន្ធរូបនេះយ៉ាងណាខ្លះនោះ សូមអានបន្តទៅមុខទៀតទាំងអស់គ្នា…
រឿង «ទឹកភ្នែកគ្រីយ៉ាណា» គឺជាស្នាដៃដំបូងបំផុតរបស់អ្នកនិពន្ធទន្សាយ ហើយក៏ជាស្នាដៃទីមួយដែលធ្វើឲ្យអ្នកនិពន្ធរូបនេះ ទទួលបាននូវភាពល្បីល្បាញ ក្នុងពិភពអ្នកនិពន្ធដែរ ។«ទឹកភ្នែកគ្រីយ៉ាណា» បានធ្វើឲ្យអ្នកអានមិនតិចម៉ឺននាក់ទេភ្ញាក់ផ្អើលនឹងសិល្ប៍និពន្ធថ្មី របស់អ្នកនិពន្ធហើយតែងតែចង់ស្គាល់ឈ្មោះពិត មុខមាត់ពិត តើអ្នកនិពន្ធទន្សាយជានរណា?
ទើបតែមកដល់យុគសម័យថ្មីនេះ ដែលប្រទេសជាតិមានសុខសន្តិភាពបរិបូរណ៍ ទើបអ្នកនិពន្ធហ៊ានបញ្ចេញឈ្មោះពិត និងមុខមាត់ពិត ដល់អ្នកអានបានស្គាល់ ។ដូច្នេះដើម្បីស្វែងយល់ពីបទពិសោធន៍ក្នុងការសរសេររឿង ក៏ដូចជាជីវប្រវត្តិពិតរបស់អ្នកនិពន្ធផ្ទាល់ អាចម៍ផ្កាយសូមទាញអារម្មណ៍មិត្តអ្នកអាន មកតាមដានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នេះជាមួយគ្នាដូចតទៅ៖
អ្នកស្រីម៉ៅ សំណាង ហៅទន្សាយ កើតនៅឆ្នាំ១៩៥៩ ក្នុងក្រុង កំពង់សោម ជាកូនច្បងក្នុងចំនោមបងប្អូន៥នាក់ កំរិតសិក្សាថ្នាក់ទី១ទំនើបជាតិក្នុងរបបសាធារណរដ្ឋលន់នល់ ។
-ឪពុកឈ្មោះ ម៉ៅ សោម ជាសាស្ត្រាចារ្យអក្សរសាស្រ្តខ្មែរ (ស្លាប់ក្នុងរបបប៉ុលពត)
-ម្តាយឈ្មោះ ប៉ែន ស៊ីយ៉ែន (ស្លាប់ក្នុងឆ្នាំ២០០០)
-ស្វាមីឈ្មោះ សួន សុម៉ុនធឿន អតីតយោធាក្រុង
-កូនស្រីឈ្មោះ ម៉ៅ ច័ន្ទរស្មី កើតឆ្នាំ១៩៩៦
-កូនប្រុសឈ្មោះ ម៉ៅ បញ្ញាពេជ្រ កើតឆ្នាំ១៩៩៧
-នៅឆ្នាំ១៩៨១ អ្នកស្រីបានក្លាយជាអ្នកនិពន្ធប្រលោមលោក ហើយនិពន្ធបានចំនួន ១២០រឿង ។
-នៅឆ្នាំ១៩៨៧ អ្នកស្រីក៏បានក្លាយជាអ្នកនិពន្ធវីដេអូទៀត ដោយនិពន្ធបាន១០០រឿង ។
-នៅឆ្នាំ១៩៩៥ ស្នាដៃរឿង «រលកបោកខ្សាច់» របស់អ្នកស្រីបានជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ព្រះសីហុរាជ ដែលជាព្រះរាជទានរបស់ព្រះបាទ នរោត្តមសីហនុវរ្ម័ន ។
-នៅឆ្នាំ២០០០ រឿង«កម្រងផ្កាម្លិះ» បានទទួលចំណាត់ថ្នាក់ លេខ២ នៅអង្គការន័រវេស្សសង្គ្រោះកម្ពុជា ។
-នៅឆ្នាំ២០០១ រឿង «សមុទ្រខ្មៅ» ក៏បានជាប់អត្ថបទបកប្រែជាភាសាជប៉ុនទៀត ។
-នៅឆ្នាំ២០០៣ អ្នកស្រីបានទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណថ្នាក់សេនា ជាអ្នកនិពន្ធដែលមានស្នាដៃល្អ និងគុណបំណាច់ខ្ពស់ ក្នុងការថែរក្សាការពារនិងបណ្តុះបណ្តាលផ្នែក វប្បធម៌អក្សរសាស្រ្តជាតិពីសម្តេចហ៊ុនសែន ។
ក្នុងជំនួបតាមទូរស័ព្ទប្រមាណជា១៥នាទី ជាមួយអ្នកនិពន្ធម៉ៅ សំណាង ហៅ«ទន្សាយ» អាចម៍ផ្កាយបានទទួលព័ត៌មានបន្ថែមថា វិស័យភាពយន្តនៅកម្ពុជាយើង បានដួលរលំជាថ្មីម្តងទៀតហើយ ហើយអ្វីដែលគេនៅសង្ឃឹមតិចតួចនោះ គឺការផលិតភាពយន្តភាគចាក់ផ្សាយតាមទូរទស្សន៍ ។អ្នកស្រីបានអះអាងដូច្នេះ ដោយសំអាងលើហេតុផលថា ការផលិតភាពយន្តតាមទូរទស្សន៍ ទាំងអ្នកផលិតទាំងអ្នកចំណាយទុន បានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ព្រោះលទ្ធផលដែលបានទទួលមក ល្អឬមិនល្អវានឹងជះឥទ្ធិពលខ្លាំងទៅលើស្ថានីយ៍ទូរទស្សន៍ទាំងមូល ។
ទន្ទឹមនឹងការសង្ឃឹមដ៏តិចតួចនេះ អ្នកស្រីក៏បានបង្ហើបប្រាប់ទៀតថា សព្វថ្ងៃគាត់កំពុងទទួលត្រៀមថតភាពយន្តភាគឲ្យស្ថានីយ៍ទូរទស្សន៍ «អាស៊ីអាគ្នេហ៍» ដែលជាស្ថានីយ៍ទូរទស្សន៍ថ្មីមួយ បាននិងកំពុងរៀបចំដំណើរការផ្សាយរបស់ខ្លួនក្នុងពេលឆាប់ៗនេះហើយ ។សម្រាប់រឿងដែលនឹងត្រៀមចាប់ផ្តើមថតនោះមានដូចជា រឿងរលកបោកខ្សាច់ ស្នេហ៍ក្នុងអណ្តាតភ្លើង និងរឿងសារិកាសំឡេងមាស ដែលរឿងទាំងនេះសុទ្ធសឹងតែធ្លាប់បានចេញផ្សាយជាសៀវភៅប្រលោមលោកម្តងរួចមកហើយ(From Book to Film) ។
ទាក់ទិននឹងសំទុះនៃការអានសៀវភៅនៅកម្ពុជា អ្នកនិពន្ធឆ្នើមរូបនេះបានឲ្យទស្សនៈវិជ្ជមានថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ចំពោះស្នាដៃនិពន្ធថ្មីៗរបស់អ្នកស្រីវិញ កំពុងតែនឹងត្រៀមចេញផ្សាយក្នុងពេលឆាប់ៗនេះហើយ ដូចជារឿងមេឃក្រៅមេឃ(ចេញផ្សាយហើយនៅឆ្នាំ២០០៧) ស្រមោលសន្យា វិប្បដិសារី ទឹកលើស្លឹកឈូក អង្គរក្សក្រមុំ ភូមិគ្រឹះចម្លែក…។ក្នុងនោះដែរអ្នកស្រីក៏នៅមានស្នាដៃចាស់ៗចំនួន១០រឿងទៀត ដែលមិនទាន់បានបោះពុម្ពសារជាថ្មី ហើយបន្ទាប់ពី១០រឿងនេះមក អ្នកនិពន្ធយើងនឹងមានឱកាសជួបជាមួយអ្នកអាន តាមរយៈស្នាដៃដែលនិពន្ធឡើងក្នុងសម័យថ្មីនេះហើយ ។
គួររំឮកដែរថា នៅក្នុងមហោស្រពភាពយន្តខ្មែរឆ្នាំ២០០៦ ភាពយន្តរឿង«កតញ្ញូ» ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី ក៏បានទទួលចំនាត់ថ្នាក់លេខ៣(ថាសប្រាក់)ដែរនៅក្នុងឱកាសនោះ ។
ខ្ញុំអានរឿងគាត់បានប៉ុន្មានក្បាលដែរ។ រឿងគាត់ បើចាប់អានហើយ ច្បាស់ជាជក់ចិត្តលែងចង់ដាក់សៀវភៅចុះហើយ។ ពេលខ្លះអត់ដេកដោយសារតែសៀវភៅគាត់ហ្នឹង។
ខ្ញុំអត់សោះតែម្ដងរឿងគាត់! ធ្លាប់ឃើញរូបគាត់ហើយ ក្នុងទស្សនាវដ្តី ដែលថតជាមួយសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ ។
អេ! និស្សិតដែលឈរជិតហ្នឹងច្បាស់ជាអាចម៍ផ្កាយម៉ង!! ដាក់រូបធំអើយធំ ខ្លាចគេមិនឃើញ ។
ឱ! បងបឿនអើយបងបឿន លើកនេះម៉េចក៏បងឯងលឿនជាងគេជាងឯងម្ល៉េះ!!!
ដឹងទេ? ខ្ញុំមិនទានសម្រេចចិត្តថាដាក់ផ្សាយទេ ព្រោះនៅមានព័ត៌មានពីគាត់ច្រើនទៀតទាក់ទងនឹងស្នាដៃដែលគាត់សរសេរនិងផលិតបានក្នុងឆ្នាំថ្មីៗនេះ ខ្ញុំគ្រាន់តែសាកល្បងដាក់មួយភ្លែត ស្រាប់តេបងឯងវាត់ភ្លឹបតែម្តង…
អ៊ីចឹងដាក់ប៉ុណ្ណឹងសិនចុះ ចាំសរសេរថែមលើកក្រោយក៏បាន។
ពុទ្ំ! មកកាត់មុខម្នាក់ទៀតហើយ ថាដាក់ឲ្យបានបន្ទាប់បងបឿន ឥឡូវខកទៀតហើយ!!!
ខ្ញុំមិនចង់ផ្សាយពីរដងទេ ដូច្នេះបើចង់ដឹងថា តើថ្មីៗនេះអ្នកស្រីម៉ៅសំណាង បាននិពន្ធរឿងអីខ្លះ ហើយបានទទួលរង្វាន់អ្វីបន្ថែមទៀតនោះ សូមអញ្ជើញមកកាន់ទំព័រដដែលនេះ បន្តិចទៀតខ្ញុំនឹងដាក់បន្តកន្ទុយពីអត្ថបទខាងលើនេះហើយ ។ដឹងទេហេតុអីបានយូរមិនដាក់ឲ្យហើយ? ព្រោះមិនទាន់បានទូរស័ព្ទទៅសម្ភាសន៍គាត់ផ្ទាល់ ចាំយប់នេះទំនេរទើបទូរស័ព្ទទៅ ។ដូច្នេះសូមរង់ចាំសិនណ៎ា!
បងរដ្ឋ! ម៉េចមិនដែលបានអាន? អ្នកនិពន្ធ គេល្បីពេញប្រទេស បើមិនបានអានពិតជាគួរឲ្យសោកស្តាយណាស់ ។ មើលច្បាស់ហើយនៅ ថានិស្សិតម្នាក់នោះជាអាចម៍ផ្កាយ? រករូបមិនបាន ចេះតែដាក់ទៅទេ ។
ប្លក់វាក្ដៅគគុកដូចគេថាចឹងឯង !
ហេហេ បើមិនអាចម៍ផ្កាយ អាចម៍អីចុះ?
មិនដឹងថាខ្ញុំជាអ្នកស្នេហារឿងប្រលោមលោក ឬក៏យ៉ាងណាទេ។ អ្កាលខែមុន ខ្ញុំបានទិញរឿងគាត់៤ក្បាល មានអីអត់ទាន់អានអីម៉ាក្បាល យរឲ្យពួកម៉ាកដែលគេចូលចិត្តមើល មើលអស់លីង។ អាឡូវគេសងវិញហើយ នៅតាមិនមើលអាដែល… ចាំមើលពេលអានចប់ ចាំរករឿង«ទឹកភ្នែកគ្រីយ៉ាណា»នេះ ម៉ោមើលដែរមើ ឡូយប៉ុណ្ណាដែរទៅ…
បងរដ្ឋៈនិយាយមើលតែស្គាល់អាចម៍ផ្កាយច្បាស់អ៊ីចឹង បែបភ្លេចហើយថាប្លក់នេះជាប្លក់អ្នកនិពន្ធអាថ៌កំបាំង ដូច្នោះអាចម៍ផ្កាយមិនងាយបង្ហាញមុខជូនអ្នកណាមើលងាយៗនោះទេបាទ!!!
បូរាណៈតាមខ្ញុំអានសម្តីរបស់បូរាណ ខ្ញុំជឿថាបូរាណក៏ជាអ្នកចូលចិត្តអានរឿងប្រលោមលោកដែរ តែហេតុអីទិញសៀវភៅមកហើយមិនអាន? នេះក៏មកពីបូរាណអាងថា ជារបស់ផ្ទាល់ខ្លួនចង់អានពេលណាក៏បានដែរ ហើយប្រសិនបើសៀវភៅនោះជារបស់អ្នកដទៃ ខ្ញុំជឿថាបុរាណពិតជាប្រញាប់អានឲ្យចប់ឆាប់ៗមិនខាន ។
ចំពោះរឿង «ទឹកភ្នែកគ្រីយ៉ាណា» ខ្ញុំក៏មិនទាន់បានអានដែរ គ្រាន់តែដឹងថាវាជារឿងទី១ដែលអ្នកស្រីម៉ៅ សំណាងនិពន្ធកាលគាត់មានអាយុ២១ឆ្នាំ គឺកាលនោះគាត់និពន្ធលេងៗទេ តែនៅពេលមិត្តភក្តិខ្ចីអានហើយជក់ចិត្ត ក៏លួចយករឿងនោះទៅលក់ដោយមិនឲ្យគាត់ដឹង ។នៅពេលរឿងនេះចេញផ្សាយហើយ(កាលនោះនៅជាប្រលោមលោកសរសេរដៃនៅឡើយ) អ្នកអានជាច្រើនចាប់អារម្មណ៍ជាខ្លាំង ហើយចេះតែទទូចសួររករឿងដែលសរសេរដោយអ្នកនិពន្ធទន្សាយ ។ដល់រឿងវាកើតទៅជាដូច្នេះ មិត្តភក្តិគាត់នោះក៏មកទាក់ទងគាត់ហើយឲ្យសរសេររឿងបន្តទៀត អ្នកស្រីក៏ក្លាយជាអ្នកនិពន្ធចាប់តាំងពីពេលនោះមក ។សូមបញ្ជាក់ថារឿង «ទឹកភ្នែកគ្រីយ៉ាណា» គឺជារឿងពិតរបស់មិត្តភក្តិគាត់ម្នាក់ទៀត ហើយស្នាដៃទី២របស់គាត់ក៏ជារឿងពិតដែលកើតឡើងនៅទីក្រុងភ្នំពេញក្នុងទសវត្សទី៨០ដែរ រឿងនោះមានចំណងជើងថា «មេចោររុងរិទ្ធ» ខ្ញុំបានអានរួចហើយ ល្អមើលណាស់ ។
សុំទោសនិយាយច្រើនបន្តិចហើយ…
យប់មិញទើបតែអានចប់រឿង “ជួបក្រោមតំណក់ភ្លៀង” អានចប់នឹកស្មានតែជិតភ្លឺហើយ មើលម៉ោងទៅ ទើបតែជិត២ តែអស់សៀវភៅអានក៏ដេកតែម្ដងទៅ។
រឿងរបស់គាត់មានសម្រស់គ្រប់កន្លែង ទាំងពាក្យសម្ដី ទាំងសាច់រឿង។ ខ្ញុំតែងតែកោតសរសើរគាត់ជាប់ក្នុងចិត្តតែរហូតហ្នឹង។ កាលខ្ញុំចាប់ផ្ដើមអានរឿងជាលើកទីមួយ គឺរឿង “ភពស្នេហ៍ចម្លែក”។ រឿងហ្នឹងជារឿងទីមួយហើយ ដែលទាញចិត្តខ្ញុំឱ្យចេះអានរឿងប្រលោមលោក។ កាលនោះពេលទៅចូលឆ្នាំ នឹកខ្លាចទៅផ្ទះអផ្សុកក៏ទិញសៀវភៅរឿងទៅអាន។ នៅលើឡាន ខ្ញុំអានបណ្ដើរៗ ហើយក៏ដូចជាជក់ចិត្តនឹងរឿងនោះ ដល់យប់គេចូលដេកស្ងាត់អស់ ក៏ចាប់ផ្ដើមអានរហូតដល់ម៉ោងជិត៣។ សៀវភៅទិញទៅតែមួយក្បាលផង ស្អែកៗក៏អស់សៀវភៅអានទៅ។ លុះត្រឡប់មកភ្នំពេញវិញ ក៏ដើររកទិញសៀវភៅមកអានទៀត ដើរមើលអស់ពីរបីម៉ោង មិនដឹងទិញសៀវភៅអី ក៏គិតថាទិញសៀវភៅរឿងរបស់គាត់ទៀត។ រឿងបន្ទាប់គឺរឿង “មេឃក្រៅមេឃ”។ មើលរឿងណាក៏ជក់ចិត្តដែរ។
ខ្្ញុំបានអានរឿងរបស់គាត់ច្រើនណាស់! មានដូចជា៖
ជំនោរនិរតី (លីណា-រាត្រី)
រលកបោកខ្សាច់ (បុស្សបា-យុទ្ធី)
កុលាបខ្មៅ (និមល-សក្ដា)
ពន្លឺចន័្ទ (រស្មីចន័្ទ-យុត្តិការ)
មេចោរសមុទ្រ (លំអង និងឌីហូលីន)
ចន្ទ័រះឆ្លងដែន (ចន្ទ័ថ្លា និងណារ៉េត)
កោះផ្ដាច់និស្សយ័ (ចក្រដេត និងស្រីនីដ/ នាវា និងលីឡា)
បុផ្ជាព្រៃភ្នំ (សូម៉ាឡា និងអវសាន្ត)
ផ្កាត្របែកព្រៃ (ឌីណា និងមាលតី /បាលី និងបព្វតា / ខាន់យ៉ានិង ថាវី)
បំណុលជីវិត (ខ្ជិលរាប់ឈ្មោះតួណាស់)
រាជនីដែនដីពិឃាត
ខសន្យាពេលអរុណរះ
ខ្លុយប្រាក់ជំពាក់ស្នេហ៍
រស្មីឥន្ធនូ
គុជខ្យងចងចិត្ត
បេសកកម្មចុងក្រោយ
ផ្កាបញ្ញើក្អែក
ផ្កាយវង្វេងភព
ភួងមាលាសមុទ្រឈាម
កណ្ដឹងមរណៈ
ផ្កាព្រិលរដូវក្ដៅ
រន្ទះកាមទេព
រាជសីហ៍ព្រៃងងឹត
ព្យុះស្នេហ៍
តន្រ្តីនិងជីវិត
សារិកាសម្លេងមាស
ដែនលោហិត
ទឹកភ្នែកណាគ្រីយ៉ា
មេចោររ៉ុងរិទ្ធិ
ជួបគ្នាក្រោមដំណក់ភ្លៀង
រាត្រីពណ៌ស្វាយ
សុបិន្តគ្មានថ្ងៃបញ្ចប់
បណ្តោងខ្សែកគុជ
ស្នេហ៍ក្នុងអណ្ដាតភ្លើង
មន្តស្នេហ៍ព្រៃស្ងាត់
ខ្យល់កម្មផ្ដាំស្នេហ៍
សង្ឃឹមថ្ងៃស្អែក
វាលអាល័យស្នេហ៍
ស្រមោលអន្ទោលចិត្ត
ស្រមោលពិតក្នុងសុបិន្តស្នេហ៍
ចំរៀងស្នេហ៍អតីតកាល
ត្រចៀកកាំវង្វេងមេឃ
ផ្កាសណ្ដំចិត្ត
រាត្រីអាថ៌កំបាំង
ទេពមឆ្ឆាកោះស្នេហ៍
ឋានសួគ៌សាងបាប
សំនៀងខ្យងសោក
សងឈាមពីរដំណរ
វិនាសកម្មលើវាលខ្សាច់
ភពស្នេហ៍ចម្លែក
សំនកបេះដូង
មេឃក្រៅមេឃ
គំនុំរលត់ស្នេហ៍រលាយ
ទេវរូបខ្មៅ
កងចក្រជីវិត
ខ្ញុំអានបានច្រើនណាស់! តែមានរឿងខ្លះអត់ទាន់បានកត់ចូលក្នុងសៀវភៅ! សៀវភៅរបស់អ្នកនិពន្ធទន្សាយ មិនថ្លៃទេ ហើយក៏មិនថោកពេកដែរ! មិនក្រោម ៤០០០៛ ហើយក៏មិនលើស ៨០០០៛ ដែរ! គឺឲ្យតាចេញមិនទាន់ទេខ្ញុំនិង រ៉េនណាជាវភ្លាម!
ហើយគេស៊ីដាច់ក៏មិនតិចក្បាលដែរ! យ៉ាងណាយ៉ាងណាសាករកម៉ាក្បាលអានសិនទៅ! ព្រោះសៀវភៅអីក៏ដោយក៏មានប្រយោជន៍ដែរ!
ខ្ញុំក៏ធ្លាប់បានអានសៀវភៅរបស់គាត់មកច្រើនរឿងគួរសមដែរ អាចនិយាយថាជាប្រិយមិត្តរបស់គាត់រហូតមក, ហើយរឿងដែលខ្ញុុំជក់ចិត្តនិងចង់ អានមើលម្តងទៀតគឺរឿង”ជំនោរនិរតី” ដោយហេតុខ្ញុំបានធ្វើបាត់សៀវភៅរឿងមួយក្បលនោះ ឥឡូវនេះខ្ញុំបានដើរស្វែងរកសឹងគ្រប់បណ្ណាគារក្នុងក្រុងនិងតាមហាងសៀវភៅតែនៅតែមិនមែនរឿងច្បាប់នោះទៀតសោះ ។ តើមិត្តនៅមានបន្សល់សៀវភៅនោះដែរទេ? ប្រសិនជាអាច ខ្ញុំចង់ស្នើខ្ចី ឬជាវបន្តរពីមិត្តក៏បាន។ ដោយក្តីយោគយល់និងរាប់អានពីខ្ញុំ😊🙏
ចុម! បាត់ខំមិនខ្ញុំទៅណាអស់រលីងចឹងអាចម៍ផ្កាយ? សរសេរជិតហាសិបខំមិន អត់ឃើញទាំងអស់។ ហាហា
បងរដ្ឋស្គាល់បងអាចម៍ផ្កាយមិនច្បាស់, មក៍! មក៍សួរ ណា ក៏បាន។ ប្រាំនាទី គិតតែ ពីររយទេ!!! 😛 (និយាយអញ្ចឹង តិចបងអាចម៍ផ្កាយ ដកកមកលងទៅ យប់នឹង!!!)
ចង់ស្គាល់អ្នកនិពន្ធទន្សាយហ៎? មិនបាច់ពឹងបងអាចម៍ផ្កាយក៏បាន, សួរប្អូនក៏បាន, ក្នុងជំនួបតទល់ជាមួយអ្នកគ្រូ, ខ្ញុំបានទទួលព័ត៌មានច្រើនគួរសម, បើចង់ស្គាល់អ្នកគ្រូ ប៉ាល់ វណ្ណារីរក្ស ក៏បាន!!! ចាំមានពេល ចាំមករ៉ាយរ៉ាប់, ថ្ងៃនេះប្រញ៉ាប់ ទៅសិនហើយណា!!!
អូហ៍! ចាប់ហ្វ្រាំងសឹងមិនទាន់!!! បងហ្អា!!! http://khmeryouthwriters.wordpress.com ទាយមើល! ប្លក់ណាគេហ្នឹង? 😀
រជ្ជនីៈ បាត់មុខទៅណាយូរ ហើយប្លក់ដូរទៅណាហើយ? ហេតុអីបងភ្ជាប់មិនបានសោះ?
អានសៀវភៅច្រើនអ៊ីចឹងបានល្អ អនាគតនឹងភ្លឺស្វាងដូចខែរនោច…ហា៎..ហ៎ា…
បងបឿនៈ និយាយលេងឬមែន? ខ្ញុំមិនបានទេ មានប៉ុណ្ណាចុចយល់ស្របប៉ុណ្ណឹង អត់ដែលហួងហែងទេ ឬមានបញ្ហាអីខ្ញុំក៏មិនដឹងដែរ ករណីនេះកើតឡើងដោយសារអី បងដឹងជួយប្រាប់ផង ។
រ៉េនណាៈ បងស្គាល់តែរ៉េនណាទេ រចនាមិនដែលស្គាល់ឡើយ!
យប់ៗកុំតែភ្លេចបិទបង្អួចទៅបានហើយ គង់មានថ្ងៃជួបគ្នា… នៅក្មេងអ៊ីចឹង ពោះវៀនពោះតាំង បែបនៅផ្អែមឆ្ងាញ់ណាស់មើលទៅ!?
ចាំបាច់ទាយអី ដឹងបាត់ហើយ… អនាគតក្រុមយើងនឹងរីកចម្រើន!!!
អរគុណរ៉េនណាដែលជួយខ្នះខ្នែង បងថារ៉េនណាជួយបាន គឺពិតជាបាន!!!
បង!? បងនិយាយមើលតែខ្ឡួនឯងហ្នឹងអាបមែនទែនចឹង??? 😀 បន្ទប់អត់បង្អួចផង!!! ចាំមើលបងចូលតាមណា??? 😆
បងហ្អា! ឥឡូវដាក់ប្រវត្តិសង្ខេបអ្នកនិពន្ធផង? បងជួយរកប្រវត្តិអ៊ំមួយនិពន្ធរឿង មរណភាពនៅអារញ្ញ ឱ្យតិចមើល! ខ្លាចតែប្រឡងថ្ងៃ១៣ ហ្នឹងគេស្រង់រឿងហ្នឹងមកចេញ ហើយឱ្យសង្ខេបប្រវត្តិអ៊ំមួយហ្នឹងអីចប់ប៉ាដោយ!
ងាប់!! សៀវភៅច្រើនម៉្លេះ??? ជឿហើយ… ជឿហើយ…
ជឿល្អហើយ! នេះរាប់តែរបស់អ្នកគ្រូទន្សាយប៉ុណ្ណោះ! នៅមានអាផ្សេងទៀត…
រ៉េនណាៈ ចុះបើប្អូននិយាយដូចមែនដែរចឹង មិនឲ្យបងធ្វើដូចមែន! គង់មានថ្ងៃទេ!!!ហេ!ហេ!ហេ!…
រឿងប្រវត្តិសង្ខេបរបស់អ៊ំនោះ កុំភ័យ! កំពុងតែស្រង់ទិន្នន័យ។
បងរដ្ឋៈ បែបទៅបាត់មែនទេដឹង បានបាត់មុខពីប្លក់! សង្ស័យតែសៀវភៅរលំសង្កត់លើ គ្មាននរណាទៅជួយទេដឹង បានស្ងាត់ឈឹងយ៉ាងហ្នឹង!? រ៉េនណា! មើលៗទៅអើតផង… ប្រយ័ត្នទៅមែនទែន!!!
ងាប់!! រកខំមិនខ្លួនឯងអត់ឃើញ តាមពិតនៅខាងលើរជ្ជនីសោះ។ រជ្ជនីមកបាំងមុខ បាំងមាត់មែនហ្ន៎! ខំមិនមានតែមួយហ្នឹង អត់បាត់ទៅណាទេ។ 😆
អ្នកណាអានសៀវភៅច្រើនពេក ប្រយ័ត្នឆ្កួត ហាហា។ ខ្ញុំអានបានតែពីរបីក្បាលរ៉េ!
អញ្ចឹង, ដាក់ឱ្យលឿនៗម៉ោ! កំពុងចាំ!!!
អូ និយាយពីរឿង មរណភាពនៅអារញ្ញហ្នឹង អស់ស្ទះម៉ង ហាហា!
ចុម! មានរឿងមេឃក្រៅមេឃដែរ ខ្ញុំមានតែរឿងមុងក្រៅមុង 😀
រឿងស្អីទេ! អ៊ំហ្នឹងមិនដឹងប្រើក្បួនអីទេ, រ៉េនណាមើលរំលងតែរហូត!!! 😀
បងរដ្ឋៈ អស់ស្ទះមានច្រើនយ៉ាងណ៎ាបងរដ្ឋ មិនដឹងថាអស់ស្ទះរបស់បង ស្ថិតក្នុងបែបណាមួយទេ?
រ៉េនណាៈ ប្រើក្បួន «អូសកអ្នកស្តាប់ បង្គាប់ខួរអ្នកអាន» អ៊ំហ្នឹងផ្តាំមកថា គាត់ទទួលស្គាល់ ព្រោះគាត់អប់រំចំៗពេក ដែលធ្វើឲ្យអ្នកអានចូលចិត្តតែរំលង ត្បិតអ្នកអានរាល់រូបមិនចូលចិត្ត ឲ្យគេដឹកខួរទេ…ហេ..ហេ…
អត់ទេ! អារឿងហ្នឹងវាផ្សេង! មានរឿងមួយទៀត… អាហ្នឹងទាល់តែខ្សិប… រឿងអ៊ំមួយហ្នឹងណា៎បង, មានឈុតស្អីគេហ្នួក, ក្មេងអានមិនបានទេ, ដង្កូវរុកភ្នែក… អញ្ចឹងហើយត្រូវរំលងញឹកញាប់!!!
មានរឿងហ្នឹងទៀត? ចាំរកទៅទិញមួយសិនមកអានសិនចឹង កិកិកិ។ ចាស់ៗអាន ដង្កូវអត់រុកទេហ្ន៎?
កុំកុហកចាស់ៗ ប្រយ័ត្នបាប!!!
មើលតែបងហ្នឹងមិនដឹង ឲ្យតែដល់កន្លែងហ្នុង អានបួនដប់ចប់នៅមិនស្កប់ចិត្តទៀតមែនទេ? កុំបាច់ធ្វើត្រឹមត្រូវអី ប្អូនស្រីបង! តែប៉ុណ្ណេះ យល់ន័យបងរដ្ឋហើយ..ហេ៎..
អ៊ំផងបងផង យ៉ាងម៉េចមិនដឹងទេ បើថាពិបាកពេក ហៅបងអ៊ំ តាម៉ងតឹះ!.ហឹះ…ហឹះ
ម៉េចដឹង? បងមិនមែនខ្ញុំផង!!! 😀 គេមិនមើលទេ, ខូចភ្នែក!!! អ៊ំមួយហ្នឹងអាងតែគាត់ចាស់ សរសេរប៉ាតណាប៉ាតណី, មិនដឹងដល់ណាខ្លះទេ!?
[…] ដែលជាស្នាដៃនិពន្ធ របស់អ្នកស្រីម៉ៅសំណាងហៅ«ទន្សាយ» […]
រឿង«កតញ្ញូ» មិនមែនជាស្នាដៃនិពន្ធរបស់អ្នកស្រីទេអ្នកនិពន្ធគឺរិនសៃដែលបានចលងរឿងពីថៃហៅថានាងនី
បើសំណាងបានដឹងរឿងនេះច្បាស់ សូមសំណាងជួយប្រាប់ឲ្យក្បោះក្បាយបន្តិចមក ព្រោះតាំងពី ខ្ញុំឃើញសំណាងសរសេរដូច្នេះ ខ្ញុំក៏បានខ្ញុំស្រាវជ្រាវរហូតដឹងអាថ៌កំបាំងពីខាងក្រោយរឿងនេះ។ ខ្ញុំបានឃើញភាពយន្តថៃនោះហើយ រួមទាំងសៀវភៅផងតែគេដាក់ចំណងជើងថា «វណ្ណលី»។ ខ្ញុំនឹងមកនិយាយឲ្យបានក្បោះក្បាយពីរឿងនេះនៅពេលក្រោយទៀត ពេលនេះមិនសូវទំនេរទេ។
[…] ស្ថិត នៅក្នុង លំដាប់ ទី២ បន្ទាប់ ពីអ្នក ស្រី ម៉ៅ សំណាង។ នេះ បើ និយា យ ពី […]
[…] «អ្នកនិពន្ធម៉ៅសំណាងហៅទន្សាយ» […]
[…] បន្ទាប់ពីអ្នកស្រី ម៉ៅ សំណាង។ […]
[…] អ្នកស្រីម៉ៅ សំណាងហៅទន្សាយ […]
ថាខ្ញុំទៅវាឆ្គួតនឹងប្រលោមលោក តែក៏មិនសាហាវដូចប្អូនរជ្ជនីដែរ មើលហើយចាំចំនងជើងទៀត រឿងដែលប្អូនមើល ខ្ញុំចន្លោះតែ២ ៣រឿងទេ។ព្រោះមិនមែនអានតែរឿងអ្នកគ្រូទន្សាយមួយទេ មាន អ្នកគ្រូ ប៉ាល់ វណ្ណរី ទឹម ម៉ានី… ព្រោះចាប់អានតាំងពីរៀនវិទ្យាល័យម្លេះ ជាង១០ឆ្នាំហើយមើលទៅ ចូលចិត្តអានយ៉ានម៉ិចក៏ដោយ មុខវិជ្ជាតែងសេចក្តីមិនដែលបានដល់ពិន្ទុ ៧ នឹងគេទេ។
សូមចូលរួមបញ្ចេញយោបល់ផង!!
អ្នកនិពន្ធ ទន្សាយ ជាអ្នកនិពន្ធសំណព្វចិត្តរបស់អ្នកផ្ទះខ្ញុំគ្រប់គ្នា!!!
តាំងពី ខ្ញុំចេះអានរឿងប្រលោមលោក គឺបានអានរឿងគាត់មុនគេ!!
អានតាំងពីសម័យជួលសៀវភៅរឿងអាន ជាសៀវភៅរឿងសរសេរដែ មកម្ល៉េះ!!
រឿងដែលបោះពុម្ភនោះ យកពីរឿងសរសេរដែ មកបោះមិនទាន់អស់ផង!!!
តើមានអ្នកណាអាចប្រាប់ខ្ញុំថា រឿងមួយណារបស់គាត់ដែលមាន តួអង្គឈ្មោះថា រុក្ខា ទេ??
គឺរឿងលេខសំងាត់
អរគុណ ប៉ុន្តែអាចប្រាប់ខ្ញុំ ថារកនៅឯណាបានទេ?
ខ្ញុំពិតជាចូលចិត្តអានប្រលោមលោករបស់គាត់ណាស់ គាត់មានទឹកដៃនិពន្ធបានល្អ ធ្វើអោយអ្នកអានមានអារម្មណ៍ជក់ចិត្ត ធ្វើអោយយើងមានអារម្មណ៍ថាកំពុងតែមើលទូទស្សន៍អីចឹង។ម៉្យាងរឿងរបស់គាត់និពន្ធគឺមិនច្រំដែលឡើយ ខ្ញុំជាអ្នកដែលជាវរឿងរបស់គាត់មើលរហូត និយាយទៅច្រើនណាស់ មានដូចជា:
ជំនោរនិរតី
រលកបោកខ្សាច់
កុលាបខ្មៅ
ពន្លឺចន័្ទ
មេចោរសមុទ្រ
ចន្ទ័រះឆ្លងដែន
កោះផ្ដាច់និស្សយ័
បុផ្ជាព្រៃភ្នំ
ផ្កាត្របែកព្រៃ
បំណុលជីវិត
រាជនីដែនដីពិឃាត
ខសន្យាពេលអរុណរះ
ខ្លុយប្រាក់ជំពាក់ស្នេហ៍
រស្មីឥន្ធនូ
គុជខ្យងចងចិត្ត
បេសកកម្មចុងក្រោយ
ផ្កាបញ្ញើក្អែក
ផ្កាយវង្វេងភព
ភួងមាលាសមុទ្រឈាម
កណ្ដឹងមរណៈ
ផ្កាព្រិលរដូវក្ដៅ
រន្ទះកាមទេព
រាជសីហ៍ព្រៃងងឹត
ព្យុះស្នេហ៍
តន្រ្តីនិងជីវិត
សារិកាសម្លេងមាស
ដែនលោហិត
ទឹកភ្នែកណាគ្រីយ៉ា
មេចោររ៉ុងរិទ្ធិ
ជួបគ្នាក្រោមដំណក់ភ្លៀង
រាត្រីពណ៌ស្វាយ
សុបិន្តគ្មានថ្ងៃបញ្ចប់
បណ្តោងខ្សែកគុជ
ស្នេហ៍ក្នុងអណ្ដាតភ្លើង
មន្តស្នេហ៍ព្រៃស្ងាត់
ខ្យល់កម្មផ្ដាំស្នេហ៍
សង្ឃឹមថ្ងៃស្អែក
វាលអាល័យស្នេហ៍
ស្រមោលអន្ទោលចិត្ត
ស្រមោលពិតក្នុងសុបិន្តស្នេហ៍
ចំរៀងស្នេហ៍អតីតកាល
ត្រចៀកកាំវង្វេងមេឃ
ផ្កាសណ្ដំចិត្ត
រាត្រីអាថ៌កំបាំង
ទេពមឆ្ឆាកោះស្នេហ៍
ឋានសួគ៌សាងបាប
សំនៀងខ្យងសោក
សងឈាមពីរដំណរ
វិនាសកម្មលើវាលខ្សាច់
ភពស្នេហ៍ចម្លែក
សំនកបេះដូង
មេឃក្រៅមេឃ
គំនុំរលត់ស្នេហ៍រលាយ
ទេវរូបខ្មៅ
កងចក្រជីវិត
ដូចជានៅមានរឿង “វាសនាកូនភ្លោះ”
មានលើសនិង ដូចជា
ចន្ទចរចាកមេឃ កំណប់ពេជ្រ ចារកម្មអិនទ្រី ជំនោខុសរដូវ និង ថ្ងៃជួបថ្ងៃព្រាត់
មាន ភពផែនដែនស្នហ៍
ឈាមអ្នកប្រដាល់
នរណាកំណត់? និង ផ្ការីកពេញរដូវ
3, 2009 برخی از دوستان «به درستی» از پست قبلی من انتقاد Ú§©Ã˜Â±Ã˜Â¯Ã™Â‡Ã¢Â€ÂŒÃ˜ÂÂند که چرا به جای توضیؠدادن و منطقی
Çok iyi nokta Evren,teÅŸekkürler,unutmuÅŸum. Havuz ve deniz kenarında temiz havlu arabaları var,havlu kartsız ve limitsiz havlu alabiliyorsun.HArika!!!VA:F [1.9.22_1171]please wait…VA:F [1.9.22_1171](from 0 votes)
ប្រលោមលោករបស់គាត់ល្អមើលដែរ តែបើឲ្យខ្ញុំជ្រើសរើស ខ្ញុំប្រាកដជាយកប្រលោមលោករបស់លោកតា គង់ ប៊ុនឈឿន និង វង់ ផឿង ហើយ។
ខ្ញុំចូលចិត្តរឿង”ជំនោរនិរតី” ណាស់ ។ ខ្ញុំជាប្រិយមិត្តអ្នកមីងកវី ម៉ៅសំណាងរហូតមក😍