- ស្នាដៃរបស់ផ្កាយNoVeLs* ដែលប្រិយមិត្តអាចអានបាន៖
*** សូមអភ័យទោស រឿងខ្លះត្រូវបានដកចេញ ព្រោះមានចេញផ្សាយនៅលើទីផ្សារហើយ។
»»» សង្សារចាស់
»»» ខ្មោចអ្នកជិតខាង
»»» រោគចិត្ត
»»» Happy Death Day!!!
»»» ស្រីស៊ីប្តី
»»» ល្ងាចថ្ងៃវ៉ាលិនថាញ
»»» មនុស្សលងខ្មោច
»»» ខ្មោចលាក់សាកសព
»»» សាកសពក្រោមគ្រែ
»»» ទូរស័ព្ទចងអាឃាត
»»» ស្នេហាបិទទ្វារ
»»» កុលស្ត្រី(២០១១)
»»» ខ្យល់(២០១១)
»»» ឯកោថ្ងៃវ៉ាលិនថាញ(២០១១)
»»» ភ្លេច… (២០១១)
»»» គ្មានអ្នកយល់(២០១១)
»»»ទេពធីតាខ្យល់សមុទ្រទេវបុត្រព្យុះសង្ឃរា(កំពុងសរសេរ)
»»»ស៊ិនដឺរ៉េឡាតាមប្រហារព្រះអង្គម្ចាស់អប្រិយ(កំពុងផ្សាយ)
»»» វ៉ិបសាយមរណៈ(កំពុងសរសេរ)
»»»ក្រមុំប៉េងប៉ោះកំលោះប៉េតប៉ោង(កំពុងសរសេរ)
»»»១២ក-ចងក(ថ្មី! ត្រៀមផ្សាយ)
»»»សំណោកស្នេហ៍ក្រោមតំណក់ភ្លៀង(ថ្មី! ដាក់ផ្សាយខ្លះៗហើយ)
»»»ម៉ាស៊ីនថតសណ្ឋិតវិញ្ញាណ(ថ្មី! ដាក់ផ្សាយខ្លះៗហើយ)
»»»កញ្ចក់សណ្ឋិតវិញ្ញាណ
»»»Finding face អ្នកនិពន្ធលាក់មុខ
»»»មនុស្សមុខពីរ
»»»កូនភ្លោះអាសិរពិស
»»»បេះដូងរាហ៊ូ
»»»ស្នេហ៍ពីរពណ៌
»»»រូបស្នងព្រលឹង
»»»បាដិហារិយ៍ថ្ងៃគ្រីស្តម៉ាស(២០១០)
»»»ផ្លែប៉ោមអថ័ន(២០១០)
»»»ច្យុត(២០១០)
»»»ស្រមោលអាថ៌កំបាំង(២០១០ថ្មី!)
»»»ចោរ(២០១០)
»»»ពាក្យសន្យា(New Version ២០១០)
»»»ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់(កំពុងផ្សាយ)
»»»ថិរវេលា(២០១០)
»»»ទូរស័ព្ទនិម្មិត(២០០៨)
»»»បរិញ្ញាប័ត្របានពីកាកសំរាម(២០០៨)
»»»បរិញ្ញាប័ត្របានពីកាកសំរាម(អត្ថបទល្ខោនសម្រាប់ដឹកនាំសម្តែងលើឆាក)
»»»មិត្តភាពមួយ
»»»ផ្លូវខ្មោចលង
»»»អាវខ្មោច
»»»ទាយាទឡានខ្មោច
»»»រាត្រីលស់ព្រលឹង
»»»ផ្ទះខ្មោចសណ្ឋិត
»»»ម៉ូតូឌុប
»»»សន្ទនាខ្មោច
»»»ផ្កាយធ្លាក់ពីលើមេឃ
»»»វិញ្ញាណ
»»»បុប្ផារី
»»»ស្នាមរបួស
»»»រក្សាដួងចិត្ត
»»»ស្នេហ៍គ្មាននិស្ស័យ
- ស្នាដៃដែលបោះពុម្ពផ្សាយហើយ៖
៦. កាដូថ្ងៃវ៉ាលិនថាញ
៥. ក្រមមរណៈ
៤. សង្សារប្រុស
៣. មរណភាពនៅអារញ្ញ
២. សារវន្តភាសាខ្មែរសម្រាប់សិស្សពូកែថ្នាក់ទី១២
១. វិញ្ញាណស្នេហ៍កម្ម
- ស្នាដៃត្រៀមបោះពុម្ព៖
ច្យុតិ
ម្រឹត្យូវ
សាលារៀនអ្នកនិពន្ធ
ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់
បាដិហារិយ៍ថ្ងៃគ្រីស្តម៉ាស
ឆាប់ៗនេះ…
archphkai? what is archphkai? who is archphkai? i can’t understand you…
កុំទៅឆ្ងល់អី កូនីកា, ទោះជាសួររហូតដល់បែកបំពង់កស្លាប់ ក៏បងម្នាក់ហ្នឹងមិនប្រាប់ដែរ!!! អ្វីដែលល្អនោះគឺ “កុំចង់ដឹងនូវអ្វីដែលគេមិនចង់ប្រាប់”។ នេះជាមេរៀនដែលខ្ញុំរៀនពីគាត់… មែនទេបងអាចម៍ផ្កាយ?
Konika: Archphkai is a young Khmer writer, is a member of Khmer Writers’ Association, is a member of Khmer Youth Writer… more information than this I can’t tell you. Please wait next time 😀
រចនា៖ ប្អូនគិតច្រើនតែខ្លួនឯងហ្នឹង! រឿងដែលគេមិនចង់ប្រាប់ ឬមិនទាន់ប្រាប់ គេមានមូលហេតុរបស់គេ។ «កុំចង់ដឹងនូវអ្វីដែលគេមិនចង់ប្រាប់» ជាគតិមួយដ៏ល្អ។ នៅក្នុងរឿង១០០១យប់ក៏បានលើកយកមកបញ្ជាក់ដែរ ភាគច្រើននៃអ្នកដែលចង់ដឹងនូវអ្វីដែលគេមិនឲ្យសួរ ច្រើនទទួលផលវិបាក និងវិប្បដិសារី…:-P ថ្ងៃនោះបងគិតថា ប្អូនប្រហែលខឹងបងស្លាប់ហើយមើលទៅ? បានជាSMSទៅ១០ដង ឥតឃើញតប 😦
បងប្រុសមានស្នាដៃសរសេរបានល្អណាស់។ ខ្ញុំចង់រៀនពីវិធីសាស្រ្តនេះណាស់។
អ៊ីចឹងចាត់ទុកទីនេះជាសាលារៀនរបស់ប្អូនទៅ!? 😀
ប្រហែលទេដឹង? គេមិនចង់និយាយជាមួយខ្លួនឯងផង ត្រដរតប sms គេធ្វើអី?
ម៉ោនិយាយធ្វើឡូយទៀត… ទូរស័ព្ទអស់លុយទេហ្អី?
«កុំចង់ដឹងនូវអ្វីដែលគេមិនចង់ប្រាប់» អាងតែគេមិនប្រាប់ យើងនៅតែអាងអត់ដឹង… តែចំពោះអាត្មាភាពវិញ ការពិតឃ្លានេះគឺគេកំពុងតែប្រាប់នូវអ្វីដែលយើងចង់ដឹង តែយើងយល់ច្រឡំ ថាគេមិនចង់ប្រាប់ទៅវិញ ។ ធ្លាប់មើលរឿងចិនមួយ គេនិយាយថា ជិតដូចឆ្ងាយ ឆ្ងាយដូចជិត ដឹងបានន័យថាមិនដឹង មិនដឹងបានន័យថាដឹង ។ គិតទៅ ទំនងបស់គេមែន…
និយាយធ្វើឡូយអី? មិនតបគឺមិនតបហើយ!!! បងរដ្ឋកុំឆ្ងល់!!! (^^)
«កុំចង់ដឹងនូវអ្វីដែលគេមិនចង់ប្រាប់»… ឃ្លាហ្នឹងគឺអ្នកចង់ដឹង (ហើយគេមិនប្រាប់) ជាអ្នកនិយាយទេ!!! 😛
អានរឿង១០ធ្នូរួចហើយ ក៏ចាប់អារម្មណ៍ចង់ដឹងថា អាចម៍ផ្កាយជានរណា ទទួលបានការអប់រំបែបណាខ្លះ។ល។ ចុចចុះឡើងរហូតមកដល់ទីនេះ។
អានចុះឡើងក៏ចាប់អារម្មណ៍នឹងពាក្យវិប្បដិសារី។ ពាក្យនេះខ្ញុំធ្លាប់អានចំនាប់អារម្មណ៍របស់លោកឈាង វិបុល។ គាត់ថាប្រើយ៉ាងនេះមិនត្រូវទេ។ គួរថាវិប្បដិសារៈវិញ (នេះបើផ្អែកលើវចនានុក្រមខ្មែរ)។ ក្នុងវចនានុក្រម គេថាអញ្ចឹងមែន។
ប្រវត្តិរបស់អាចម៍ផ្កាយយ៉ាងណានោះ នៅមិនទាន់អាចបកស្រាយប្រាប់នៅពេលនេះបានទេ គឺអាចដឹងត្រឹមព័ត៌មានខ្លះៗដូចប្រាប់ខាងលើអ៊ីចឹង ឬក៏អាចស្វែងយល់បន្ថែមតាមរយៈប្លក់នេះ បានខ្លះៗទៀតតាមដែលអាចធ្វើទៅបានរបស់អ្នកដែលចង់ស្គាល់។
ចំពោះពាក្យវិប្បដិសារី ខ្ញុំក៏ធ្លាប់បានអាន និងដឹងពីកំហុសឆ្គងក្នុងការប្រើប្រាស់ដែរ (នេះបើផ្អែកតាមវចនានុក្រម)។ ខ្ញុំមិនដឹងថា ការប្រើប្រាស់ពាក្យនេះ ខ្មែរយើងសរសេរខុសតាំងពីពេលណា ឬជំនាន់ណាមកទេ ព្រោះតាំងពីខ្ញុំកើតដឹងក្តីមក ឬតាំងពីពេលចេះអានចេះសរសេរមក ខ្ញុំឃើញតែគេប្រើពាក្យ«វិប្បដិសារី»នេះតែរហូតមក សូម្បីសៀវភៅរបស់ក្រសួងអប់រំគ្រប់ជាន់ថ្នាក់។
ខ្ញុំទើបតែមកភ្ញាក់នៅពេលឃើញលោក ឈៀង វិបុលសរសេរចុះផ្សាយក្នុងទស្សនាវដ្តីប្រជាប្រិយប៉ុណ្ណោះ ពេលនោះខ្ញុំក៏បានបានបើកវចនានុក្រមសម្តេចជួនណាតមើល គឺពិតដូចលោកថាមែន។ តែរហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់ឃើញរាជបណ្ឌិត្យសភា ឬស្ថាប័នស្រាវជ្រាវ អក្សរសាស្រ្តខ្មែរណាមួយ ចេញប្រកាសជាផ្លូវការ ស្តីពីកំហុសឆ្គងនេះទេ ទើបខ្ញុំចេះតែប្រើតាមទម្លាប់ដែលធ្លាប់ប្រើមករហូតទៅ។
ប្រហែលជាពាក្យនេះមានប្រវត្តិដូចពាក្យ បដិមាករ និង បដិមា ទេដឹង?។
រឺបើមិនអញ្ចឹងទេ ខ្ញុំក៏លឺតែគេនិយាយថា វិប្បដិសារីនេះដែរ មិនដែលលឺនរណាថា វិប្បដិសារៈទេ។
ពេលខ្លះ ខ្ញុំឆ្ងល់ណាស់ថា តើវចនានុក្រម ជាសៀវភៅបង្រៀនមនុស្សអោយនិយាយ និងសរសរ រឺ ក៏ជាកំនត់ត្រាពាក្យពេចន៍ដែលប្រើប្រាស់ក្នុងសង្គមរបស់សាសន៍ណាមួយ?៕
..
វិចិត្រឆ្ងល់ត្រូវណាស់! ខ្មែរយើងដូចជាអត់ទាន់ស្គាល់វចនានុក្រម ប្រើវចនានុក្រមប្លែកពីគេ។
សុំសួរមួយ!
នៅឡាវមានសិស្សខ្មែរទៅរៀនច្រើនទេ? ប៉ុន្មានអ្នកដែរ?
សុំតបវិញ៖
នៅឡាវហ៎? មានច្រើនគួរសមដែរ ពេលនេះសរុបទៅ៣៦នាក់។
អូរមានច្រើនគួរសម មិនដែលដឹងសោះ ធ្លាប់ដឹងតែនិស្សិតឡាវដែលមករៀននៅខ្មែរ។ និយាយទៅនៅឡាវណឹង អីក៏គេ តាំ(បុក) ដែរ តាំតាំងពីនំបញ្ចុក គុញទាវ សណ្តែកគួរ ឡើង មិនត្រឹមតែតាំមាក់ហុងទេ : D។ និយាយរឿងមួយទៀត ខ្ញុំដូចជាស្គាល់សិស្សពូកែខ្មែរម្នាក់នៅកំពង់ចាមទៅរៀននៅណឹង (ស្គាល់ព្រាលៗ អត់ច្បាស់រ៉េ)។
មែនហើយ ស្អីក៏បុកដែរនៅទីនេះ !!!
សិស្សពូកែខ្មែរនៅកំពង់ចាមហ៎? ហើយគេមករៀននៅលាវ? ឈ្មោះអីដែរ ចាំខ្ញុំស៊ើបសួរឲ្យ? ហើយខ្ញុំនឹងនិយាយពីភាប្រាប់គេណា!
ហាហា ទីបំផុតចេញមុខហើយ ចឹងបានពួកមាក់ខ្ញុមថា ក្មេងក្នុងភូមិ 😛
ចង់លាក់ដែរ តែព្រោះអូនសម្លាញ់! 😀
គេមិនឲ្យលាក់ទេ ព្រោះខ្លាចអ្នកដទៃលង់ស្នេហ៍! 😆
សំបូរគេនិយាយគ្នាណាស់ណ៎
សុំសួរមួយមើល៏… ហេតុអីក៏ដាក់ឈ្មោះថា អាចម៍ ផ្កាយចឹង? តើវាមានអត្ថន័យយ៉ាងដូចម្ដេចដែរ?
ស្គាល់អាចម៍ផ្កាយទេ? បើឃើញពីសភាពអាចម៍ផ្កាយយ៉ាងណា ជីវិតខ្ញុំក៏ស្រដៀងនោះដែរ ទើបខ្ញុំប្រើឈ្មោះអាចម៍ផ្កាយទៅ…
archphkai ខ្ញុំអានរឿងទូរសព្ធនិមិត្ត អូ ពិតជាល្អមើលណាស់ ផ្នែកខ្លះ វាស្ទើតែស្រដៀងនឺងខ្ឡួនឯងផ្ទាស់ ប៉ុន្តែខ្ញុំពិតជាមិនពេញចិត្តសោះ ព្រោះវាកំសត់ពេកនៅចុងបញ្ចប់ ។សូមនិពន្ធរឿងដែលហេបភីអិនឌិងទៅណា ដើម្បីអោយជីវិតរបស់អ្នកអាន ពេញដោយក្តីសង្ឃឺម និងជំនឿចិត្ត ជីវិតរបស់មនុស្សម្នាក់ វាមិនសំណាងអាក្រក់បែបនេះទេ។ សូមទោសណាដែលនិយាយការពិតយ៉ាងគ្រោតគ្រៀតបែបនេះ ព្រោះខ្ញុំចូលចិត្តនិយាយត្រង់ពីអ្វីដែលមាននៅក្ន្ងងចិត្ត។
អរគុណដែលបានអោយខ្ញុំអានស្នាដែដ៏ពិសេសរបស់អាចម៍ផ្កាយឯង។
រេនបូ
បងអាចម៍ផ្កាយ! បង ពិតជាពូកែមែនទែន! នៅថ្ងៃណាមួយ ខ្ញុំចង់ក្លាយជាអ្នកនិពន្ធម្នាក់ដូចបងដែរ! តែ….តើខ្ញុំអាចទៅរួចដែរទេ?
រឿងរបស់បងទាំងអស់ ខ្ញុំបានអានរួចហើយ វាពិតជាមានអត្ថន័យល្អមែនទែន ជាពិសេសរឿង មិត្តភាពមួយ!!! វាបានធ្វើឲ្យខ្ញុំ បានដឹងថា ពាក្យថា មិត្តមួយម៉ាត់ មានអត្ថន័យជ្រៅ និង ពិសេសណាស់….
ល្អមើលមែនទែនណាបងអាចមន៍ផ្កាយ!!!
សុំសួរម្តងទៀត រឿងហ្នឹងចប់ដោយ Happy Ending មែនទេ? បើមែន សុំប្តូរឲ្យទៅជា Sad Ending បានអត់? 😥
ហេតុអីទៅចង់Sad Ending? កណ្តាលរឿងអាចចូលSad Sadបន្តិច តែបញ្ចប់ដោយHappy Ending។ ចាំអានតណា! (ទស្សនិកជនមានតែម្នាក់នេះទេ មើលទៅkkk)
ក៏ ចង់ឲ្យវា Sad ហ្នឹងណា ^_^ យាយចឹង ម៉េចក៏ញុមរកវគ្គដើមអត់ឃើញចឹង? ឃើញតែពីវគ្គ៦។ ចង់មើលម្តងទៀត ^_^
ក្មេងទំនើងឯងចុចត្រង់ចំណាត់ក្រុមរកមើលពាក្យ«រឿងហ្គេហ៍»ទៅឃើញហើយ… អរគុណដែលចង់អានជាថ្មី!
ចុចហើយ តែអត់ឃើញ ឃើញតែវគ្គ៦
បងទើបតែសាកចុចមើលអម្បាញ់នេះឯង មានទាំងអស់ ម៉េចថាគ្មាន?
គឺត្រង់ចំណាត់ក្រុម«ប្រលោមលោក»ដែលនៅខាងស្តាំដៃនោះអី? ហើយខាងក្រោមនោះមានផ្នែកៗរបស់វាទៀត គឺចុចលើ«រឿងហ្គេយ៍»ទៅ វានឹងចេញជាលំដាប់ភ្លាម។ សាកម្តងទៀតទៅ..
ហិហិហិ ^_^
មកពីញុមអត់បានចុច next ហ្នឹងណា បានអត់ចេញ 😀 អរគុណច្រើនណាបង! ឈប់រំខានហើយ
I really love this story too. It make me feel of the time when I was in high school….
ស្លាប៉!! មេចក៏ចង់ឱ្យ sad ending???
i wanna read happy ending…..
ហិហិហិ!!! យូរៗទៅ ជ្រៅទៅៗ ហើយណ៎បងផ្កាយ ^_^
អត់ឃើញ ក្របមរណៈ ទេ… 😦
Hi and hello
i want to comment in khmer as well, but too bad my khmer typing is really crap. i spent about 10mins and cant even write 5 words :((
i don know why i cant comment directly on the stories ?_? anyway, just want to pop in say that i really love your stories ^^ they are really good and emotional. they have all tastes of life, funny, sad and ah special one 1 nos teat 😀 hope you can upload your stories more often, so i don need to force myself to calm down for waiting >_<
oh! you're one of my favorite authors now ^^ nice to see you here. បានហើយ កុំនិយាយច្រើនពេក គេជ្រេញងាប់ហើយ @_@ i'd better go ^^
អរគុណណាដែលខ្ញុំបានក្លាយជា your favorite author សប្បាយចិត្តដល់ហើយ កិកិកិ..^^
ការពិតនោះខ្ញុំក៏មិនដឹងហេតុផលដូចគ្នា គឺចាប់តាំងពីវគ្គ១០រហូតមក រឿងនេះមិនអាចដាក់ខំមិន ដោយផ្ទាល់បានទេ ដូច្នេះខ្ញុំសំណូមពរឲ្យបើចង់សរសេរខំមិនឬមានមតិយោបល់យ៉ាងណា ក៏សុំមកសរសេរនៅក្នុងទំព័រ«ផ្កាយnovels» នេះចុះ។
អត់ជ្រិញទេ សរសេរកាន់តែច្រើនអរគុណកាន់តែធំៗ O_O/
i’ve wirtten in khmer and spent nearly 30mins and then i accidently pressed “back” button 😦 Shitមែនទែន សាកខំសរសេរម្តងទៀតចុះ ព្រោះងាយណាបានម្ចាស់bolg reply back 🙂
ញ៉ុមស្រសាញ់រឿងរបស់ផ្កាយដោយសារ ដំណើររឿងអស់នឹងsimple simple ងាយយល់ អត់សូវរញ៉េរញ៉ៃ soអានទៅអត់ចាំបាច់repeatពីបីដងទេ ^^ ផ្កាយពូកែលេងពាក្យណាស់ ធ្វើឲ្យតួមើលទៅឡើងcute 😀 ហើយបើរឿងខ្មោចវិញ អានតែអាពាក្យម៉ានម៉ាត់នៅលើក្របនឹង ញាក់សាច់ទ្រើកទ្រើកបាត់ហើយ @@
អូ! និយាយចឹង រឿងBoy Friendបោះពុម្ពចប់នៅ? ហើយកាលណាបានដាក់ប្រកាសវិញ? បើអត់ដាក់ប្រកាសទេ ជួយផ្ញើតាមemailឲ្យញ៉ុមមួយផង ញ៉ុមសុំទិញ ព្រោះជឿថារឿងនឹងប្រហែលល្អមើល ^_o
ហើយ!!!! សរុបមក គ្រាន់តែcommentមួយនឹង ចំណាយពេលម៉ាម៉ោងបានសរសេរចប់ 0_0
អាណិតដល់ហើយ… ចំណាយពេលដល់មួយម៉ោង? ហិហិហិ… ដំបូងៗចឹងហើយ យូរទៅនឹងសរសេរបានលឿនវិញទេ។ អរគុណមែនទែនដែលខំចំណាយពេលសរសេរខំមិន បើទោះជាស៊យច្រលំចុចឲ្យបាត់ឯកសារអស់ 😆 (សុំសើចមួយចុះ!^O^)
សម្រាប់រឿងBoyfriendនឹងចេញឆាប់ៗនេះហើយ(ឆាប់ៗរហូត តែអ្នកចាំជិតមួយឆ្នាំហើយ 😆 ) ចាំតែទិញទៅ! កិកិកិ រឿងនេះប្រហែលឈប់ដាក់ឲ្យអានហ្រ្វីទៀតហើយ ព្រោះខ្លាចអត់មានអ្នកទិញសៀវភៅ ហិហិហិ… តែអាចរកអានបានម្តងមួយវគ្គៗនៅទីនេះ(ចុចត្រង់រឿងហ្គេយ៍ហើយចុចបន្ទាប់ៗរហូតទៅនឹងឃើញហើយ) តែចាំអានសៀវភៅវិញល្អមើលជាង! (ព្រោះអ្នកនិពន្ធនឹងបានលុយចាយខ្លះ!)^^
GattiLa tua prova non ha alcune senso: per avere valore, una teoanmsnitiza deve provenire da tuo cuggino, con due g. Il tuo piano era ben congegnato, ma hai commesso un errore.
សុំសួរតិចមើលអ្នកកវីអាថ៍កំបាំង ហេតុអីបានរឿងខ្លះអត់ចប់ចុងចប់ដើមចឹង? ដឹងអ្នកមើលហ្នឹង ឃ្លានចង់តាមដានតអត់ហ្នេ៎? អីក៏ធ្វើបាគេម៉េះ? អូ!!! សុំអង្វរអារឿងសមុទ្រខ្សាច់អីគេនឹង ប្រកាសឲ្យញឹកជាងនឹងតិចបានអត់? ណា ណា ណា….. បើមិននេះទេ send me your bank account, then i’ll can send you the money to get the rest of that novel 😀 plz plz plz….. gosh!!! type in English is a lot faster and easier >”< don mind na 😀
រឿងខ្លះដែលផ្សាយអត់ចប់នោះមកពីអ្នកនិពន្ធរវល់ពេក រកតែឆ្លៀតពេលសម្រាកបន្តិចក៏គ្មានដែរ មុខឡើងជ្រុងដូចផ្លែស្ពឺអស់ហើយ! 😦
ហេតុផលម្យ៉ាងទៀត មកពីគ្មានអ្នកលើកទឹកចិត្ត(អត់ឃើញcommentអត់ចង់ផ្សាយត ព្រោះគិតថាគ្មានអ្នកចាំអាន) ហើយអ្នកខ្លះមកជេរស្រស់ៗទៀត ថាម៉េចក៏សរសេរតែរឿងបែបនេះ(រឿងខ្មោច) ដល់ឃើញចឹង អ្នកនិពន្ធរវល់តែខូចចិត្តស្អិតទ្រូងក៏ភ្លេចនឹកគិតចង់ផ្សាយតទៅ 😥
send u my bank account? how much I will get? kekeke 😆
ហើយចុះរឿងអស់នឹងសរសេរចប់អស់នៅ? ផ្សាយផ្សាយមក អាណិតអ្នកចង់មើលផង គ្នាខំមកមើលទាំងថ្ងៃទាំងយប់ onlineសឹងតែ24/7ហើយ 😦
so how much do you want to sell it? how much do you normally sell it for? 😀
ពេលខ្លះខ្ញុំក៏ចង់ដាក់ផ្សាយឲ្យទាន់ចិត្តអ្នកអានដែរ តែចេះតែមានរឿងសំខាន់ៗត្រូវផ្សាយមុន ចឹងហើយបានជាខ្ញុំចេះតែពន្យារពេលៗទៅ។ ឃើញទេ ខ្ញុំអាប់ដេតរាល់ថ្ងៃគ្មានដែលខានទេ ចឹងហើយនៅតែផ្សាយមិនទាន់ទៀត សុំទោសដែលធ្វើឲ្យរង់ចាំណា!
Wait to read on my blog is better. I dnt want to sell for u te… (klach u ot luy oy 😆 ) coz very expensive! hehe..
you do update, but you only update one story aday @@ upload more plz… ពិបាកចិត្តដល់ហើយ សុំទិញគេហើយគេអត់លក់ឲ្យទៀតព្រោះខ្លាចញ៉ុមអត់លុយឲ្យុ។ ទៅ!!! កុំភ័យ ម៉េចម៉េចញ៉ុមទៅប្លន់ANZឲ្យ coz nov Lao kor mean ANZ der. rob hery som ke send tam neng ouy morng 😀
ដឹងថានៅលាវមានANZទៀត? នេះបែបផ្ញើលុយគ្រប់ធនាគារហើយហ្ន៎? អេ… សង្ស័យត្រូវដូរចិត្តលក់ឲ្យវិញហើយ! 😆
ហិហិហិ….. កាពិតដឹងនឹងដោយសារកាលមុននឹងធ្លាប់រកប្លន់ANZម្តងហើយ ចឹងទៅក៏checkមើលwebsiteបស់ធនាគារនឹងទៅ ថាគេដាក់លុយនៅណាខ្លះ check checkទៅក៏ដឹងថាគេមាននៅលាវដែរនឹងណា 😀
សួស្តីផ្កាយ!ខ្ញុំទើបតែស្គាល់អ្នកដោយសារមើលកាសែតសំបុកផ្សារ រួចក៏ចូល Internetនិងអានរឿងដែលអ្នកដាក់ផ្សាយ។ខ្ញុំចូលចិត្តអានវា សង្ឃឹមថាផ្សាយចាប់បន្តិចណា។ផ្កាយអាយុប៉ុន្មានហើយ? ខ្ញុំពិបាកហៅណាស់!
ខ្ញុំអាយុ២៤ឆ្នាំហើយ! អរគុណសម្រាប់ចំណាប់អារម្មណ៍និងការគាំទ្រ។សំបុកផ្សារគេសរសេរពីអីទើបស្គាល់ញ៉ុម??ហិហិ..
សុំផ្តល់យោបល់បន្តិចលើសាច់រឿង ៖ ពាក្យសន្យា (New version 2010) ទឹកដៃក្នុងការរៀបចំឃ្លាឃ្លោងគ្រាន់បើជាងមុនឆ្ងាយ តែការស្រាយសាច់រឿង ចុងក្រោយមិន Logic ទេ ។ មិន Logic ព្រោះ តាមសេណារីយ៉ូ ពេលដែល រតន៍ លើកអាហារបង្ហាញ សិទ្ធិ លោក កិត្តិគុណ និងលក្ខិណា ទើបបានចាកចេញទៅ… បើតាមពេលវេលា ដែលពួកគេទាំងពីរបានប្រកែកគ្នា រហូតដល់ពេលដែលសិទ្ធិបើកម៉ូតូចេញ… កិត្តិគុណ និងសិទ្ធិ គួរតែធ្វើដំណើរលើផ្លូវស្របគ្នា មិនមែនទិសដៅផ្ទុយគ្នាទេ… ក្នុងន័យនេះ អ្នកដែលបុក សិទ្ធិ មិនមែនជា កិត្តិគុណទេ… (សាច់រឿងទោះបីជា ប្រឌិត ក៏ត្រូវតែគោរពគោលការណ៍សមហេតុផលដែរ…)
អរគុណសម្រាប់យោបល់ចំពោះរឿងនេះ តែខ្ញុំក៏មានយោបល់ឆ្លើយតបទៅវិញខ្លះៗថា មេឃាប្រហែលជានៅមិនទាន់អានរហូតស្រមៃឃើញរូបភាពរបស់រឿងនេះទេមើលទៅ?
ការពិតនោះនៅពេលដែលកិត្តិគុណជូនលក្ខិណាទៅផ្ទះ គេនិងសិទ្ធិពិតជាធ្វើដំណើរផ្លូវស្របគ្នាមែនហើយ(តែពេលនោះសិទ្ធិនៅមិនទាន់ជិះម៉ូតូចេញទៅទេ) តែពេលកិត្តិគុណជិះឡានត្រលប់មកវិញ គេនឹងធ្វើដំណើរផ្លូវផ្ទុយគ្នាពីសិទ្ធិ(ព្រោះផ្ទះកិត្តិគុណនៅផ្លូវផ្ទុយពីលក្ខិណា) ពេលនោះហើយដែលកិត្តិគុណឆ្លៀតឱកាសបុកសម្លាប់ប្រសិទ្ធិ៍…
ខ្ញុំប្រាប់ប៉ុណ្ណឹងហើយ យល់ឬនៅ? អរគុណសម្រាប់យោបល់ណា! រង់ចាំយោបល់ដទៃៗទៀត!
ខ្ញុំធ្លាប់រៀននិពន្ធរឿងជាមួយសមាគមន៍អ្នកនិពន្ធខ្មែរ, BBC, Galaxy ដែរ គ្រូក៏ធ្លាប់បង្រៀនពីការលាក់សាច់រឿងអីចឹងដែរ… បទនិពន្ធប្លង់កាត់ឆាកបែបនឹង មិនមែនងាយសម្រាប់ការនិពន្ធរឿងប្រលោមលោកទេ ព្រោះពិបាក នឹងលាក់សាច់រឿង… លាក់មិនស្រូល… ទៅអីណីអីណានោះស្កុយ… (ប្លង់រឿងដែល អាចម៍ផ្កាយសរសេបាន ប៉ុណ្ណឹង ចាត់ទុកថា ពូកែហើយ) តែម៉្យាងអាច ប្រហែលជាខ្ញុំមើលលឿនពេកទេដឹងទើបបានជាមិនសូវយល់សាច់រឿង…
តាមធម្មតា ខ្ញុំផ្តល់យោបល់ដល់ជនជាតិខ្មែរ គេមិនសូវទទួលយកទេ (អញរកស៊ីរបរនេះរាប់ឆ្នាំហើយ !) ទោះបីជាបកស្រាយតាមបច្ចេកទេសក៏ដោយ (បើថតប្លង់បូរាណបែបហ្នឹងមិនគួរយក Background សម័យបែបនេះទេ…) តែបើខ្ញំរិះគន់ឲ្យពូកបរទេសវិញ ពួកគេ say, Yes, That’s right…. You’re correct… It should … 🙂
តាមពិតទៅខ្ញុំក៏ទទួលស្គាល់ថា ការលាក់សាច់រឿងរបស់ខ្ញុំត្រង់ចំណុចចុងក្រោយនេះក៏រញ៉េរញ៉ៃបន្តិចដែរ គឺសរសេរដោយបង្ខំឲ្យចប់ និងកាត់ខ្លីៗមិនបានបណ្តោយសាច់រឿងឲ្យទៅតាមដំណើររឿងទេ តែបើរឿងនេះត្រូវបានយកទៅថតកុននឹងងាយស្រួលមើលវិញ។ តាមពិតទៅរឿងនេះអ្នកមើលក៏អាចដឹងរឿងមុនដែរ បើគេជាអ្នកពូកែមើលម្នាក់ ព្រោះនៅវគ្គដែលនាឡិកាជ្រុះពីដៃរតន៍ កញ្ចក់របស់វាក៏រមៀលទៅឈប់នៅត្រង់ចុងជើងរបស់កិត្តិគុណដែលទើបតែរត់មកដល់។ ត្រង់ចំណុចនេះហើយដែលអ្នកមើលអាចចាប់ផ្តើមសង្ស័យបាន…
ចំពោះខ្ញុំចូលចិត្តអ្នកផ្តល់យោបល់ណាស់ ជាពិសេសឃើញយ៉ាងម៉េចថាអ៊ី៏ចឹង មិនបញ្ជោរមិនលើកជើង ឃើញអាក្រក់ថាអាក្រក់ឃើញមិនល្អថាមិនល្អ។ ខ្ញុំមិនចង់ប្រើពាក្យថា
ខ្មែរយើងអ៊ីចឹងទៀតទេ ព្រោះមានគេស្នើសុំ… តាមពិតទៅចង់និយាយថា ខ្មែរយើងចឹង គេឲ្យយោបល់មិនដែលទទួលយកទេ! 😉ផ្កាយឡូវអត់មានប្រកាសអីថ្មីសោះ ម៉ានថ្ងៃហើយ @_@ ចាំមើលរឿងតឡើងស្កកហើយនៀក!!!!
ព្រោះមានអ្នករំខាន បានគ្មានពេលសរសេររឿងបន្ត! >[]<
អ្នកណាគេហ៊ានរំខានផ្កាយអត់ឲ្យសរសេររឿងឲ្យញ៉ុមមើលផង????? \(>a_<
បា្រប់ញ៉ុមមក ញ៉ុមទៅវ៉ៃអានឹឲ្យណាណីម្តង!!!! ^^
អាហ្នុងឈ្មោះ អាវិបុល! 👿
អានឺងcuteពេក soអត់ហ៊ានមួយវាហេ!!! ^^
ពីណាថាវាcute? ភ្នែកត្រីស្ងោរមែន!! 😆
ណាគេទៅឈ្មោះ វិបុល? សុំមើលមុខតិចបានអេ បងផ្កាយ? ^_^
ម្នាក់នឹងក្មេងតូចឯង អត់ស្គាល់ទេ។ ក្មេងក្មេងកុំចង់ដឹងអី អានឹងរឿងចាស់ចាស់ហេ៎ ^Q^ lol
ក្មេងគេមិនដឹងទេ តែក្មេងញុម រឿងចាស់ ចង់ដឹងណាស់ 😆
ចឹងដូរឈ្មោះទៅ ដាក់ថា”ក្មេងមុខក្រាស់” ^^
ក្រាស់យូរហើយ ទើបដឹងអេ? ^_^
អើយ!!!!!!…. អានម៉ាង៉ៃទំរាំតែយល់។ ខំទៅមើលវគ្គមុនមុនដើម្បីភ្ជាប់សាច់រឿងទៀតហ៎ា (>0<) ឯងស្មានតែមេឃនឹងជាសង្សាររបស់អាតួ ព្រោះទាំតែអានរឿងនោះហើយ@_@ ដាក់ឈ្មោះតួឲ្យដូចគ្នា យ៉ាប់ហ្មងអ្នកនិពន្ធនេះអត់creativeខាងរកឈ្មោះសោះ ^^
ញ៉ុមចង់យាយពីរឿង”ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់” 😀
ចឹងជួយរកឈ្មោះឲ្យតិចម៉ោចឹង? ដឹងអត់ថាទម្រាំរកឈ្មោះដាក់ឲ្យតួបានម្តងៗប្រើពេលមិនតិចថ្ងៃទេ គឺពិបាកជាងរកសាច់រឿងសរសេរទៀត!! ម៉ាយហ្គត់!
សួស្តីបងអាចម៍ផ្កាយ!!! ក្នុងម៉ាចំនោមរឿងដែលបងសរសេរទាំងអស់ ខ្ញុំចូលចិត្តរឿង “មិត្តភាពមួយ” ជាងគេ។ ពេលអានទៅពិតជាអន្លង់អន្លោចដល់ហើយ!!
ហិហិហិ! សៅរ៍មុនអត់ឃើញ ហើយសៅរ៍នេះដាក់តាម៉ាវគ្គទៀត!! អត់សុខចិត្តទេ \\(>_<)//
😆
បើឆ្លៀតពេលបាននឹងដាក់ឲ្យម៉ាវគ្គទៀត តែអត់សន្យាទេណា!
និយាយពីរឿងនោះវិញ អានមិនទាន់ចប់ទេ(ម៉ាតិចសោះអានអត់ចប់!ហិហិ) មកពីនៅជួយកែឲ្យនោះអី! ចាំកែហើយនឹងឆ្លើយតបតាមក្រោយ!!
អរគុណដែលបានកែ…តែ ជួយដាក់រឿងអាសមុទ្រខ្សាច់ឲ្យលឿនៗម៉ោណា ព្រោះជិតប្រឡងចឹង ចង់មើលរឿង 😆
ខ្ញុំអានវគ្គនេះនៅសៀមរាប មានអារម្មណ៍ថាជក់មែនទែនហើយ ព្រោះអោយតែសៅរ៍មិនទាន់ មកបើកមើល តែពេលខ្លះហ្នឹងក៏ខូចចិត្តព្រោះអត់មានថ្មី។
សូមទោសផងអ្នកទាំងអស់គ្នា!
តាមពិតទៅអាទិត្យនេះខ្ញុំប្រុងយកមកសងទាំងការទាំងដើម(ដាក់ថែមឲ្យ២វគ្គទៀត) តែដោយភ្លាមៗនោះខ្ញុំមានរឿងមិនសប្បាយចិត្ត ទើបគ្មានអារម្មណ៍ដាក់ផ្សាយត។
បើពេលណាខ្ញុំឆ្លៀតបាន ខ្ញុំនឹងយកមកសងវិញឲ្យគ្រប់ តែត្រូវសន្យាកុំភ្លេចខំមិនឲ្យផង ព្រោះអ្នកនិពន្ធនេះពូកែតូចចិត្តណាស់! 😛
បើគិតទាំងដើមទាំងការ ៤វគ្គណាបងផ្កាយ ^_^ ចាំមើលឡើងផ្សាភ្នែកហើយ…សង្ឃឹមថាបានមើលឆាប់ៗ ឬ មិនចឹង ផ្ញើឲ្យខ្ញុំតាមមែលក៏បានដែរណា។
និយាយចឹង ចង់ឲ្យជួយកែរឿងផ្សេងទៀតដែរ តែមិនចង់រំខាន ព្រោះមើលទៅប្រហែលជារវល់ណាស់ 😆
កុំមកបន្លំបងណា៎ បងជំពាក់តែពីររឿងទេ!!
ឃើញថាបងរវល់ខ្លាំង គិតថាបងវង្វេងឬ? 👿
ជំពាក់២មែន តែគិតការណាបង (គិតដូចការប្រាក់ចឹង)
ធ្វើបាបបងម៉ែសសសស!!! 😥 😥 😥
ទើបនឹងដឹងចិត្ត ថាបងប្រុសខ្ញុំពូកែអន់ចិត្ត! ខ្ញុំសូមគាំទ្រ នឹងលើកទឹក៨០ ណាបង។
ល្អមើលណាស់បងផ្កាយ ជួយសងរឿងឲ្យឆាប់តិចណា ចង់មើល នេះណា ខ្ញុំជាទស្សនិកជន ដែលគាំទ្រពេញទីតាម៉ងហើយ ^_^
ចង់ឲ្យតែសងទេ តែពេលគេដាក់ឲ្យអានវែងៗអត់គិតសោះ! 👿 តាមត្រូវដាក់ឲ្យតែ២ជួរអាន ហើយសឹមដាក់ត! ដាក់វែងៗដូច្នេះហើយ សមតែល្មមកាត់ថ្ងៃការថ្លៃចុងបានហើយ! មិនថាអ៊ីចឹង??? 😉
ចឹង កាត់បានតាម៉ាវគ្គទេ នៅម៉ាវគ្គទៀត
អរគុណណាផ្កាយ ខ្ញុំគឺ Polen ។នេះខ្ញុំចូលចិត្តនិងរង់ចាំវគ្គថ្មីណា
សុំសាកសួរបន្តិច ?
តើរឿង ទូរសព្ទ័និមិត្ត (២០០៨) ជារឿងប្រលោមលោកដែលបានប្រែសម្រួល ពីប្រលោមលោកខ្នាតខ្លី ប្រភេទអាថ៌កំបាំងរបស់អ្នកនិពន្ធ អូដសឹ អ៊ិជិ មែនដែរ ឬទេ ?
រឿង ទូរសព្ទ័ប្តូរភព ដែលជាប្រលោមរបស់ជប៉ុន ហាក់បីដូចជា មានដំណើររឿងស្រដៀងគ្នា នឹង ទូរសព្ទ័និមិត្ត នេះមែនទែន ។ រឿង ទូរសព្ទ័ប្តូរភព របស់ជប៉ុន បានឈ្នះរង្វាន់លេខមួយ ក្នុងការប្រកួតបទនិពន្ធប្រលោមលោកក ក្នុងឆ្នាំ ២០០៣ នៅប្រទេសជប៉ុន…
ទូរស័ព្ទប្តូរភព? ខ្ញុំអត់ដឹងថាចំណងជើងជប៉ុនឈ្មោះអីទេ តែរឿង«ទូរស័ព្ទនិម្មិត»ពិតជាប្រែសម្រួលចេញពីស្នាដៃរបស់អ្នកនិពន្ធជប៉ុន អូដសឹ អ៊ីជិ មែន តែខ្ញុំសម្រួលតាមភាពយន្តដែលគេយកស្នាដៃគាត់មកថត រឿង«Calling You»។ ចុះម៉េចក៏ដឹងថារឿងនេះមានឈ្មោះថា «ទូរស័ព្ទប្តូរភព»? ធ្លាប់អានជាភាសាជប៉ុនឬ?
សូមចូលទៅអានព័ត៌មានបន្ថែមអំពី«ទូរស័ព្ទនិម្មិត» នៅទីនេះ៖
និងចូលទៅទីនេះផង៖
អរគុណសម្រាប់ព័ត៌មានបន្ថែម… អស់ចម្ងល់ហើយអីចឹង… 🙂
Thanks for shagnir. What a pleasure to read!
The ancient & new testaments don’t, God provides the oil. The oil represents the Holy Spirit. When flame is added to the oil, the two candlesticks produce LIGHT. “Thy word is a lamp unto my feet, and a light unto my path.” Ps 119:105
អស់ចម្ងល់សម្រាប់មេឃាឯង ចុះញ៉ុមនៅមានចម្ងល់ម៉េចមិនតប? សំណួរខ្ញុំពីរសំណូរខាងលើនោះអី? ម៉េចក៏ដឹងថា«Calling You» ជប៉ុនមានចំណងជើងថា «ទូរស័ព្ទប្តូរភព»? ធ្លាប់អានជាភាសាជប៉ុន?
សួស្តី ប្អូនប្រុស!!
បងបានចូលមកទស្សនាប្លក់ប្អូនធ្វើអោយបងចាប់អារម្មណគំនិតប៉ិនប្រសព្វរបស់ប្អូនណាស់។
បងបានដោនឡូតយកទៅទុកអានជាច្រើនរឿង ពិតជាល្អណាស់។
បងមកនៅឡាវ៦ឆ្នាំ មិនដែលបានអានរឿងប្រលោមលោកខ្មែរសោះ ។វាពិតជាធ្វើអោយធូរចិត្តច្រើនណាស់ដែលបានស្គាល់ប្លក់នេះ។
អរគុណបង ដែលបានចូលមកលេងនៅទីនេះ! អ៊ីចឹងមានន័យថា ខ្ញុំមានប្រិយមិត្តថ្មីម្នាក់ទៀតហើយ! អរគុណ.. 🙂
ហេតុអ្វី មិនសាកសរសេររឿងពីប្រទេសឡាវផងទៅ ដើម្បីអោយអ្នកអានប្លែកអារម្មណ?
បើបានសរសេរជាភាសាឡាវទៀត ខ្ញុំគិតថាមានអ្នកគាំទ្រច្រើន
ខ្ញុំធ្លាប់សរសេររឿងអំពីលាវមួយដែរ តែសម្រាប់បងនិងក្មេងៗក្រោម១៨+ អានមិនបានទេ! 😆 ធ្លាប់ដាក់ផ្សាយនៅទីនេះ តែលុបចោលវិញហើយ!
ហេយ!!!! ឯណាការនិងដើមទៅ???? ផ្សាយតែ១វគ្គនឹង T_T
ចុះខំដាក់ឲ្យវែងៗ ម៉េចមិនគិតផង!! >.<
ឥឡូវកំពុងជាប់ប្រលងហ្វាយណល ពីរអាទិត្យ ដូច្នេះសង្ស័យថាត្រូវផ្អាកការផ្សាយរឿងនេះថែមពីរអាទិត្យទៀតហើយ! 🙂
thank na Phkay, Feel so good reading your story
ម៉េចក៏មិនមានរឿង «បាច់ផ្កាសម្ងាត់» អីចឹង ?
រឿងនោះមានតែភាសាលាវ ភាសាខ្មែរខ្ញុំមិនទាន់ប្រែទេ។ ដំបូងគិតថាប្រែដាក់ឲ្យដែរ តែដល់ប្រលងអត់ជាប់ក៏ខ្ជិលដាក់ទៅ!
ក្រែង ផ្កាយ ជាអ្នកនិពន្ធ ម៉េចក៏ថា មិនជាប់វិញ ?
បានឃើញគេឃោសនាក្នុងប្លុកខាងក្រោមនេះ ឡូយសឹងអី …
^^និស្សិត សួង ម៉ាក់ អ្នកសរសេររឿងខ្លី (បាច់ផ្កាសម្ងាត់)^^ (Script Writer and Scenario)
http://goldenpenliterary.blogspot.com/2009/12/1.html
ពេលណាបានដាក់រឿងឲ្យមើលទៅ បងផ្កាយ? 😥
ចាំបងកាត់ចិត្តពីសង្សារបានសិន! 😥
រឿងព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ពេលណាបានបងចេញភាគតទៀត?សូមឲ្យឆាប់ឆាប់មកបានទេ?វាពិតជាល្អមើលណាស់
ញ៉ុមជិតទ្រាំលែងបានហើយបងផ្កាយរឿងទីនិងសមុទ្រពេលណាបានបងចេញភាគថ្មី?សូមមេត្តាឲ្យឆាប់ឆាប់មកបានទេ?
សូមសួរបង១រឿងហ្នឺងបងសរសេរចប់ហើយរឺនៅ?រឺមួយបងសរសេរបណើ្តរចេញផ្សាយបណើ្តរ?
ពេលណា???????????????
ពាក់កណ្តាលខែ១០ កាកាកា..
យូរណាស់ ពាក់កណ្តាលខែ10នោះ
ថ្ងៃនេះទី15ហើយកាលណាដាក់រៀន នទីនិងសមុទ្រទៅអ្នកនិពន្ឋ
Hi!!!!
Want u help me…?????
បងង្ង៉ៃណាបានបងដាក់ រឿង សមុទ្រនិងនទី ឲអានបងថាពាក់កណ្តាលខែ10 អាឡូវជិតដាក់ខែ10ហើយហ្នឹង!
where “ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ chapter 18”?
ខ្ញុំច្រឡំដាក់លេខវគ្គ ខ្ញុំនឹងកែវិញ តាមពិតត្រូវតាមលំដាប់រួចហើយ។ វគ្គបន្តនឹងមកដល់ឆាប់ៗ!!
wow… I can’t wait… update soon
btw, I was thinking yesterday why សមុទ្រ changed like this? is he sick or some1 is threatening him to stay away from TY?
សូមអោយអ្នកជាសះស្បាយឆាប់ៗនេះ នឹងអាបន្តសរសេររឿងសមុទ្សខ្សាច់តទៀត។ ខ្ញុំសង្ឃឹមថានិងបានអានជំពូជថ្មីនៅថ្ងៃសុក្រ រឺក៏ថ្ងៃសៅនេះ។
typing khmer unicode is difficult plus i don’t know much in detail about khmer words
[…] ផ្កាយNoVeLs jump to navigation […]
ចង់ប្រាប់បងអក្ននិពន្ធថាខ្ញំចាំមើលវគ្គបន្ត រឿងព្រិលធ្លាក់កណ្ដាលសមុទ្រខ្សាច់យូរហើយណា បើបងមិនចង់អោយខ្ញំស្អប់បងទេចេញផ្សាយវគ្គបន្តអោយឆាប់មកណាបងអាណិតកេ្មងកំសត់ម្នាក់នេះផង
តើមានរឿងស្នេហាដែលកំសត់ៗជាងនេះទេ? ខ្ញុំចង់អានរឿងដែលកំសត់បើទ្វើអោយស្រក់ទឹកភ្នែកបានកាន់តែល្អ។
ព្រោះខ្ញុំជាមនុស្សដែលតែងតែមានភាពឯកាដូច្នេះមានតែទឹកភ្នែកទេដែលជាមិត្តរបស់ខ្ញុំ
អរគុណ !!
លើកទី១ដែលជួបអ្នកអានចូលចិត្តអ្វីដូចអ្នកនិពន្ធ 🙂 ដោយសារពេលនេះខ្ញុំរវល់ ទើបមិនសូវមានពេលសរសេររឿងកម្សត់ៗបន្ថែមទៀត.. សុំទោស! ថ្ងៃណាដែលខ្ញុំមានរឿងបែបនោះ ខ្ញុំមិនភ្លេចអ្នកអានម្នាក់នេះទេ.. ហិហិ។
ខ្ញុំនឹងចាប់ផ្ដើមអានរឿងទាំងនេះ…
សូមគាំទ្ររាល់សកម្មភាពនិពន្ធរបស់អ្នក ។ ខ្ញុំក៏ចូលចិត្ដផ្នែកនេះដែរ…
សង្ឃឹមថា អ្នកនឹងគាំទ្រខ្ញុំវិញចំពោះប្រលោមលោកថ្មីរបស់ខ្ញុំ
អរគុណសម្រាប់គាំទ្រ!
ខ្ញុំនឹងប្រញាប់ទៅរករឿងរបស់រ៉េនមកអានដែរ! 😉
សួស្តីបងប្រុស! ខ្ញុំចូលចិត្តរឿងរបស់បងណាស់! តើមានដាក់លក់នៅតាមបណ្ណាគារណាទេ? 😉
Sure! especially at Angkor Book Shop..
at Phnum Penh, right??
បាទ! មែនហើយប្អូនប្រុស!
បង! ចុះសាវវន្តភាសាខ្មែរសម្រាប់សិស្សពូកែ??
ភាគច្រើនមានលក់តាមតូបលក់សៀវភៅនៅផ្សារអូឫស្សី! 😉
ok! thank! 🙂
Can I ask something ? How did you make your blog all in Khmer ? You can reply in either Khmer or English, which one you think is easier to understand .
Thanks in advance
go to ur dashboard, then choose language in km(Khmer).. i’ll tell more detail if u can’t do it and because I don’t have Khmer font now.
សង្សារប្រុស
តើសៀវភៅនេះនិយាយពីអ្វី?
Well, I just wanna drop in the give you a big admiration and respects from one of your fan(reader). I would say that, it’s not about novel or short story, but it’s about the knowledge and emotional.
Thanks again for all your nice works, it makes me clearly know how the important of reading is, and it really help me to get my reading habit back.
Respects,
Piseth
សួរស្តីបង!
ហេតុអ្វីបានជាចាប់ពីវគ្គទី ១១ ទៅនៃរឿង “ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់”
បើកអត់ចេញសោះ។ តើមានបញ្ហាអីរឺអត់?
ញុមចង់អានបន្តណាស់បង! ដាច់សាច់រឿងញ៉ុមអស់ហើយ!
សូមចូលទៅត្រង់ មាតិកា ត្រង់ប្រលោមលោក រើសយករឿង «ហ្គេហ៍» រហូតទៅ នឹងចេញហើយ តែមិនបាច់ចុចលើចំណងជើង ទេ ព្រោះវានឹងerror។
Good to see it. Please make a larger font size because I and many people have eye problem. thank you for this blog.
ច្រើន 😀
ចង់អានរឿងម៉ូតូឌុប ទៅរកនៅណា?
ខ្ញុំនឹងដាក់ផ្សាយឆាប់ៗ ឬក៏ចាំទិញសៀវភៅតែម្តងក៏ល្អ!! ហិហិ 😀
បរិញ្ញាប័ត្រកាកសម្រាម អានហើយ គិតខ្លួនឯងមិនដឹងបានធ្វើអីខ្លះហើយទេ 😥
សួស្តីបង ខ្ញុំបានអានស្នាដៃរបស់បងរួចហើយហើយខ្ញុំក៏មានចំនូលចិត្តផ្នែកនិពន្វដែរ ដូចេ្នះខ្ញុំចង់ពូកែដូចបងដែលអាចឲ្យអ្នកអានជក់ចិត្តដិតអារម្មណ៍បានព្រោះខ្ញុំបានសាកល្បងនិពន្វរឿងមួយដែលទាក់ទងនិងស្នេហា តែមិនអាចធ្វើឲ្យមានភាពរស់រវើក ដូចរឿងរបស់បងឡើយ តើបងអាចមានសិល្បវិធីអ្វីដែលអាចចែករំលែកឲ្យខ្ញុំផងបាន ទេបង?
សួស្តីប្អូន!
រីករាយណាស់ដែលបានស្គាល់ប្អូន ពិសេសប្អូនមានចំណង់ចំណូលចិត្តខាងតែងនិពន្ធទៀត។ ដើម្បីឲ្យស្នាដៃល្អ និងទទួលបានចំណាប់អារម្មណ៍ពីអ្នកអានច្រើន វាជារឿងពិបាកមួយ តែបើមានការតាំងចិត្ត ពិតជាមិនពិបាកទេ។ ពេលនេះបងមិនទាន់មានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្អូននោះទេ តែប្អូនអាចចុចលើពាក្យ «រៀននិពន្ធរឿង» នៅរបាខាងស្តាំដៃនេះបាន ព្រោះនៅមាតិកានេះ បងបានសរសេរពីសិល្ប៍វិធីនៃការតែងនិពន្ធមួយចំនួនដែរ។ ក្រោយពេលប្រឡងចប់ឆាប់ៗនេះ បងនឹងឆ្លើយតបនឹងសំណួរប្អូន ព្រមទាំងដាក់ផ្សាយពីវិធីនិពន្ធផ្សេងៗនៅទីនេះបន្ថែមទៀត។ អរគុណ ជាកម្លាំងចិច្ចឲ្យណ៎ា ខំប្រឹងឡើង! 🙂
អរគុណបងពេលនេះខ្ញុំបានទទួលលទ្ឋផលល្អជាងមុនព្រោះមិត្តខ្ញុំថាវាអាចទាក់ទាញចំណាប់អារម្មណ៍បានច្រើនជាងមុនហើយសំខាន់វាអាចធ្វើឲ្យគេខ្លាចបាន។ អរគុណបងច្រើនណាស់ ខ្ញុំនិងតាមដានសៀវភៅរបស់បងជាប់ជានិច្ចដើម្បីភាព រីកចំរើន ^_^
ចូលរួមរីករាយចំពោះការរីកចម្រើនរបស់ប្អូនផង។ 😀
បងពេលបងនៅប្រទេសឡាវបែបនេះតើបងមកខែ្មរវិញរឺអត់?
តើបងអាចមកខ្មែរបានទេបើសិនជាបងនៅឡាវដូច្នេះ?
បងនឹងត្រឡប់ទៅខ្មែរវិញនៅចន្លោះខែកក្កដា-កញ្ញា ឆ្នាំនេះ។
ខ្ញុំសូមសរសើរចំពោះគំនិតរបស់បង និងចូលចិត្តអត្ថបទក្នុងប្លក់នេះណាស់។
អរគុណប្អូន ដែលចូលចិត្ត។ 😀
មានអារម្មណ៍ថា អានរឿងហ្នឹងទៅដូចស្រមៃថា ស្ថិតនៅគ្រប់ហេតុការណ៍ជាមួយ
នាយទាំងពីរហ្នឹងចឹង(មើលដល់សកម្មភាពពួកគេនៅសាលា បែរជាស្រមៃឃើញ
ពួកគេអស់នោះមានសកម្មភាពក្នុងវិទ្យាល័យរបស់ខ្ញុំទៅវិញ, អានសល់កន្លែងពួក
គេគោរពទង់ជាតិ បែរជាស្រមៃឃើញពួកគេកំពុងគោរពទង់ជាតិក្នុងសាលាខ្ញុំទៅវិញ)
តើ ផ្កាយ យល់ពីអ្វីខ្ញុំពុងយាយហ្នឹងអត់, ព្រោះពិបាកពន្យល់ណាស់?
អានវគ្គ1-10 អត់អីទេមើលបានតែ ឡូវដល់វគ្គទី 11, 12, 13 បើកអត់ចេញលីង,
ឃើញប្រាប់គេថាកុំចុចចំណងជើងមើលម៉ងទៅ តែមើលបានបួនដប់បន្ទាត់ដល់ពាក្យ
continue ចុចទៅ error គឺគ្រប់កន្លែងហ្នឹង ចុចអីក៏ដោយ។
បើមើលតាម សាច់រឿង នាយទាំងពីរសង្ហារ, ពូកែប្រចណ្ឌ, ពូកែកឌឺ, ម្ញ៉េកម៉្ញក់,
និងមានគេស្រលាញ់ច្រើនដូចគ្នា តែនាយទីតំណាងមនុស្សស្រី នាយសមុទ្រតំណាង
មនុស្សប្រុសមែន?
ខ្ញុំយល់អ្វីដែលរ៉ាវីនិយាយ។ បែបនេះគេហៅថា «ចូលតួ!» ហុហុ.. នេះបើរ៉ាវីជាប្រុស សង្ស័យក្លាយជាហ្គេយ៍បាត់ហើយ! ហាហា…
ចំពោះវគ្គដែលមានបញ្ហានោះ ខ្ញុំពិតជាសុំទោសពិតមែន ព្រោះខ្ញុំផ្ទាល់ក៏គ្មានដំណោះស្រាយ។ សង្ស័យត្រូវរង់ចាំអាន ពេលចេញជាសៀវភៅហើយ!! (លួចផ្សាយពាណិជ្ជកម្ម 😀 )
សំណួរចុងក្រោយ គឺដូចដែល រ៉ាវី សន្និដ្ឋាន នោះហើយ! 🙂
ធ្លាប់តែមើលរឿងកំសត់ហើយអាលើងអាលោងទឹកភ្នែកតាមតួ ទើបហៅថាចូលតួ
តាមពិតការស្រមៃចឹងក៏ហៅថាចូលតួដែរហ្ន៎, បានចំនេះដឹងថ្មីមួយទៀតហើយចឹង!!!!
ចូលតួតែត្រង់ពួកគេនៅសាលាទេ ក្រៅពីនោះធម្មតា ធម្មតា!!
បានអត់បើខ្ញុំមើលរឿងចាស់ បងខំមិននៅក្នុងអត្ថបទនោះ ដែលប្រកាសយូឆ្នាំមកហើយនោះ???
(សួរសិនក្រែង ផ្កាយ យល់ថា
សួរសិនក្រែង ម្ចាស់ប្លក់គេ យល់ថាអ្នកអានម្នាក់នេះអី ក អត់ឃ្លាន ខំមិនម៉េស???
«ចូលតួតែត្រង់ពួកគេនៅសាលាទេ ក្រៅពីនោះធម្មតា ធម្មតា!!» ឃើញពាក្យនេះ នឹកអស់សំណើចខ្លាំងណាស់!! ហុហុ… ឬមួយខ្លាចញ៉ុមថា ចូលតួត្រង់ឈុតអីផ្សេង??? (មិនបាច់ខ្លាចទេ ព្រោះអ្នកអានរូបណាក៏ចូលតួតែទាំងអស់ហ្នឹង! ហុហុ…) 😀
សំណួរបន្ទាប់មិនបាច់ឆ្លើយ ដឹងត្រឹមថា អ្នកនិពន្ធ ឃើញអ្នកអានខំមិនច្រើនប៉ុណ្ណា សប្បាយចិត្តប៉ុណ្ណោះ!! 🙂
យាយរឿងចូលតួរត្រង់កន្លែងសេងចឹងអៀននននដល់ហើយ!!!!
កុំម៉ៃអាក្រក់ កូនគេសុភាពសឹងអី!!!
😳
អគុណបងផ្កាយណាស់ (បងផ្កាយគួរអោយស្រលាញ់ជាងគេលើលោក)ព្រោះរឿងនាយសមុទ្រ បើកអានបានហើយ
ម៉េចក៏ ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់( ភាគទី ៣៤បើកអត់ចេញចឹងបង
បងក៏អត់ដឹងពីហេតុផលដែរ វាជារឿងបច្ចេកទេសរបស់ វ៉ើតប្រែស។ សុំទោសផង! 😦
ហើយពេលណាបានបងបោះពុម្ពរឿងនេះ?
មិនទាន់ដឹងច្បាស់ទេ។ 🙂
ចប់ប៉ាដោយបើកអត់ចេញ ផងបានអីមើល សុទ្ធតែរឿងខ្មោចដេកម្នាក់ឯងផង អត់ហ៊ានមើលទេ
តើបងអាច re-post ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់11-12-13-33-34-35-36 បានទេព្រោះមិនដឹងពេលណាបានចេញលក់ទេ:)
តាមពិត ភាគអស់នេះ បងសុទ្ធតែធ្លាប់ re post អស់ហើយ តែលទ្ធផលគឺនៅដដែល.. អ្នកអានមិនអាចបើកមើលបានទេ។ ក្រោយពេលបងដាក់ផ្សាយរឿងនេះចប់ បងនឹង រីផុស ម្តងទៀត។ រង់ចាំអានចុះ! 😀
មានវិធីបើអានភាគ១២ ១៣ ៣២ ៣៤ ៣៥ បានហើយចាំពេលញ៉ុមទំនេរចាំ សរសេរពីរបៀបបើកអោយមើល ^0^
ប្រាប់តិចមកណា 😀
អរគុណបង
ដំបូងយើងវាយ https://archphkai.wordpress.com/page 32/ វានិងបង្ហាញវគ្គ 12 11
https://archphkai.wordpress.com/page 30/ វានិងបង្ហាញវគ្គ 13 14
https://archphkai.wordpress.com/page 11/ វានិងបង្ហាញវគ្គ 33 32
https://archphkai.wordpress.com/page /4 វានិងបង្ហាញវគ្គ 35
https://archphkai.wordpress.com/page/4 វានិងបង្ហាញវគ្គ 34
https://archphkai.wordpress.com/page/2 វានិងបង្ហាញវគ្គ 35
https://archphkai.wordpress.com/page 1/ វានិងបង្ហាញវគ្គ 36
https://archphkai.wordpress.com/page/32 វានិងបង្ហាញវគ្គ12 11
https://archphkai.wordpress.com/page/30 វានិងបង្ហាញវគ្គ 13
https://archphkai.wordpress.com/page/2 វានិងបង្ហាញវគ្គ 35
https://archphkai.wordpress.com/page/4 វានិងបង្ហាញវគ្គ34
https://archphkai.wordpress.com/page/11 វានិងបង្ហាញវគ្គ 32
https://archphkai.wordpress.com/page/32 វានិងបង្ហាញវគ្គ12 11
https://archphkai.wordpress.com/page/30 វានិងបង្ហាញវគ្គ13
https://archphkai.wordpress.com/page/2 វានិងបង្ហាញវគ្គ 35
https://archphkai.wordpress.com/page/4 វានិងបង្ហាញវគ្គ 34
https://archphkai.wordpress.com/page/11 វានិងបង្ហាញវគ្គ32
រឿងអាសមុទ្រវគ្គ 37 ខ្លីដល់ហើយបងផ្កាយអើយ
ហិហិ… សុំទោសផង ព្រោះតែវាជិតចប់។ ពិសេសអរគុណណ៎ា ដែលបានប្រាប់ពីវិធីអានរឿងនេះ ដល់ប្រិយមិត្តដទៃទៀត។ 😀
អានរឿង Hight school in love ខ្ញុំអស់សំណើចស្ទើតែ គ្រប់វគ្គទាំងអស់ហ្នឹង ហាស ហា ពិសេសត្រង់ពាក្យបន្ទរ ពីក្រាយ របស់អ្នកនិពន្ធ ហ្នឹងតែម្តង!!!!
ខ្ញុំមើលក្នុង ខំមិនខ្លះ ផ្កាយដូចចូលចិត្តនិយាយ កំប្លែងស្ងួតដែរតា,, តើមានដែរនឹកឃើញចង់សរសេររឿងខ្លីបែបកំប្លែងដែររឺទេស???
សង្ឃឹម ថាបានអានរឿង បែបនេះ ឆាប់ ឆាប់!!!!!
អីយ៉ូយ… មនុស្សខ្ញុំនេះ អត់សូវចូលចិត្តសោះអារឿងកំប្លែងនេះ ដូច្នេះបើឲ្យខ្ញុំមកសរសេររឿងកំប្លែង សង្ស័យអ្នកអានយំវិញទេដឹង? ហាសហា… យ៉ាងៗ នឹងសាកល្បង។ 😀
ពិតមែនទេដែលបងផ្កាយនិយាយថារឿងនាយសមុទ្រជិតបោះជាសៀវភៅ
បងនិយាយពីអង្កាល់ថា ជិតបោះពុម្ព? បងថា យូរៗ តើ! ហិហិ.. 😀
បងប្រកាសដូច្នោះ ដោយសារនេះជាវគ្គចុងក្រោយហើយ ដែលផ្សាយនៅទីនេះ.. 😦 វគ្គបន្តបន្ទាប់ សូមរង់ចាំអាននៅក្នុងសៀវភៅ! 🙂
ពេលប្រាប់ថា វគ្គហ្នឹង ជាវគ្គ ចុងក្រោយមានអារម្មណ ក្តុកក្តួលតិចតួច!!!!
ពេលផ្យាយមិនទាន់ចប់ ចង់អោយតែគេផ្សាយអោយចប់ លឿន លឿន តែដល់រឿងជិតដល់វគ្គបញ្ចប់មែនទែនបែរជាមិនសូវចង់អោយវាចប់ប៉ុន្មានទេ។ មានអារម្មណថានឹកវាដែរ ធ្លាប់តែចង់តាមដានរហូតមក……
ពិតជាពិបាកផ្គាប់ចិត្តមែន សូម្បីខ្លួន មិនដឹងពីអារម្មណខ្លួនច្បាស់ផង!!!!!
វគ្គចុងក្រោយនៅក្នុងប្លក់ មិនមែនវគ្គចុងក្រោយនៅក្នុងសៀវភៅទៀត។ បើផ្សាយនៅក្នុងប្លក់បន្ត ប្រហែល នៅសល់ប្រាំវគ្គទៀត ទើបដល់វគ្គបញ្ចប់។ តែគួរឲ្យស្តាយ អ្នកនិពន្ធដូចជាអត់ហ៊ានផ្សាយបន្តទៀតទេ ព្រោះខ្លាចអ្នកអានលែងទិញសៀវភៅ! ហាសហា… តែបើអ្នកអានធ្វើឲ្យត្រូវចិត្ត អាចដាក់ផ្សាយឲ្យអានហ្វ្រីៗក៏ថាបាន! ជាក់ស្តែងដូចរឿង «សង្សារប្រុស» ពីមុន អ៊ីចឹង!!។
ចំពោះអារម្មណ៍រ៉ាវីពេលនេះ ខ្ញុំក៏ធ្លាប់ជួបដែរ.. អារម្មណ៍បែបនេះគេហៅថា លង់ស្នេហ៍តួអង្គ! 😀
មិនដឹងធ្វើយ៉ាងម៉េចអោយត្រូវចិត្តអ្នកនិពន្ធទេ ថាពិបាកគឺពិបាកហើយ។ ផ្គាប់ចិត្តខ្លួន មិនទាន់ត្រូវផង, ចុះទំរាំចិត្តគេ……..
អគុណបង never ខ្លាំងណាស់ , បងផ្កាយបើសិនបោះពេលណាជួយប្រាប់ផងណាបង។
បាទ មិនភ្លេចប្រាប់ទេ ពិសេសខ្ញុំនឹងចុះផ្សាយតាម កាសែតកោះសន្តិភាព ផ្សាយតាម ស៊ីធីអិន និងវិទ្យុអេហ្វអឹម គ្រប់ប្រព័ន្ធ!! ហិហិ.. 😀
អ្នកណាជឿអស់ស្រូវពូជ ហើយ!!!!
ពេលណាបងចេញសៀវភៅថ្មី កុំភ្លេចចុះផ្សាយផងបង ខ្ញុំនឹងបានរកទិញ។
បាទ ខ្ញុំនឹងចុះផ្សាយតាម កាសែតកោះសន្តិភាព ផ្សាយតាម ស៊ីធីអិន និងវិទ្យុអេហ្វអឹម គ្រប់ប្រព័ន្ធ!! ហិហិ.. 😀
បងផ្កាយដ៏សង្ហារ (យកចិត្តគាត់បន្តិចសិន) កុំធ្វើបាបអ្នកអានអីណាសូមអង្វរ ឆាប់ចេញជាសៀវភៅទៅណា
បែបនេះគេមិនមែនហៅថា យកចិត្ត ទេ តែគេហៅ បញ្ជោរ!! ហាសហា… តែចៃដន្យអី បងអត់ចេះស៊ីជោរផង! 😉
មិនស៊ីជោរទេ តែពេលគេបញ្ជោរ លួចសើចបិតមាត់អត់ជិតទេ ហាសហាហា!!!
មិនស៊ីជោរទេតែបើបង្អាប់ខឹង” ហ្នឹងចរិកមនុស្សលោក!!!!!
ឱ! ហេតុតែខ្លួនឯងជាមនុស្សអ៊ីចឹង ស្រាប់តែមកម៉ៃថាឲ្យគេ!! ហេហេ… រ៉ាវីនេះយ៉ាប់ហ្មងងង!! 😆
អ្នកណា យ៉ាប់ជាង អ្នកណា ឡូវ និយាយអោយច្បាស់ មើល???
Visitors Location ត្រង់ហ្នឹងជាចំនួនអ្វី (ចំនួនអ្នកបើកផេច)??
Spam comment ជាចំនួន ខំមិន សរុប មែនទេ????
Visitors Location គឺបង្ហាញទីតាំងរបស់អ្នកដែលចូលអានប្លក់នេះ បើមកពីស្រុកខ្មែរ វានឹងចេញទង់ជាតិខ្មែរ បើមកពីប្រទេសយួន វានឹងចេញទង់វៀតណាម! ហាសហា… ចំណែក Spam Comment ជាខំមិនដែលត្រូវលុបចោល ឬខំមិនដែលគ្មានប្រយោជន៍ ឬខំមិនដែលជាន់គ្នា។ ពោលគឺខំមិនដែលមិនបានការ និងជាខំមិនដែលសរសេរហើយតែមិនអាចចេញនៅលើប្លក់នេះ។
ចុះ Hit Counter ជាចំនួនអ្វី???
ចំនួន visitor គេគិតលើ ចំនួនដងនៃការចូលអានប្លក់, រឺចំនួនបុគ្គលដែលចូលអាន??
និយាយអញ្ចឹង មានខំមិនច្រើនណាស់ណ៎ ដែលត្រូវបានលុបចោល!!!!
លោកម៉ាក់អើយរឿងអាសមុទ្រភាគទី៣៨នេះខ្ញុំអាណិតអាទីខ្លោចចិត្តតែខ្ញុំចង់សើចវាណាស់
វាធ្វើឬកប្រចណ័ដូចស្រីនោះដូច។ពេលអានត្រង់វគ្គអាទីយំខ្ញុំអាណិតវាមែនទែនឧបមាថាខ្ញុំជា
អាទីខ្ញុំក៏ខូចចិត្តមិនចាញ់អាទីដែរ។ខ្ញុំស្អប់អាសមុទ្រដល់កហើយអាសមុទ្រចិត្តអាក្រក់ណាស់
តែនៅចិត្តអាក្រក់មិនស្មើរអ្នកនិពន្ធដូចលោកម៉ាក់ដែរដាក់ផសតិចនោះតិចអានមិនបាន២នាទី
ផងចប់បាត់។តែក៏អរគុណលោកម៉ាក់ដែរដែលបានដាក់ឲ្យអានហិហិហិហិខ្ញុំចូលចិត្តរឿងនេះ
ណាស់ហាហាហាហហាហា។ លោកម៉ាក់ចិត្តល្អឆាប់ដាក់វគ្គថ្មីមកណាខ្ញុំចាំអានហិហិហិហិ
Hit Counter ខ្ញុំមិនច្បាស់ថាជាចំនួនដងនៃការចូលអាន ឬក៏ជាចំនួនបុគ្គលទេ តែខ្ញុំគិតថាជាចំនួនបុគ្គលច្រើនជាង ព្រោះបើតាមមើលប្លក់ខ្ញុំមានគេឧស្សាហ៍ចុចមើលញឹកញឹកដែរ តែហេតុអីចំនួនបានត្រឹមតែជាងមួយសែន? ខំមិនដែលឃើញលុបច្រើននោះជួនកាលវាជាមេរោគដូច្នេះក្រុមហ៊ុនគេលុបឲ្យដោយស្វ័យប្រវត្តិ។
ជួយអរផង ថ្ងៃហ្នឹងឃើញមានមិត្តអ្នកអានថ្មី ម្នាក់ទៀតហើយ!!! តែខ្ញុំគិតថាឥឡូវដូចជាបាត់មិត្តអ្នកអានចាស់ៗ របស់ផ្កាយ ច្រើនណាស់, អត់ដែលឃើញចូលលេង ខំមិនអីសោះ,,,,,
ឆ្ងល់ដល់ហើយពាក្យាចាស់ ពោលថា “អាចាស់មិនទេៅ អាថ្មីមិនមក” ម៉េចក៏មិនមានពាក្យថា “អាចាស់ក៏នេៅ អាថ្មីក៏មក” ដែរទេៅណ៎!!!
ហិហិ.. អរគុណដូចគ្នា។ តាមពិតមូលហេតុដែលខ្ញុំបាត់បង់អ្នកអានចាស់ៗទៅ ព្រោះពីមុនខ្ញុំគ្មានទម្លាប់ឆ្លើយតបនឹងអ្នកអានដូច្នេះទេ គឺលុះត្រាតែគេសួរទើបឆ្លើយ បើមិនសួរមិនខ្ចីឆ្លងឆ្លើយ។ ហេតុដូច្នេះហើយ ប្រហែលជាមានអ្នកអានខ្លះគិតថា អ្នកនិពន្ធម្នាក់នេះឆ្មើងឆ្មៃ ទើបគេរត់ចោលដូច្នេះ! 😉 តែឥឡូវខ្ញុំបានផ្លាស់ប្តូរផែនការថ្មី ដោយព្យាយាមឆ្ងងឆ្លើយគ្រប់ខំមិនរបស់អ្នកអានទាំងអស់(តែនៅតែមិនអស់..) ដើម្បីយកចិត្តអ្នកអានវិញខ្លះ។ តែមិនដឹងថា អ្នកអានគ្រប់រូប យល់ចិត្តខ្ញុំវិញឬអត់???
ចា៎, ផែនការណ៍ថ្មីហ្នឹងខ្ញុំឯកភាព តែអាចមកពីមូលហេតុ ផ្សេងច្រើនជាង!!!
ពីរថ្ងៃនេះមានមិតិច្រើនមែនទែន សប្បាយចិត្តហើយនៅ ហ្គិហ្គិ ដកដង្ហើមមិន
ចង់ដល់គ្មា??? យុទ្ធសាស្រ្តន៍ថ្មី ដូចប្រើការបាន ហិហិ!!
ហត់ចង់ដាច់ខ្យល់! គ្រាន់តែឆ្លើយតបមតិអ្នកអាន ប្រើពេលពីរម៉ោង អត់គ្រាន់!! តែយ៉ាងណាក៏ស៊ូៗៗ!! ដើម្បីអ្នកអានដ៏ល្អ! ហិហិ.. 😉
និយាយអ៊ីចឹង អ្នកអានភាគច្រើនដែលរត់ចោលខ្ញុំនោះ ប្រហែលមានហេតុផលផ្សេងដូចរ៉ាវីថាមែន ដូចជា មកពីខ្ញុំផ្សាយរឿងយឺតយ៉ាវ ដែលជាហេតុធ្វើឲ្យគេដាច់ភាគ និងលែងចង់រង់ចាំអានបន្តទៀត ជាដើម។.. ឬមួយរ៉ាវីគិតថាមានអ្វីផ្សេងទៀត???
ដូចផ្កាយនិយាយនោះហើយ អត់មានគិតអ្វីផ្សេងទៀតទេ!!! ពូកែលេងពាក្យណាស់ណ៎ សុទ្ធតែដើម្បីអ្នកអានដ៏ល្អ,, តែប៉ុណ្ណឹងគេអរ ប្រឹងខំមិនងាប់ហើយ ចាំតែ ឆ្លើយតបទេៅ….
អូ!! ទើបនឹកឃើញមួយ, គិតដូខ្ញុំអត់ ថាមនុស្ស យើងម្តងៗ ម៉េចទេ!! ពេលណាជួកធ្វើអ្វីមួយគឺងប់មិនចង់ឈប់ទេ តែស្រាប់តែបានបន្តិចទេៅរបស់អ្វីដែលឆ្លាប់ធ្វើនោះប្រែទេៅជាខ្ជិលអើយសែនខ្ជិល។ ខ្ញុំឧទាហរណ៍មួយកាលមុនខ្ញុំទំនេរខ្ញុំប៉ាក់យកអំបោះដេរធ្វើរូបភាពផ្សេងៗ ពេលកំពុងជួក ទោះក្តេៅភ្នែក ក៏ប្រឹងសំលឹង មិនឈប់ដាច់ខាត តែឥឡូវជួលអោយធ្វើក៏មិនខ្ចីធ្វើដែរ តែថ្ងៃណាមួយអាចត្រលប់ទេៅចូលចិត្តម្តងទៀត។ ចំពោះការមើលសៀវភេៅរឿងក៏អញ្ចឹងដែរ ពីរបីខែមុនខ្ញុំវួកអានសៀវភេៅរឿងមែនទែន អានអស់មួយក្បាលមិនទាន់ទិញពីរបីក្បាល មកទុកទៀតហើយ តែដល់ពេលណាមួយនោះមកដល់ គ្មានចង់អានអីបន្តិចទេ, សៀវភេៅថ្មីៗនេៅគរពីមុខ តែយូៗ ទេៅនិងនឹកឃើញអានម្តងទៀត។ យ៉ាងណាមិញ រឿងរបស់ផ្កាយ ក៏ដូចគ្នា, គឺគេជួក មួយសារៗ បើតាមខ្ញុំស្មាន!!!
ខ្ញុំយល់.. ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ ហើយមនុស្សភាគច្រើនប្រហែលជាដូច្នេះ។ បែបនេះគេហៅ ថា ផ្អើលមួយឆាវៗ។ មិនអីទេ.. បើអស់ចិត្តចង់អានរឿងខ្ញុំហើយក៏មិនអី ដែរ។ សម្រាកចុះ.. 🙂
ខ្ញុំមានសំណួរខ្លះទាក់ទងទៅនឹងការរៀនសរសេររឿង! ចង់សួរបងថា នៅពេលដែលយើងសរសេររឿង តើយើងគួរតែសរសរសេរដោយប្រើខ្មៅដៃ រឺ ប៊ិច? ហើយតើគួរប្រើសន្លឹកសៀវភៅយ៉ាងម៉េចដែរ? សូមមេត្តាប្រាប់ខ្ញុំផង។ ខ្ញុំកំពុងតែរៀនសាកល្បងសរសេររឿងប្រលោមលោក។
រឿងប្រើ ប៊ិក ឬខ្មៅដៃ ឬក្រដាសសៀវភៅបែបណានោះ គឺមិនសំខាន់ទេ តែសំខាន់លើអ្វី ដែលយើងធ្វើទៅស្រួល សប្បាយចិត្ត គំនិតចេញលឿន ដោយគ្មានភាពរអាក់រអួល ឬប៉ះពាល់ដល់ការសរសេររបស់យើង។ កាលពីមុនបងធ្លាប់សរសេរក្នុងសៀវភៅក្រដាសក្រឡាការ៉ូដែលមានចំនួន២០០ទំព័រ គឺសរសេរចប់សៀវភៅនេះ បានន័យថា បងបានប្រលោមលោកមួយហើយ។ តែក្រោយមកក៏ប្តូរមកវាយដោយកុំព្យូទ័រវិញ ចំណេញពេលវេលាហើយរហ័សទៀត។ ករណីប្រើកុំព្យូទ័រអាចផ្តល់ផលប៉ះពាល់បន្តិចដែរ ដូចជាពេលខ្លះយើងលុបអ្វីដែលសរសេរពីមុនចោល ដោយគិតថាសរសេរប្រយោគថ្មីល្អជាង តែដល់អានទៅអានមក ឃើញថាអាមុនល្អជាង តែយើងលុបវាចេញទៅហើយ។ តែបើសរសេរដោយក្រដាស ឬសៀវភៅវិញ យើងគ្រាន់តែឆូតប៊ិកចោលប៉ុណ្ណោះ ទោះអាថ្មីល្អ ឬអាចាស់ល្អ ក៏យើងនៅសល់ អាចរើសយកមួយណាក៏បាន។ សង្ឃឹមថាប្អូនយល់ពីអ្វីដែលបងនិយាយ ហើយជ្រើសរើសយកវិធីណាមួយដែលបង្កភាពងាយស្រួលដល់ការសរសេររបស់ខ្លួន។ បងសូមណែនាំប្អូនចុចមើលត្រង់របារខាងស្តាំនៅក្នុងប្លក់នេះ ដោយរើសយកពាក្យ «រៀននិពន្ធរឿង» នោះប្អូននឹងដឹងពីគន្លឹះសំខាន់ផ្សេងៗទៀត ដើម្បីសរសេររឿងបានល្អ។ សំណាងល្អ និងសូមឲ្យជោគជ័យក្នុងការចាប់ផ្តើមរបស់ខ្លួន។ 😀
អរគុណបងប្រុស ដែលបានចំណាយពេលឆ្លើយនិងពន្យល់ប្អូនបានក្បោះក្បាយ។ ខ្ញុំនឹងចូលទៅមើលតាមការណែនាំរបស់បងថែមទៀត។ បើមានចម្ងល់ត្រង់ណាទៀតនោះខ្ញុំនឹងសូមពឹងពាក់បងហើយ។
បាទ មិនអីទេប្អូន សូមឲ្យជោគជ័យក្នុងការចាប់ផ្តើមនេះ។ 😀
ហិហិ… ចាប់ផ្តើមល្បីដោយសាររឿង ហ្គេយ៍ដូចមាត់ហើយតានៀក (ប្រយ័ត្នប្រយែងខ្លួន)!! មួយរយៈនេះឃើញ ពួកបងៗដែលជាហ្គេយ៍ add friend ច្រើនមែនទែនក្នុង Account របស់ផ្កាយ!!!! ប្រយ័ត្នប្រយែងខ្លួន (@.@)*
ចំពោះអារម្មណ៍ខ្ញុំជាស្រ្តីមានអារម្មណ៍ខ្លាច ខ្លាច ពួកគាត់ម៉េចមិនដឹងទេ!!
បងប្អូន ជាហ្គេយ៍ទាំងឡាយ កុំខឹងខ្ញុំ នេះប្រហែល ជាអារម្មណ៍របស់ខ្ញុំតែម្នាក់ឯងទេ!!
ខ្ញុំសរសេររឿងប្រភេទនេះ ទោះគេមិនអ៊ែតខ្ញុំ ក៏ខ្ញុំអ៊ែតគេដែរ ដើម្បីបានហ្វែនៗឲ្យកាន់តែច្រើន។ អាចប្រាប់បានទេ ហេតុអ្វីខ្លាចពួកគាត់? 😀
P.S: បន្តិចទៀតនឹងដាក់ស៊េរីភាគទូរទស្សន៍របស់កូរ៉េមួយឲ្យមើល.. មើលហើយនឹងស្រឡាញ់ពួកគេងប់តែម្តង! ហិហិ..
សួរអញ្ចឹងមិនដឹងឆ្លើយដូចម្តេចទេ ផ្កាយ??
សុំសួរមួយវិញ តើផ្កាយខ្លាចសត្វពស់ទេស??? ខ្ញុំខ្លាចសត្វពស់ណាស់ ដែលជាក់ស្តែងមិនដែលនឹងឃើញសត្វពស់ផ្ទាល់ភ្នែកផង!! ពេលខ្លាចមែនទែន សូម្បីពស់ព្រលិត ដែលអត់មានពិសផង ក៏ខ្ញុំខ្លាចដែរ!!
ចំពោះបងៗ ជាហ្គេយ៍ ក៏អញ្ចឹងដែរ, បងហ្គេយ៍ខ្លះជាមនុស្សល្អ តែពេលខ្ញុំខ្លាចអញ្ចឹង គឺម៉េៅទាំងអស់តែម្តង អត់បានគិតថាគាត់ជាមនុស្សម៉េចទេ,, ត្រង់នេះរៀងអយុត្តិធម៌បន្តិច ចំពោះបងហ្គេយ៍ ដែលជាមនុស្សល្អ… តែសុំទោស!!
ឆ្ងល់ណាស់ម៉េច បងហ្គេយ៍ ភាគច្រើន ចូលចិត្តនិយាយពាក្យអាសអាភាសដាក់គ្នាខ្លាំងម៉េស?? សូម្បីរូបក្នុងប្រូហ្វាល់គាត់ ក៏មើលទេៅគួរអោយខ្លាចដែរ!! ភាគច្រើនលេងសុទ្ធតែម៉ូតដោះអាវចំហរទ្រូង ទុកតែខោខ្លី ហ៊ើយ យ៉ាប់ណាស់!! ខ្ញុំគិតថាមនុស្សស្អាតដោយសារសម្លៀកបំពាក់ច្រើនជាង ដល់គាត់ ធ្វើអញ្ចឹង ស្អាតត្រង់ណាទេៅ??? តែបងៗជាហ្គេយ៍ ប្រហែលមានគំនិតផ្សេង ទើបគាត់ធ្វើបែបហ្នឹង!!!
សុំទោសផង មនុស្សម្នាក់ៗ មានគំនិត ផ្សេងគ្នា!!!!
ខ្លាចពស់មានពិស តែពោះជាប់ផ្ចិត អត់ខ្លាចរ៉េ! 😛
រ៉ាវី ត្រូវចំណែកឲ្យបានរឿង មនុស្សដែលជា ហ្គេយ៍ និង ខ្ទើយ(ហិហិ… សូមមិននិយាយលម្អិតទេ ព្រោះខ្លាចខុសតួនាទី)។ ការពិតទៅ ជីវិតហ្គេយ៍មួយចំនួនស្អាតស្អំ និងគួរឲ្យគោរពណាស់។ ខ្ញុំនឹងមិននិយាយច្រើនទេ តែបន្តិចទៀត ខ្ញុំនឹងជូនរឿងកូរ៉េមួយឲ្យរ៉ាវីតាមរកទិញតាមផ្សារយកទៅមើល ពេលនោះជឿថា រ៉ាវីនឹងស្ញប់ស្ញែងជីវិតរបស់ពួកគេ។ 😉
ពាក្យសុំច្បាប់
នាងខ្ញុំឈ្មោះ: រ៉ាវី, មុខងារជា: អ្នកអានប្រចាំរបស់ https://archphkai.wordpress.com
សូមគោរពជូន ដល់លោកអ្នកនិពន្ធវ័យក្មេង
កមវត្ថុ: សំណើសុំអនុញ្ញាតច្បាប់ឈប់សំរាកចំនួន ពីរថ្ងៃ ចាប់ពីថ្ងៃទី 30-មិនា-2012 ដល់ 31-មិនា-2012 ហើយចូលអាន និងខំមិនវិញ ធម្មតានេៅថ្ងៃទី 01-មេសា-2012។
មូលហេតុ: ជាប់រវល់ធុរ: ផ្ទាល់ខ្លួន
អាស្រ័យដូចហេតុបានជំរាបខាងលើ សូមលោកអ្នកនិពន្ធវ័យក្មេង មេត្តា អនុញ្ញាតិច្បាប់ដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ។
សូមលោកអ្នកនិពន្ធវ័យក្មេង ទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំផង!!!!
**ពាក្យសុំច្បាប់នេះធ្វើឡើង ក្នុងកំឡុងពេលខ្ញុំកំពុងជាប់ពាក្យសន្យាដែលធ្លាប់សន្យាកន្លងមក……(មិនចង់ធ្វើខុសពាក្យសន្យា)
P.S: នឹងឆ្លៀតមកអើតមើល ភ្លេតៗ បន្ទាប់រួចពីធុរ:!! 😀
អនុញ្ញាតតាមសំណើរ តែកុំភ្លេចរបស់បញ្ញើផង! 😀
ហាស់ៗ អ្នកអានម្នាក់នេះសកម្មមែនននន….(សរសើរខ្លួនឯង) រវល់ហើយនៅឆ្លៀតទៀត។ ចុះរនណាប្រើអោយធ្វើ បិតបញ្ជីរប្រចាំខែ លើ កំព្យូទ័រដែលភ្ជាប់ អ៊ីនធឺណេតធ្វើអី ហិហិ!!!!!
ម៉េចត្រូវទារបញ្ញើពីខ្ញុំ… ខ្ញុំជាអ្នកទារបញ្ញើពីផ្កាយទើបត្រូវ…. ។
រីករាយដំណើរត្រលប់មកស្រុករបស់យើងវិញ តែកុំភ្លេចរបស់បញ្ញើផង! 😀
😛 បាយដំណើបមួយពំនូត!
ពីណា កុហក រ៉ាច់អៀក!!!!
អុញ! ដាក់ទំនាយបែបនេះ ហ៊ានមកជួបអ្នកនិពន្ធឬអត់? តិចអ្នកនិពន្ធធ្វើឃាត កាប់ជាកង់ៗញាត់វ៉ាលីត្រឡប់មកឡាវវិញ! ហាសហា.. 😀
ហេសហេ!! និយាយមើលតែចង់ដូរមុខរបរ ពីអ្នកនិពន្ធ ទៅជា ឃាតករ??? ចង់មកកាប់ ព្រលះ អីស្រួលៗខ្លាំងម៉េស អ្នកអានមិនមែនដំលូងមូលទេណា។
អ្នកនិពន្ធជ្រិញងាប់ សុំច្បាប់ហើយនៅមកទៀត។ តាមពិតគិតថាកាងារ រវល់ខ្លាំង តែតាមពិត ការគិតវាមិនដូចជាក់ស្តែង….!!
ឯខ្ញុំក៏រវល់(ធ្វើដំណើរ) ទើបតែមកដល់អំពេញ ទើបបានមកតប។ 🙂
comment lerng jong vil muk nak read =.=
រឿងស្នេហ៍គ្មាននិស័យ, រក្សាដួងចិត្ត, ស្នាមរបួស រីមូរ បាត់ហើយអ្ហរ រកមិនឃើញសោះ?? 😦
រឿងអស់នេះ អត់ដែលបានផ្សាយទេ។
សួរមួយមើល តើមានដឹងអត់ថាតាំងពីបង្កើតប្លក់នេះមក ប្រកាសបាន ប៉ុន្មានហើយ??
បាទ គឺ ៥៩១ អត្ថបទ ហើយ។ 🙂
This info was precise and clearly understood, that was exactly what i needed. thanks for your expertise. I am starting a gaming social club for men, all the proceeds will go back into the club to improve our facilities, obtaining a function hall, vehicles, entertaining the members and assisting in our community, would I be considered a business or an organization? Would that still be an LLC?
មួយរយ:នេះ ដូចជារៀងស្ងប់ស្ងាត់ដល់ហើយក្នុងប្លក់។ ស្ងាត់ទាំងអ្នកនិពន្ធ, ស្ងាត់ទាំងអ្នកអាន (អ្នកនិពន្ធស្ងាត់តិចៗ តែអ្នកអានស្ងាត់ម៉ាទំហឹង)…! ហ៊ើមមម, កាលពីប៉ុន្មានខែមុនអោយតែខ្ញុំចូលមើលលើកណា ត្រង់កន្លែង Online Visitors គឺមិនដែលមានម្នាក់ទេគឺចាប់ 2-3 នាក់ឡើង ហើយបើចន្លោះម៉ោង 8-9-10pm មានរហូតដល់ 7-8នាក់ ព្រមគ្នាក៏មានដែរ។ បើនិយាយពីខំមិនច្រើនដល់ក មានមិនលួសថ្ងៃទេ។ ហេសហេ តែសង្ស័យមកពីឥឡូវខ្ញុំមិនសូវបានចូលអើតខ្លួនឯងទេ ទើបមិនសូវឃើញអ្នកចូលមើលក៏អាចថាបាន។ 😉
ល្អហើយ ដែលមានបង្កើតកម្មវិធីប្លែកៗ, ថ្មីៗ ដើម្បីទាក់ទាញអារម្មណ៍មិត្តអ្នកអាន!! ខ្ញុំចូលចិត្ត និងគាំទ្រកម្មវិធីបែបនេះ 🙂
អរគុណ!
អរគុណដែលនៅតែជាកម្លាំងចិត្តដល់ខ្ញុំណ៎ា! 😀
ការពិត គឺដូចរ៉ាវីនិយាយមែន អ្នកអានខ្សោយ ព្រោះអ្នកនិពន្ធគ្មានរឿងថ្មី។ ខ្ញុំរវល់ពេក មិនដឹងធ្វើម៉េចដែរ.. 😦
ម៉េចក៏ដករឿងខ្លះចេញចឹង? អត់ទុកអោយសមាជិកថ្មីដូចជារូបខ្ញុំអានផងដែរទេ! ហឹម…ឃើញមានចំនងជើងគួរអោយចាប់អារម្មណ៍ច្រើន ប៉ុន្តែដកចេញអស់ហើយ.. អស់សង្ឃឹមណាស់ខ្ញុំ 😦
ចង់អានរឿងមួយណា អាចប្រាប់ចំណងជើងខ្ញុំបាន ប្រសិនបើអាច ខ្ញុំនឹងដាក់ផ្សាយជូនម្តងទៀត។ Welcome New Reader! 😀
សូមសរសើររឿងនេះ ខ្ញំុចូលចិត្ត។សំណាងហើយចេះប្រាប់ថារឿងកន្នុងសុបិន្តកំុអីយល់ច្រឡំ។
ខ្ញុំបានអានរឿងបងទាំងអស់ហើយខ្ញុំសូមសរសើរបងដោយស្មោះ….បងពិតជាពូកែដាក់មនោសញ្ចេតនាខ្លាំងណាស់….ខ្ញុំចួលចិត្តរឿងថ្ងែ10ធ្នូណាស់វាកំសត់
អរគុណ! 😉
ខ្ញុំមានរឿងខ្លីមួយចង់ឲ្យបងជួយមើលថាដូចការនិពន្ធរឿងឬនៅ តើបានទេ វាខ្លីប្រហែល៥ទំព័រទេ?
ផ្ញើមកចុះ រីករាយទទួលជានិច្ច។ 😉
ធ្វើម៉េចទើបផ្ញើរបានទៅ អត់ដឹងធ្វើម៉េចផង???
ផ្ញើមកអ៊ីមែលមកកាន់៖ phkaynovels@gmail.com
អរគុណបង ខ្ញុំបានផ្ញើរទៅហើយ តែម៉េញភ្លេចដាក់ឈ្មោះទៅហើយ
សួស្តី ខ្ញុំមានអារម្មណ៍ថាដូចបែកពីប្លុកយូរគួរសមហើយ សង្ឃឹមថាខ្ញុំនឹងអាចបានចូលអាន ប្រកាសចាស់ៗណាដែលមិនធ្លាប់មើលឡើងវិញ ព្រោះពីរបីថ្ងៃនេះរាងទំនេរ! 😛
សួស្តីអាចម៍ផ្កាយ ខ្ញុំបានមើលប្រវត្តិរបស់បងហើយ ទើបដឹងថារាល់ថ្ងៃនេះខ្ញុំជាមនុស្សគ្មានប្រយោជន៍ អីសោះរៀនក៏មិនពូកែ ខ្ជិលក៏ខ្ជិល ហើយមានអីៗជាច្រើនដែលខ្ញុំហ្នឹងវាយាប់ៗៗៗៗៗៗៗៗៗៗៗៗដល់ករ តែចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងយកបងធ្វើជាគម្រូ
អាច់ផ្កាយ ទូរសព្ទនិមិត្តខ្ញុំឃើញមានតែ៣វគ្គ។ មានវគ្គតទេ?
មាន។ ខ្ញុំនឹងដាក់ផ្សាយបន្តពេលទំនេរ។
ចង់ក្លាយជាអ្នកនិពន្ធដូចបងដល់ហើយ
ចង់ក្លាយ ក្លាយបានតើ ឲ្យតែមានឆន្ទៈ! 😉
i wish u can write and publish a story about gay/ lesbian as you can. because when our country understand about a gay-life. it will become normal if a man loves man or a girl loves girl and also maybe they will give a marriage license for all LGBT.
បងញុំចងអានរឿងខ្មោចលាក់សាកសពណាស់។ តែមិនមានភាកបន្ត។ ញុំសួនៅបណ្ណាគារគេថាអត់មានទេ រកទិញនៅនាទៅបង?
មិនទាន់ចេញលក់ទេ ហើយក៏មិនទាន់ចេញវគ្គបន្តដែរ។ 🙂