១៦ . ហេតុ ការណ៍ នៅ ក្នុង ជីវិត
យកហេតុការណ៍ ដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក មកបង្កើតឲ្យវាខុសប្លែក ពីគ្នា ដូចជាលោកអ្នកទៅជួបពេទ្យ ដើម្បីត្រួតពិនិត្យរាងកាយប្រចាំឆ្នាំ លទ្ធផលចេញមកថា លោកអ្នកមានសុខភាពល្អប្រក្រតី។ ហេតុអ្វីលោកអ្នកមិនត្រលប់មកផ្ទះ ហើយសាកល្បងសរសេររឿងមួយអំពីពេទ្យដែលកំពុងប្រាប់អ្នកជំងឺរបស់ខ្លួនថា នាងកំពុងតែជិតស្លាប់។
១៧ . ផលិត ផល ប្រើ ប្រាស់
ផលិតផលផ្សេងៗក្នុងពេលបច្ចុប្បន្នសុទ្ធតែឆ្លុះបញ្ចាំងឲ្យឃើញពីជីវភាពប្រចាំថ្ងៃរបស់មនុស្សក្នុងសម័យនោះ បើលោកអ្នកសរសេររឿង ឬអត្ថបទពាក់ព័ន្ធនឹងសម័យកាលនោះ អ្នកអានត្រូវតែបានជួបវត្ថុផ្សេងៗដែលពេលពួកគេបានឃើញ ធ្លាប់ប្រើឬស្គាល់ សូម្បីតែឃ្លាខ្លីៗនៅលើកញ្ចប់មីម៉ាម៉ាក៏គួរឲ្យចាប់អារម្មណ៍។
១៨ . ការ ប្រកួត ប្រជែង ផ្សេង ៗ
គ្រប់ការប្រកួតទាំងអស់ បង្គាប់ឲ្យលោកអ្នកសរសេរតាមប្រធានបទដែលគេកំណត់ ហើយមានរយៈពេលកំណត់សម្រាប់ការទទួល។ ករណីនេះ ធ្វើឲ្យលោកអ្នកត្រូវព្យាយាមស្វែងរកវិធីសរសេរច្រើនបែបយ៉ាង ដើម្បីឲ្យស្នាដៃលេចធ្លោ និងស្ថិតនៅក្នុងជម្រើស។ បើទោះជាលោកអ្នកមិនជាប់ តែលោកអ្នកក៏មានច្បាប់ដើមនៅក្នុងដៃ ដែលអាចកែសម្រួលថ្មីដើម្បីបោះពុម្ពលក់បានដែរ។
១៩ . ទស្សនាវដ្តី ឧ ក្រិដ្ឋ កម្ម– ឃាត កម្ម
មនុស្សជាច្រើនឆ្ងល់ថា តើពួកsadismមកពីណាដែលទិញសៀវភៅ ដែលមានតែរូបសាកសពគួរឲ្យខ្លាចបែបនេះមើល? តែនៅពេលលោកអ្នកយកវាមកអាននឹងឃើញថា ខ្លឹមសារនៅក្នុងសៀវភៅនេះជារឿងឧក្រិដ្ឋកម្មជាច្រើនដែលបានកើតឡើង។ លោកអ្នកបានឃើញវិធីសាស្ត្រ និងដំណាក់ការនៃការវែកមុខឃាតកររហូតដល់ការបង្ហាញឲ្យឃើញពីធម្មជាតិរបស់មនុស្ស ជាពិសេសពួកទមិឡអន្តិរ្ថិយ្យ ដែលទាំងអស់នោះ អាចយកមកប្រើនៅក្នុងការងារសរសេររបស់លោកអ្នកបាន ទោះបីជានៅក្នុងប្រលោមលោក តួអង្គអាក្រក់ច្រើនតែឆ្លាតជាងប៉ូលីសក៏ដោយ។
២០ . រឿង ភាគ ទូរទស្សន៍
មើលរឿងភាគទូរទស្សន៍ ជាពិសេសរឿងបន្ទាប់ពីព័ត៌មាន ដែលភាគច្រើនជារឿងរ៉ាវនៅក្នុង សង្គមដែលពោរពេញទៅដោយ ការច្រណែនឈ្នានីសកាច់កុងយកចាញ់យកឈ្នះគ្នា បង្កប់អាថ៌កំបាំងនៅក្នុងដំណើររឿង ធ្វើឲ្យអ្នកមើលចង់តាមដានពីភាគមួយទៅភាគមួយទៀត។ នៅពេលមើលហើយលោកអ្នកអាចបង្កើតរឿងថ្មី ចាប់ផ្តើមទំនាស់ថ្មី បង្កើតការលាក់សាច់រឿងថ្មី តួអង្គថ្មី គម្រោងរឿងថ្មី នោះលោកអ្នកនឹងបានស្នាដៃរឿង ដែលធ្វើឲ្យអ្នកអានចង់តាមដានដំណើររឿងពីវគ្គមួយទៅវគ្គមួយដូចរឿងភាគទូរទស្សន៍ដែរមិនខាន។
២១. រឿង និទាន កុមារ
ស្នាដៃអក្សសិល្ប៍កុមារ ច្រើនតែលើកយកមូលន័យរួមរបស់រឿងមកបង្ហាញ ដែលអាចឲ្យយើងបំបែករឿងនោះបានទូលំទូលាយវែងឆ្ងាយទៅទៀត ព្រមទាំងមានវិធីពណ៌នាបែបសាមញ្ញងាយស្រួលដែលមានប្រយោជន៍ដល់ការសរសេរ សាកល្បងកថា ឬអត្ថបទស្រាវជ្រាវផ្សេងៗ។
២២ . រៀម ច្បង ចាស់ ព្រឹទ្ធា ចារ្យ
រៀមច្បងចាស់ទុំទាំងឡាយ ច្រើនតែមានរឿងរ៉ាវ និងអនុស្សាវរីយ៍ចាស់ៗជាច្រើន ដែលគួរឲ្យចាប់អារម្មណ៍ និងចងចាំទុក។ លោកអ្នកអាចសាកល្បងជជែកលេងជាមួយពួកគាត់ មិនថាជីដូនជីតាពូមាមីងអ៊ំ លោកអ្នកនឹងបានស្តាប់រឿងរ៉ាវជីវិតទាំងឡាយ ដែលគួរឲ្យចាប់អារម្មណ៍ ហើយអ្វីដែលបានស្តាប់មកនោះ អាចយកមកសរសេរជា ប្រលោមលោកលំនាំប្រវត្តិសាស្ត្រ សាកល្បងកថា អត្ថបទស្រាវជ្រាវ ឬសូម្បីតែរឿងប្រភេទឃាតកម្មក៏ដោយ។
២៣ . ពាណិជ្ជកម្ម តាម ទស្សនាវដ្តី
បណ្តាអត្ថបទឃោសនាផ្សាយពាណិជ្ជកម្មទាំងឡាយ សុទ្ធតែនិយាយដោយប្រើសម្តីទាក់ទាញមិនប៉ុន្មានម៉ាត់។ លោកអ្នកអាចយកគំនិតពីអត្ថបទឃោសនាទាំងនោះមកពង្រីកន័យបន្តទៀត ព្រោះគ្រប់អត្ថបទឃោសនាទាំងអស់ សុទ្ធតែបង្ហាញឲ្យឃើញពីទិសដៅជីវិតប្រចាំថ្ងៃ។ ចូរអានការឃោសនាផ្សេងៗតាមទស្សនាវដ្តីទាំងឡាយ បើមិនដូច្នោះ លោកអ្នកនឹងគ្មានថ្ងៃដឹងទេថា អត្ថបទឃោសនាប្រភេទណាដែលទាក់ទាញការចាប់អារម្មណ៍ពីលោកអ្នក ឬអ្នកអាន។
២៤ . មនុស្ស ក្នុង សហគមន៍
ជ្រើសរើសនរណាម្នាក់នៅក្នុងក្រុមជនជាតិភាគតិច ឬខ្មែរលើ។ ប្រើមនោគតិស្រមៃថារូបយើងស្ថិតនៅក្នុងសម្លៀកបំពាក់ប្រចាំជនជាតិរបស់ពួកគេ ហើយចាប់ផ្តើមរឿងពីត្រង់នោះ។
២៥ . ទម្រង់ នៃ ការ សរសេរ ច្រើន បែប
រឿងរ៉ាវ និងអត្ថបទផ្សេងៗ មិនចាំបាច់តែស្ថិតនៅក្នុងប្រភេទណាមួយជាពិសេសនោះទេ ព្រោះមិនថាជាសំបុត្រ កំណត់ហេតុ ឬវិជ្ជាធ្វើម្ហូប សុទ្ធសឹងតែអាចយកមកប្រើនៅក្នុងការសរសេររឿងប្រឌិតឬអត្ថបទស្រាវជ្រាវបានដែរ។ គ្រាន់តែចងចាំថា វាមិនសំខាន់ទេថា លោកអ្នកនឹងរកគំនិតឃើញដោយរបៀបណា វាសំខាន់ត្រង់ថា លោកអ្នកបានជួបវាទៅហើយប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតគឺលោកអ្នកត្រូវយកចិត្តទុកដាក់គ្រប់កាលៈទេសៈទាំងអស់។ ចូរសម្លឹងទៅជុំវិញខ្លួនអ្នក បើកត្រចៀកស្តាប់ស័ព្ទភាសាផ្សេងៗ ហិតក្លិន និងភ្លក្សរសជាតិ ព្រមទាំងប្រើកាយឥន្ទ្រិយ៍។ សូមកុំឃុំឃាំងខ្លួនឯងឲ្យសោះ ហើយពេលណាក៏ដោយ ដែលមានគេមកសួរលោកអ្នកថា លោកអ្នកយករឿងមកពីណាមកសរសេរ លោកអ្នកនឹងបានតបទៅពួកគេវិញដោយងាយថា «បានមកពីគ្រប់ទីកន្លែងនោះឯង!»៕
អរគុណសម្រាប់ការចែករំលែកដ៏ល្អនេះបងប្រុស!!