*** សូមអភ័យទោសរឿងនេះបានលុបចេញហើយ!
ប្រិយមិត្តអាចរកទិញរឿង«សង្សារប្រុស»បាននៅតាមបណ្ណាគារនិងតូបលក់សៀវភៅនានាក្នុងព្រះរាជាណាចក្រកម្ពុជា! 🙂
អរគុណប្រិយមិត្តទាំងអស់ ដែលតាមដានអានរឿងនេះតាំងពីដើមរហូតដល់ចប់!^^
កុំភ្លេចរង់ចាំអានរឿង «Missed call Miss U» នៅ My LOVE’s Blog ណ៎ា! (^_^)*ឆាប់ៗនេះ!!!
អា ចប់ហើយ។ យីលឿនដែរតើ។ តាមដានឡើងព្រឺសំបុរម្តងៗៗ។ ហេហេហេ
តាមពិតរឿងនេះខ្ញុំសរសេរឲ្យចប់ទាំងបង្ខំទេ ឬអាចនិយាយថា សុំចប់បណ្តោះអាសន្នសិន! 😀
រឿងនេះខ្ញុំគ្រោងសរសេរវែងជាងនេះទៀត ដោយបង្កើតចំណោទបញ្ហាបន្ថែម ក្នុងនោះខ្ញុំត្រូវបន្ថែមបញ្ហារបស់ចន្ទ្រថ្លាដែរ គឺត្រូវឲ្យនាងមកស្រឡាញ់ផ្កាយវិញ។ នេះគឺជាស្នេហាបញ្ច្រាសទិសដ៏ស៊ាំញ៉ាំ (មេឃស្រឡាញ់ចន្ទ្រថ្លា, ចន្ទ្រថ្លាស្រឡាញ់ផ្កាយ, ផ្កាយស្រឡាញ់មេឃ)។ មួយទៀតគឺបញ្ហាគ្រួសារ គឺខ្ញុំចង់ឲ្យកើតទំនាស់រវាងម្តាយនិងកូនដែលស្រឡាញ់ប្រុសភេទដូចគ្នា ដោយថ្ងៃណាមួយខ្ញុំនឹងឲ្យផ្កាយទៅលេងផ្ទះមេឃ ហើយម៉ាក់របស់មេឃបានឃើញគេទាំងពីរថើបគ្នា។ មកដល់ត្រង់នេះខ្ញុំចង់បញ្ចូលវិបត្តិរបស់ម្តាយដែលមានកូនជាហ្គេហ៍គឺដូចគ្នានឹងប្រពន្ធដែលមានប្តីជាហ្គេហ៍ដែរ។
ថ្ងៃក្រោយមកមេឃចេះតែឆ្ងល់ ហេតុអីផ្កាយចេះតែគេចមុខពីគេហើយទូរស័ព្ទក៏មិនទទួលទៀត? បន្ទាប់មកទើបមេឃដឹងថាម្តាយរបស់ខ្លួនបានទៅនិយាយណែនាំផ្កាយបន្ទាប់ពីគាត់បានឃើញហេតុការណ៍ថ្ងៃនោះមក។មកដល់ត្រង់នេះនឹងចូលដល់ជម្លោះម្តាយនិងកូនម្តងហើយមេឃក៏ត្រូវតាមរកផ្កាយឲ្យទាល់តែបានឃើញទៀត[…]
ភ្លេចប្រាប់ថាថ្ងៃដែលម៉ាក់របស់មេឃមកណែនាំផ្កាយនោះ ចន្ទ្រថ្លាមានបំណងមកសារភាពប្រាប់ផ្កាយឲ្យដឹងតែចៃដន្យក៏បានឮម៉ាក់របស់មេឃស្តីបន្ទោសផ្កាយរឿងនោះ ទើបនាងក៏ខូចចិត្តទៅ។ នេះមកដល់បញ្ហាដែលនារីស្រឡាញ់ប្រុសដែលជាហ្គេហ៍។[…]
នេះជាអ្វីដែលខ្ញុំគ្រោងសរសេរ តែពេលវេលាមិនទាន់ហុចឲ្យ ទើបសម្រេចចិត្តយកប៉ុណ្ណឹងសិនចុះ!!!
អានចុះងានឡើង ចាប់អារម្មណ៍តែពាក្យមួយគឺ ស្រោម!
ហាហាហា ហ្នឹងហើយបុត្រ ចាំអីចឹងល្អហើយ ប្រយ័ត្នបាត់ខ្លួនដូច ឯក ទៅ។ ហាហាហា
យ៉ាងម៉េចក៏មិន បណ្តោយឲ្យសល់ ២០គីឡូទេ!
ការពារបានល្អណាស់! នៅចាំមើលពិភពលោកដ៏ស្រស់ស្អាតនេះ ឲ្យបានយូរ!
ដឹងអីថា ក្រែងលោគិតថា មានស្រោមមិនស្រួល អាងកំលាំងពលំល្អ ក៏ប្រថុយអត់ស្រោមអីហ្នឹង។ ច្បាស់ជាបានស៊ីបបរបុណ្យពួកម៉ាកមិនខានទេ កូនជ្រូក។ ហាហាហា
ខុសបាត់! ដាក់ស្រោមទៅវិញទេ ទើបស្រួលបានយូរ! បើដាក់ដាយរិច អត់បាន ២នាទីទាន់ទេ! 😆
អធ្យាស្រ័យបើស្តាប់ទៅអាសអាភាស តែកូនជ្រូកអ្នកនាំអាទន៍ មុនទេ!
នែ បុត្រ និយាយអោយស្រួលណា មើលសាច់រឿងអោយច្បាស់មើល៍ គឺអ្នកនិពន្ធ អ្នកនាំអាត មុនគេនោះទេ បានជាពួកយើងចូលទៅរឿងហ្នឹងប៉ាដោយទៅ។ មិននៅៗ មកថា កូនជ្រូក រុញស៊ីក្លូ ចូលឡាន។ រុញអី បើស៊ីក្លូហ្នឹង មិនទាំងដាក់ហ្វ្រាំងផង គ្រាន់តែប៉ះតិច ក៏ចូលខ្លួនឯង។ មើលមើល៍ និយាយហែកកេរខ្លួនឯង ខ្ទេចខ្ទីអស់អាលីង។ ហាហាហា
ស្លាប់ហើយ! ស្លាប់ហើយ! មិននៅតែមួយយប់សោះ នាំគ្នាមកយកផ្ទះខ្ញុំធ្វើទីលានជជែករឿងស្មោគគ្រោក! 👿 នែ៎! បងជ្រូក ម្ចាស់ផ្ទះគេមិនទាន់រករឿងផង នៅមកហ៊ាននិយាយនាំភ្លើងទៀត! ម៉េចចង់ខ្វៃឆាប់ៗហ៎?!! 😆
យ៉ាងម៉េចអាចម៍ផ្កាយ ចង់ចូលទៅក្នុងសមាជិករបស់សមាគមបុរសចំអឹង ប្រឆាំងនឹងកូនជ្រូកដែរហ្អ បានជាចង់ខ្វៃកូនជ្រូក? នែ មើលមាឌផង ប្រុសពៅ មាឌតូចប៉ិនអាចម៍ចៃ ប្រយ័ត្ន កូនជ្រូក លោតសង្កត់ សំប៉ែត ហើយយកទៅធ្វើជាចេកចៀន សំរាប់ស្នេករបស់កូនជ្រូកវិញអីលូវហ្នឹង។ ហាហាហា
នែ៎បងជ្រូក! មាឌខ្ញុំតូចពិត តែដូចពេជ្រពណ្ណរាយណ៎ា! 😉 ឆ្អឹងតែមាឌទេ តែប្រដាប់ប្រដាមាំទាំណាស់! យ៉ាងណាៗ ក៏ត្រូវតែស៊ូឲ្យឈ្នះដែរ! 😆 ទៅចុះឈ្មោះនៅសមាគមបុរសចំអឹងសិន នឹងអាលនាំគ្នាធ្វើបាតុកម្ម ចាប់ជ្រូកមកខ្វៃ!
ទៅចុះឈ្មោះទៅកំលោះចំអឹង សមាគមហ្នឹង មានតាស៊ីក្លូ ជាមេដឹកនាំ។ តែប្រយ័ត្នណា ក្លាយជា សត្រូវរបស់កូនជ្រូក គឺជាសត្រូវសួរពូជរបស់ សមាគមនារីសំបូរសាច់ហើយ។ ប្រយ័ត្នដើរទៅណាមិនប្រយ័ត្ន ក៏ត្រូវគេសង្កត់សំប៉ែតឡែត ខានបានសាសងជាមួយនឹងសង្សារអីលូវហ្នឹង។ ហាហាហាហា
ធ្លាប់ប្រើ មែនបងបុត្របានដឹងច្បាស់ដូចថ្ងៃចឹង ហាហាហាហា
អរគុណណាផ្កាយចំពោះរឿងដ៏មានន័យមួយនេះ!
ខ្ញុំកំពុងតែសរសេររឿងឡេសបៀនដែរ ហាហាហហា!
នៅមកឡង់សេប្លូកអូនសម្លាញ់ទៀត ហាហាហហា
អរគុណដូចគ្នា ដែលខំចាំអានរហូតដល់ចប់! ខ្ញុំនឹងចាំអានរឿងឡេសបៀនរបស់វឌ្ឍនាម្តងណ៎ា! អូ… មិនខ្លាចលោកអគ្គលីបុត្រថា វឌ្ឍនាជាឡេសបៀនដូចគេថា ខ្ញុំជាហ្គេហ៍ទេហ៎? 😆
បានអានហើយឬនៅ? ខ្ញុំចុះផ្សាយរួចហើយ ហេហេហហេ!
ចាំតែខ្លាចតា បើផ្កាយអត់ខ្លាចគេថាហ្គេហ៍ផង រឿងអីដែលខ្ញុំខ្លាចគេថាឡេសបៀន?
hehehe… ខ្ញុំនៅមិនទាន់បានអានផង ព្រោះអត់ដឹងថាចុះផ្សាយហើយផង ស្មានថាមិនទាន់ផ្សាយទេ!
ខ្ញុំមិនទៅខ្លាចនរណាថាទេ! ថាម៉េចក៏ថាទៅ តែខ្ញុំខ្លាចអូនខ្ញុំគិតផ្តេសផ្តាសដែរ! 😆
ទៅអានរឿងឡេសបៀនសិន! ;)
កូនថ្លែន បងអានហើយ។ ហើយកំពុងតែឆ្ងល់ ពិតមែនហ្អ ដែលមិត្តភាព ត្រូវមានការលះបង់ខ្ពស់យ៉ាងនេះ?
ធ្លាប់ប្រើអស់ជិត ម៉ាលានស្រោមហើយ ង៉ៃមុន PSI ហៅទៅរៀនសូត្រ សុទ្ធវេជ្ជបណ្ឌិត មកយូអែសអឹម ណែនាំឲ្យខ្ញុំកាត់បន្ថយខ្លះទៅ រោងចក្រគេផលិតអត់ទាន់ទេ។ រៀនចប់ភ្លាម សិនទ្រីខលមកទៀត ជេរខ្ញុំឡើងឈ្ងាមលប់ ថាខ្ញុំបំពុលបរិស្ថាន បុគ្គលិកគេជញ្ជូនស្រោមម្ង៉ៃៗ ហត់ចង់ជេតរ៉យ ខ្លះសុំលាឈប់ ក្រុមហ៊ុនគេជិតបិទទ្វាអស់ហើយ
ប្រើអស់ច្រើនហ្នឹង មកពីមិនដឹងថា ប្រើយ៉ាងម៉េច។ បែរជាយកទៅផ្លុំធ្វើជាប៉េងប៉ោងតាំងផ្ទះអីណាអីណោះទៅវិញ។ យ៉ាប់ហ្មង។ ហាហាហាហា
ហាហា នឹងហើយ បែបចែកក្មេងនៅផ្ទះអោយជួយផ្លុំផង ហាហាហា
ដំបូងផ្លុំលេងមែន តែក្រោយមកដឹងវីធីប្រើ បង្រៀនទាំងតាស៊ីក្លូ និងគ្រូសូត្រឆ្វេង ព្រោះពួកគាត់កាលពីមុនប្រើតែថង់ទឹកអំពៅទេ!
ង៉ៃមុន តាស៊ីក្លូ ច្រឡំយកអាហួសដឺឡេទៅ ប្រើហើយមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ!
អាវិធីប្រើ យកទៅធ្វើជំពាមបាញ់កៅស៊ូ បន្លាចក្មេងហ្នឹងហ្អ? យ៉ាប់ហ្មង យកទៅលេងផ្តេសផ្តាសអាចឹង បានជាប្រើអស់ច្រើនម្លឹងៗៗៗ។ 😆
អ្នកណាប្រើឲ្យលក់ថោកធ្វើអី!
ដឹងផ្លុំជាប៉ោងៗ ស្អាតណាស់ ហើយអត់ងាយបែកទេ ហើយល្អជាង ប៉ោងៗ ធម្មតាឆ្ងាយណាស់ ថោកជាងទៀត!
ផ្លុំៗ ឡើងកើតតាឡតេនអស់ហើយ!
បាញ់ជំពាមកៅស៊ូម៉េចកើត ចេះតាបោកហើយ មើលតែគេអត់ធ្លាប់លេងចឹង!
កើតកាឡតេនអោយស្រលះទៅ។ មិននៅមិននៅ យកអាហ្នឹងទៅផ្លុំធ្វើប៉េងប៉ោងអីណាអីណោះទៅវិញ។ ដឹងទេ គេធ្វើវាស្វិតល្អ សំរាប់ការពារ។ ដល់យកទៅផ្លុំ វាពិបាកអីចឹងហើយ។ តិចទៀតហ្នឹង ច្បាស់ជាមុខរីកប៉ិនជញ្ជាំងវិហារមិនខានទេ។ ហាហាហាហា
ល្មមៗបានហើយហ្អែ… លោកអគ្គលីបុត្រ! មើលចុះប្រើច្រើនពេក រហូតហៀរមកដល់ផ្ទះខ្ញុំ ឆ្លងអេដស៍ស្លាប់ហើយ! 👿
ហាស ហា 😆 បើចិត្តសប្បុរស ជួយការពារបរិស្ថាន ជួយកើបដាក់ធុងសំរាម ឲ្យខ្ញុំផង!
និយាយចឹង អាចន័ផ្កាយ ត្រូវការទិញខ្លាញ់ពីខ្ញុំអត់ លក់តែម៉ាថង់ ២រយរៀលទេ!
មានខ្លាញ់អីលក់ហ្នឹង? ប្រើការបានអត់? ប្រហែលជាអត់ត្រូវការទេដឹង ព្រោះខ្លាញ់ខ្ញុំមានគ្រប់គ្រាន់ ហើយអូឡាក់ហ្ស៊ីនទៀត! 😆
តែថាបើខ្វះខាតម្តងៗ បែបត្រូវទៅរកបងជ្រូកហើយ ព្រោះមាឌគាត់ធំខ្លាញ់គាត់ច្រើន! 😆
នែអាចម៍ចៃ អូអាចម៍ផ្កាយ។ ច្រលំឈ្មោះ សុំទោស។
ស្តាប់អោយច្បាស់ ខ្លាញ់កូនជ្រូក មិនមែនចេះតែមកសុំអោយទេវើយ។ យកលុយមកទិញផង ព្រោះកូនជ្រូកជំពាក់លុយថ្លៃចេកចៀនគេ ម៉ាគំនរ អាលូវគេលែងអោយជឿទៀតហើយ។ ទើបបាន100ចេកហ្នឹងណា ក៏ខឹង លែងអោយជឿដែរ យាយលក់ចេកចៀនហ្នឹង។ យ៉ាប់ហ្មង។ អាចឹង នរណាចង់បានខ្លាញ់ជ្រូក អត់ហ្វ្រីទេវើយ។ ហាហាហាហា 😆
ងាប់ហើយមកអំពាវនាវលក់ខ្លាញ់អីលោក ប្រើតែខ្លាញ់មីក៍បានដែរ ហេហេហេហេ…..
កុំចេះបណ្ឌិត business បស់គេ ចេះតវ៉ាអី។ កំពុងរកម៉ូយ មិនទាន់បានមួយផង។ មើល៍ កុំឈរក្រវេក្រវូ មុខតូបលក់ខ្លាញ់មើល៍ ភ្ញៀវឃើញមុខហ្នឹង រត់បាត់អស់ហើយ។ ខ្លាញ់អើយខ្លាញ់ជ្រូក ធានាគុណភាពល្អ កំររកបាន យកទៅប្រើបានទាំងបុរសនិងនារី ឆាមី ឆាបាយ បានតាមត្រូវការ។ ខ្លាញ់អើយខ្លាញ់។ ហាហាហាហា
សួរស្តី! ខ្ញុំចាំមើលរឿងថ្មីរបស់អាចម៏ផ្កាយ ព្រោះរឿងនេះខ្ញុំមិនទាន់បានមើលពីមុនមកទេ។
អរគុណ
ឆាយា
ដល់ណាមានរឿងថ្មីបងអាចម៍ផ្កាយ?
ចាំបន្តិចសិនទៅរាជសីហ៍អើយ! បងកំពុងរវល់ដេញចាប់ជ្រូកមកខ្វៃ ចាំខ្វៃបានរៀបរយហើយ បងនឹងដាក់រឿងថ្មីផ្សាយ ហើយឲ្យរាជសីហ៍អានបណ្តើរ ញ៉ាំសាច់ជ្រូកខ្វៃបណ្តើរ ព្រោះសាច់ជ្រូកអនាថាចឹង ឲ្យឆីហ្វ្រីៗអត់គិតលុយទេ! 😆
ចុម កំលោះសង្វិត និយាយមិនគិត មិនមើលប្រាណ។ មាឌប៉ិនអាចម៍ចៃ ចង់មកខ្វៃ ជ្រូកហៃណាំ។ បើតាមចំណាំ ច្រើនតែកម្ម ត្រូវជ្រូកសង្កត់ អោយសំប៉ែត។
យ៉ាប់ហ្មង ខ្លួនសុទ្ធតែឆ្អឹង ចង់មកប្រកាសសង្រ្គាមជាមួយ កូនជ្រូក ផង។ ជួញរស់មិនសូវបានសុខហើយនៀក។ ហាហាហា
ខ្ញុំអ្នកអាន អានយឺតជាងអ្នកសរសេរហើយ។ តែទោះជាគ្មានពេលក៏ឆ្លៀតអានដែរ! 🙂
បើអាចផ្កាយន៍មានពេលអាចដាក់បញ្ចូលសាច់រឿងមួយចំនួនទាក់ទងនឹង ច៍ន្ទថ្លា និង ម្តាយរបស់មេឃទៀតនោះកាន់តែល្អ, ពេលបានសំរួលសាច់រឿងហើយ ដាក់ជា ឯកសារតែមួយចែកពួកយើងផង។
មិនអីទេវណ្ណ ខ្ញុំនឹងដាក់ជាPDFជូន កាលណាខ្ញុំកែសម្រួលរឿងនេះជាថ្មី! អរគុណណាដែលខំឆ្លៀតពេលដ៏មមាញឹកមកអានរឿងរបស់ខ្ញុំ។ ^^
អរគុណដូចគ្នាដែលបានចែករំលែករឿងអោយអាន 🙂
Hmmm, I really like this story. Hmmm have you ever watch movie “Water Boy?” and “Go-Go-G-Boy?”. I think your story even better than these story.
I use to be writer too but I never wrote such a great story like this. One comment na… This story should happen in Cambodia in 2015 not now…. because our swiming pool at stadium is not that good yet. And if you make this story to happen in Grade 12, please make sure that grade 12 student don’t have time to practice swiming….. they should focus on something like study club and so on. I think about something… I want my friend in production company to film this story…. can I have license from you?
” Water Boy ” No, I never watch this movie but ” Go-Go-G-Boy ” I did. Thanks that encourage me but I don’t think my story is good or can compare those movies. I just a new young one, I can’t!
Sure, this story I imagine for the future, maybe when our Cambodia is the host of Sea-Game. For grade 12, I think it’s OK ^^
I wish my story can make a film too. If your friend need, we can talk!
Ok, That’s cool.
[…] 4- រឿង សង្សារប្រុស […]
អីយ៉ាបានមកជួបហើយតើ!!!! តើមាននរណាស្អប់ទំព័រខ្ញុំទេ?
Thanks for Beautiful Love Story.
Hope this story can be the Film in future.
thanks again AchPkai san.
arigato
not yet read phong deleted os bat
សូមអ្នកនិពន្ធបង្ហោះរេឿងនេះម្តងទៀតទៅ!! ខ្ញុំចង់តាមដានណាស់…
Bro where can i buy it?
Bros Bin Steav if u want read i will share !