នេះគឺជាសៀវភៅភាសាថៃថ្មីមួយ ដែលនិយាយពី«អក្សរសាស្ត្រខ្មែរសម័យបច្ចុប្បន្ន»។ សៀវភៅនេះទើបតែបានបោះពុម្ពហើយថ្មីៗ នៅបាក់កណ្តាលឆ្នាំ២០០៨នេះ។ លោកសាស្ត្រាចារ្យបញ្ញត្តិ សាលី ដែលជាជនជាតិថៃកំណើតខ្មែរសុរិន្ទ បានសរសេរតាក់តែងនិងរៀបរៀងសៀវភៅនេះឡើង។ សព្វថ្ងៃលោកគឺជាសាស្ត្រាចារ្យភាសាថៃ និងភាសាបូព៌ាទិស ប្រចាំមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យសារ៉ាខាម។
«សូមឩទ្ទិសស្នាដៃនេះជូនដល់ វិញ្ញាណក្ខន្ធអ្នកនិពន្ធខ្មែរ ដែលបានចែកឋានទៅហើយ សូមឲ្យទទួលជ្រាបថា អក្សរសាស្រ្តខ្មែរ គ្មានថ្ងៃស្លាប់ទេ»។ នេះគឺជាពាក្យឧទ្ទិស ដែលធ្វើឲ្យខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះអ្នករៀបរៀងសៀវភៅនេះ។ លោកបានសរសេរសរសើរ និង ចាប់អារម្មណ៍យ៉ាងច្រើន ចំពោះស្នាដៃអក្សរសិល្ប៍ខ្មែរ ហើយគោលបំណងដែលលោកសរសេរសៀវភៅនេះឡើង ក៏ដើម្បីឲ្យអ្នកសិក្សាស្រាវជ្រាវថៃ ងាកមកចាប់អារម្មណ៍នឹងអក្សរសិល្ប៍ខ្មែរ ដើម្បីជួយអភិវឌ្ឍអក្សរសាស្រ្តខ្មែរ ឲ្យរីកចម្រើនទៅមុខជាលំដាប់ដែរ។
នៅក្នុងសៀវភៅនេះ លោកសាស្ត្រាចារ្យបញ្ញត្តិ សាលី បានសរសេរអត្ថបទជាភាសាខ្មែរ នៅលាយឡំជាមួយភាសាថៃយ៉ាងច្រើន ដើម្បីឲ្យឧទាហរណ៍កាន់តែជាក់ស្តែង សុក្រឹត និង ងាយយល់ដល់អ្នកអានទាំងឡាយ។
ក្នុងនោះលោកបានលើកឡើងពី ការវិវត្តន៍របស់អក្សរសិល្ប៍ខ្មែរនៅគ្រប់សម័យកាល ជីវប្រវត្តិអ្នកនិពន្ធ និង ស្នាដៃអក្សរសិល្ប៍ថ្មីៗ ក្នុងសម័យបច្ចុប្បន្ននេះ។ ខ្លឹមសារភាគច្រើន ត្រូវបានលោកដកស្រង់ និង បកប្រែចេញមកពីសៀវភៅ របស់លោកបណ្ឌិត ឃីង ហុកឌី និងមានផ្នែកខ្លះ ដកស្រង់ចេញពីសៀវភៅ របស់សមាគមអក្សរសិល្ប៍នូហាច។
ស្នាដៃអក្សរសិល្ប៍ខ្មែរជាច្រើន មិនថាជាស្នាដៃចាស់ឬថ្មីនោះទេ អ្នកសិក្សាថៃដែលចាប់អារម្មណ៍នឹងភាសាអក្សរសិល្ប៍ខ្មែរ បាននាំគ្នាងាកមកវិភាគ និងសិក្សាយ៉ាងជ្រៅជ្រះ រួមទាំងបានបកប្រែជាភាសាគេជាបន្តបន្ទាប់ទៀតផង។ ក្រោយពីរឿង«កុលាបប៉ៃលិន» ត្រូវបានបកប្រែជាភាសាថៃ, «ផ្កាស្រពោន»ត្រូវបានវិភាគសិក្សា… រឿង«រលកបោកខ្សាច់» និង«បំភ្លេចមិនបាន» ក៏ត្រូវបានបកប្រែជាបន្តបន្ទាប់ដែរ។ ក្នុងនោះរឿង«មរណភាពនៅអារញ្ញ» ដែលជាស្នាដៃថ្មី ទើបតែបោះពុម្ពកាលពីដើមឆ្នាំ២០០៧នោះ ក៏កំពុងចូលទៅក្នុងបែបផែនតែមួយនេះដែរ។
តែទោះជាយ៉ាងណាក៏ដោយ រាល់ការសិក្សាប្រៀបធៀបគ្នា រវាងអក្សរសិល្ប៍ខ្មែរនិងអក្សរសិល្ប៍ថៃ(រួមទាំងផ្នែកផ្សេងៗទៀត) យើងសង្កេតឃើញថា ថៃតែងនិយាយលើកតម្កើងអក្សរសិល្ប៍ខ្លួនឯងជានិច្ច ដូចជាថាកើតមុនខ្មែរ, ខ្មែរទទួលឥទ្ធិពលពីសៀម ឬថាខ្មែរអួតជាដើម។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរ មានឈាមជ័រជាខ្មែរ គួរណាស់តែសិក្សាពីអក្សរសាស្ត្ររបស់ជាតិឲ្យបានច្បាស់ ដើម្បីសិក្សាប្រៀបធៀប ជាមួយនឹងអក្សរសិល្ប៍បរទេសឲ្យបានល្អិតល្អន់ ដើម្បីកុំឲ្យគេបំភាន់ភ្នែកយើងបានតទៅទៀត។
អានអត្ថបទទាក់ទងៈ មរណភាពនៅអារញ្ញ
នៅថ្ងៃមួយ ពួកវានឹងនិយាយថារឿង«កុលាបប៉ៃលិន» «ផ្កាស្រពោន» «រលកបោកខ្សាច់» «បំភ្លេចមិនបាន» «មរណភាពនៅអារញ្ញ» គឺជារឿងរបស់ពួកវា ដែលខ្មែរយើងចម្លងតាម…
Thanks for sharing this.
រឿងរបស់អាចម៍ផ្កាយពិតជាមានកិត្តិយសមែន ដែលត្រូវបានលើកមកបរិយាយក្នុងសៀវភៅនោះ។ សូមអបអរសាទរ!!!
I really miss Khmer Soren when I read this text. He did for Khmer and he never forget Khmer.
Why we can not live in our country together?
How ever, I always think Khmer Soren and Khmer Kampochea Krom are my family forever.
I think they also miss me and Cambodia.
សូមចូលរួមអបអរសារទផង ។
ថៃចង់បំភ្លៃប្រវត្តិសាស្ត្រ គឺបានត្រឹមតែកុហកកូនចៅខ្លួន និងអ្នកទេសចរណ៍ឆោតល្ងង់មួយចំនួនតែប៉ុណ្ណោះ។ អ្នកចេះច្បាស់ពីប្រវត្តិសាស្ត្រមិនហ៊ានបង្ហាញខ្លួនទេ ឯឯកសារប្រវត្តិសាស្ត្រយើងមានទុកនៅបណ្ណាល័យបរទេសជាច្រើន រង់ចាំតែថ្ងៃដែលថៃទទួលស្គាល់ដោយខ្លួនឯងតែប៉ុណ្ណោះ។
Congratulations!!!
រឿង«កុលាបប៉ៃលិនគឺបានផ្សាយនៅថៃតាំងពី1960មក
អរគុណណាស់ដែលបានចែករំលែកព័ត៌មាននេះ។ វាគួរអោយចាប់អារម្មណ៍ណាស់។ ជនជាតិថៃគេបានចាប់ផ្តើមរៀនពីអក្សរសាស្រ្តយើង ចុះខ្មែរយើងមាន បានសិក្សាពីអក្សរសាស្រ្តគេបានកំរិតណាដែរ?
បងសង្ឃឹមថាប្អូននឹងក្លាយជាអ្នកអក្សរសាស្រ្តខ្មែរដ៏អស្ចារ្យម្នាក់
ទិញសៀវភៅមរណភាពនៅអារញ្ញហ្នឹងយូរណាស់ដែរហើយ តែនៅមិនទាន់បានអានទេ។ ឥឡូវចេញល្បីនៅសុរិន្ទហើយ។
ថៃនៅតែមិនព្រមទទួលស្គាល់ការពិត ថាខ្មែរជានរណា? ហើយខ្លួនឯងកើតចេញពីណាមក។ គេថាអក្សរខ្មែរហ្នឹងកើតចេញពីគេ ដូចអត់គេខ្មាស
នេះជាស្នាដៃបុព្វបុរសខ្មែរយើង ដែលយើងគួរយកគំរូតាម…
ថៃចាប់អារម្មណ៏សិក្សាអក្សរសិល្ប៏ខ្មែរ ប្រយោជន៏ដើម្បីយល់ពីចិត្តគំនិតខ្មែរ និងចិត្តសាស្រ្តខ្មែរ ងាយគ្រប់គ្រងចិត្តគំនិតខ្មែរ ។ ដូច្នេះហើយបានជាកាលពីភាពយន្តសៀមវាយលុកស្រុកខ្មែរ មុនស្ថានទូតសៀមត្រូវដុតបំផ្លាញ មានខ្មែរជាច្រើនបាក់ទឹកចិត្តស្រលាញ់សៀម ហើយមានទំនោរសៀមនិយមទៀតផង !
ប្រការនេះ មិនខុសពីការបញ្ចូលរឿងសាមកុករបស់ចិន ទៅក្នុងកាលវិភាគសិក្សាអក្សរសិល្ប៏នៅប្រទេសសៀមឡើយ (តាមលឺ) ។
សំគាល់ ៖ សូម្បីតែនៅវៀតណាមក៏មានបញ្ចូលរឿងសាមកុកចិន ទៅក្នុងកាលវិភាគសិក្សាអក្សរសិល្ប៏របស់គេដែរ (តាមលឺ) ។